អាជ្ញាធរខណ្ឌព្រែកព្នៅប្រមាណជា៥០នាក់ បានចុះទៅរុះរើសំណង់រោងប្រជាពលរដ្ឋដែលសាងសង់នៅលើទំនប់ក្នុងបឹងតាមោក

នៅព្រឹកថ្ងៃទី ១១ ខែមិថុនានេះ អាជ្ញាធរខណ្ឌព្រែកព្នៅប្រមាណជា៥០នាក់ បានចុះទៅរុះរើសំណង់រោងប្រជាពលរដ្ឋដែលសាងសង់នៅលើទំនប់ក្នុងបឹងតាមោក។ ក្នុងប្រតិបត្តិការព្រឹកមិញនេះ រោងស្នាក់នៅចំនួន៣ ក្នុងចំណោមជាង១០០រោង ដែលប្រជាពលរដ្ឋនៅទីនោះបានសាងសង់ដើម្បីស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រកបរបរនេសាទគ្រាន់ចិញ្ចឹមជីវិតត្រូវបានរុះរើ និងដុតបំផ្លាញចោល។ ប្រជាពលរដ្ឋនៅទីនោះបានស្ម័គ្រចិត្តរុះរើសំណង់ទាំងនោះដោយខ្លួនឯង ដោយមានការព្រួយបារម្មណ៍ពីការបាត់បង់នូវទ្រព្យសម្បត្តិផ្សេងៗ។

អង្គការសមាគមធាងត្នោតចង់ឃើញរបៀបនៃការដោះស្រាយមួយដែលប្រកបដោយសន្តិភាព និងប្រាកដថាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនឹងត្រូវបានធានា៕