Tuesday, March 19, 2024
Latest:

សំណុំរឿងសកម្មជនបឹងកក់នឹងប្រកាសសាលដីកានៅថ្ងៃទី២៧ខែខែកុម្ភៈខាងមុខនេះ

នៅថ្ងៃទី១៥ ខែកុម្ភះ សាលាឧទ្ធរណ៍បានបើកសាវនាការលើបណ្ដឹងរបស់សកម្មជនដីធ្លីនៅតំបន់បឹងកក់បីនាក់ ដែលបានប្តឹង ជំទាស់ទៅនឹងសាលក្រមតុលាការដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងកាលពីឆ្នាំ២០១១។

ចៅក្រមសាលាឧទ្ធរណ៍ លោក ញូង ថុល នឹងប្រកាសសាលដីកាករណីសកម្មជនបឹងកក់ អ្នកស្រី ទេព វន្នី នៅថ្ងៃទី២៧ខែខែកុម្ភៈ ឆ្នាំ២០១៧។

មកទល់ពេលនេះ អ្នកស្រី ទេព វន្នី លើកលែងតែ អ្នកស្រី បូ ឆវី អ្នកស្រីគង់ ចន្ថា និងអ្នកស្រីហេង មុំ ត្រូវបានសាលាដំបូង ផ្ដន្ទាទោសដាក់ពន្ធនាគារបណ្តោះអាសន្នអស់រយៈពេល៦ខែហើយ រង់ចាំការកាត់ទោសពីបទព្យាយាមរារាំងមន្រ្តីរាជការសាធារណៈនិងបទប្រមាថមន្រ្តីរាជការសាធារណៈដែលមានស្ថានទម្ងន់ទោស ក្នុងសំណុំរឿងបង្ករហិង្សានៅជិតផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។ ទោសនេះអាចមានរយៈពេលរហូតដល់ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់១០លានរៀន។

គួរបញ្ជាក់ថា មកដល់ពេល អ្នកស្រី ទេព វន្នីវត្រូវបានឃុំខ្លួនអស់រយៈពេល៦ខែមកហើយ ហើយអ្នកស្រីមិនត្រូវបានផ្តល់សិទ្ធិអោយនៅក្រៅឃុំនោះទេ។

នៅថ្ងៃបើកសវនាការម្សិលមិញ នៅខាងមុខសាលាឧទ្ធរណ៍ មានប្រជាសហគមន៍ប្រមាណ៣០នាក់ បានជួបជុំគ្នា និងស្រែកអំពាវនាវឲ្យតុលាការដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ។ ពួកគេបន្តថា អ្នកស្រីមិនបានប្រព្រឹត្តខុសដូចការចោតប្រកាន់របស់សាលាដំបូងទេ។