(Khmer) ប្រជាសហគមន៍ រលួស ជើងឯក ទទួលបានផ្ទះថ្មី និង បង្គន់អនាម័យ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

អង្គការសមាគមធាងត្នោត បានជួបប្រជុំពិភាក្សាលើបញ្ហា  តបណ្តាញភ្លើងរដ្ឋ  ការប្រមូលសំរាម និង គម្រោងជួសជុលផ្លូវជាមួយប្រជាសហគមន៍ រលួសជើងឯកកាលពីថ្ងៃ១០ ខែសីហា  ឆ្នាំ២០១៧។

ប្រជាសហគមន៍ដែលកំពុងរស់នៅទីនោះ ពួកគាត់មានជីវភាពក្រីក្រ ហើយពួកគាត់កំពុងប្រើប្រាស់ភ្លើងដែលផ្គត់ផ្គង់ដោយ ឯកជន ហើយមានតម្លៃថ្លៃ ចំណែកឯការទុកដាក់សំរាមវិញក៏មិនទាន់បានត្រឹមត្រូវ ហើយម្យ៉ាងវិញទៀតនៅសហគមន៍គឺមិនទាន់មានក្រុមហ៊ុន ឬក្រុមហ៊ុនស៊ិនទ្រីទៅប្រមូលនៅឡើយទេ។

ដើម្បីសម្រួល និងចូលរួមកាត់បន្ថយជីវភាពលំបាករបស់ពួកគាត់ អង្គការសមាគមធាងត្នោត នឹងជួយឧបត្ថម្ភ ជាថវិកាក្នុងការតភ្ជាប់បណ្តាញអគ្គិសនីរបស់រដ្ឋវិញ និង ទិញធុងសំរាមសម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍នៅពេលខាងមុខ។

លើសពីនេះទៅទៀត នៅក្នុងការប្រជុំនោះ តំណាងអង្គការ សមាគមធាងត្នោត ក៏បានមានបន្ថែមថា អង្គការនឹងមានគម្រោងជួយជួសជុលផ្លូវក្នុងសហគមន៍ នៅពេលខាងមុខ ប៉ុន្តែ ស្នើសុំដល់ប្រជាសហគមន៍ និង អាជ្ញាធរចូលរួមបដិភាគផងដែរ។

គួររំលឹកផងដែរថា អង្គការ សមាគមធាងត្នោត បានជួយឧបត្ថម្ភជាសម្ភារ ដើម្បីជួសជុលផ្ទះ និងសាងសង់ផ្ទះ និង បង្គន់អនាម័យ ចំនួន៥០គ្រួសាររួចហើយនាពេលកន្លងមក៕