(Khmer) អ្នកស្រី ទេព វន្នី ត្រូវបានតុលាកានាំមកសារសួរសុំណុំរឿងចាស់កាលពីឆ្នាំ២០១៣

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបាននាំខ្លួនអ្នកស្រី ទេព វន្នី មកសារសួរសុំណុំរឿងប្រមាថរាជការសាធារណៈនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី ៨ ខែ កញា នេះ។

ចៅក្រមបានបញ្ចប់ការសើបសួរនៅម៉ោងប្រមាណ១១ថ្ងៃត្រង់ ហើយក៏បានបញ្ចូនខ្លួនអ្នកស្រី ទេព វន្នី ទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ។

នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញឯនេះវិញក៏មានសកម្មជនដីធ្លីប្រមាណ៥០នាក់ ស្រែកទាមទាអោយមានការដោះលែង និងអោយតុលាកាកាត់ក្តីដោយយុត្តិធម៍ ហើយក៏បានសុំអន្តរាគមន៍ពីធានាគារពិភពលោកជួយដាក់សំពាធដល់រាជរដ្ឋាភិបាល។

អ្នកស្រី បូរ ឆវី ស្រែកតាមម៉េក្រូ៖ «ពួកយើងជាប្រជាពលរដ្ឋ អ្នករស់នៅក្នុងតំបន់បឹងកក់ ដោយសារតែជំនួយរបស់ធានាគារពិភពលោក បានដាក់ជំនួយមកអោយរដ្ឋាភិបាល ដែលមិនបានគិតពីបញ្ហាប្រជាពលរដ្ឋ ដូច្នេះ ហើយពួកយើងទាំងអស់គ្នារង់នូវអំពើហិង្សា រង់នូវប្រព័ន្ធតុលាកា នៅជាប់ពន្ធធានាគារ ដោយសារតែជំនួយធានាគារពិភពលោក ដូច្នេះសូមធានាគារពិភពលោកជួយអន្តរាគមន៍ សូមអោយដោះលែងអ្នកស្រី ទេព វន្នី នៅថ្ងៃនេះ ត្រូវតែទទួលខុសត្រូវ ធានាគារពិភពលោក ត្រូវតែទទួលខុសត្រូវ »។

អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៧ ខែសីហា អំឡុងពេលពួកគេរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ នៅក្នុងសហគមន៍របស់ពួកគេ ដើម្បីទាមទារឱ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស៤រូបរបស់សមាគមអាដហុកនិងមន្ត្រី គ.ជ.ប.។ អ្នកស្រី បូវ សោភា ត្រូវបានដោះលែង នៅតែអ្នកស្រី ទេព វន្នី ដែលតុលាការចោទប្រកាន់មួយករណីបន្ថែមទៀត ដែលជាសំណុំរឿងកាលពីឆ្នាំ២០១៣៕