Saturday, April 20, 2024
Latest:

Author: NENG Pov

ប្រជាសហគមន៍ឡពាងបានមកដាក់ឯកសារជាភស្តុតាងបន្ថែម តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រជាសហគមន៍ឡពាងមកពីខេត្តកំពង់ឆ្នាំងប្រមាណជា ៤០នាក់ តំណាងឱ្យ៤៥គ្រួសារ បានមកសាលាដំបូងរាជធានីភ្នំពេញ  ដើម្បីដាក់ឯកសារជាភស្តុតាងបន្ថែម ដែលខាងតុលាការតម្រូវឱ្យស្វែងរកកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។ បន្ទាប់ពីបានដាក់ឯកសារជាភស្តុតាងជូនសាលាដំបូងរាជធានីភ្នំពេញ ប្រជាសហគមន៍ទាំងនោះបានបន្តដំណើរទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីដាក់ញត្តិសុំកិច្ចអន្តរាគមន៍រកយុត្តិធម៌ពីបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន ខេឌីស៊ី (KDC)។ តំណាងក្រសួងយុត្តិធម៌ បានចេញមកទទួលញត្តិពីប្រជាហគមន៍ និងបានសន្យាថានឹងជូនដំណឹងនៅពេលក្រោយ។

បញ្ហាជម្លោះដីធ្លីដ៏រ៊ាំរៃនៃសហគមន៍ឡពាង ដែលស្ថិតនៅភូមិ ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានអូសបន្លាយអស់រយៈពេល ១៣ឆ្នាំហើយ គឺតាំងពីឆ្នាំ២០០៦ មកម្ល៉េះ​ តែនៅមិនទាន់បានដំណោះស្រាយសមស្របណាមួយ ដែលប្រជាសហគមន៍អាចទទួលយកបាននៅឡើយទេ។

លោកស្រី អ៊ុម សុភី ប្រធានសហគមន៍ឡពាងបានឱ្យដឹងថា “ ពួកគាត់មិនត្រូវការអ្វីច្រើននោះទេ គ្រាន់តែចង់ឱ្យតុលាការរាជធានីភ្នំពេញ បើកសវនាការរឿងជម្លោះដីធ្លីដ៏រ៊ាំរ៉ៃ ជាមួយក្រុមហ៊ុនខេ.ឌី.ស៊ី (KDC)  ព្រោះកន្លងមកតុលារការមិនទាន់មានចំណាត់ការណាមួយនៅឡើយ” ។

លោកស្រីបានបន្តទៀតថា “កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ពួកគាត់បានមកតុលាការម្តងហើយ តែតុលាការតម្រូវឱ្យ ពួកគាត់រកភស្តុតាងបន្ថែមទាក់ទងសុំណុំរឿងសុំមោឃៈភាពកិច្ចសន្យាដែលបានធ្វើឡើងរវាងភាគីក្រុមហ៊ុន និងប្រជាសហគមន៍ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤។ តែពេលដែលពួកគាត់ទៅសួរខាងសាលាស្រុក សាលាស្រុកថាអត់មានទេ ព្រោះកិច្ចសន្យាគឺស្ថិតនៅក្នុងដៃលោក ផាត់ ពៅសៀង ជាមេធាវីរបស់លោកជំទាវ ជា ខេង។  មានន័យថា កិច្ចសន្យាមានតែភាគីខាងក្រុមហ៊ុនតែម្ខាង សូម្បីតែសាលាស្រុកក៏អត់មានផង។”  

គួរបញ្ជាក់ផងដែរថា បញ្ហាជីវភាពរបស់ប្រជាសហគមន៍ឡពាងកាន់តែលំបាកពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីដីរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនព័ទ្ធរបង និងមានជម្លោះរហូតមកដល់ពេលនេះ។

អភិបាលកិច្ចទីក្រុង៖ ការគ្រប់គ្រងកាកសំណល់នៅក្នុងរាជធានីភ្នំពេញ

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩

រាជធានីភ្នំពេញជាទីក្រុងជួបប្រទះនឹងបញ្ហាកាកសំណល់។ ចាប់តាំងពីឆ្នាំ២០០១ ក្រុមហ៊ុនស៊ិនទ្រីជាក្រុមហ៊ុនដំបូងដែលទទួលខុសត្រូវក្នុងការប្រមូលកាកសំណល់ក្នុងទីក្រុង។ ចាប់តាំងពីពេលនោះមក មានការទម្លាក់ការទទួលខុសត្រូវឱ្យគ្នាទៅវិញទៅមករវាងអាជ្ញាធរ និងក្រុមហ៊ុនស៊ីនទ្រីចំពោះបញ្ហាកាកសំណល់ក្នុងទីក្រុង។

របាយការណ៍ស្រាវជ្រាវចុងក្រោយរបស់អង្គការសមាគមធាងត្នោតស្តីអំពី អភិបាលកិច្ចទីក្រុង៖ ការគ្រប់គ្រងកាកសំណល់ (ឆ្នាំ២០១៩) ផ្តោតលើអភិបាលកិច្ចនៃការគ្រប់គ្រងកាកសំណល់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសការសង្កេតមើលការប្រមូលកាកសំណល់របស់ស៊ីនទ្រីពីលំនៅឋានរបស់ប្រជាពលរដ្ឋ។

ផ្ទុយពីគោលការណ៍របស់អង្គការសហប្រជាជាតិស្តីពី​ អភិបាលកិច្ចល្អ ការស្រាវជ្រាវមើលទៅការគ្រប់គ្រងកាកសំណល់តាមទស្សនរបស់សហគមន៍ក្រីក្រ ដែលរកឃើញបញ្ហាសំខាន់ៗ ដូចជា ក្នុងចំណោមសហគមន៍៩៩ (៣៥.៧%)​ នៃសហគមន៍២៧៧ក្នុងរាជធានីភ្នំពេញ នៅតែមិនទាន់បានទទួលការគ្រប់គ្រងកាកសំណល់ ខុសពីសហគមន៍ជិតខានទទួលបានការគ្រប់គ្រងកាកសំណល់បានល្អ។ សហគមន៍ខ្លះរស់នៅក្នុងកន្លែងដែលមានសំរាមច្រើន ឬរងផលប៉ះពាល់ដោយសារសំរាមនៅជុំវិញសហគមន៍របស់ពួកគេ រួមទាំងហានិភ័យដោយសារអគ្គីភ័យ និងជំងឺដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃផងដែរ។

ពួកគេ (អាជ្ញាធរ) មិនយកចិត្តដាក់នឹងពួកយើងទេ។ ពួកគេមិនខ្វល់ពីបញ្ហានៅក្នុងសហគមន៍នេះដែរ (សម្រង់សំដី៖ សមាជិកនៃសហគមន៍ក្រីក្រ)

ផ្លូវតូចចង្អៀតគឺជាមូលហេតុដែលសហគមន៍មិនបានទទួលការគ្រប់គ្រងកាកសំណល់ និងមានអំណះអំណាងច្បាស់លាស់ក្នុងការស្រាវជ្រាវនេះ។ ទោះជាយ៉ាងណាក៏ដោយ​ រទេះសំរាមគួរតែអាចរុញចេញចូលក្នុងផ្លូវតូចៗ ដែលរថយន្តដឹកទំនិញមិនអាចចូលទៅក្នុងសហគមន៍ជាច្រើន ហើយការបែងចែករទេះដាក់សំរាមមិនស្មើភាពគ្នានៅទូទាំងទីក្រុង អាចជាមូលហេតុដែលសហគមន៍ជាច្រើនមិនទទួលបានសេវាប្រមូលសំរាម។ ជារឿយៗ មន្រ្តីសង្កាត់ពុំបានដឹងអំពីកង្វះខាតសេវាគ្រប់គ្រងកាកសំណល់នៅក្នុងសង្កាត់របស់ពួកគេ ដែលជាការខ្វះចន្លោះរវាងអាជ្ញាធរនិងសាធារណជនចំពោះបញ្ហានេះ។ សហគមន៍ចំនួន ៨ ធ្លាប់រាយការណ៍បញ្ហាដល់អាជ្ញាធរមូលដ្ឋានអំពីបញ្ហាកាកសំណល់ ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះទេ។

តម្លាភាពកំពុងខ្វះខាតយ៉ាងខ្លាំងក្នុងដំណើរការគ្រប់គ្រងកាកសំណល់ ដោយកិច្ចសន្យាមិនអាចស្វែងរកបានជាសាធារណៈ និងមិនមានការប្រកួតប្រជែងជាមួយក្រុមហ៊ុនស៊ីនទ្រី នៅក្នុងការចុះកិច្ចសន្យាគ្រប់គ្រងកាកសំណល់ទីក្រុង។

ជាចុងក្រោយ ការស្លាប់របស់កម្មករស៊ីនទ្រីចំនួន ១៤ នាក់ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ក្នុងកំឡុងពេលធ្វើការ គឺជាចំណុចខ្មៅដ៏រសើបមួយចំពោះសមត្ថភាពរបស់ក្រុមហ៊ុន ក្នុងការរក្សាសុវត្ថិភាពសម្រាប់កម្មកររបស់ខ្លួន ការត្រួតពិនិត្យកម្មករ និងប្រាកដចំពោះបរិស្ថានការងារដែលបានកំណត់ ក្រោមច្បាប់ការងារកម្ពុជា១៩៩៧។ ដោយមិនមានសម្លៀកបំពាក់ការការពារ ឬការកំណត់សុវត្ថិភាពផ្តល់ជូនកម្មករចំពោះបញ្ហាស្លាប់ របាយការណ៍នេះបានរកឃើញថា ស៊ីនទ្រីមិនបានបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន ដើម្បីធានាសុវត្ថិភាពដល់កម្មកររបស់ខ្លួនដោយសារមិនផ្តល់សុវត្ថិភាពសមា្ភរៈ ដូចជាសម្លៀកបំពាក់ការងារការពារ ឬកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងធ្វើការ។

ដូចដែលផ្ដល់អនុសាសន៍ជាក់លាក់ចំពោះអាជ្ញាធរ ស៊ីនទ្រី និងសហគមន៍ក្រីក្រ របាយការណ៍បង្ហាញពីអភិបាលកិច្ចទីក្រុងមិនទាន់គ្រ​ប់គ្រាន់ក្នុងការគ្រប់គ្រងកាកសំណល់ទេ។​ កង្វះតម្លាភាព សមធម៌គណនេយ្យភាព ការឆ្លើយតប និងការគោរពចំពោះជីវិតរបស់កម្មករស៊ីនទ្រី នាំឱ្យមានការសន្និដ្ឋានចុងក្រោយថា ការគ្រប់គ្រងកាកសំណល់នៅមានកម្រិត នៅក្នុងរាជធានីភ្នំពេញ។

អង្គការសមាគមធាងត្នោត ជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដែលមានទីតាំងនៅរាជធានីភ្នំពេញដើម្បីផ្តល់ជំនួយបច្ចេកទេសដល់ប្រជាពលរដ្ឋសហគមន៍ក្រីក្រក្នុងការសាងសង់លំនៅឋាន និងជំរុញឱ្យមានការជជែកពិភាក្សាតាមរយៈការស្រាវជ្រាវផ្អែកលើភស្តុតាងស្តីពីបញ្ហានានានៅក្នុងទីក្រុង។

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ៖ ភាសាខ្មែរ​ | ភាសាអង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org
លេខទូរស័ព្ទ៖ ០១៧ ៧៤៤​ ១៨៧

