Thursday, February 22, 2024
Latest:

អាជ្ញាធរបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងភូមិអូរបាក់ទូក

ថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០១៦

កង​កម្លាំងប្រមាណ​ ១០០នាក់ រួមទាំង អាជ្ញាធរខណ្ឌ ​និង​សង្កាត់​ឬ​ស្សី​កែវ ដែលមាន ​ញញួរ ​កាំបិត​ពូថៅ​ និង រណា និង​ការ​ដាក់ពង្រាយ​នៅប្រដាប់ជីកដី ​ដើម្បី​បំផ្លាញ​ ទ្រព្យ​សម្បត្តិ​ របស់ប្រជាពលរដ្ឋ​ ដែលរស់នៅ​ក្នុង ​ភូមិ​អូរ​បាក់​ទូក ​សង្កាត់​បឹងសាឡាង​ ខណ្ឌ​ឬ​ស្សី​កែវ នៅប្រហែល​ម៉ោង ៨​ និង៣០នាទី​ព្រឹក ​នៅ​ថ្ងៃទី ១៨ ខែ​មករា ​ឆ្នាំ ២០១៦។ អ្នករស់​នៅ​តាម​បណ្តោយ​ប្រឡាយ​អូរបាក់​ទូក ត្រូវរើ​នៅរបស់​មួយ​ចំនួន​ដែលដាំដុះ ​ឬសាងសង់​ដោយ​ខុសច្បាប់​នៅ​តាម​គែម​នៃ​ប្រឡាយ​ នេះបើយោងតាមសេចក្តី​ជូន​ដំណឹងសាលាខណ្ឌឬស្សីកែវ ដែល​ចេញ​នៅ​ថ្ងៃទី១២ ខែ​មករា ​ឆ្នាំ ២០១៦​។

វិធានការ​រដ្ឋបាល​ ​ដើម្បី​ធ្វើការផ្លាស់ទី បង្គន់ ផ្ទះបាយ និងទ្រុងមាន់  របស់​គ្រួសារ​ ​ដែល​​រស់​នៅ​លើ​គែម​នៃ​ប្រឡាយ​បាក់​ទូក ​ដែលត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ជា​កន្លែងខុស​ច្បាប់​​។ សកម្មភាព​របស់​អាជ្ញាធរ បានធ្វើសកម្មភាពបានរុះរើប៉ះពាល់ដល់ប្រជាពលរដ្ឋ៣គ្រួសារ។

លោក ធន ​សុខ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​ បានធ្វើ​សន្និសីទ​កាសែត​មួយ​ ​ក្នុង​គោល​បំណង​ដើម្បី​បញ្ជាក់​ជាមួយនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សាធារណជនថា ​ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ បានធ្វើនូវ​សកម្មភាព​នេះ​។ លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​​ថា​៖ “គម្រោង​នេះគឺ​ស្ថិត​នៅ​ក្នុង​ផែន​ការ​មេ របស់ សាលារាជធានីភ្នំពេញ ​ ​ហើយ​យើង​ធ្វើ​​នេះ​សម្រាប់តែ​ប្រយោជន៍​សាធារណៈតែប៉ុណ្ណោះ…..ដំបូង អាជ្ញាធរ ​យក​តែប្រវែង ១០ ម៉ែត្រ ​ប៉ុណ្ណោះ​ពី​គែម​នៃ​ប្រឡាយ​ ​ប៉ុន្តែបើយោង​តាម​ច្បាប់ ​គឺត្រូវយកប្រវែង ២០ ម៉ែត្រ”​។ លើស​ពី​នេះ​ទៅទៀត​ អាជ្ញាធរ​នឹង​ធ្វើ​ការ​លើតំបន់សងខាង​នៃ​ប្រឡាយ​ទឹក ​ដែល​មានគ្រួសារ ​ប្រមាណ ៣០០ គ្រួសារ​ អាច​នឹងត្រូវ​បាន​ប៉ះពាល់​ដោយសារ​គម្រោង​នេះ​ ប៉ុន្តែទោះ​ជា​យ៉ាង​ណា​លោក​បាន​អះអាង​ថា​ នឹងមិន​មាន​សំណង​ប្រជាពលរដ្ឋដែលប៉ះពាល់នោះទេ។ តាមការកត់សម្គាល់ ប្រឡាយនេះ ​មាន​ប្រវែង​ ៤ គីឡូម៉ែត្រ ​ចាប់ពីចំណុច​ផ្លូវ ២៧៣ (ទួល​សង្កែ​) រហូតដល់​បុរី គង់ ​ប៊ុ​ន​ហូ​វ ​ហើយ​រហូត​មក​ដល់​ពេល​នេះ ​បាន​សម្រេចប្រវែង​​ ១៨០០ ម៉ែត្រហើយ។

យោង​តាម​លោក​សេក ​សុខា​ ដែលជា​ប្រជាពលរដ្ឋ​រស់នៅក្នុងតំបន់នោះ បាន​ប្រាប់​យើង​ថា​ជំហាន​បន្ទាប់​គឺយើងនឹង ​ស្វែង​រក​ជំនួយ​ផ្នែក​ច្បាប់ ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែលធ្វើការលើដីធ្លី  ដូចជា មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទៅលើ​ករណី​នេះ​។

      photo337815443327790100 photo337815443327790103 photo337815443327790109 photo337815443327790112 photo337815443327790124 photo337815443327790126 photo337815443327790127