Thursday, February 22, 2024
Latest:

សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលសូមអំពាវនាវរាជរដ្ឋាភិបាលកម្ពុជាធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្នដើម្បីការពារសិទ្ធិមនុស្ស

រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០

ប្រសិនបើគ្មានការធ្វើវិសោធនកម្មទៅលើច្បាប់ថ្មី​ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន​ជាបន្ទាន់នោះ​​​ទេ ច្បាប់នេះ​នឹង​ផ្តល់អំណាចដល់រាជរដ្ឋាភិបាលកម្ពុជា (“រដ្ឋាភិបាល​កម្ពុជា”​) ក្នុងការដាក់កំហិតទៅលើសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋដោយគ្មានដែនកំណត់។ ច្បាប់ដែល​បានប្រកាសចូលជាធរមាននាពេល​ថ្មីៗនេះតាក់តែងឡើងដោយមិនមានការពិគ្រោះយោបល់គ្រប់គ្រាន់ជាមួយភាគីពាក់ព័ន្ធ។ ខណៈពេលដែលយើងខ្ញុំ​ទទួលស្គាល់ថារដ្ឋាភិបាលកម្ពុជាបានបង្ហាញគោលបំណងក្នុងការធ្វើសេចក្តីព្រាងច្បាប់នេះ ដើម្បីការពារសុខភាពសាធារណៈក្នុងកំឡុងពេលការ​រាតត្បាតមេរោគកូវីដ១៩ យើងខ្ញុំជាអង្គការសង្គមស៊ីវិលនិង​សហគមន៍ដែលមានរាយនាម​ដូច​ខាងក្រោម សូម​សម្តែងនូវ​ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះច្បាប់នេះ ដែលអាចផ្តល់អំណាចដោយ​គ្មានដែនកំណត់ដល់រដ្ឋាភិបាលកម្ពុជាក្នុងការដាក់កំហិតទៅលើសេរីភាពមូលដ្ឋានដែលអាចបង្កការគំរាមកំហែងយ៉ាង​ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស។ យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលអោយមាន​ការពិគ្រោះយោបល់ជាបន្ទាន់    និងប្រកបដោយអត្ថន័យជាមួយអ្នកពាក់ព័ន្ធនានា រួមទាំងការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ   ​ម​នុស្ស ព្រមទាំងធ្វើវិសោធនកម្មច្បាប់​នេះដើម្បីធានាថាច្បាប់នេះគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជា។

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ត្រូវបានអនុម័តយ៉ាងឆាប់រហ័ស ស្របពេលដែល​មាន ការបង្ក្រាបនិងការបំបិទសំឡេងសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា​មួយឆ្នាំកន្លងមកនេះ។ ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតជំងឺកូវីដ១៩ មក គេ​សង្កេតឃើញថាមានការរឹតត្បឹតកាន់តែច្រើនៗឡើងទៅលើសិទ្ធិមនុស្សជាពិសេសសេរីភាពបញ្ចេញមតិដែលត្រូវបានធានានិងការពារនៅក្នុងរដ្ឋធម្មនុញ្ញ។​ ការដាក់កំហិតនេះរួមបញ្ចូលទាំង ការចាប់ខ្លួនមនុស្សចំនួន ៤០ នាក់ដោយចោទប្រកាន់ថាចែករំលែក “ព័ត៌មានក្លែងក្លាយ” អំពីមេរោគកូវីដ១៩ យោងតាមរបាយការណ៍របស់ប៉ូលីស ការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី ដែលជា​អ្នកសារព័ត៌មាន និងការ​ដកហូតអាជ្ញា​ប័ណ្ណ​TVFB និងការគំរាមចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សណា​ដែលហ៊ានរិះគន់ទៅលើ​វិធានការរបស់រដ្ឋាភិបាលក្នុងការប្រឆាំងនិងទប់ស្កាត់មេរោគកូវីដ១៩។ យើងខ្ញុំមានការព្រួយបារម្ភពីស្ថានភាពបំបិទសំឡេងនេះថាអាចនឹង​កាន់តែធ្ងន់ធ្ងរតាមរយៈ ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុង​ភាព អាសន្ន។

ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្នមិនមែនមានន័យថាសិទ្ធិមនុស្សទាំងស្រុងនឹងត្រូវដកហូតនោះទេ។  យោងតាមច្បាប់ជាតិនិងអន្តរជាតិ ​ប្រទេសកម្ពុជាអាចតាក់តែងច្បាប់នេះដើម្បីគ្រប់គ្រងរដ្ឋក្នុងភាពអាសន្ន ដោយធានាថាភាពអាសន្នជាសាធារណៈអាចត្រូវបានគ្រប់គ្រងស្របតាមច្បាប់ ​ហើយរដ្ឋជាច្រើននៅទូទាំងពិភពលោកក៏បានអនុម័តច្បាប់បែបនេះរួចហើយ។ ការបង្កើតច្បាប់នេះ គឺស្របនឹងមាត្រា ២២ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៤ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ។ ទោះយ៉ាងណាក៏ដោយក្នុងទម្រង់បច្ចុប្បន្ន ​ច្បាប់នេះបង្ហាញពីហានិភ័យគួរឱ្យព្រួយបារម្ភចំពោះសិទ្ធិមនុស្សនៅកម្ពុជា​ ដោយសារច្បាប់នេះផ្តល់ឱ្យ រដ្ឋាភិបាលកម្ពុជានូវអំណាចយ៉ាងទូលំទូលាយក្នុងការអនុវត្តវិធានការរឹតត្បិតសិទ្ធិមនុស្ស ​។

យោងតាមច្បាប់អន្តរជាតិ ប្រសិនបើមានវិធានការដកហូតកាតព្វកិច្ចគោរពសិទ្ធិមនុស្សពីរដ្ឋាភិបាលក្នុងពេលមានអាសន្ន វិធានការនោះត្រូវធ្វើឡើងដោយភាពចាំបាច់និងសមាមាត្រទៅនឹង “ស្ថានភាព” ជាក់ស្តែង។ នេះមានន័យថារដ្ឋាភិបាលត្រូវតែធានានូវចរិត​លក្ខណៈ និងវិសាលភាពនៃអំណាចឲ្យអនុវត្តសមស្របទៅនឹងភាពធ្ងន់ធ្ងរនិងប្រភេទនៃភាពអាសន្ននីមួយៗ។ លើសពីនេះទៀត ត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិដទៃទៀតហើយមិនត្រូវរើសអើងដោយផ្អែកលើពូជសាសន៍ ពណ៌សម្បុរ​ ​ភេទ ភាសា សាសនា ឬស្ថានភាពសង្គមដទៃទៀតឡើយ។ តម្រូវការផ្នែកច្បាប់ដែលបានយក​ចេញពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ មានចែងក្នុងរដ្ឋធម្មនុញ្ញរបស់​កម្ពុជា ព្រម​ទាំង​អាចអនុវត្តបាននៅ​ក្នុងច្បាប់ជាតិ​ផងដែរ​។ ទោះបីជារដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែង​ការណ៍ថ្មីៗនេះរបស់ខ្លួន ទៅកាន់ការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​      ម​នុស្សថា នៅពេលដែលច្បាប់នេះ​ត្រូវបានអនុវត្ត នឹងត្រូវយកអនុវត្តដោយប្រុងប្រយ័ត្ននិងផ្អែកលើគោលការណ៍នានានៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ​ក៏ដោយ កំហិតបែបនេះគួរត្រូវបានចែងជាលាយលក្ខណ៍អក្សរនៅក្នុងច្បាប់ផងដែរ ដើម្បីបញ្ជៀសការអនុវត្តផ្ទុយឬការរំលោភបំពាននានា។ បទប្បញ្ញត្តិមួយចំនួននៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ​មិនបាន​អនុលោមតាមបទដ្ឋានអន្តរជាតិទាំងនេះទេ។ ​ខាងក្រោមនេះគឺជាចំណុចគួរឲ្យព្រួយបារម្ភ៖