វគ្គបណ្តុះបណ្តាលសហគមន៍ស្តីពី ខ្មែរយូនីកូដនៅលើទូរស័ព្ទស្មាតហ្វូន

ថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ គម្រោងអាយស៊ីធី និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសហគមន៍នៃអង្គការសមាគមធាងត្នោត បានរៀបចំវគ្គបណ្តុះបណ្តាលសហគមន៍អំពី ការប្រើប្រាស់ខ្មែរយូនីកូដនៅលើទូរស័ព្ទស្មាតហ្វូត។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹង និងបង្កើនសមត្ថភាពរបស់ប្រជាសហគមន៍ លើការសរសេរអក្សរខ្មែរនៅលើទូរស័ព្ទឆ្លាត ឬស្មាតហ្វូនដោយប្រើប្រាស់ខ្មែរយូនីកូដ ឱ្យបានត្រឹមត្រូវ និងងាយស្រួលជាងមុន។
ខ្មែរយូនីកូដ គឺជាពុម្ពអក្សរស្តង់ដារអន្តរជាតិថ្មីមួយសម្រាប់ភាសាខ្មែរ ដែលផ្តល់លេខកូដជាក់លាក់សំរាប់ព្យញ្ជនៈ ស្រៈ លេខ និងសញ្ញាភាសាខ្មែរ ហើយអាចប្រើបានទាំងនៅលើកុំព្យូទ័រ និងទូរស័ព្ទស្មាតហ្វូន។ លក្ខណៈពិសេសរបស់ខ្មែរយូនីកូដ គឺសរសេរតាមការប្រកប ដែលជួយឱ្យសរសេរបានលឿន និងត្រឹមត្រូវតាមលក្ខណៈវេយ្យាករណ៍ខ្មែរ។ លើសពីនេះទៅទៀត យើងក៏អាចមើល និងសរសេរអក្សរខ្មែរនៅលើបណ្តាញទំនងសង្គមដូចជាហ្វេសប៊ុក និងផ្សេងៗទៀតបានផងដែរ។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីប្រជាសហគមន៍ចំនួន ១៥នាក់ដែលមកពីសហគមន៍គោលដៅចំនួន ០៣ គឺសហគមន៍ត្រពាំងរាំង ព្រែកតាគង់ និងជើងឯកក្រុម៤៕

តុលាការក្រុងភ្នំពេញបានកោះហៅប្រជាសហគមន៍ឡពាងឱ្យមកបំភ្លឺ រឿងជម្លោះដីធ្លីរ៉ាំរ៉ៃ រវាងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) និង សហគមន៍

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ប្រជាសហគមន៍ឡពាងមកពីខេត្តកំពង់ឆ្នាំងប្រមាណជា ៥០នាក់ បានមកសាលាដំបូងរាជធានីភ្នំពេញដើម្បីគាំទ្រសមាជិកសហគមន៍ចំនួន ២៩នាក់តំណាងឱ្យ ២៩គ្រួសារដែលតុលាការក្រុងភ្នំពេញបានកោះហៅឱ្យចូលខ្លួនដើម្បីសាកសួរសុំណុំរឿងមោឃៈភាពកិច្ចសន្យាដែលបានធ្វើឡើងរវាងក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) របស់ភរិយាលោក ស៊ុយ សែម និងសមាជិកសហគមន៍។
ការសាកសួរនេះត្រូវចាប់ផ្តើមពីម៉ោង ១០:៣០នាទីព្រឹក រហូតដល់ម៉ោង ១ រសៀល។ ជាលទ្ធផល សាលាដំបូងរាជធានីភ្នំពេញបានទុកពេលចំនួន ៣សប្តាហ៍ឱ្យសមាជិកសហគមន៍ទាំង ២៩គ្រួសាររកភស្តុតាងបន្ថែមទាក់ទងសុំណុំរឿងសុំមោឃៈភាពកិច្ចសន្យាដែលបានធ្វើឡើងរវាងភាគីទាំងពីរ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤។
ប្រធានសហគមន៍អ្នកស្រី អ៊ុំ សុភី ដែលជាជនរងគ្រោះដីធ្លីមកពីសហគមន៍ឡពាងឲ្យដឹងថា “ប្រជាពលរដ្ឋត្រូវបានគេចោទថា ពួកគាត់យកលុយរបស់ក្រុមហ៊ុន តែភាគច្រើនប្រជាពលរដ្ឋដែលទៅជួបក្នុងការដោះស្រាយគឺអត់ចេះអក្សរទេ ហើយក្នុងការដោះស្រាយនោះគណៈកម្មការអត់មានឱ្យតំណាងពួកគាត់ចូលរួមទេ អញ្ចឹងគឺហៅពួកគាត់ម្នាក់ម្តងៗ ដើម្បីគៀបនៅក្នុងបន្ទប់។ ”

អ្នកស្រីបានបន្តទៀតថា “ពួកខ្ញុំសុំឱ្យក្រុមហ៊ុនទទួលស្គាល់ដីរបស់ពួកខ្ញុំ ព្រោះត្រូវបានក្រុមហ៊ុនឈួសឆាយផ្ទះដីតាំងពីឆ្នាំ២០០៨ មកទល់សព្វថ្ងៃ ហើយក្រុមហ៊ុនអត់មានសងលុយមួយរៀលមកពួកខ្ញុំទេ ហើយក្រុមហ៊ុនពាត់របងទុកដីពួកខ្ញុំចោល អត់ឱ្យពួកខ្ញុំធ្វើស្រែ។ សួរថាតើវាយុត្តិធម៌អត់សំរាប់ពួកខ្ញុំ?”

គួរបញ្ជាក់ផងដែរថា សហគមន៍ឡពាងជាសហគមន៍មួយដែលមានជំលោះដីធ្លីដ៏រ៉ាំរៃជាមួយក្រុមហ៊ុន ខេឌីស៊ី ដែលជាក្រុមហ៊ុនរបស់លោកជំទាវ ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាំងពីឆ្នាំ២០០៨មកម្ល៉េះ៕

រដ្ឋាភិបាលយល់ព្រមប្រគល់ដីទំហំ ២០ហិកតា នៅបឹងតាមោក ទៅសាលារាជធានីភ្នំពេញដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត

កាលពេលពីថ្មីៗនេះ មានការបែកធ្លាយលិខិតមួយដែលចេញពី ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ជម្រាបជូនទៅកាន់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈអភិបាលរាជធានីភ្នំពេញ អំពីសំណើរសុំដីចំនួន ២០ហិកតា នៅបឹងតាមោក ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ដើម្បីធ្វើជាផ្សារផ្គត់ផ្គង់បន្លែ និងចំណតរថយន្ត។ ក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដីចំនួន ២០ហិកតា នៅបឹងតាមោក ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។ ចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការលុបបឹងតាមោកនេះ ត្រូវបានចំណារពីនាយករដ្ឋមន្ត្រី តាំងពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨មកម្ល៉េះ តែដំណឹងពីការសាងសង់ទើបនឹងបែកធ្លាយ និងមានការចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក នៅពេលថ្មីៗនេះ។

គួរបញ្ជាក់ដែរថា បឹងតាមោក ឬបឹងទំនប់កប់ស្រូវ គឺជាបឹងធម្មជាតិដ៏ធំមួយក្នុងចំណោមបឹងស្តុកទឹកធំៗក្នុងរាជធានីភ្នំពេញ ដែលមានផ្ទៃ ៣២៣៩,៧ ហិកតា ដែលមានទីតាំងឋិតនៅក្នុងខ័ណ្ឌព្រែកព្នៅ។ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដី​ជុំវិញ ​ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

សព្វថ្ងៃនេះត្រូវបានគេយកជាទីតាំងសម្រាប់បង្ហូរទឹកសម្អុយ និងជាទីរំដោះទឹកជំនន់ដែលតែងតែកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបឹងធម្មជាតិធំៗ មួយចំនួននៅក្នុងរាជធានីភ្នំពេញត្រូវបានគេចាក់ដីលុប ដើម្បីអភិវឌ្ឍន៍។

បើយោងតាមរបាយការណ៍ក្រុមស្រាវជ្រាវរបស់អង្គការសមាគមធាងត្នោត (របាយការណ៍ពិតនិងតួលេខ #២៨) ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៥ បានរកឃើញថា នៅរាជធានីភ្នំពេញមានបឹងចំនួន២៥ ហើយបឹងចំនួន១៥ ត្រូវបានលុបដែលមានការខាតបង់ ៦០% នៃប្រព័ន្ធបឹងក្នុងរាជធានីភ្នំពេញ ។

សរុបមក ការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញកំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រព័ន្ធបង្ហូរទឹកមួយផ្នែកធំនៅក្នុងទីក្រុង។

ប្រជាសហគមន៍បុរីកីឡា ប្រារព្ធខួប៧ឆ្នាំនៃការបណ្តេញចេញដោយបង្ខំ

នៅព្រឹកថ្ងៃទី០៣​ ខែមករា​ ឆ្នាំ២០១៩​ សហគមន៍បុរីកីឡាបានប្រារព្ធខួប៧ឆ្នាំនៃ​ការបណ្តេញចេញដោយបង្ខំពីសំណាក់ក្រុមហ៊ុន​អភិវឌ្ឍន៍​ និងអាជ្ញាធររាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលមកពីសហគមន៍ផ្សេងៗ​ និង​ក្រុមសង្គម​ស៊ីវិល ​ប្រមាណ​ ៥០ នាក់​ បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​សហគមន៍​បុរីកីឡា​ ដើម្បី​ប្រារព្ធ​ពិធីសាសនា​ និងថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ អំពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ និង​សិទិ្ធ​ដីធ្លីរបស់​អ្នក​ទាំងនោះ។​ តំណាងសហគមន៍បុរីកីឡា អ្នកស្រី ស​ ស៊ន បាននិយាយថា​ សមាជិករបស់អ្នកស្រីដែលនៅសេសសល់ចំនួន ៧គ្រួសារទៀត​ មិនព្រមទទួលនូវសំណងរបស់ក្រុមហ៊ុន​ ដោយអ្នកស្រីបានសង្កត់ធ្ងន់ថា​ សំណងដែលក្រុមហ៊ុនផ្តល់ឱ្យកន្លងមកនោះ​គឺមិនសមរម្យ​ ដែលមិនអាចឱ្យក្រុមគ្រួសារទាំងនោះអាចយកទៅទិញផ្ទះនៅកន្លែងផ្សេងទៀតបានឡេីយ។ ដូច្នេះ អ្នកស្រី និងសមាជិកផ្សេងទៀតនៅតែបន្តទាមទារការអភិវឌ្ឍនៅនឹងកន្លែងតែម្តង។ កម្មវិធីនេះបានចាប់ផ្តើមនៅម៉ោង ៨ព្រឹក និងបានបញ្ចាប់នៅម៉ោង ១០ព្រឹក ដោយ​ស្ថិតនៅក្នុងការ​​ឃ្លាំមើលពីអាជ្ញាធរខណ្ឌ ៧មករា​​ ប្រមាណ ​ ១០នាក់​​ និង​បាន​ហាម​ឃាត់ប្រជា​សហគមន៍​​មិនឲ្យ​មាន​ការព្យួរ​ ឬកាន់​បដាអ្វី​ទាំងអស់។

អ្នកស្រី ស ស៊ន តំណាងសហគមន៍បុរីកីឡាពេលកំពុងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន

គួររំលឹកផងដែរថា កាលពី​ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១២​ ពលរដ្ឋ​សហគមន៍​បុរីកីឡា​ ត្រូវបាន​អាជ្ញាធរ​បណ្តេញចេញ​ដោយបង្ខំ​ពីទីតាំង​សហគមន៍​របស់​អ្នកទាំងនោះ​ នៅពេល​ក្រុមហ៊ុន​ ផាន អ៊ីមិច​ ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី​ ស៊ុយ សុផាន​ បាន​ឈូសឆាយ​ផ្ទះសំបែង​របស់​អ្នកទាំងនោះ​ ដោយ​មិនបាន​ជូនដំណឹង​ជាមុន​ និងមាន​ការជួយ​ពីកងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន។​

ក្រុមហ៊ុន​ ផាន អ៊ីមិច​ បានទទួល​ដីសម្បទាន​នៅទីតាំងនោះ​ ដោយ​មានកិច្ចសន្យាថា​ នឹងត្រូវ​សាងសង់​អាគារ​ចំនួន​ ១០​ នៅលើ​ទីតាំង​នោះ​ ដើម្បី​អភិវឌ្ឍ​នៅនឹង​កន្លែង​ជូន​ពលរដ្ឋ​បុរីកីឡា​ ហើយ​ដីដែល​នៅសល់​ចំនួន​ ២,៦​ ហិកតា​ នឹង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​។ ប៉ុន្តែ​ នៅឆ្នាំ ​២០១០​ ក្រុមហ៊ុន​ បាន​រំលោភ​កិច្ចសន្យា​ បន្ទាប់ពី​បាន​សាងសង់​អាគារទី ៨​ ដោយ​ធ្វើឲ្យពលរដ្ឋ​ចំនួន ៣០០​ គ្រួសារ​ មិនទាន់​បានទទួល​ផ្ទះសំបែង៕

hand holding a megaphone, which offers great job

(English) JOB ANNOUNCEMENT: COMMUNITY EMPOWERMENT OFFICERS

Admin Officer

Unit : Admin Officer
Reporting to : Senior Admin and Human Resources Officer
Hire : 1 Position
Schedule : Full Time (Monday-Friday)
Gross Salary : TBC

