(Khmer) ពលរដ្ឋរងគ្រោះដីធ្លីតំបន់បុរីកីឡាតវ៉ាទាមទារសំណងពីក្រុមហ៊ុនផាន អ៊ីម៉ិច

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ប្រជាសហគមន៍រងគ្រោះដីធ្លីតំបន់បុរីកីឡាប្រមាណ៣០នាក់ ជួបជុំគ្នាតវ៉ានៅមុខផ្ទះ ជំទាវ ស៊ុយ សុផាន ដើម្បីទាមទាររកដំណោះស្រាយដល់ពួកគេ។

ការលើកគ្នាមកតវ៉ានេះប្រជាសហគមន៍បានឲ្យដឹងថា៖ ពួកគាត់បានដាក់ញត្តិទៅអជ្ញាធរពាក់ពន្ធ័ជាច្រើនលើកមកហើយតែមិនមានការឆ្លើយតបណាមួយដល់ពួកគាត់នៅឡើយ។

«សាលារាជធានីភ្នំពេញ មិនមានសមត្ថភាព និងមិនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ចប់ជំលោះដីធ្លីនៅក្នុងសហគមន៍បុរីកីឡាទេ ប៉ុន្តែបែរជាបង្ករបញ្ហាធ្ងន់ធ្ងរថែមទៀតដល់ប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លី»។

ប្រជាពលរដ្ឋទាំងនោះទាមទារឲ្យ ជំទាវ ស៊ុយ សុផាន ដែលជាម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ដែលបានទទួលសិទ្ធិអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាល ត្រូវសង់អាគារបន្ថែមទៀតដល់ពួកគាត់ដែលកំពុងរងគ្រោះ។ ប្រជាពលរដ្ឋបន្ថែមថា៖ «ពួកគាត់ចង់បានផ្ទះនៅបុរីកីឡាជាន់ទី១»។

កន្លងមកសាលារាជធានីភ្នំពេញបានចេញឱសានវាទដល់អ្នកដែលមានជម្លោះដីធ្លីនៅបុរីកីឡាទទួលយកផ្ទះមួយខ្នងនៅភូមិអណ្ដូង និងថវិកា ចំនួន២០០០ដុល្លារ។ ប៉ុន្តែប្រជាសហគមន៍បានបដិសេធមិនទទួលយកដំណោះស្រាយ របស់សាលារាជធានីភ្នំពេញខាងលើនេះទេ។

អំឡុងពេលតវ៉ានោះ ក៏មានការប៉ះទង្គិចគ្នា រវាងប្រជាសគមន៍ជាមួយ និងសន្តិសុខមួយប្រាវផងដែរ ដោយសន្តិសុខមិនអនុញ្ញាត្តិឲ្យប្រជាសគមន៍ឈរនៅពីមុខផ្ទះជំទាវ ស៊ុយ សុផាន ទេ។

ប្រជាសគមន៍បានបំបែកគ្នាបន្ទាប់ពីទទួលដំណឹងថាជំទាវ ស៊ុយ សុផាន មិននៅផ្ទះ ។​ សហគមន៍អោយដឹងថាពួកគេនៅតែបន្តការទាមទាររហួតមានដំណោះស្រាយ៕