សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់សម្ភារៈ(ឈើ)និង ដី និងថ្មម៉ិច

អង្គកា​រសមាគម​ធាងត្នោត ​ជាអង្គការ​មិនមែន​រដ្ឋាភិបាល ​មិនរក​ប្រាក់​កម្រៃ​ បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ២០០៥​ និងបាន​ចុះបញ្ជីជា​ផ្លូវការដោយ​ក្រសួងមហា​ផ្ទៃនៅខែធ្នូ​ ឆ្នាំ២០០៦។​ អង្គកា​រសមាគម​ធាងត្នោត​ រួមចំណែ​កក្នុ​ងការអ​ភិវឌ្ឍន៍ទី​ក្រុងតាម​រយៈការផ្ដល់​នូវហេដ្ឋារចនា​សម្ព័ន្ធខ្នាត​តូច​ (ស្ពាន ​ផ្លូវ ​លូ ​ផ្ទះ) ​ការពង្រឹង​សមត្ថភាព​ផ្នែកច្បាប់​ដីធ្លី​ និ​ងបច្ចេក​វិទ្យាព័ត៌​មាន​ ការផ្សព្វ​ផ្សាយការ​យល់ដឹង​អំពីបរិស្ថាន​ និងចរាចរ​ណ៍ជាដើម ។​

 

អង្គការ​សមាគម​ធាងត្នោង​ មានគម្រោងផ្គត់ផ្គង់សម្ភារៈ (ឈើ) សម្រាប់កែលម្អលំនៅឋាន និងដី និងថ្មម៉ិច​ សម្រាប់កែលម្អផ្លូវដល់សហគមន៍​ក្រីក្រ ហើយកំពុង​ស្វែងរក ​ក្រុមហ៊ុន​​ ដើម្បីចូលរួម​ដេញថ្លៃសម្ភារៈ​លើគ​ម្រោងនេះ។

 

លក្ខខណ្ឌ និងឯកសារភ្ជាប់មកជាមួយរួមមាន៖

  • មានបទពិសោធន៍ក្នុងការដេញគម្រោងផ្គត់ផ្គង់សម្ភារៈយ៉ាងតិច ០២ឆ្នាំ ដោយភ្ជាប់ជាមួយនូវប្រវត្ដិសង្ខេបរបស់ក្រុមហ៊ុន។
  • លិខិតប្រកបអាជីវកម្ម ឬវិញ្ញាបនប័ត្រចុះបញ្ជី​ពាណិជ្ជកម្ម ឬប័ណ្ណប៉ាតង់ ដែលមានសុពលភាព
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (ក្នុងករណីដែលពុំបានចុះបញ្ជីពន្ធដារ ត្រូវផ្ដល់សម្រង់តម្លៃដោយមិនគិតបញ្ចូលពន្ធ)
  • លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និងអត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
  • ផ្ដល់លិខិតសម្រង់តម្លៃលើគម្រោង (សូមទាញយកបញ្ជីរាយនាមសម្ភារៈសម្រាប់ផ្ដល់សម្រង់តម្លៃ ដើម្បីបំពេញ)

 

បែបបទនៃការដាក់ពាក្យ៖ ប្រសិនបើ លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុននានា ​មានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែលបានតម្រូវក្នុងលក្ខខណ្ឌខាងលើ ដោយដាក់ក្នុងស្រោមសំបុត្របិទជិត ហើយសូមផ្ញើរមកកាន់ការិយាល័យអង្គការសមាគមធាងត្នោត ដែលមានអាសយដ្ឋាន ផ្ទះលេខ៧ ផ្លូវលេខ៤៩៤​ សង្កាត់ផ្សារដើមថ្កូវ ​​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣​ ​៥៥៥ ១៩៦៤ / ០៧៧ ៩៦៧​​ ២៨៦ / ០៩៣ ៨៧៥​ ៧១៤ ។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៤ រសៀល។​

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃលើសម្ភារៈ សូមទាញយកបញ្ជីរាយនាមសម្ភារៈសម្រាប់ផ្តល់សម្រង់តម្លៃខាងក្រោម

១.តារាងសម្ភារៈ (ដី និងថ្មម៉ិច) កែលម្អផ្លូវ

២. តារាងសម្ភារៈ (ឈើ) កែលម្អលំនៅឋាន 

Leave a Reply

Your email address will not be published. Required fields are marked *