Main Responsibilities, Tasks and Activities

 Check and ensure that office and meeting room are cleaned and tidy
 Track staff attendance every 8am
 Control vehicle record and check their irregularity
 Check and organize meeting room
 Manage and purchase office supplies and equipment
 Filling Administrative and human resource document
 Update staff files regularly
 Ensure all personnel file are kept in safety and all staff have provided all relevant personal document
 Control and update stationery regularly
 Control and update Inventory and record properly all material lent to staff
 Prepare payment for monthly taxes, utilities, internet, office rental and other expenses
 Assist in procurement by seeking for quotation and make quote analysis
 Record all staff leaves
 Follow up any materials lent by staff but not yet returned, and report to Manager
 Ensure that all books in the library are properly kept after used
 Regularly check post office
 Keep confidential information relating to staff and the whole organization
 Other tasks will be assigned by Senior and Human Resources Officer

Skills and Qualification:

The post holder is expected to have:
• At least bachelor degree in Human Resource Management or other related fields.
• 2-3 years experiences in admin field,
• Experiences in working for NGO
• Good communication skill in Khmer and English
• Good knowledge of Ms. Office application, word, advance excel, powerpoint, internet and email
• Excellent in planning, organizing and team work
• Good Understanding of Cambodian Labor Law, Taxes…etc.
• Proven analytical skills and good at problem solving
• Enthusiasm for community works

សន្និបាតស្ដីអំពី ទីក្រុងរបស់យើងទាំងអស់គ្នា ឆ្នាំ២០១៨

តើអ្នកចាប់អារម្មណ៍អំពីការច្នៃប្រឌិតបៃតង និងការរចនាប្រកបដោយនិរន្ដរភាពដែរ ឫទេ? ចង់ដឹងតើធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៏ទីក្រុងនៅក្នុងប្រទេសកម្ពុជាអោយមានភាពធន់ និងមានការចូលរួម? តើសកម្មភាពអ្វីខ្លះគួរតែយកមកអនុវត្ដដើម្បីកសាងលំនៅដ្ឋានប្រកបដោយភាពសមរម្យនៅក្នុងប្រទេសកម្ពុជាយើងដែរឫទេ?

សន្និបាតស្ដីអំពី ទីក្រុងរបស់យើងទាំងអស់គ្នា! បានត្រលប់មកវិញហើយ ដែលនឹងប្រារព្ធឡើង នៅថ្ងៃព្រហស្បតិ៍ ទី២៩ និងថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅក្នុងឆ្នាំនេះ សន្និបាតទីក្រុងយើងទាំងអស់គ្នា! និងផ្ដោតសំខាន់លើប្រធានបទចំនួន៣ ដូចជា៖ ទីក្រុងដែលមានពណ៌បៃតង និងមានភាពធន់ ការអភិវឌ្ឍន៍ទីក្រុងដែលមានការចូលរួម និង លំនៅដ្ឋានសម្រាប់ទាំងអស់គ្នា។ 

សូមធ្វើការចុះឈ្មោះដោយសេរីឥឡូវនេះតាមរយៈ www.cityforall.net

របាយការណ៍ស្តីពី៖ ចិញ្ចើមផ្លូវ និងទីកន្លែងសាធារណៈនៅរាជធានីភ្នំពេញ

របាយការណ៍ស្រាវជ្រាវចុងក្រោយរបស់អង្គការសមាគមធាងត្នោត ការពិត និងតួលេខទី៣៦ នេះគឺជាការគូរផែនទីផ្លូវ ចិញ្ចើមផ្លូវ និងទីកន្លែងសាធារណៈនៅរាជធានីភ្នំពេញ ដែលមិនទាន់មានការចូលរួមគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍទីក្រុង។ ការស្រាវជ្រាវនេះប្រើប្រាស់ សូចនាករ១១.៧.១នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលផ្ដោតទៅលើការការគិតគូរ គ្រប់ជ្រុងជ្រោយសម្រាប់រាជធានីភ្នំពេញ។

អ្នកស្រាវជ្រាវរបស់អង្គការសមាគមធាងត្នោតបានរកឃើញថា ផ្លូវ ចិញ្ចើមផ្លូវ និងទីកន្លែងសាធារណៈនៅក្នុងទីក្រុងបានគណនាឃើញថាមានចំនួន១៦.៣៦%នៃផ្ទៃដីសរុបទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ ផ្លូវ និងចិញ្ចើមផ្លូវមានចំនួន១៤.២៦% ដែលមិនមែនជាចំនួនទាបទេ បើប្រៀបធៀបនឹងទីក្រុងបាងកក (១៥.៩%) និងទីក្រុងម៉ានីល (១៥.២%) ប៉ុន្ដែចំនួននេះទាបជាងទីក្រុង សិង្ហបុរី (២១.៦%)។ ២.១០%នៃទីកន្លែងសាធារណៈក្នុងរាជធានីភ្នំពេញ មានដូចជាសួនច្បារ ទីកន្លែងហាត់ប្រាណ និងទីកន្លែងសម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមបានជាដើមនោះ គឺស្ថិតិនេះស្ថិតនៅក្រោមស្ដង់ដាអន្ដរជាតិ ១០% ហើយទីកន្លែងសាធារណៈភាគច្រើន គឺត្រូវបានរកឃើញថាស្ថិតនៅក្នុងខណ្ឌដូនពេញ និងខណ្ឌចំការមន៕

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរអង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org

Photos provided to STT by community members

ការប្រារព្ធទិវាលំនៅឋានពិភពលោកនៅសហគមន៍ព្រែកតាគង់ ៦០ ម៉ែត្រ ត្រូវបានរំខានដោយអាជ្ញាធរ

នៅម៉ោងប្រហែល ៨ និង ៣០ នាទីព្រឹក ប៉ូលីសនិងអាជ្ញាធរនៃសង្កាត់ចាក់អង្រែលើបានមកដល់សហគមន៍ ព្រែក តាគង់ ផ្លូវ៦០ ម៉ែត្រហើយបានហាមឃាត់ការប្រារព្ធទិវាលំនៅឋានពិភពលោកដែលសហគមន៍កំពុងតែរៀបចំ។ ប៉ូលីសបានប្រាប់សហគមន៍ថាព្រឹត្តិការណ៍នេះគឺខុសច្បាប់ហើយអ្នកតំណាងសហគមន៍ម្នាក់ត្រូវបាននាំខ្លួនទៅ កាន់សាលាសង្កាត់ចាក់អង្រែលើ។ អាជ្ញាធរបានបង្ហាញលិខិតមួយសន្លឹកទៅអ្នកតំណាងសហគមន៍ហើយបានស្នើសុំដាក់ឲ្យផ្តិតមេដៃ។ លិខិតនេះបានបញ្ជាក់ថាអ្នកតំណាងសហគមន៍នឹងមិនប្រារព្ធពិធីណាមួយនៅថ្ងៃអនាគតដោយមិនបានសុំការអនុញ្ញាតជាមុនពីសាលារាជធានីភ្នំពេញនិងក្រសួងមហាផ្ទៃឡើយ។
ប៉ូលីសបានសួរជាពិសេសថា តើអ្នកណាបានជួយគាំទ្រព្រឹត្តិការណ៍នេះហើយបញ្ជាក់ថាពួកគេដឹងថាអង្គការក្រៅរដ្ឋាភិបាលជាអ្នកនៅពីក្រោយរឿងនេះ។

រូបភាពដោយ៖ ប្រជាសហគមន៍

មកអ្នកតំណាងសហគមន៍ត្រូវបានដោះលែងពីការិយាល័យសង្កាត់នៅម៉ោងប្រហែល១០ ព្រឹកបន្ទាប់ពីផ្តិតមេដៃរួច។ គេប្រាប់តំណាងសហគមន៍នោះថាបើមិនផ្តិតមេដៃទេគេមិនអនុញ្ញាតឱ្យចាកចេញទេ។
កាលពីសប្តាហ៍មុនសហគមន៍បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានអំពីបំណងរបស់ពួកគេក្នុងការរៀបចំទិវាលំនៅឋានពិភពលោក។ អាជ្ញាធរបាននិយាយថាវាជារឿងខុសច្បាប់ក្នុងការធ្វើដូច្នេះ។ នៅក្រោមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី (ឆ្នាំ ២០០៩) មិនមានការតម្រូវឱ្យទទួលការឆ្លើយតបពីអាជ្ញាធរឡើយតែត្រូវជូនដំណឹងដល់ពួកគេ ៥ ថ្ងៃមុន។

រូបភាពដោយ៖ ប្រជាសហគមន៍

សហគមន៍ព្រែកតាគង់ផ្លូវ៦០ម៉ែត្រមានទីតាំងស្ថិតនៅតំបន់បឹងទំពុនដែលដែលជាតំបន់មានទំនាស់ដីធ្លីក្តៅគគុកខណៈដែលកន្លែងភាគច្រើននៅតំបន់នេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន អ៊ីង ហូលឌីងគ្រុប៕

សេចក្តីថ្លែងការណ៍រួម៖ សហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលសូមធ្វើការថ្កោលទោសចំពោះការផ្តន្ទាទោសដែលមិនត្រឹមត្រូវចំពោះបុគ្គលិកអង្គការអាដហុកបួនរូប និងមន្រ្តីគ.ជ.បមួយរូប

ភ្នំពេញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨

យើងខ្ញុំដែលជាសហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលដែលមានឈ្មោះដូចខាងក្រោម សូមធ្វើការថ្កោលទោស ចំពោះការផ្តន្ទាទោសថ្ងៃនេះទៅលើអ្នកការពារសិទ្ធិមនុស្សទាំងបួនរូប នៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្រ្តី​គណៈ​កម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត (គ.ជ.ប) មួយរូបចំពោះករណី​ចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បុគ្គលិកជាន់ខ្ពស់របស់សមាគមអាដហុក មានលោកនី សុខា លោកណៃ វ៉ង់ដា អ្នកស្រី លឹម មុនី និងលោក​យីសុខសាន្តត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទា​ទោស​ពីបទ​សូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ មន្រ្តីគ.ជ.ប និងជាអតីតបុគ្គលិកសមាគមអាដហុកលោក នី ចរិយា ត្រូវបានសម្រេច​ថា​មាន​ទោស ពីបទសមគំនិតតាមមាត្រា២៩ និងមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ពួកគាត់ត្រូវបានផ្តន្ទាទោស ដោយសាលាដំបូងរាជធានីភ្នំពេញដាក់ទោស៥ឆ្នាំ ដោយអនុវត្តន៍ទោសក្នុងពន្ធនាគារ​ពីថ្ងៃទី០២ ​ខែឧសភា​ ឆ្នាំ២០១៦ ដល់ថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៧ ហើយទោសដែលនៅត្រូវព្យួរ។

ការផ្តន្ទាទោសនេះ គឺពាក់ព័ន្ធ​ទៅនឹងការផ្តល់ជំនួយស្របច្បាប់ របស់សមាគមអាដហុកដល់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ក្នុងឆ្នាំ២០១៦ ដែល​នាងត្រូវបានរងបណ្តឹងចោទប្រកាន់ពីឈ្មោះ ធី សុវណ្ណថា​ពីបទបរិហារកេរ្ត៍ តាមរយៈការលេចធ្លាយព័ត៌មានអំពីទំនាក់ទំនងស្នេហារវាងឈ្មោះ ខុម ចាន់តារាទី និងលោក កឹម សុខាជាមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ ក្នុងចន្លោះពីថ្ងៃទី៩ ខែមីនា រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១ បុគ្គលិកសមាគមអាដហុកបានផ្តល់នូវជំនួយ ផ្នែកច្បាប់ និងជំនួយមនុស្សធម៌មួយចំនួន​ដល់ឈ្មោះ​ ខុម ចាន់តារាទី ​តាម​ការស្នើសុំរបស់នាង ដែលជំនួយទាំងនេះ​ជា​ការអនុវត្តន៍តួនាទីរបស់​ពួក​គេជាអ្នកការពារសិទ្ធិមនុស្ស​ក្នុងការជួយដល់ជនរងគ្រោះបន្ទាប់​ពី​នាង​​ត្រូវបាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួង​មហាផ្ទៃ ហៅ​ឲ្យចូលបំភ្លឺក្នុងនាមជាជនសង្ស័យ​តាមបណ្តឹងរបស់ឈ្មោះ ធី សុវណ្ណថា។

