(Khmer) ប្រជាសហគមន៍ផ្លូវរថភ្លើងព្រួយបារម្ភពីគម្រោងអភវិឌ្ឍន៍

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នៅព្រឹកថ្ងៃទី៤ ខែមិថុនានេះ ប្រជាពលរដ្ឋរស់នៅសហគមន៍ផ្លូវរថភ្លើងប្រមាណ៦០នាក់បានមកជួបជុំគ្នានៅមុខសាលារាជធានីភ្នំពេញដើម្បីតាមដានដំណើរការនៃការផ្ដល់សំណងដល់ពួកគេពីគម្រោងអភិវឌ្ឍន៍ផ្លូវបេតុង។

ពលរដ្ឋទាំងនោះអោយដឹងថាការមកជួបជុំគ្នាជាថ្មីនេះដោយសារសាលារាជធានីភ្នំពេញមិនទាន់បានផ្ដល់ចម្លើយជាក់លាក់ណាមួយពីគម្រោងអភិវឌ្ឍន៍ដល់ពួកគេនៅឡើយទេ។ ពលរដ្ឋទាំងនោះបន្តថា​ ពួកគេបានមកដាក់ញត្តិជាច្រើនលើក ហើយអាជ្ញាធរចេះតែសន្យារថានឹងដោះស្រាយ​អោយពួកគេ តែមកទល់ពេលនេះសាលារាជធានីភ្នំពេញមិនទាន់បញ្ជាក់ជំហរជាក់លាក់ក្នុងការដោះស្រាយទៅឡើយទេ។

ពួកគេលើកឡើងថា ពួកគេមានការព្រួយបារម្ភពីគម្រោងអភវិឌ្ឍន៍នេះ ព្រោះកន្លងមកពលរដ្ឋតែងតែរងការបណ្ដេញចេញពីលំនៅឋាន ក្រោមគម្រោងអភវិឌ្ឍន៍របស់សាលារាជធានីភ្នំពេញ។

ប្រជាពលរដ្ឋទាំងនោះអោយដឹងថា ពួកគេនឹងបន្តការជួបជុំរៀងរាល់សប្តាហ៍ដើម្បី​ជំរុញ​ឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាជូនពួកគេ៕

Picture by Vantha
Picture by Vantha