Tuesday, March 5, 2024
Latest:

អភិបាលកិច្ចទីក្រុង៖ ការគ្រប់គ្រងកាកសំណល់នៅក្នុងរាជធានីភ្នំពេញ

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩

រាជធានីភ្នំពេញជាទីក្រុងជួបប្រទះនឹងបញ្ហាកាកសំណល់។ ចាប់តាំងពីឆ្នាំ២០០១ ក្រុមហ៊ុនស៊ិនទ្រីជាក្រុមហ៊ុនដំបូងដែលទទួលខុសត្រូវក្នុងការប្រមូលកាកសំណល់ក្នុងទីក្រុង។ ចាប់តាំងពីពេលនោះមក មានការទម្លាក់ការទទួលខុសត្រូវឱ្យគ្នាទៅវិញទៅមករវាងអាជ្ញាធរ និងក្រុមហ៊ុនស៊ីនទ្រីចំពោះបញ្ហាកាកសំណល់ក្នុងទីក្រុង។

របាយការណ៍ស្រាវជ្រាវចុងក្រោយរបស់អង្គការសមាគមធាងត្នោតស្តីអំពី អភិបាលកិច្ចទីក្រុង៖ ការគ្រប់គ្រងកាកសំណល់ (ឆ្នាំ២០១៩) ផ្តោតលើអភិបាលកិច្ចនៃការគ្រប់គ្រងកាកសំណល់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសការសង្កេតមើលការប្រមូលកាកសំណល់របស់ស៊ីនទ្រីពីលំនៅឋានរបស់ប្រជាពលរដ្ឋ។

ផ្ទុយពីគោលការណ៍របស់អង្គការសហប្រជាជាតិស្តីពី​ អភិបាលកិច្ចល្អ ការស្រាវជ្រាវមើលទៅការគ្រប់គ្រងកាកសំណល់តាមទស្សនរបស់សហគមន៍ក្រីក្រ ដែលរកឃើញបញ្ហាសំខាន់ៗ ដូចជា ក្នុងចំណោមសហគមន៍៩៩ (៣៥.៧%)​ នៃសហគមន៍២៧៧ក្នុងរាជធានីភ្នំពេញ នៅតែមិនទាន់បានទទួលការគ្រប់គ្រងកាកសំណល់ ខុសពីសហគមន៍ជិតខានទទួលបានការគ្រប់គ្រងកាកសំណល់បានល្អ។ សហគមន៍ខ្លះរស់នៅក្នុងកន្លែងដែលមានសំរាមច្រើន ឬរងផលប៉ះពាល់ដោយសារសំរាមនៅជុំវិញសហគមន៍របស់ពួកគេ រួមទាំងហានិភ័យដោយសារអគ្គីភ័យ និងជំងឺដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃផងដែរ។

ពួកគេ (អាជ្ញាធរ) មិនយកចិត្តដាក់នឹងពួកយើងទេ។ ពួកគេមិនខ្វល់ពីបញ្ហានៅក្នុងសហគមន៍នេះដែរ (សម្រង់សំដី៖ សមាជិកនៃសហគមន៍ក្រីក្រ)

ផ្លូវតូចចង្អៀតគឺជាមូលហេតុដែលសហគមន៍មិនបានទទួលការគ្រប់គ្រងកាកសំណល់ និងមានអំណះអំណាងច្បាស់លាស់ក្នុងការស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ​ រទេះសំរាមគួរតែអាចរុញចេញចូលក្នុងផ្លូវតូចៗ ដែលរថយន្តដឹកទំនិញមិនអាចចូលទៅក្នុងសហគមន៍ជាច្រើន ហើយការបែងចែករទេះដាក់សំរាមមិនស្មើភាពគ្នានៅទូទាំងទីក្រុង អាចជាមូលហេតុដែលសហគមន៍ជាច្រើនមិនទទួលបានសេវាប្រមូលសំរាម។ ជារឿយៗ មន្រ្តីសង្កាត់ពុំបានដឹងអំពីកង្វះខាតសេវាគ្រប់គ្រងកាកសំណល់នៅក្នុងសង្កាត់របស់ពួកគេ ដែលជាការខ្វះចន្លោះរវាងអាជ្ញាធរនិងសាធារណជនចំពោះបញ្ហានេះ។ សហគមន៍ចំនួន ៨ ធ្លាប់រាយការណ៍បញ្ហាដល់អាជ្ញាធរមូលដ្ឋានអំពីបញ្ហាកាកសំណល់ ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះទេ។

