Saturday, March 2, 2024
Latest:

សេចក្តីជូនដំណឹង ស្តីពី ការទទួលផ្តល់ជំនួយសម្រាប់ការស្រាវជ្រាវអំពីសិទ្ធិមនុស្ស និងបរិស្ថាន 

  1. សេចក្តីផ្តើម

អង្គការសមាគមធាងត្នោតមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០០៥ និងត្រូវបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ ក្នុងខែតុលា ឆ្នាំ​២០០៦។ ពាក្យថា”​ធាងត្នោតមានន័យថាធាងដើមត្នោតហើយគេប្រើប្រាស់វាសម្រាប់សាងសង់លំនៅឋាន ធ្វើជាដំបូល និងសម្រាប់ការវេចខ្ចប់។ រូបភាពតំណាង​នេះ​ជាទិដ្ឋភាពដ៏សាមញ្ញ តែមានសារប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដែលជម្រុញ​ឱ្យអង្គការសមាគមធាងត្នោត​ព្យាយាមឆ្លុះបញ្ចាំងការងារជាក់​ស្តែងរបស់ខ្លួនជាមួយ​នឹង​សហគមន៍ក្រីក្រក្នុងទីក្រុង។ តាំងពីដំបូងអង្គការសមាគមធាងត្នោតបាន​ផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែជាងមួយទសវត្សរ៍​កន្លងមកនេះ​សហគមន៍​ជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ ការផ្ទេរកម្មសិទ្ធិដីធ្លី និងការបណ្តេញចេញជាដើមដោយសារ​ហេតុនេះហើយទើបអង្គការសមាគមធាងត្នោត​ខិតខំពង្រឹង​ការស្រាវជ្រាវ និងការតស៊ូមតិ ដើម្បីសម្រេចគោលដៅជួយសហគមន៍ក្រីក្រពិតប្រាកដដែលមានបញ្ហាសិទ្ធិលំនៅឋាន និងដីធ្លី។ មកដល់ពេលនេះ អង្គការសមាគមធាងត្នោត​បាន​ជួយ​ដល់​ប្រជាពលរដ្ឋចំនួន ២៧០​ ០០០នាក់ នៅក្នុងរាជធានីភ្នំពេញ។  តាមរយៈ ការគាំទ្រ ការទាមទាររបស់សហគមន៍ អង្គការសមាគមធាងត្នោត និងអង្គការដៃគូបាន​ជួយ​សហគមន៍បង្ហាញនូវក្ដីព្រួយបារម្ភរបស់ពួកគេទៅដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្ដរជាតិ ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិផ្សេងៗ ទៀត។ 

  1. សាវតារ

ការអភិវឌ្ឍកំពុងកើនឡើងក្នុងអត្រាដែលមិនធ្លាប់មានពីមុនមកនៅក្នុងរាជធានីក្រុងភ្នំពេញ ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសង្គមយូរអង្វែង។ លំនៅឋានសាង​សង់មិន​ត្រឹមត្រូវ និងគ្មាននិរន្តរភាពរបស់អ្នកមានមួយចំនួនកំពុងត្រូវបានសាងសង់ជារៀងរាល់ថ្ងៃ ដោយមិនមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមជាមុន ដែល​កំពុង​ធ្វើឱ្យ​ប៉ះពាល់ដល់លំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅក្នុងទីក្រុង និងរួមចំណែកដល់វិបត្តិនៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។  

ប្រទេសកម្ពុជាមានយុវជន និងក្មេងជំទង់ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និងបរិស្ថាន ត្រូវបានគេសង្កេត​ឃើញតាម​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម។ ជាលទ្ធផលយុវជនគឺជាតួអង្គសំខាន់ក្នុងការកសាង និងពង្រឹងការផ្សព្វផ្សាយ និងការយល់ដឹងជាសាធារណៈអំពីបញ្ហាទីក្រុង និងបរិស្ថានក្នុងរាជធានីភ្នំពេញ ហើយបង្ហាញពីសក្តានុពលដ៏អស្ចារ្យក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ 

ទាំងនេះជាអ្វីដែល អង្គការសមាគមធាងត្នោតចាប់អារម្មណ៍និងចង់ផ្តល់ឱកាសដល់សិស្សនិស្សិតក្នុងការលើកឡើងនូវសំណើ​ដើម្បីធ្វើកិច្ចការស្រាវជ្រាវលើ​ប្រធានបទ​ណាមួយ​ដូចខាងក្រោម៖ 

– ភាពក្រីក្រ និងសិទ្ធិមនុស្ស
– សិទ្ធិស្ត្រី
បរិស្ថាន និងសិទ្ធិមនុស្ស
បរិស្ថាន និងនិរន្តរភាព
ការប្រែប្រួលអាកាសធាតុ
សំរាមនៅភ្នំពេញ
ទឹកជំនន់នៅភ្នំពេញ
អភិបាលកិច្ចល្អនៃផែនការអភិវឌ្ឍសហគមន៍ក្រីក្រក្នុងទីក្រុង
វិសមភាពសេដ្ឋកិច្ចនៅទីក្រុងភ្នំពេញ និងប្រធានបទផ្សេងទៀតទាក់ទងនឹងបរិស្ថាន និងសិទ្ធិមនុស្ស

