ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩
យើងខ្ញុំជាក្រុមសហជីព និងអង្គការសង្គមស៊ីវិលដែលបាននឹងកំពុងបំពេញការងារដើម្បីចូលរួមលើកកម្ពស់ សិទ្ធិស្រ្តីនិងសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជារួមមាន សហពន្ធ័សហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា (CFSWF) សហពន្ធ័សហជីពកម្ពុជា(CATU) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) បណ្តាញ យុវជនកម្ពុជា(CYN) សម្ពន្ធ័សហគមន៍កសិករកម្ពុជា(CCFC) សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា(CICA) អង្គការ អភិវឌ្ឍន៍ធនធានយុវជន(YRDP) អង្គការមជ្ឈមណ្ឌលសម្ពន្ធ័ភាពការងារនិងសិទ្ធិមនុស្ស(CENTRAL) សមាគម ធាងត្នោត(STT) សម្ពន្ធ័ខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ(LICADHO) អង្គការក្លាហាន(KLAHAAN) អង្គការ អាក់សិនអេតកម្ពុជា(AAC) និងអង្គការសមធម៌កម្ពុជា(EC) រួមគ្នាប្រារព្ធទិវានារីអន្តរជាតិខួបលើកទី១០៨ក្រោម ប្រធាន បទ “រួមគ្នាបញ្ឈប់អំពើហិង្សាគ្រប់រូបភាពមកលើស្ត្រី” ដើម្បីរំលឹកដល់គុណបំណាច់និងកិច្ចខឹតខំប្រឹងប្រែងរបស់ស្រ្តី រៀមច្បងជំនាន់មុននិងសកម្មជនស្ត្រីនៅគ្រប់វិស័យក្នុងពេលបច្ចុប្បន្នដើម្បីជម្រុញឲ្យមានសមភាពរវាងស្ត្រីនិងបុរស នៅ ក្នុងសង្គមកម្ពុជា ។
នៅក្នុងឪកាសនេះយើងខ្ញុំនឹងជួបជុំគ្នានៅខាងមុខ ពហុកីឡាដ្ឋានជាតិអូឡាំពិក រួចហើយនឹងដើរក្បួនដោយ អហិង្សាទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីប្រគល់ ញត្តិស្តីពីតម្រូវការចាំបាច់របស់ស្ត្រី ជូនដល់តំណាងរាជរដ្ឋាភិបាល ជាពិសេស ក្រសួងកិច្ចការនារី ក្រសួងការងារ គណៈកម្មការទប់ស្កាត់ការជួញដូរមនុស្ស និង ទីស្តីការគណៈរដ្ឋមន្រ្តី ជា ព័ត៌មាននឹងផ្តល់ដំណោះស្រាយដល់ស្រ្តីជាករណីបន្ទាន់និងអទិភាព។ អាស្រ័យដូចបានជម្រាបជូនខាងលើយើងខ្ញុំសូម គោរពអញ្ជើញ ឯកឧត្តម និង លោកជំទាវ តំណាងក្រសួងខាងលើអញ្ចើញមកទទួលញតិ្តរបស់ក្រុមស្រ្តីនៅខាងមុខទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃនោះ។ ទន្ទឹមនឹងនេះយើងខ្ញុំក៏សូមអញ្ចើញដល់បណ្តារសារព័តមានជាតិ និង អន្តរជាតិ តំណាងស្ថានទូត អង្គការជាតិនិងអន្តរជាតិចូលរូមជាមួយយើងខ្ញុំដើម្បីអបអរសាទរទិវានារីអន្តរជាតិនៅទីនោះផងដែរ។
កម្មវិធីនេៈនិងប្រព្រឹត្តទៅ៖
ពេលវេលា៖ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់
ទីកន្លែង៖ស្រ្តីចំនួន៥៨០នាក់មកជួបជុំគ្នានៅខាងមុខពហុកីឡាដ្ឋានជាតិអូឡាំពិកនៅម៉ោង ៨៖៣០កន្លះព្រឹកហើយនឹងដើរក្បួនដោយអហិង្សាសកម្មទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តី
សម្រាប់ពត័មានបន្ថែមសូមទំនាក់ទំនង៖
– អ្នកស្រី អ៊ូ ទេពផល្លីន ០១១ ៩៨៤ ៨៨៣ ប្រធានសហពន្ធ័សហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា
– អ្នកស្រី ឆន សុខា ០៩៣ ៥៥ ៦៦ ៣៤ ប្រធានកម្មវិធីចងក្រង នៃមជ្ឈមណ្ឌលសម្ពន្ធ័ភាពការងារ និងសិទ្ធមនុស្ស
– កញ្ញា បុណ្យ រចនា ០៨៩ ៤៧៦ ១៤៦ សហស្ថាបនិកនិងនាយិកា នៃអង្គការក្លាហាន
– អ្នកស្រី យ៉ាង សុភ័ណ្ឌ ០១២ ៨៨០ ០៣៩ ប្រធានសហព័ន្ធសហជីពកម្ពុជា
– អ្នកស្រី វុន សម្ផស្ស ០១៦ ៤៥៨ ៧២១ ប្រធានបណ្តាញអ្នកធ្វើការងារតាមផ្ទះ
– កញ្ញា កែ ចាន់រ៉ា ០៧៧ ៥៥៣ ២១១ អគ្គលេខាធិការនៃសម្ពន្ធ័សហគមន៍កសិករកម្ពុជា