តម្លាភាពកំពុងខ្វះខាតយ៉ាងខ្លាំងក្នុងដំណើរការគ្រប់គ្រងកាកសំណល់ ដោយកិច្ចសន្យាមិនអាចស្វែងរកបានជាសាធារណៈ និងមិនមានការប្រកួតប្រជែងជាមួយក្រុមហ៊ុនស៊ីនទ្រី នៅក្នុងការចុះកិច្ចសន្យាគ្រប់គ្រងកាកសំណល់ទីក្រុង។

ជាចុងក្រោយ ការស្លាប់របស់កម្មករស៊ីនទ្រីចំនួន ១៤ នាក់ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ក្នុងកំឡុងពេលធ្វើការ គឺជាចំណុចខ្មៅដ៏រសើបមួយចំពោះសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការរក្សាសុវត្ថិភាពសម្រាប់កម្មកររបស់ខ្លួន ការត្រួតពិនិត្យកម្មករ និងប្រាកដចំពោះបរិស្ថានការងារដែលបានកំណត់ ក្រោមច្បាប់ការងារកម្ពុជា១៩៩៧។ ដោយមិនមានសម្លៀកបំពាក់ការការពារ ឬការកំណត់សុវត្ថិភាពផ្តល់ជូនកម្មករចំពោះបញ្ហាស្លាប់ របាយការណ៍នេះបានរកឃើញថា ស៊ីនទ្រីមិនបានបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន ដើម្បីធានាសុវត្ថិភាពដល់កម្មកររបស់ខ្លួនដោយសារមិនផ្តល់សុវត្ថិភាពសមា្ភរៈ ដូចជាសម្លៀកបំពាក់ការងារការពារ ឬកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ។

ដូចដែលផ្ដល់អនុសាសន៍ជាក់លាក់ចំពោះអាជ្ញាធរ ស៊ីនទ្រី និងសហគមន៍ក្រីក្រ របាយការណ៍បង្ហាញពីអភិបាលកិច្ចទីក្រុងមិនទាន់គ្រ​ប់គ្រាន់ក្នុងការគ្រប់គ្រងកាកសំណល់ទេ។​ កង្វះតម្លាភាព សមធម៌គណនេយ្យភាព ការឆ្លើយតប និងការគោរពចំពោះជីវិតរបស់កម្មករស៊ីនទ្រី នាំឱ្យមានការសន្និដ្ឋានចុងក្រោយថា ការគ្រប់គ្រងកាកសំណល់នៅមានកម្រិត នៅក្នុងរាជធានីភ្នំពេញ។

អង្គការសមាគមធាងត្នោត ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលមានទីតាំងនៅរាជធានីភ្នំពេញដើម្បីផ្តល់ជំនួយបច្ចេកទេសដល់ប្រជាពលរដ្ឋសហគមន៍ក្រីក្រក្នុងការសាងសង់លំនៅឋាន និងជំរុញឱ្យមានការជជែកពិភាក្សាតាមរយៈការស្រាវជ្រាវផ្អែកលើភស្តុតាងស្តីពីបញ្ហានានានៅក្នុងទីក្រុង។

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ៖ ភាសាខ្មែរ​ | ភាសាអង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org
លេខទូរស័ព្ទ៖ ០១៧ ៧៤៤​ ១៨៧