១. មាត្រា ៥ – អំណាចដែលបានផ្តល់ឱ្យរដ្ឋាភិបាលតាមមាត្រា ៥ គឺគួរអោយព្រួយបារម្ភខ្លាំងណាស់។ ច្បាប់នេះចែងអំពីអំណាចដ៏លើលលប់ និងគ្មានការតាមដានដល់រដ្ឋាភិបាល ​ដើម្បីអនុវត្តវិធានការក្នុងពេលមានអាសន្ន ក្នុងនោះរួមមានការដាក់កម្រិតឬហាមឃាត់ការធ្វើដំណើរ ការនិយាយដោយសេរី និងសកម្មភាពអាជីវកម្ម​ ការបិទទីសាធារណៈនិងឯកជន ​ការឈ្លបស្តាប់ការសន្ទនា ក៏ដូចជាការតាមដាននិងការត្រួតពិនិត្យទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។​​ ប្រសិនបើភាពអាសន្ននេះត្រូវបានប្រកាស វិធានការទាំងនេះមានសក្តានុពលក្នុងការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានរួមមានសេរីភាពខាង​បង្កើតសមាគម សេរីភាព​ខាង​​ការប្រមូលផ្តុំ ការទទួលបានព័ត៌មាន ការធ្វើដំណើរ ក៏ដូចជាសិទ្ធិក្នុងការធ្វើការ ​និងសិទ្ធិក្នុងការកាន់កាប់ទ្រព្យសម្បត្តិ ជាដើម។ មាត្រា ៥ ​នៃច្បាប់នេះមិនមានចែងពីដែនកំណត់ ដើម្បីហាមឃាត់វិធានការទាំងនេះឲ្យសមស្របទៅតាមច្បាប់សិទ្ធិមនុស្សនោះទេ នេះមានន័យថាច្បាប់នេះអាចត្រូវបានអនុវត្តយ៉ាងងាយស្រួលដោយមិនអនុលោមតាមគោលការណ៍សិទ្ធិមនុស្ស ព្រមទាំងផ្តោតទៅលើអង្គគោលដៅជាបុគ្គល អង្គការសង្គមស៊ីវិល​ឬប្រព័ន្ធផ្សព្វផ្សាយសេរីផងដែរ។ មាត្រា៥ ត្រូវតែធ្វើវិសោធនកម្មដើម្បីដាក់បញ្ចូលដែនកំណត់​​ និងលក្ខខ័ណ្ឌ ក្នុងការកំណត់យ៉ាងតឹងរ៉ឹងចំពោះអំណាចដែលបានផ្តល់ទៅឲ្យរដ្ឋាភិបាលដើម្បីធានាដល់ការគោរពសិទ្ធិមនុស្ស ក្នុងពេលឆ្លើយតបទៅនឹងភាពអាសន្ន និងធានាថាច្បាប់នេះមិនត្រូវបានប្រើដើម្បីបំបិទសំឡេង ឬបំភិតបំភ័យសំឡេងដែលមិនស្របនឹងរដ្ឋាភិបាលនោះ។

២. បទល្មើសព្រហ្មទណ្ឌក្នុងមាត្រា ៧, ៨ និង ៩ ៖ សក្តានុពលនៃការប្រើប្រាស់ច្បាប់នេះដើម្បីតម្រង់គោលដៅទៅលើអ្នកការពារសិទ្ធិមនុស្ស​​​​​​​​​​​​ សង្គមស៊ីវិល​ ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាប្រជាពលរដ្ឋទូទៅគឺកាន់តែមានសភាពធ្ងន់ធ្ងរ ដោយសារតែការដាក់នូវបទល្មើសព្រហ្មទណ្ឌដែលមានសភាពធ្ងន់ធ្ងរចំពោះការមិនគោរពតាមវិធានការសម្រាប់ទាំងបុគ្គលនិងនីតិបុគ្គល។ រដ្ឋាភិបាលគួរតែពិនិត្យឡើងវិញនូវពាក្យដែលមិនច្បាស់លាស់ដែលចែងក្នុងមាត្រា ៧, ៨ និង ៩ ដើម្បីធានាថារដ្ឋាភិបាលប្រកាន់នូវគោលការណ៍និត្យានុកូលភាពនិងសមាមាត្រ ព្រមទាំងដើម្បីធានាថា ច្បាប់នេះនឹងមិនត្រូវយកមកប្រើប្រាស់សម្រាប់បង្ក្រាបទៅ​លើសេរីភាពពលរដ្ឋ ប្រព័ន្ធផ្សព្វផ្សាយសេរី និងសំឡេងជំទាស់។