  1. គោលបំណង

គម្រោងនេះនឹងមានគោលបំណងកសាងសមត្ថភាពយុវជន ដើម្បីឱ្យពួកគេអាចលើកកម្ពស់អភិបាលកិច្ចបរិស្ថានល្អប្រកបដោយសុវត្ថិភាព និងសន្តិភាព។ 

  1. ការផ្តល់ជូនរបស់អង្គការសមាគមធាងត្នោត

ជំនួយស្រាវជ្រាវជាថវិកាចំនួន ៨០០ ដុល្លារ សម្រាប់ធ្វើការស្រាវជ្រាវបុគ្គល ឬជាក្រុម។ 

– ការគាំទ្រផ្នែកបច្ចេកទេស និងការត្រួតពិនិត្យអំឡុងពេលស្រាវជ្រាវ។
– ការគាំទ្រក្នុងការផ្សព្វផ្សាយនូវស្នាដៃឯកសាររបស់បេក្ខជន
តាមគេហទំព័ររបស់អង្គការសមាគមធាងត្នោត។

  1. ល័ក្ខខ័ណ្ឌនៃការចូលរួម

– ជាជនជាតិខ្មែរ
បេក្ខជនត្រូវមានកម្រិតអប់រំយ៉ាងតិចជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យណាមួយ ឬមានកម្រិតអប់រំផ្សេងដែលមានតម្លៃស្មើ
មានពេលវេលាគ្រប់គ្រាន់ និងមានឆន្ទៈក្នុងការសិក្សាស្រាវជ្រាវ
បេក្ខជនម្នាក់មានសិទ្ធិស្រាវជ្រាវតែមួយប្រធានបទតែប៉ុណ្ណោះ 

  1. ការផ្តល់ជូនដែលរំពឹងទុកពីអ្នកស្រាវជ្រាវ

អ្នកស្រាវជ្រាវនឹងត្រូវចូលរួមក្នុងការប្រជុំផ្សេងៗ និងផ្តល់ជូនឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងប្រធានបទ “សិទ្ធិមនុស្ស និងបរិស្ថានជាភាសាខ្មែរ ឬភាសាអង់គ្លេសមកកាន់​អង្គការសមាគមធាងត្នោត។  

  1. តារាងពេលវេលានៃកម្មភាព
ល.រ   សកម្មភាព  កាលបរិច្ឆេទ 
   ចាប់ផ្តើមទទួលការចុះឈ្មោះចូលរួមកិច្ចការស្រាវជ្រាវ   ថ្ងៃទី ៨ ២០ ​ខែកុម្: ២០២៣ 
  សិក្ខាសិលាពីគ្រោះយោបល់ពាក់ព័ន្ធនិងកិច្ចការស្រាវជ្រាវ   ថ្ងៃទី  ២៣ ​ខែកុម្: ២០២៣ 
  ទទួលពាក្យស្នើសុំកិច្ចការស្រាវជ្រាវ   ថ្ងៃទី ២៨ ​ខែកុម្: ២០២៣ 
  ការសម្រាំងបញ្ជីបេក្ខជន​ និងការសម្ភាសផ្ទាល់មាត់  ថ្ងៃទី ០១០៣ ខែមិនា ២០២៣ 
  ការជូនដំណឹងដល់បេក្ខជនដែលជាប់   ថ្ងៃទី ០៦ ខែមិនា ២០២៣ 
  ការជួបលើកដំបូងជាមួយបេក្ខជនដែលជាប់   ថ្ងៃទី ០៩ ខែមិនា ២០២៣ 
  ការផ្តល់ជំនួយបច្ចេកទេស និងតម្រង់ទិសពីអង្គការសមាគមធាងត្នោត   ថ្ងៃទី ១៣​ ១៥ ខែមិនា ២០២៣ 
  ការដាក់ឯកសារផ្លូវការលើកទី១ដើម្បីស្នើត្រួតពិនិត្យ និងផ្តល់ធាតុចូល    ថ្ងៃទី ០៣ ខែមេសា ២០២៣ 
  ការផ្តល់មតិយោបល់លើកទី១   ថ្ងៃទី ១៧ ខែមេសា ២០២៣ 
១០  ការដាក់ឯកសារផ្លូវការលើកទី២ ដើម្បីស្នើត្រួតពិនិត្យ និងផ្តល់ធាតុចូល    ថ្ងៃទី ២០ ខែឧសភា ២០២៣ 
១១  ការផ្តល់មតិយោបល់លើកទី២  ថ្ងៃទី ០៤ ខែមិថុនា ២០២៣ 
១២  ការបញ្ជូនឯកសារចុងក្រោយ  ថ្ងៃទី ១៩ ខែមិថុនា ២០២៣ 
១៣  ការប្រជុំឆ្លុះបញ្ចាំង  ថ្ងៃទី ០៤ ខែកក្កដា ២០២៣ 

 

  1. របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាម៖ https://forms.office.com/r/QRAJ52dST4

ឱ្យបានមុនថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ 

 

 

Comments