ក្នុងរយៈពេលមួយថ្ងៃនៃសវនាការ នៅថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២១០៨សាក្សីប្រាំនាក់​បានអវត្តមានក្នុងនោះ​ក៏មានឈ្មោះ ខុម ចាន់តារាទី និងឈ្មោះ ទ្រី ឈួន ដែលជាសាក្សីដ៏សំខាន់បំផុតផងដែរ។​មានតែ សេចក្តីថ្លែងការណ៍របស់សាក្សីពីរនាក់នេះប៉ុណ្ណោះ ដែលត្រូវបានអានខ្លាំងៗហើយដែល​ការអាន​នេះ​ពុំមាន​ការ​​​ចោទ​សួរឆ្លើយពីមេធាវីការពារ​ក្តីនោះទេ។ពុំមាន​ភស្តុតាងដែលគួរឲ្យ​ជឿទុកចិត្តណាមួយត្រូវបានដាក់បង្ហាញ​ដោយ​​តំណាងអយ្យការទេ ដែល​នេះ​ពុំ​ស្រប​ទៅ​តាមបទដ្ឋាន​នៃ​ការ​បង្ហាញ​ភស្តុតាងដែល​ចាំបាច់​ ដើម្បី​នាំ​ទៅ​ដល់​ការផ្តន្ទាទោស ឡើយ។ តំណាងអយ្យការក៏ខកខាន​ក្នុងការអះអាង​ថា​ តើខុម ចាន់តារាទី គឺជាជនសង្ស័យ ឬជា​សាក្សី ឲ្យបានពិតប្រាកដ នៅក្នុងអំឡុងពេល​នៃការចោទប្រកាន់អំពីបទសូកប៉ាន់សាក្សីនោះដែរ។ ការផ្តន្ទាទោស​ថ្ងៃនេះ វាហាក់ដូចជាបង្ហាញយ៉ាងច្បាស់ថា ជាការដាក់សំពាធយ៉ាងធ្ងន់ធ្ងរទៅលើសកម្មភាព​ការងារសិទ្ធិមនុស្ស​ស្របច្បាប់របស់ពួកគេ។

សិទ្ធិត្រូវ​សន្មតទុកជា​មុន​ថាគ្មានទោសរបស់ពួក​គេ​ត្រូវបានរំលោភបំពាន ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧បុគ្គលិកសមាគមអាដហុក៤នាក់ និងមន្ត្រីគ.ជ.ប ត្រូវបានឃុំខ្លួនអស់​​រយៈពេល៤២៧ថ្ងៃ ដែលជាការឃុំខ្លួនបណ្ដោះ​អាសន្ន​តាម​អំពើ​ចិត្តហើយការឃុំខ្លួនតាម​អំពើ​ចិត្ត​នេះ ក៍ត្រូវ​បាន​សម្រេច​ដោយ​ក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាម​អំពើ​ចិត្ត​នេះក្នុងខែវិច្ឆិកា ឆ្នាំ២០១៦។ ​បើ​ទោះបី​ជា​មាន​ការ​ដោះលែងបណ្តោះអាសន្នក៏​ដោយ​ក៏​បុគ្គលិកអង្គការអាដហុកទាំង៤រូប មិនអាច​បន្តធ្វើការដោយគ្មានការភ័យខ្លាច ឬ​គ្មាន​ការ​រិត​ត្បិត​នោះ​ទេ ដោយសារតែមាន​ការគំរាមគំហែងជាប្រចាំ​ថា ពួក​គេនឹង​អា​ច​ត្រូវ​ចាប់បញ្ជូនត្រឡប់ទៅឃុំខ្លួនវិញ ដែល​នេះ​បន្ត​នូវ​ការរើសអើងជា​រឿយៗ ចំពោះការងាររបស់​ពួកគេ​ប្រឈមក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស។

អ្នកទាំង៥មានប្រវត្តិជាអ្នកលើកស្ទួយសិទ្ធិមនុស្ស​នៅ​កម្ពុជាយូរអង្វែងណាស់​មក​ហើយ​។ ម្នាក់ៗបាន​ចំណាយ​​​ពេលជា​ច្រើន​ឆ្នាំដើម្បីធ្វើការតាមអណត្តិការងាររបស់សមាគមអាដហុក ដែលជាអង្គការសិទ្ធិមនុស្សដ៏​មានវ័យចំណាស់មួយនៅកម្ពុជា។ ពួកគេបានធ្វើការដើម្បីគាំទ្រជនរងគ្រោះនៃការរំលោភសិទ្ធិ​ពលរដ្ឋ​ និងសិទ្ធិ​​នយោបាយ ការរំលោភដីធ្លី ការបណ្តេញចេញដោយបង្ខំ ក៏ដូចជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ ដោយ​សន្តិវិធី​ និង​គ្មាន​ការ​រើស​អើង​ ក្នុងគោលដៅតែមួយគត់គឺដើម្បី​ការគាំពារ​ និងការពារ​សិទ្ធិមនុស្ស។ សារៈសំខាន់​នៃការងាររបស់ពួកគេត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ២០១៧ គឺនៅពេលដែលពួកគាត់ត្រូវបានជ្រើសរើសជា បេក្ខជន​​​ជ័យ​លាភីសម្រាប់ពានរង្វាន់ ម៉ាទីន អែនណល សម្រាប់​អ្នកការពារ​សិទ្ធិ​មនុស្ស។

យើងខ្ញុំសូមអំពាវនាវឲ្យ​អាជ្ញាធរ ទម្លាក់​ចោលការចោទប្រកាន់ទំាងនេះ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ហើយអនុញ្ញាតឲ្យ​បុគ្គលិកអាដហុកទាំង៤រូប និងមន្ត្រីគ.ជ.ប មួយរូប អាចធ្វើការងារស្របច្បាប់​របស់ពួក​គេដើម្បី​បម្រើប្រជាពលរដ្ឋកម្ពុជា ដោយគ្មានការគំរាមគំហែង និងដោយគ្មានការដាក់ទោសទណ្ឌ។ ពួកគេគួរតែត្រូវបានផ្តល់​នូវសំណងសមរម្យ ដោយ​យោង​តាម​បទដ្ឋាន​អន្តរជាតិសម្រាប់ការឃុំខ្លួនរយៈពេល៤២៧ថ្ងៃ ដែលជាការឃុំខ្លួន​បណ្ដោះអាសន្ន​តាម​អំពើ​ចិត្ត។ យើងខ្ញុំសូមអំពាវនាវឲ្យ​រដ្ឋាភិបាលកម្ពុជា ធានានូវ​មជ្ឈដ្ឋាន​ការងារ​ស្របច្បាប់​របស់អ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល ដែលក្នុងនោះសិទ្ធិសេរីភាពជាមូលដ្ឋានត្រូវបានគោរព និង​លើកតម្កើងយ៉ាងពេញលេញ ។

ឈ្មោះអង្គការ សមាគម​ និងសហគមន៍ដែលគាំទ្រលើសេចក្តីថ្លែងការរួម

១. សហគមន៍២៤គ្រួសារ (ព្រះសីហនុ)

២. សហគមន៍កៅពី (ភ្នំពេញ)

៣. សហគមន៍ដីធ្លី២៩៧ (កោះកុង)

៤. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)

៥. សហគមន៍អណ្តូងកន្តួត (បាត់ដំបង)

៦. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)

៧. សហគមន៍អន្លង់រុន (បាត់ដំបង)

៨. សហគមន៍បន្ទាយស្រី (ភ្នំពេញ)

៩. សហគមន៍បាតខ្ទះ (ព្រះសីហនុ)

១០. សហគមន៍បឹងប្រាំ (បាត់ដំបង)

១១. សហគមន៍បុរីកីឡា (ភ្នំពេញ)

១២. សហគមន៍បុស្សស្អំ (បាត់ដំបង)

១៣. សហគមន៍ដីធ្លីប៊ូជប៉ុន (កោះកុង)

១៤. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

១៥. សហគមន៍ចែកមាស (ស្វាយរៀង)

១៦. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

១៧. សហគមន៍ដីធ្លីជីខលើ (កោះកុង)

១៨. សហគមន៍ជាំក្រវៀន (កំពង់ចាម)

១៩. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)

២០. សហគមន៍នេសាទ (កំពត)

២១. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)

២២. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

២៣. សហគមន៍កំពង់សាមគ្គី (កំពត)

២៤. សហគមន៍គៀនទឹក (កោះកុង)

២៥. សហគមន៍កោះខ្សាច់ (កោះកុង)

២៦. សហគមន៍កោះស្រឡៅ (កោះកុង)

២៧. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)

២៨. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)

២៩. សហគមន៍ដីធ្លីម៉ឺនជ័យ (ស្វាយរៀង)

៣០. សហគមន៍អូរឈើទាល (ព្រះសីហនុ)

៣១. សហគមន៍អូដំរី (ព្រះសីហនុ)

៣២. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)

៣៣. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)

៣៤. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)

៣៥. សហគមន៍ភូមិ២២​ (ភ្នំពេញ)

៣៦. សហគមន៍ភូមិ២៣​ (ភ្នំពេញ)

៣៧. សហគមន៍ភូមិអូរស្វាយ (បន្ទាយមានជ័យ)

៣៨. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)

៣៩. សហគមន៍ភ្នំស្លឹក (បាត់ដំបង)

៤០. សហគមន៍ប្រាសាក់ (បាត់ដំបង)

៤១. សហគមន៍ព្រែកកុយ (កំពង់ចាម)

៤២. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)

៤៣. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)

៤៤. សហគមន៍ព្រែកតានូ (ភ្នំពេញ)

៤៥. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)

៤៦. សហគមន៍ព្រៃឈើពេជ្រសង្វារល្អឆើត (កំពង់ឆ្នាំង)

៤៧. សហគមន៍នេសាទព្រៃពាយ (កំពត)

៤៨. សហគមន៍ដីធ្លីផ្សារកណ្តាល (បន្ទាយមានជ័យ)

៤៩.​សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)

៥០. សហគមន៍ដីធ្លីរំចែក (សៀមរាប)

៥១. សហគមន៍ដីធ្លីភូមិរ៉ុន (បន្ទាយមានជ័យ)

៥២. សហគមន៍ដីធ្លីសាមគ្គីរមាសហែក (ស្វាយរៀង)

៥៣. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)

៥៤. សហគមន៍ដីធ្លីស្គន់ (សៀមរាប)

៥៥. សហគមន៍នេសាទសម្រ់កោះស្តេច (កោះកុង)

៥៦. សហគមន៍SOSព្រលានយន្តហោះអន្តរជាតិភ្នំពេញ

៥៧. សហគមន៍សូទិព្វ (កំពង់ចាម)

៥៨. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)

៥៩. សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)

៦០. សហគមន៍ដីធ្លីភូមិស្វាយ (បន្ទាយមានជ័យ)

៦១. សហគមន៍ដីធ្លីតានី (សៀមរាប)

៦២. សហគមន៍ដីធ្លីតានូន (ស្វាយរៀង)

៦៣. សហគមន៍ដីធ្លីភូមិតាត្រៃ​ (បន្ទាយមានជ័យ)

៦៤. សហគមន៍ដីធ្លី (កំពង់ស្ពឺ)

៦៥. សហគមន៍ថ្មធំ (ព្រះសីហនុ)

៦៦. សហគមន៍ដីធ្លីភូមិថ្នល់បត់ (បន្ទាយមានជ័យ)

៦៧. សហគមន៍ដីធ្លីភូមិធ្នង់ (កោះកុង)

៦៨. សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)

៦៩. សហជីពនិយោជិតវិស័យទេសចរណ៍ និងសេវាកម្ម (បន្ទាយមានជ័យ)