៣. កង្វះគណនេយ្យភាព ៖ ទោះបីជាមានការផ្តល់អំណាចដល់រដ្ឋាភិបាលដ៏​លើសលប់ក៏ដោយ ក៏ច្បាប់នេះមានចែងតិចតួចទាក់ទងនឹងយន្តការត្រួតពិនិត្យនិងតុល្យភាពអំណាច។ ​មាត្រា ៣ ចែងថាសេចក្តីសម្រេចរបស់រដ្ឋសភាឬព្រឹទ្ធសភាដើម្បីបញ្ចប់ភាពអាសន្ន ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋ    មន្ត្រី។ ក្នុងមាត្រានេះចែងពីការផ្ទេរអំណាចត្រួតពិនិត្យដើម្បីបញ្ចប់ភាពអាសន្នពីរដ្ឋសភា និងព្រឹទ្ធសភាទៅនាយករដ្ឋមន្រ្តីដែលនេះបំពានលើមាត្រា៨៦ និង ១០២ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ មាត្រា ៦ មានគោលបំណងដាក់ចេញនូវកម្រិតនៃការត្រួតពិនិត្យនិងគណនេយ្យភាព ដែលនៅតែមិនគ្រប់ជ្រុងជ្រោយដើម្បីការពារដល់​ការអនុវត្តច្បាប់នេះទេ។ រដ្ឋាភិបាលបានថ្លែងនៅក្នុង​សេចក្តីថ្លែងការណ៍របស់ខ្លួនទៅកាន់ការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ថាការអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះស្របតាមច្បាប់សិទ្ធិមនុស្ស​និង “ប្តេជ្ញាចំពោះកាតព្វកិច្ចរបស់ខ្លួនស្របតាមមាត្រា ៤ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ” ប៉ុន្តែ ច្បាប់​នេះ​មិនមានចែង​ពី​បទប្បញ្ញត្តិណាមួយ​ដើម្បី​អនុវត្តវិធានការនេះទេ​។ ដោយសាតែមិនមានការចែងគ្រប់គ្រាន់បែបនេះ ច្បាប់នេះត្រូវតែកែលម្អដើម្បីណែនាំយន្តការត្រួតពិនិត្យអោយបានគ្រប់គ្រាន់និងឯករាជ្យដើម្បីការពារពីការរំលោភបំពាននិងអនុវត្តមិនត្រឹមត្រូវ។ បើគ្មានគណនេយ្យភាព​ទេ អំណាចប្រតិបត្តិនឹងអនុវត្តដោយគ្មានដែនកំណត់។

ក្នុងពេលមានវិបត្តិនិងភាពអាសន្នសាធារណៈគឺជាពេលដែល​សំខាន់ជាងពេលណាៗទាំងអស់ សម្រាប់រដ្ឋាភិបាលក្នុងការអនុវត្តតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់រដ្ឋ ហើយការគោរពនេះចាំបាច់ត្រូវបញ្ចូលទៅក្នុងការឆ្លើយតបផ្នែកច្បាប់។   យើងខ្ញុំទទួលស្គាល់នូវភាពចាំបាច់ក្នុងការដាក់អាទិភាពលើការការពារសិទ្ធិសុខភាពក្នុងកំឡុងពេលមានវិបត្ដិមេរោគកូវីដ១៩នេះ ប៉ុន្តែក៏ត្រូវតែមាន​តុល្យភាពជាមួយនឹងការគោរពសិទ្ធិមនុស្សជាទូទៅផងដែរ។

យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលធ្វើការពិគ្រោះយោបល់អោយបានទូលំទូលាយជាមួយភាគីពាក់ព័ន្ធក្នុងគោលបំណងធ្វើវិសោធនកម្មច្បាប់នេះ។ ការធ្វើវិសោធនកម្មទាំងនេះត្រូវរាប់បញ្ចូលទាំងការរដាក់ដែនកំណត់លើការអនុវត្តអំណាចរបស់រដ្ឋាភិបាលដើម្បីធានាថាច្បាប់នេះមិនងាយនឹងត្រូវបានបំពានផ្ទុយពីគោលបំណងនៃច្បាប់ និងអនុវត្តតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា

 

