សេចក្តីថ្លែងការណ៍រួម ក្នុងវេទិកាសហគមន៍លើកទី ៩ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន”

ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២

យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លី និងលំនៅឋាននានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែល​​កំពុងប្រឈម​នឹង​អសុវត្ថិភាពដីធ្លី និងលំនៅឋាន ដោយសារតែការអភិវឌ្ឍដែលកង្វះនូវយុត្តិធម៌ តម្លាភាព​ និងការចូលរួម។ ពួកយើងទាំងអស់គ្នា ដែល​​កំពុង​រស់នៅក្នុង​តំបន់អភិវឌ្ឍន៍​ទាំងនោះ​ តែងតែមានការព្រួយបារម្ភពីការបណ្តេញចេញដោយបង្ខំ និងការមិនមាន​សំណងសមរម្យ ព្រោះនា​ពេល​​កន្លង​មក សហគមន៍​ដីធ្លីដូចពួក​យើងជាច្រើន​តែងតែ​ឈឺ​ចាប់​ និងរងគ្រោះពីការអភិវឌ្ឍទាំងនោះ។

សិទ្ធិមានកម្មសិទ្ធិ រួមទាំងសិទ្ធិមានលំនៅឋានសមរម្យ ត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញ​កម្ពុជា ​មាត្រា ៤៤ ក៏បានធានាអំពីសិទ្ធិជាកម្មសិទ្ធិ​របស់​ពលរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានការពារដោយ​ច្បាប់​យ៉ាង​តឹង​រឹង។ ចំណែកឯសិទ្ធិមានលំនៅឋានសមរម្យត្រូវបានធានាដោយច្បាប់​សិទ្ធិមនុស្ស​អន្តរ​ជាតិ ដែលក្នុងនោះរួមមាន មាត្រា ២៥ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងមាត្រា ១១ នៃកតិការសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។

ក្នុងវេទិកាសហគមន៍លើកទី៩​​ ឆ្នាំ២០២២នេះ មានអ្នកចូលរួមប្រមាណ២០០នាក់ មកពីសហគមន៍ចំនួន៣៤ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត​ដែល​កំពុង​ប្រឈម​ផលប៉ះ​ពាល់​ដោយសា​រ ការរំលោភបំពានលើសិទិ្ធដីធ្លី និងលំនៅឋាន។

ដូច្នេះហើយ យើងខ្ញុំទាំងអស់គ្នា​សូម​អំពាវ​​នាវ៖

– រាជរដ្ឋាភិបាល​​នៃ​ព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធគោរព និងការពារសិទ្ធិរបស់យើងខ្ញុំជាប្រ​ជា​​​ពល​រដ្ឋ​​​ក្រីក្រ និង មានសិទ្ធិរស់នៅ​ដោយ​សមរម្យ និងមានសេចក្តីថ្លៃថ្នូរ ដូចប្រជាពលរដ្ឋដទៃទៀតដែរ។

– រាជរដ្ឋាភិបាលត្រូវតែអនុវត្ត ច្បាប់ឱ្យមានប្រសិទ្ធិភាព និងបញ្ឈប់ការ​បណ្តេ​ញចេញ​ដោយ​បង្ខំ ការប្រើអំពើហិង្សា និងបញ្ឈប់ការ​ប្រើប្រាស់​ប្រ​ព័ន្ធ​តុ​លា​ការគាប​សង្កត់​លើពួកយើងខ្ញុំ ជាពិសេស សកម្មជនដីធ្លី និងលំនៅឋាន​។

– រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ​នានា​នៃរាជរដ្ឋា​ភិបាល​កម្ពុជា អនុវត្តឱ្យបាននូវសិទ្ធិមាន​លំនៅឋាន​សមរម្យ​ ដើម្បីឱ្យមាន​ការអភិវឌ្ឍ​សម្រាប់ទាំង​អស់​គ្នា។

– រាល់ការអភិវឌ្ឍទាំងឡាយត្រូវតែវាយតម្លៃហេតុប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ជាពិសេសផលប៉ះពាល់ទៅលើជីវភាពរបស់ជនងាយរងគ្រោះ។

– អាជ្ញាធរមូលដ្ឋានគួរពន្លឿនការចេញប័ណ្ណស្នាក់នៅ សៀវភៅគ្រួសារ ប័ណ្ណសមធម៌ដល់សមាជិកសហគមន៍ដីធ្លី ដែលពុំទាន់មាន​ដើម្បីឱ្យពួក​គាត់ទទួល​បាននូវសេវាសង្គមនានា។