៧០. សហជីពនិយោជិតវិស័យទេសចរណ៍ (បន្ទាយមានជ័យ)

៧១.​ សហគ​មន៍ត្រពាំងអញ្ចាញថ្មី (ភ្នំពេញ)

៧២. សហគ​មន៍ត្រពាំងជោរ (កំពង់ស្ពឺ)

៧៣. សហគ​មន៍ត្រពាំងសង្កែ (កំពត)

៧៤.​សហគ​មន៍ទំនប់ពីរ (ភ្នំពេញ)

អង្គការ ដែលគាំទ្រសេចក្តីថ្លែងការណ៏

៧៥. សមាគមការពារសិទិ្ធមនុស្ស និង​អភិវឌ្ឍន៏នៅកម្ពុជា (ADHOC)

៧៦. ក្រុមអ្នកច្បាប់ការពារសិទ្ឋិកម្ពុជា (CDP)

៧៧. មជ្ឃមណ្ឌលសិទិ្ធមនុស្សកម្ពូជា (CCHR)

៧៨. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

៧៩. ពន្លកខ្មែរ (PKH)

៨០. សមាគមធាងត្នោត (STT)

៨១. អង្គការអភិវឌ្ឍន៏សំលេងសហគមន៏ (BCV)

៨២. ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)

៨៣.អង្គការកម្មវិធីអភិវឌ្ឍន៏ធនធានយុវជន (YRDP)

៨៤. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)

៨៥. សម្ព័ន្ធសហគមន៏កសិករកម្ពុជា (CCFC))

៨៦. សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទិ្ធមនុស្ស និង​អភិវឌ្ឍន៏ (KKKHRDA)

៨៧. វិទ្យាស្ថានតស៊ូមតិ និង​គោលនយោបាយ (API)

៨៨. អង្គការការពារសិទិ្ធជនជាតិដើមភាគតិច (MIRO)

៨៩.សមាគមយុវជនខ្មែរ (KYA)

៩០. អង្គការយេនឌ័រ និង​អភិឌ្ឍន៏ដើម្បីកម្ពុជា (GADC )

៩១. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)

៩២. សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ASNA)

៩៣. អង្គការសមធម៌កម្ពុជា (EC)

៩៤. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)

លោកអ្នកអាចទាញយកសេចក្តីថ្លែងការណ៍នៅទីនេះ៖ ភាសាខ្មែរភាសាអង់គ្លេស

ការស្ទង់មតិក្នុងរាជធានីភ្នំពេញស្តីពី ការសិក្សាទីតាំងលំនៅឋានក្រីក្រក្នុងទីក្រុងភ្នំពេញ

របាយការណ៍នេះមានគោលបំណងបំពេញបន្ថែមទៅលើការស្រាវជ្រាវ និងព័ត៌មានស្តីពីទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញ។ មានការសិក្សាសំខាន់ៗជាច្រើនដែលបានធ្វើឡើងស្តីពីទីតាំងលំនៅឋានក្រីក្រនៅរាជធានី និងការតាំងលំនៅឋានរបស់ពួកគេនៅក្នុងខណ្ឌខាងក្នុង និងខណ្ឌខាងក្រៅនៃរាជធានីភ្នំពេញ។ ការសិក្សាទាំងនេះបានប្រើប្រាស់វិធីសាស្រ្តច្រើនដើម្បីប្រមូលទិន្នន័យពីទីតាំងលំនៅឋាន និងគ្រួសារក្រីក្រនៅរាជធានីភ្នំពេញដូចជា ព័ត៌មានពីការគំរាមកំហែងនិងការបណ្តេញចេញ  ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការចាត់ថ្នាក់ប្រភេទដីធ្លី ព្រមទាំងស្ថានភាពសេដ្ឋកិច្ចសង្គមទូទៅ។

ចំនួនទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះពី ៤១០ ក្នុងឆ្នាំ២០០៩ មកត្រឹម ៣៤០ទីតាំង ក្នុងឆ្នាំ២០១៤ និងចុះមកត្រឹម២៧៧ទីតាំង ក្នុងឆ្នាំ២០១៨។ ទោះជាចំនួនទីតាំងក្រីក្រមានការធ្លាក់ចុះដោយហេតុផលផ្សេងៗដូចជាការអភិវឌ្ឍ និងការបណ្តេញចេញក៏ដោយ ទីតាំងក្រីក្រទាំង២៧៧ដែលនៅសល់នេះ នៅតែប្រឈមនឹងបញ្ហាជាច្រើននៅឡើយជាពិសេសលើបញ្ហាដីធ្លី ដោយភាគច្រើនគាត់មិនមានឯកសារបញ្ជាក់ពីស្ថានភាពដីធ្លី និងសិទ្ធិក្នុងការទទួលបានព័ត៌មានត្រឹមត្រូវទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគេ។ ជាងនេះទៅទៀត ស្ទើរតែពាក់កណ្តាលនៃទីតាំងឋានក្រីក្រ គឺស្ថិតនៅតំបន់មិនសុវត្ថិភាពដែលជាដីសាធារណៈរបស់រដ្ឋដូចជានៅលើ ឬក្បែរ ប្រលាយ បឹង ទន្លេជាដើម ដែលធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះ និងងាយទទួលរងការបណ្តេញចេញ ឬការផ្លាស់ប្តូរលំនៅឋាននៅថ្ងៃអនាគត។

លោកអ្នកអាចទាញយកឯកសារជា PDF នៅទីនេះ៖ ភាសាខ្មែរ | ភាសាអង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org

សេចក្តីថ្លែងការណ៍៖ អង្គការ​សង្គមស៊ីវិល​សូមស្នើសុំ​ឱ្យ​មានការ​ដោះលែង​អ្នកស្រី​ ទេព វន្នី

ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៨ – គិតត្រឹម​ថ្ងៃ​នេះសកម្មជន​ដីធ្លី​ និងជា​អ្នកការពារ​សិទ្ធិមនុស្ស​អ្នកស្រី ​ទេព វន្នី​ ត្រូវបានឃុំខ្លួន​ដោយអយុត្តិធម៌​ អស់រយៈពេល​ពីរឆ្នាំហើយ ​ដោយសារតែ​ការការពារ​សិទ្ធិរបស់​ សហគមន៍បឹងកក់​ និងប្រជាពលរដ្ឋ​កម្ពុជាផ្សេងទៀត។​ យើងខ្ញុំ​ ជាអង្គការ​សង្គមស៊ីវិល​ និង​សហគមន៍​ ដែល​មាន​​រាយ​នាម​ដូចខាង​ក្រោម​ សូមសម្ដែង​ការខកចិត្ត​ចំពោះ​ការបន្តឃុំខ្លួន​លើរូប​អ្នកស្រី និង​ស្នើសុំ​ឱ្យអាជ្ញាធរ​ដោះលែង​អ្នកស្រី​ ទេព វន្នី ឱ្យបានឆាប់រហ័សដោយគ្មានលក្ខខណ្ឌ និងទម្លាក់​ចោល​នូវបទ​ចោទ​ព្រហ្មទណ្ឌទាំងអស់ ព្រមទាំងច្រាន​ចោល​​រាល់​ការ​ផ្ដន្ទា​ទោស​​លើអ្នកស្រី ដើម្បីឱ្យអ្នកស្រី​អាចត្រឡប់ទៅ​ជួបជុំក្រុមគ្រួសារ​ និងសហគមន៍វិញ។​

អ្នកស្រី​ ទេព វន្នី ​បានប្រឹងប្រែង​ដោយគ្មានការ​នឿយហត់ ​ដើម្បីការពារ​សិទ្ធិ​របស់​សមាជិក​សហគមន៍បឹងកក់​ បន្ទាប់ពី​អ្នកទាំងនោះ​ត្រូវបាន​បណ្តេញចេញ​ពីផ្ទះសម្បែង​ដោយបង្ខំ​ នៅ​​តំបន់​បឹង​កក់​​ក្នុងរាជធានី​ភ្នំពេញ ​ប៉ុន្តែអ្នកស្រីក៏​ជួយអ្នកការពារ​សិទ្ធិមនុស្ស​ ដែលធ្វើ​យុទ្ធនាការ​ដើម្បី​បុព្វហេតុ​ដាច់ដោយឡែក​ផ្សេងទៀត​ផងដែរ។​ ដរាប​ណាអ្នកស្រី​នៅតែជាប់​ក្នុងពន្ធនាគារ​ អ្នកស្រី​ ទេព វន្នី ​នៅតែត្រូវបាន​រារាំង​ពីការបន្តការងារ​ដ៏មានតម្លៃ​ និងដោយអហិង្សា​ របស់អ្នកស្រី។​

អ្នកស្រី ​ទេព វន្នី​ បានមាន​ប្រសាសន៍ថា“​យើងត្រូវតែ​ចែករំលែក​រាល់អត្ថ​​ប្រយោជន៍នៃ​បទពិសោធន៍​របស់​​​យើង។ ប្រសិន​បើយើង​ក្រោកឈរ​ទាំងអស់គ្នា​ នោះយើង​នឹងទទួល​បាននូវយុត្តិធម៌។”​ “ប្រសិនបើ​សហគមន៍​រួមគ្នា​ជាធ្លុងមួយ​ នោះយើង​នឹងមាន​អំណាច។”​

អ្នកស្រី​ ទេព វន្នី ​ត្រូវ​បាន​ចាប់​ខ្លួននៅថ្ងៃទី១៥​ ខែសីហា ​ឆ្នាំ២០១៦ ​នៅ​ក្នុង​ការតវ៉ា​ដោយ​អហិង្សា​មួយ​ ដើម្បី​ប្រឆាំង​នឹង​ការឃុំខ្លួន​តាមអំពើចិត្ត​ទៅលើអ្នក​ការពារ​សិទ្ធិមនុស្ស​បួនរូប​ និងមន្ត្រីរៀបចំ​ការបោះឆ្នោត​មួយរូប។ ​នៅថ្ងៃទី២២ ​ខែសីហា ​ឆ្នាំ២០១៦​ អ្នកស្រី ​ត្រូវបាន​កាត់​​ទោសពីបទ “ប្រមាថ​អ្នករាជការ​សារធារណៈ”​ និង​ផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ រយៈពេល​ប្រាំមួយថ្ងៃ។​ ប៉ុន្តែ​ជាជាងការ​ដោះលែង​អ្នកស្រី​បន្ទាប់ពី​បានអនុវត្តទោស​របស់​ខ្លួន​រួច ​អាជ្ញាធរ​បានសើរើ ​និង​ដំណើរ​ការនីតិវិធី​​ឡើងវិញ​លើបទចោទ​ ដែល​ពុំមាន​ចំណាត់ការ​យូរមកហើយ​ ពោល​គឺ​តាំងពីការ​តវ៉ាអហិង្សា​មួយក្នុង​ឆ្នាំ២០១៣​ ដែល​ក្រោយមក​អ្នកស្រី​ត្រូវបាន​ផ្តន្ទាទោស​ ដាក់​ពន្ធនាគារ​ពីរឆ្នាំកន្លះ​ ព្រមទាំង​ពិន័យ​ជាប្រាក់​និងសំណង​ចំនួន​ ១៤លាន​រៀល ​(ប្រហែល​៣៥០០ដុល្លារ​សហរដ្ឋ​អាមេរិក)។​ រហូតមក​ដល់​ពេលនេះ សំណើ​ស្នើសុំ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ជា​ច្រើន​របស់អ្នកស្រី ទេព វន្នី​ ត្រូវបាន​ច្រានចោល​។ សវនាការ ​និង ​បណ្តឹងសារទុក្ខ​របស់អ្នកស្រី​ជាច្រើន​ បានប្រព្រឹត្ត​ទៅដោយ​ប្រាស​ចាក​ពីបទដ្ឋាន​នៃសិទ្ធិទទួល​បានការ​ជំនុំជម្រះ​ដោយយុត្តិធម៌​ ដោយសារ​ភស្តុតាងដែលត្រូវបាន​ដាក់​បង្ហាញ​​មិន​​ត្រឹម​ត្រូវ​ ទៅ​តាម​តម្រូវការ​ដែល​ឈាន​ដល់​ការ​ផ្តន្ទាទោស​​។