សេចក្តីថ្លែងការណ៍នេះ គាំទ្រដោយ៖

សហគមន៍១៨៥K ​ទីតាចំបក់ធំ (កំពង់ឆ្នាំង)
សហគមន៍ដីធ្លី ១៩៧ (កោះកុង)
សហគមន៍កៅពីរ (ភ្នំពេញ)
អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់
សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
សហគមន៍បន្ទាយស្រី (ភ្នំពេញ)
សហគមន៍បាតខ្ទះ (ព្រះសីហនុ)
សហគមន៍​បឹង​ប្រាំ (​បាត់​ដំបង)
១០ សហគមន៍បឹងឈូក (ភ្នំពេញ)
១១ សហគមន៍បឹងត្របែក (ភ្នំពេញ)
១២ សហគមន៍បុរីកីឡា (ភ្នំពេញ)
១៣ អង្គការអភិវឌ្ឍន៍សំលេងសហគមន៍
១៤ សហគមន៍ សេ អ៊ី ប្រាំ (ព្រះសីហនុ)
១៥ សម្ព័ន្ធសហជីពកម្ពុជា
១៦ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
១៧ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
១៨ សហព័ន្ធសហជីពកម្មករចំណីអារហារនិងសេវាកម្មកម្ពុជា
១៩ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
២០ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស
២១ បណ្តាញយុវជនកម្ពុជា
២២ សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២៣ សហគមន៍ជើងព្រៃ (កំពង់ចាម)
២៤ សហគមន៍ជនជាតិដើមភាគតិច ច្រាយ (រតនៈគិរី)
២៥ សម្ព័ន្ធសហគមន៍កសិករកម្ពុជា
២៦ សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
២៧ អង្គការមជ្ឈមណ្ឌលអបរំច្បាប់សម្រាប់សហគមន៍
២៨ សហគមន៍ដកពរ (កំពង់ស្ពឺ)
២៩ អង្គការ សមធម៌កម្ពុជា
៣០ សហគមន៍នេសាទ (កោះកុង)
៣១ សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៣២ សហគមន៍ព្រៃឈើ និង ធនធានធម្មជាតិ (ពោធិ៍សាត់)
៣៣ សហគមន៍អតីតបណ្តាញស្រ្តីបឹងកក់ (ភ្នំពេញ)
៣៤ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៣៥ សមាគម ខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍
៣៦ ខ្មែរ​ថាវរៈ
៣៧ សហគមន៍ឃ្មុំស្រុកថ្លុក (កំពង់ធំ)
៣៨ សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៣៩ សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៤០ សហគមន៍ដីធ្លីភូមិភ្នំក្រិញ (ប៉ៃលិន)
៤១ Lawyers’ Rights Watch Canada
៤២ សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
៤៣ សហគមន៍មានជ័យ (ស្វាយរៀង)
៤៤ អង្គការការពារសិទ្ធិជនជាតិភាគតិច
៤៥ សហគមន៍អមលាំង (កំពង់ស្ពឺ)
៤៦ សហគមន៍អូឈើទាល (ព្រះសីហនុ)
៤៧ សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៤៨ សហគមន៍ភ្នំបាត
៤៩ សហគមន៍ភ្នំក្រោម (សៀមរាប)
៥០ សហគមន៍ភូមិ ២៣ (ភ្នំពេញ)
៥១ សហគមន៍ភូមិបរឡយ (រតនៈគិរី)
៥២ សហគមន៍ភូមិបាអរ (រតនៈគិរី)
៥៣ សហគមន៍ភូមិសមុទ្រក្រោម (រតនៈគិរី)
៥៤ សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៥៥ សហគមន៍ព្រែកតានូ (ភ្នំពេញ)
៥៦ សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
៥៧ សហគមន៍ព្រៃឡង់ (កំពង់ធំ)
៥៨ សហគមន៍ផ្លូវរថភ្លើងទួលសង្កែ A (ភ្នំពេញ)
៥៩ សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៦០ អង្គការ សមាគមធាងត្នោត (STT)
៦១ សហគមន៍ដីធ្លីសាមគ្គីរមាសហែក (ស្វាយរៀង)
៦២ សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
៦៣ សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៦៤ សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៦៥ សហគមន៍​តានី ១៩៧ ឃុំ​ជីខលើ (​កោះកុង)
៦៦ សហគមន៍ទន្លូង (កំពង់ចាម)

— ចប់—

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស