Tuesday, March 5, 2024
Latest:

អ្នកភូមិព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដាក់ញាត្តិសុំអន្តរាគមន៍ ដល់ស្ថានទូតអាល្លឺម៉ង់ សហកភាពអឺរ៉ុប នឹងនៅក្រសួងរៀបចំដែនដីនឹងនគររូបនីរូបនីយកម្ម

ប្រជាពលរដ្ឋចំនួនប្រមាណ១០នាក់ តំណាងអោយ១៧ គ្រូសារ ដែលរស់នៅភូមិព្រែកតាសេក ខណ្ឌជ្រោយចង្វារ បានដាក់ញាត្តិសុំអន្តរាគមន៍ ដល់ស្ថានទូតអាល្លឺម៉ង់ សហកភាពអឺរ៉ុប និងនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់  នាព្រឹកនេះថ្ងៃទី៣១ សីហា។ ដើម្បីជួយជំរុញដល់រាជរាដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ រួមទាំងក្រុមហ៊ុន OCIC បញ្ឍប់ការរំលោបបំពាន  នឹងផ្ដល់បណ្ណកម្មសិទ្ធិដល់ពួកគាត់។

តំណាងទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានចេញមកទទួលញាត្តិហើយសន្យាថាជួយតាមដាន។  ចំណែកតំណាងក្រសួងរៀបចំដែនដីនិងនគររូបនីយកម្ម បានទទួលញាត្តិ តែថាមិនមែនជាដែនសមត្ថកិច្ចរបស់ខ្លួន ទុកអោយសាលារាជធានីភ្នំពេញជាអ្នកដោះស្រាយ ។

តំណាងប្រជាពលរដ្ឋ លោក ប៉ូល អម្រិតទិត្យា មានការខកចិត្តពេលដែលក្រសួងមិនព្រមដោះស្រាយ ហើយរុញអោយទៅសាលារាជធានី។

«យើងសឹងមិនអាចទទួលយកបានករណីដីធីយើងនឹងត្រូវបានបញ្ចូនត្រឡបទៅអោយសាសារាជធានី ព្រោះសាសារាជធានី អត់មានផ្ដល់ដំណោះស្រាយសមរមណាមួយទេ សំរាប់ប្រជាពលរដ្ឋ»

រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិអោយក្រុមហ៊ុន OCIC  ក្នុងការអភិវឌ្ឍន៍នៅឆ្នាំ២០១០។ ហើយនៅឆ្នាំ២០១១ក្រុមហ៊ុនបានធ្វើការឈូសឆាយ ដោយគ្មានការជូនដំណឹង និងផ្ដល់ដំណោះស្រាយសមរម្យជាមុនឡើយ ។

ផ្ទៃដីដែលប៉ះពាលមានទំហំសរុបចំនួន ៣៨ ៤៧០ ម៉ែត្រក្រឡា  ដីសំរាប់លំនៅស្ថានមានចំនួន ៥ ១៧៤ ម៉ែត្រក្រឡា ។