សកម្មជន​បឹងកក់​អ្នកស្រី​ បូ ឆវី​ បានមាន​ប្រសាសន៍ថា​ “ក្នុងនាម​ជាជន​រងគ្រោះ​ពី​ការបណ្តេញ​ចេញម្នាក់​ ខ្ញុំអាច​ធានាបាន​ថាអ្នកស្រី ​ទេព វន្នី ​មិនបាន​ប្រើប្រាស់​អំពើហិង្សា​ឬធ្វើអ្វីខុស​នោះទេ។​ អាជ្ញាធរ​គួរតែ​ដោះលែង​អ្នកស្រី​ ដើម្បី​ឱ្យអ្នកស្រី​អាច​ទៅ​ជួបជុំក្រុម​គ្រួសាររ​បស់អ្នកស្រី​វិញ។ កូនៗនិ​ងម្តាយរបស់​អ្នកស្រី​ត្រូវការគាត់។​”

ការឃុំខ្លួនដ៏យូរបែប​នេះ ក្រៅពី​​​បង្ក​បញ្ហា​ដល់​អ្នក​ស្រីតែ​ឯង​ ថែមទាំង​បង្កផល​វិបាក​យ៉ាង​ច្រើន ​ដល់​​កូន​ទាំងពីរនាក់​របស់​អ្នក​ស្រី​​​ ដោយ​​សារតែ​ពួក​​គេអាចជួប​ម្តាយ​បានតែ​មួយដង​ប៉ុណ្ណោះ​ក្នុងមួយខែ។​ សុខភាព​របស់​ម្ដាយ​អ្នកស្រី​​កាន់តែយ៉ាប់យឺន​ បណ្តាល​មកពីការ​​បន្ត​ប្រព្រឹត្តិ​ដោយអយុត្តិធម៌​ទៅលើ​កូនស្រី​របស់គាត់។​ អសមត្ថភាព​ក្នុងការ​មើលថែ​គ្រួសារ​​​បានដាក់​សម្ពាធ​ផ្លូវចិត្តយ៉ាងខ្លាំង​លើអ្នកស្រី​ ទេព វន្នី​ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ទៀតនោះគឺ​ការឃុំឃាំង​​អ្នកស្រី​ក្នុងពន្ធនាគារ​ដែលមាន​ស្ថានភាព​អាក្រក់។​ តំណាង​អង្គការ​សង្គម​ស៊ីវិល​និង​​​សមា​ជិក​សហគមន៍​បឹង​កក់​ ត្រូវ​បាន​រារាំង​ជា​ញឹក​ញាប់ ​នៅពេល​អ្នកទាំងនោះព្យាយាម​ចូល​សួរ​សុខទុក្ខ​​​​អ្នកស្រី ទេព វន្នី នៅ​ក្នុង​ពន្ធនាគារ​ ជា​ហេតុ​​ធ្វើ​ឱ្យ​អ្នកស្រី​​កាន់​តែ​​មាន​ភាព​ឯកា​ពី​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​​ ហើយនេះ​ជា​ការ​រំលោភដល់​​វិធាន​​​អង្គការ​សហប្រជាជាតិ​ស្ដីពី​បទដ្ឋាន​អប្បរមា​សម្រាប់​ការ​ប្រព្រឹត្ត​ទៅ​លើ​​ជនជាប់​ឃុំ​។

យើងខ្ញុំ​សូមស្នើសុំ​ដោយទទូ​ច​ឱ្យ​​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នក​ស្រី ​ទេព វន្នី​​ ឱ្យបានឆាប់រហ័យដោយគ្មាន​លក្ខខណ្ឌ និងទម្លាក់​ចោល​បទ​ចោទនិងបញ្ចប់​រាល់​ទម្រង់​នៃ​ការ​ស៊ើប​អង្កេត​ករណីព្រហ្មទណ្ឌប្រឆាំង​រូប​គាត់។ ការណ៍​នេះ​​នឹង​ធានា​ថា​អ្នក​ស្រី​អាច​បន្ត​ការងារ​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស ហើយ​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​គឺ​ការវិលមក​​ជួប​ជុំ​ក្រុម​គ្រួសារ និង​សហគមន៍​របស់​អ្នក​ស្រី។ ចុង​បញ្ចប់ យើងខ្ញុំសូម​ឱ្យ​អាជ្ញាធរ មេត្តា​បញ្ឈប់​ការ​បំភិត​បំភ័យ​និង​ការ​​យាយីមក​​លើ​អ្នក​ស្រី ​ទេព វន្នី និង​សកម្ម​ជន​ផ្សេង​ទៀត​​ដូចជា​​ការ​ចាប់​ខ្លួន ការ​ដាក់​ទោស និង​ការ​ដាក់​ពន្ធនាគារជាដើម​​៕
សេចក្ដី​ថ្លែងការណ៍​នេះ គាំទ្រដោយ៖​

១. សហគមន៍២៤គ្រួសារ (ព្រះសីហនុ)
២. សហគមន៍កៅពីរ (ភ្នំពេញ)
៣. សហគមន៍១០៥ (ភ្នំពេញ)
៤. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៥. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
៦. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
៧. សហគមន៍អណ្តូង (ព្រះសីហនុ)
៨. សហគមន៍អណ្តូងកន្តួត (បាត់ដំបង)
៩. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
១០. សហគមន៍អន្លង់រុន (បាត់ដំបង)
១១. សហគមន៍អន្សងសក (បាត់ដំបង)
១២. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
១៣. ASEAN Parliamentarians for Human Rights (APHR)
១៤.​ Asian Democracy Network (ADN)
១៥. Asian Forum for Human Rights & Development (Forum Asia)
១៦. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
១៧. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១៨. សហគមន៍បឹងឈូក (ភ្នំពេញ)
១៩. សហគមន៍បឹងប្រាំ (បាត់ដំបង)
២០. សហគមន៍បុរីកីឡា (ភ្នំពេញ)
២១. សហគមន៍បុរីមិត្តភាព (បន្ទាយមានជ័យ)
២២. សហគមន៍បុរីសន្តិភាព (ភ្នំពេញ)
២៣. សហគមន៍បុស្សស្អំ (បាត់ដំបង)
២៤​. សហគមន៍ដីធ្លីប៊ូជប៉ុន (កោះកុង)
២៥. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
២៦. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
២៧. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
២៩. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣០. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
៣១.​ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
៣២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៣៣. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
៣៤. សហភាព​ការងារ​កម្ពុជា​ (CLC)
៣៥. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៣៦. បណ្តាញយុវជនកម្ពុជា (CYN)
៣៧. អង្គការបង្កើនសមត្ថភាពសហគមន៍ដើម្បីអភិវឌ្ឍន៍ (CCD)
៣៨. សហគមន៍ដីធ្លីចេកមាស (ស្វាយរៀង)
៣៩. សហគមន៍ឆេកូ (ភ្នំពេញ)
៤០. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៤១. សហគមន៍ដីធ្លីភូមិជើងវត្ត (បន្ទាយមានជ័យ)
៤២. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៤៣. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៤៤. សហគមន៍ជីរោទ៍ទី២ (ត្បូងឃ្មុំ)
៤៥. សហគមន៍ជប់ (ត្បូងឃ្មុំ)
៤៦. សហគមន៍ជាំក្រវៀន (កំពង់ឆ្នាំង)
៤៧. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
៤៨. CIVICUS: World Alliance for Citizen Participation
៤៩. Civil Rights Defenders (CRD)
៥០. ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា(C.CAWDU)
៥១. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៥២. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៥៣. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៥៤. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
៥៥. សហភាពចលនាកម្មករកម្ពុជា (CCW)
៥៦. សហគមន៍ដកពរ (កំពង់ស្ពឺ)
៥៧. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៥៨. អង្គការសមធម៌កម្ពុជា (EC)
៥៩. សហគមន៍នេសាទ (បន្ទាយមានជ័យ)
៦០. Front Line Defenders (FLD)
៦១. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៦២. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៦៣. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
៦៤. សហគមន៍ហោងសំណំ​(កំពង់ស្ពឺ)
៦៥. Human Rights Watch (HRW)
៦៦. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៦៧. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៦៨. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ​ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៦៩. International Federation for Human Rights (FIDH), within the Framework of the Observatory for the Protection of Human Rights Defenders
៧០. International Freedom of Expression Exchange (IFEX)
៧១. សហគមន៍ខ្វា (ភ្នំពេញ)
៧២. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៧៣. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
៧៤. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)
៧៥. សហគមន៍ដីធ្លីម៉ឺនជ័យ (ស្វាយរៀង)
៧៦. អង្គការការពារសិទ្ធិជនជាតិដើមភាគតិច (MIRO)
៧៧. អង្គការមាតាធម្មជាតិកម្ពុជា (MNC)
៧៨. បណ្តាញអ្នកការពារព្រៃឡង់ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
៧៩. សហគមន៍អមលាំង (កំពង់ឆ្នាំង)
៨០. សហគមន៍អូរអំពិល (បន្ទាយមានជ័យ)
៨១. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៨២. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
៨៣. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៨៤. សហគមន៍អូរត្រេះ (ព្រះសីហនុ)
៨៥. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៨៦. សហគមន៍ភ្នំបាត (ភ្នំពេញ)
៨៧. សហគមន៍ភ្នំក្រោម (សៀមរាប)
៨៨. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៨៩. សហគមន៍ភ្នំទទឹង (កំពត)
៩០. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៩១. សហគមន៍ភូមិ២២ (ភ្នំពេញ)
៩២. សហគមន៍ភូមិបរឡយ (រតនៈគីរី)
៩៣. សហគមន៍ដីឆ្នាំង (កំពង់ស្ពឺ)
៩៤. សហគមន៍ភូមិសមុទ្រលើ (រតនៈគីរី)
៩៥. សហគមន៍ភូមិអូរស្វាយ (បន្ទាយមានជ័យ)
៩៦. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៩៧. សហគមន៍ភូមិថ្មី តាំងសំរោង (កំពង់ស្ពឺ)
៩៨. អង្គការពន្លកខ្មែរ​ (PKH)
៩៩. សហគមន៍ដីធ្លីពយជប៉ុន (កោះកុង)
១០០. សហគមន៍ប្រាសាក់ (បាត់ដំបង)
១០១. សហគមន៍ជនជាតិភាគតិចគួយ ខេត្តព្រះវិហារ
១០២. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
១០៣. សហគមន៍ព្រែកតានូ (ភ្នំពេញ)
១០៤. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
១០៥. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
១០៦. សហគមន៍ព្រៃឡង់ (កំពង់ធំ)
១០៧. សហគមន៍នេសាទព្រៃពាយ (កំពត)
១០៨. Progressive Voice (PV)
១០៩. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
១១០. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
១១១. សហគមន៍រលួសជើងឯក (ភ្នំពេញ)
១១២. សហគមន៍ដីធ្លីរំចេក (សៀមរាប)
១១៣. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១១៤. បណ្តាញសាមគ្គីភាពសហគមន៍ដីធ្លី និងលំនៅឋាន
១១៥. សហគមន៍សាមគ្គីភ្នំជាំម្លូរ (កំពត)
១១៦. សហគមន៍ដីធ្លីសាមគ្គីរមាសហែក (ស្វាយរៀង)
១១៧. សមាគមធាងត្នោត (STT)
១១៨. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១១៩. សហគមន៍ដីធ្លីសង្គមថ្មី (ពោធិ៍សាត់)
១២០. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១២១. អង្គការសាមគ្គី
១២២. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
១២៣. អង្គការសីលការ
១២៤. សហគមន៍ដីធ្លីស្គន់ (បន្ទាយមានជ័យ)
១២៥. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
១២៦. សហគមន៍ដីធ្លីស្មាច់មានជ័យ (កោះកុង)
១២៧. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
១២៨. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១២៩. Southeast Asian Press Alliance (SEAPA)
១៣០. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១៣១. សហគមន៍ដីធ្លីស្រែចង់ (កំពង់ធំ)
១៣២. សហគមន៍ស្រែប្រាំង (កំពង់ចាម)
១៣៣. សហគមន៍ដីធ្លីស្រែវាល (កំពង់ធំ)
១៣៤. សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)
១៣៥. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១៣៦. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១៣៧. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)
១៣៨. សហគមន៍ដីធ្លីតានី (សៀមរាប)
១៣៩. សហគមន៍ដីធ្លីតានូន (ស្វាយរៀង)
១៤០. សហគមន៍ដីធ្លីភូមិតាត្រៃ (បន្ទាយមានជ័យ)
១៤១. សហគមន៍ដីធ្លីតែងតៅ (ស្វាយរៀង)
១៤២. សហគមន៍ថ្មគោល (ភ្នំពេញ)
១៤៣. សហគមន៍ថ្មដា (ពោធិ៍សាត់)
១៤៤. សហគមន៍ថ្មធំ (ព្រះសីហនុ)
១៤៥. សហគមន៍ដីធ្លីភូមិថ្នល់បត់ (បន្ទាយមានជ័យ)
១៤៦. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
១៤៧. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១៤៨. សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)
១៤៩. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១៥០. សហជីពនិយោជិតវិស័យទេសចរណ៍ នៃក្រុមហ៊ុនហ្រ្គេនដាយអឹម៉នស៊ីធី (បន្ទាយមានជ័យ)
១៥១. សហជីពនិយោជិតវិស័យទេសចរណ៍ (បន្ទាយមានជ័យ)
១៥២. សហគមន៍ត្រពាំងចាន់ (កំពង់ឆ្នាំង)
១៥៣. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១៥៤. សហគមន៍ដីធ្លីត្រពាំងក្រសាំង (សៀមរាប)
១៥៥. សហគមន៍ត្រពាំងរាំង (ភ្នំពេញ)
១៥៦. សហគមន៍ត្រពាំងសង្កែ (កំពត)
១៥៧. សហគមន៍ទំនប់ពីរ (ពោធិ៍សាត់)
១៥៨. សហគមន៍ទន្លូង (កំពង់ចាម)
១៥៩. Vital Voice Global Partnership
១៦០. World Organization Against Torture (OMCT), within the Framework of the Observatory for the Protection of Human Rights Defenders
១៦១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
១៦២. អង្គការលើកលែងទោសអន្តរជាតិ (AI)