– សាលារាជធានីភ្នំពេញផ្តល់ និងគាំទ្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាកម្មកាន់តែប្រសើរឡើងក្នុងទីតាំងលំនៅឋានក្រីក្រ ដូចជា​ប្រព័ន្ធលូបង្ហូរទឹក ការប្រមូលសំរាម និងការតភ្ជាប់  បណ្តាញទឹកស្អាត និងអគ្គិសនីរបស់រដ្ឋ។

– អាជ្ញាធរពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលត្រូវធានាថា រាល់ដំណើរការអភិវឌ្ឍនានាត្រូវអនុលោមតាមគោលការណ៍នីតិរដ្ឋ ដែលរួមមានការបើកចំហរ តម្លាភាព គណនេយ្យភាព និងការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសអ្នករងផលប៉ះពាល់ ដើម្បីធានាថា ពួកគាត់បានចូលរួមពិភាក្សាអំពីបញ្ហាទាំងនោះ លើកឡើងពីកង្វល់នានា និងដំណោះស្រាយដែលអាចធ្វើទៅរួច សម្រាប់ផលប្រយោជន៍គ្រប់ភាគី។

 

សហគមន៍ដែលគាំទ្រសេចក្តីថ្លែងការណ៍នេះមានដូចខាងក្រោម

  1. សហគមន៍ស្ទឹងកំបុត
  2. សហគមន៍ពង្រសែនជ័យ
  3. សហគមន៍រស្មីសាមគ្គី
  4. សហគមន៍ឡពាង
  5. សហគមន៍ថ្លាន់មួយរយ
  6. សហគមន៍ពង្រួកជ័យល័ក្ខ
  7. សហគមន៍ព្រៃពាយ
  8. សហគមន៍បាតខ្ទះ
  9. សហគមន៍រមាសហែក
  10. សហគមន៍ចេកមាស
  11. សហគមន៍មានជ័យ
  12. សហគមន៍ស្ត្រីក្លាហាន
  13. សហគមន៍ព្រែកតាគង់រុងរឿង
  14. សហគមន៍ផ្លូវរថភ្លើង
  15. សហគមន៍រលួសជើងឯក
  16. សហគមន៍ជើងឯកក្រុម ៣
  17. សហគមន៍ជើងឯកក្រុម ៤
  18. សហគមន៍ស្ទឹងមានជ័យ
  19. សហគមន៍ព្រែកតាគង់
  20. សហគមន៍បឹងឈូកអេ
  21. សហគមន៍សំរោងត្បួង
  22. សហគមន៍បឹង​ឈូក
  23. សហគមន៍បឹងត្របែកភូមិ៤
  24. សហគមន៍ភូមិ២៣
  25. សហគមន៍ទួលសង្កែអេ
  26. សហគមន៍ត្រពាំងរាំងថ្មី
  27. សហគមន៍សែនរីករាយ
  28. សហគមន៍និរោធបឹងឈូក
  29. សហគមន៍៩២
  30. សហគមន៍សាមគ្គីរុងរឿង
  31. សហគមន៍ព្រែកតាគង់ផ្លូវ៦០ម៉ែត្រ
  32. សហគមន៍ព្រែកតាគង់៣
  33. សហគមន៍ស្មសាន
  34. សហគមន៍ស្ត្រីឃ្លាំងសាំង

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

– លោក ឃុន តុលា ប្រធានគម្រោងពង្រឹងអំណាចសហគមន៍

​លេខទូរសព្ទ ០៩៣ ៦៦៧ ៧៨៩

– អ្នកស្រី ស៊ិន ស៊ីនួន តំណាងសហគមន៍ទីក្រុង

លេខទូរសព្ទ ០១៧​ ៣២ ៤៥ ៤៦

– អ្នកស្រី​ អ៊ុំ សុភី តំណាងសហគមន៍ខេត្ត

លេខទូរសព្ទ ០៧៨ ៥០ ៦៨ ៣០

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

One thought on “សេចក្តីថ្លែងការណ៍រួម ក្នុងវេទិកាសហគមន៍លើកទី ៩ ក្រោមប្រធានបទ “យុត្តិធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន”

Comments