លោកអ្នកអាចទាញយកសេចក្តីថ្លែងការណ៍នៅទីនេះ៖ ភាសាខ្មែរ – ភាសាអង់គ្លេស

របាយការណ៍ស្ដីពី ទីកន្លែងសាធារណៈនៅក្នុង រាជធានីភ្នំពេញ

ទីកន្លែងសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជូនប្រជាពលរដ្ឋនូវឱកាសសម្រាប់សម្មភាពផ្សេងៗដូចជា កន្លែងសម្រាប់សម្រាកលំហែ និងកសាងទំនាក់ទំនង ក៏ដូចជាវេទិកាសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ សេរីភាពក្នុងការបញ្ចេញមតិ និងការ ប្រមូលផ្ដុំដោយសន្តិវិធីជាដើម។ របាយការណ៍នេះរៀបរាប់លម្អិត និងបង្ហាញអំពីផែនទីទីកន្លែងសាធារណៈនៅក្នុងរាជធានីភ្នំពេញ ដើម្បីពិភាក្សាពីតួនាទីរបស់វានៅក្នុងទីក្រុង ព្រមជាមួយនឹងទស្សនៈរបស់ប្រជាពលរដ្ឋ និងដើម្បីឱ្យស្គាល់កាន់តែច្បាស់ថាតើទី
កន្លែងទាំងនោះស្ថិតនៅឯណា តើទីកន្លែងទាំងនោះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ តើនរណាខ្លះអាចប្រើប្រាស់ទីកន្លែងទាំងនោះបាន និងថាតើទីកន្លែងទាំងនោះប្រឈមនឹងការគំរាមកំហែងអ្វីខ្លះ។ របាយការណ៍នេះរៀបរាប់អំពីប្រវត្តិនិងគោលគំនិតនៃទីកន្លែង
សាធារណៈ រួមមានចំណាត់ថ្នាក់តាមផ្លូវច្បាប់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងអ្វីដែលបង្កើតបានជាទីកន្លែង សាធារណៈ។
ការស្រាវជ្រាវនេះមានគោលបំណង (ក) បង្ហាញទីតាំងទីកន្លែងសាធារណៈនៅក្នុងរាជធានីភ្នំពេញ (ខ) បង្កើនការយល់ឃើញ
របស់សាធារណជនអំពីទីកន្លែងសាធារណៈ និង (គ) ផ្ដល់អនុសាសន៍នានាផ្អែកលើលទ្ធផលដែលបានរកឃើញ។

សូមទាញយករបាយការណ៍ជា ភាសាខ្មែរ – អង់គ្លេស នៅទីនេះ! សូមអរគុណ!!

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org

ប្រជាសហគមន៍តាមបណ្តោយផ្លូវរថភ្លើង ដាក់ញត្តិនៅសាលារាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧នេះ ប្រជាសហគមន៍ប្រមាណជា ៥០នាក់ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ មានដូចជា សហគមន៍ភូមិ២ ភូមិ១៧ ភូមិ២១ ភូមិ២៣ សហគ​មន៍១០៤ និង១០៥ និងសហគមន៍អភិវឌ្ឍន៍ថ្មី បានមកជួបជុំគ្នានៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីដាក់ និងតាមដានញត្តិដែលពួកគេបានដាក់ជូនសាលារាជធានីភ្នំពេញកាលពីពេលកន្លងមក ដើម្បីស្នើសុំសាលារាជធានីភ្នំពេញជួយរកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគេឲ្យបានឆាប់រហ័ស ។

អ្នកស្រី មាស ស្រីម៉ុម តំណាងសហគមន៍ភូមិ២៣ បានលើកឡើងអំពីគោលបំណងនៃការជួបជុំនេះថា៖ “គោលបំណងនៃមកលើកនេះគឺមាន បីសំខាន់ៗ ទី១ ស្នើសុំឲ្យមានការអភិវឌ្ឍនៅនឹងកន្លែង ទី២ ស្នើសុំកម្មសិទ្ធិដីធ្លីស្របច្បាប់ និងទី៣ ស្នើសុំឲ្យមានការផ្តល់នូវទីតាំងថ្មីដែលស្ថិតនៅមិនឆ្ងាយទីកន្លែងដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃនេះ  ប្រសិនបើមានការអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះមែន។”

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុននេះអតីតអភិបាលសាលារាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានប្រកាសពីគម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវដែកចាប់ពីផ្លូវលេខ៧០ រហូតដល់ផ្លូវជាតិលេខ៥ក្នុងខណ្ឌឫស្សី ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅតាមបណ្តោយផ្លូវនោះ មានការព្រួយបារម្ភ និងបានស្មើសុំសាលារាជធានីភ្នំពេញបង្ហាញប្លង់មេ (Master Plan) អំពីការអភិវឌ្ឍនេះ៕

ប្រជុំបង្ហាញស្តីពីការបំរែបំរួលអាកាសធាតុ

កាលពីថ្ងៃទី០៤ ខែសីហា​ ឆ្នាំ២០១៧ សមាគម ធាងត្នោតបានរៀបចំប្រជុំបង្ហាញពី ការបំរែបំរួលអាកាសធាតុ ដល់ប្រជាសហគមន៍ សាមគ្គីរុងរឿង ដែលពួកគាត់កំពុងរស់នៅតាមបណ្តោយប្រឡាយ បឹងត្របែក។

គោលបំណងនៃការប្រជុំនេះ គឺដើម្បីធ្វើឱ្យពួកគាត់ទទួលបាននូវលំនៅដ្ឋានសមរម្យ ដោយមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ស្របទៅតាមគោលនយោបាយនៃប្រទេសកម្ពុជា និង ច្បាប់ស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ នៅពេលអនុវត្តន៍គម្រោង និង សម្រាប់អនាគតសហគមន៍របស់ពួកគាត់។ វាក៏ជាឱកាសដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ជាមួយនឹងម្ចាស់គម្រោងតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការធ្វើការងាររួមគ្នា និង ការពិភាក្សាគ្នា។

កម្មវិធីនេះ ជាផ្នែកមួយនៃគម្រោងកែលំអសហគមន៍ ដោយទទួលជំនួយពី MIS តាមរយៈ សមាគម ធាងត្នោត។

 

សេចក្តីថ្លែងការណ៍រួម៖ ការ​ស៊ើប​អង្កេត​​ឯករាជ្យ​​ជា​មធ្យោបាយ​ដ៏សំខាន់​មួយ​​ ដែល​អាច​​ផ្ដល់​យុត្តិធម៌​ចំពោះ​​សំណុំរឿង​ឃាតកម្ម​​លោក​បណ្ឌិត​ កែម ឡី

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧

អស់​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី យើង​ខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូច​ខាង​ក្រោម ជឿ​ជាក់​ថា យុត្តិ​ធម៌​នៅ​មិនទាន់​មាន​នៅ​ឡើយ​ទេ​សម្រាប់​អតីត​អ្នក​វិភាគ​នយោបាយ​ឯករាជ្យរូបនេះ​ រួមទាំង​ក្រុម​គ្រួសារ​ មិត្តភក្ដិ​និង​សហការី​របស់​លោក។

អ្នក​វិភាគ​សង្គម ​និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយ​ភាព និង​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ប្រ​ឆាំង​​អំពើ​ពុករលួយ​ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ថ្ងៃទី​១០​ ខែ​កក្កដា ឆ្នាំ​២០១៦ ខណៈ​ពេល​ដែល​លោក​កំពុង​ពិសារ​កាហ្វេ​នៅ​ក្នុង​ហាងលក់​ទំនិញ​​នៃបរិវេណ​​ស្ថានីយ៍ប្រេង​ឥន្ធនៈ​កាល់តិច នៅកែងស្ដុប​បូកគោ​​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​ស៊ើប​អង្កេត​នៃ​ករណី​ឃាតកម្ម​នេះ​ នៅ​មិនទាន់​មាន​តម្លាភាព​នៅ​ឡើយ​ទេ ហើយ​មន្ទិល​សង្ស័យ​ជាច្រើនក្នុង​សំណុំ​រឿង​នេះ​ ក៏​នៅ​មិន​ទាន់​មានការ​​បកស្រាយ​​ផងដែរ។

ទោះ​បីជា​មាន​វីដេអូ​​ភស្ដុតាង​ដែលអាច​​បញ្ជាក់ថា មាន​អ្នក​សមគំនិត​ជាប់ពាក់ព័ន្ធ​ក៏ដោយ​ ក៏ប៉ុន្តែ​​មានជនសង្ស័យតែ​​ម្នាក់​ប៉ុណ្ណោះ ​ដែល​ត្រូវ​បានតុលាការ​ចោទ​ប្រកាន់ និង​ផ្ដន្ទា​ទោស​ នៅក្នុង​សវនាការ​ដែល​នៅ​មាន​ចន្លោះ​ខ្វះ​ខាតក្នុង​ការជជីក​​សួរដេញ​ដោល​សាក្សី ​ឬ​ស៊ើបអង្កេត​ឲ្យបាន​ស៊ី​ជម្រៅជាងនេះ​​អំពី ​ហេតុ​ដែល​នាំ​ឲ្យ​ឃាតករ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នេះ។​ និទ្ទណ្ឌភាព​ចំពោះ​ជនដែល​ពាក់​ព័ន្ធ​នៃ​អំពើ​ឃាតកម្ម​នេះ អាចនឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា។

យើង​ខ្ញុំ​ ជា​ក្រុម​សង្គមស៊ីវិល​មាន​រាយ​នាម​ដូច​ខាង​ក្រោម​ សូម​សំណូម​ពរ​ឲ្យ​មាន​ការ​​ស៊ើប​អង្កេតឯករាជ្យដោយ​​​ចូល​រួមពីសំណាក់​អ្នក​ជំនាញ​អន្តរជាតិ ក្នុង​​សំណុំ​រឿង​​លោក​បណ្ឌិត​ កែម ឡី ដែល​កំពុង​មាន​លក្ខណៈ​ស្ងៀម​ស្ងាត់​នេះ។​ ឃាតកម្ម​របស់​លោក​បាន​នាំ​ឲ្យ​​ប្រ​ជាពលរដ្ឋ​រាប់​សែន​នាក់​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង ដោយ​អ្នក​​ទាំង​នោះ​បាន​ចេញ​មក​តាម​ដង​ផ្លូវ​នានា​ ដើម្បី​ចូល​រួម​​ដង្ហែ​សព​របស់​លោក។ ដូចគ្នា​នឹង​​ ក្រុម​គ្រួសារ សហការី​ និង​មិត្តភក្ដិ​របស់​លោក​បណ្ឌិត​ កែម ឡី ​ដែរ ប្រជាពលរដ្ឋ​ទាំង​នោះ ក៏​ចង់​​ទទួល​បាន​យុត្តិធម៌​ផងដែរ។

ភ្លាម​ៗ​បន្ទាប់​ពី​ឃាតកម្ម​នេះ អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​មួយ​ក្រុម ​បានអំពាវនាវ​​ឲ្យ​មាន​ការ​ “ស៊ើប​អង្កេត​ឲ្យ​បាន​ឆាប់​រហ័ស ​ម៉ត់ចត់​និង​​ឯករាជ្យ​ ទៅ​លើ​ករណី​ឃាតកម្ម​នេះ[….] ​​គួរតែ​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ឯករាជ្យ”។ អស់​រយៈពេល​មួយឆ្នាំ​ក្រោយមក ​យើង​បាន​ឃើញ​ថា ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​មិនទាន់​​បាន​ការពារ​សិទ្ធិ​រស់​រានមាន​ជីវិត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ ដោយសារ​នៅមាន​មន្ទិល​សង្ស័យ​​ជាច្រើន​ ការ​ស៊ើបអង្កេត​ឯករាជ្យដោយ​​​ចូល​រួមពីសំណាក់​អ្នក​ជំនាញ​អន្តរជាតិ ​ គឺ​ជា​មធ្យោបាយ ​ដ៏សំខាន់​មួយ​ ដែល​អាច​ផ្ដល់​ទំនុក​ចិត្ត​ដល់​ការ​ស្វែង​រក​យុត្តិធម៌​ សម្រាប់​លោកបណ្ឌិត​ កែម​ ឡី ​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​របស់​លោកបាន​។

ជាថ្មី​ម្ដងទៀត ​យើងខ្ញុំ ជា​ក្រុម​សង្គមស៊ីវិល​មាន​​រាយ​នាម​ដូច​ខាង​ក្រោម មិន​​ភ្លេច​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម ឡី នោះទេ និង​​​​នៅតែរក្សា​សំណូមពរ​ដោយ​ទទូចដូច​លើក​មុន​ សូម​ឲ្យ​មាន​ការ​ស៊ើប​អង្កេតឯករាជ្យ​ដោយចូល​រួម​ពីសំណាក់​​អ្នក​ជំនាញ​អន្តរជាតិ រួម​ជាមួយ​នឹងការ​ផ្ដល់ឲ្យ​ពេញលេញ​នូវ​ភស្ដុតាង​ រាប់​ទាំង​វីដេអូនៃ​កាមេរ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន CCTV ដែល​បង្ហាញ​ពី​ដំណើរ​រឿង​នៃអំពើ​ឃាតកម្ម​នោះ។ ប្រ​សិន​បើ​នៅ​តែ​គ្មានការ​ចាត់វិធានការ​ខាងលើ​នេះទេ នោះ​ជំនឿ​ទុកចិត្តរបស់​សាធារណៈជន​​លើ​ប្រព័ន្ធ​យុត្តាធិការ​​ អាច​នឹង​កាន់​តែ​បាត់បង់​ថែមទៀត​ ហើយ​ក្រុម​គ្រួសារ និង​មិត្តភក្ដិ​របស់​លោកបណ្ឌិត​ កែម ឡី នៅ​តែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ដដែល។

សេចក្តី​ថ្លែងការណ៍​នេះ​គាំទ្រ​ដោយ​៖

១. សកម្មភាព​ដើម្បី​បរិស្ថាន​សហគមន៏
២. ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​ (ACT)
៣. សហគមន៍​បាក់​រទេះ
៤. សហគមន៍​បន្ទាយស្រី
៥. សហគមន៍​បឹងឈូក​
៦. សហគមន៍​ដីធ្លី​បឹងកក់​ (ខេត្តកំពង់ឆ្នាំង)
៧. សហគមន៍​បឹងប្រាំ
៨. សហគមន៍​បឹងត្របែក
៩. សហគមន៍​បុរីកីឡា
១០. សហគមន៍​បុស្សស្នោរ
១១. អង្គការ​ព្រះពុទ្ធសាសនា​សម្រាប់​សន្តិភាព​ (BPO)
១២. សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ (BWTUC)
១៣. អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍​ (BCV)
១៤. សហគមន៍​សេអ៊ីប្រាំ
១៥. អនាគត​យុវជន​កម្ពុជា​អាស៊ាន​ (CamASEAN)
១៦. សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា​ (CDPLA)
១៧. សមាគម​យុវជន​ជនជាតិ​ដើមភាគតិច​កម្ពុជា​ (CIYA)
១៨. បណ្តាញ​ព្រះសង្ឃ​និង​យុវជន​កម្ពុជា​ (CMYN)
១៩. សមាគម​មន្រ្តី​រាជការ​ឯករាជ្យ​កម្ពុជា​ (CICA)
២០. សម្ព័ន្ធ​សហជីព​កម្ពុជា​ (CATU)
២១. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)
២២. បណ្តាញ​កម្មករ​ការងារ​តាមផ្ទះ​កម្ពុជា​ (CDWN)
២៣. សហព័ន្ធ​សហជីព ​កម្មករ​ចំណី​អាហារ ​និង​សេវាកម្ម​កម្ពុជា (CFSWF)
២៤. សមាគម​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC)
២៥. សមាគម​កម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​(CIWA)
២៦. សហភាព​ការងារ​កម្ពុជា​ (CLC)
២៧. សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (LICADHO)
២៨. គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​លុប​បំបាត់​រាល់​ទម្រង់​រើសអើង​លើ​ស្រ្តីភេទ​ (NGO-CEDAW)
២៩. បណ្តាញ​យុវជន​កម្ពុជា​ (CYN)
៣០. មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (CENTRAL)
៣១. សហគមន៍​ឆេកូ
៣២. សហគមន៍​ជាំ​ក្រវៀន
៣៣. សហគមន៍​ចំបក់​ (ខេត្ត​កំពង់ស្ពឺ)
៣៤. សហគមន៍​ភូមិ​ចំបក់​ (ខេត្ត​កំពង់ចាម)
៣៥. សហគមន៍​ជីទ្រុន
៣៦. សហគមន៍​ជីខលើ
៣៧. សម្ព័ន្ធ​ដើម្បី​សុចរិតភាព​ និង​គណនេយ្យភាព​សង្គម​ (CISA)
៣៨. សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)
៣៩. សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ (CUMW)
៤០. បណ្តាញ​សហគមន៍​ក្នុង​សកម្មភាព​
៤១. បណ្តាញ​កសាង​សន្តិភាព​ (CPN)
៤២. សហគមន៍​ឃុំដា
៤៣. អង្គការ​សមធម៌​កម្ពុជា (EC)
៤៤. សមាគម​កសិករ​ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ (FAPD)
៤៥. សហគមន៏​ព្រៃឈើ
៤៦. សហគមន៍​ព្រៃឈើ​ស្ទឹង​ខ្សាច់​ស
៤៧. បណ្តាញ​អតីត​ស្ត្រី​បឹងកក់
៤៨. អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា (GADC)
៤៩. អង្គការ​ទស្សនៈ​បៃតង​
៥០.ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ (HRTF)
៥១. បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ (IMNSJ) ​
៥២. យុវជន​ជនជាតិ​ដើម​ភាគតិច​ ឃុំ​ប្រមេ​ ស្រុក​ត្បែងមានជ័យ​ ខេត្ត​ព្រះវិហារ​
៥៣. សហគមន៍​យុវជន​ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី
៥៤. សមាគម​ឥន្ទ្រទេវី (IDA)
៥៥. សហគមន៍​កំព្រឹស
៥៦. សមាគម​យុវជនខ្មែរ​​ (KYA)​
៥៧. សហគមន៍ដីធ្លី​ ភូមិ១​ ក្រុងព្រះសីហនុ
៥៨. សហគមន៍​ឡពាង
៥៩. ចលនា​មាតា​ធម្មជាតិ (MN)
៦០. សហគមន៍​ភ្នំបាត​
៦១. សហគមន៍​ភ្នំក្រោម
៦២. សហគមន៍​ភូមិ២១
៦៣. សហគមន៍​ភូមិ២៣
៦៤. សហគមន៍​ភូមិដីឆ្នាំង
៦៥. សហគមន៍ដីធ្លី​ភូមិ​ប្រាសាទ​រាំង
៦៦. សហគមន៍​ភូមិ​សមុទ្រ​លើ
៦៧. សហគមន៍​ដីធ្លី ​ភូមិ​សិលាខ្មែរ
៦៨. សហគមន៍​ភូមិថ្មី តាំង​សំរោង
៦៩. សហគមន៍​ដីធ្លី​ពង្រក​
៧០. អង្គការ​ពន្លកខ្មែរ
៧១. សហគមន៍​ព្រែក​តាគង់
៧២. សហគមន៍​ព្រែកតានូ
៧៣. សហគមន៍​ព្រៃឈើ​ពេជ្រចង្វារ​ល្អឆើត
៧៤. សហគមន៍​ព្រៃឈើ​រមាសហែក
៧៥. សហគមន៍​រស្មី​សាមគ្គី
៧៦. សមាគម​ធាងត្នោត
៧៧. សហគមន៍​សាមគ្គី៤​
៧៨. សហគមន៍​ដីធ្លី​សាមគ្គី​មានជ័យ
៧៩. សហគមន៏​ដីធ្លី​សង្គមថ្មី
៨០. សមាជិក​ និង ​គណៈកម្មាធិការ​សហគមន៍​នេសាទ​ស្តី​ក្រោម​រហាលសួង
៨១. សហគមន៍​នេសាទ​សម្រស់​កោះស្តេច
៨២. សហគមន៍​ SOS​ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ
៨៣. សហគមន៍​ស្ពានឆេះ
៨៤. សហគមន៍​ស្រែប្រាំង
៨៥. សហគមន៍​ដីធ្លី​តានួន
៨៦. សហគមន៍​ថ្មគោល​
៨៧. សហគមន៍​ទួលរ៉ាដា
៨៨. សហគមន៍​ទួលសង្កែB
៨៩. សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​ និង​សេវាកម្ម​នៃ​ក្រុមហ៊ុន​ហ្គ្រែនដាយ​អឹម៉េន​ស៊ីធី
៩០. សហជីព​និយោជិត​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ប៉ោយប៉ែត​រីស៊ត
៩១. សហគមន៍​ត្រពាំង​អញ្ចាញ​ថ្មី
៩២. សហគមន៍​ទំនប់ពីរ
៩៣. សហគមន៍​ទន្លូង
៩៤. អង្គការ​អភិវឌ្ឍ​ស្ត្រី​ក្រីក្រ​ទីក្រុង​
៩៥. សហគមន៍​១៨៥K​ ធីតា​ចំបក់
៩៦. សហគមន៍២៣
៩៧. សហគមន៍​២៤គ្រួសារ
៩៨. សហគមន៍​ដីធ្លី​២៩៧
៩៩. សហគមន៍​កៅពីរ
១០០. សហគមន៍​បឹងកក់ (BKL)
១០១. អង្គការ​បង្កើន​សមត្ថភាព​សហគមន៍​ដើម្បី​អភិវឌ្ឍន៍
១០២. អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច
១០៣. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ (C.CAWDU)
១០៤. សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
១០៥. សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ (CITA)
១០៦. អង្គការ​អភិវឌ្ឍន៍​សម្លេង​សហគមន៍ (CVDO)
១០៧. សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ (IDEA) 

សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត

រាជធានីភ្នំពេញ ថ្ថៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦

ក្រុមសង្គមស៊ីវិលចំនួន ៥០ ប្រកាសគាំទ្រពហិការចំពោះក្រុមហ៊ុនទេសចរណ៍កាពីតូល បន្ទាប់ពីមានការបង្រាបទៅលើសកម្មភាពរបស់សហជីបដ៏ឃោរឃៅបានកើតឡើង។

 

606_202jcsdbock_kh
606_202jcsdbock_kh (1)
606_202jcsdbock_kh (2)
606_202jcsdbock_kh (3)
606_202jcsdbock_kh (4)
606_202jcsdbock_kh (5)