វីដេអូ

វីដេអូ

វីឌីអូឯកសារដែលនិយាយពីប្រវត្តិខ្លះៗនៃបឹងតាមោក ឬបឹងកប់ស្រូវ

បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅក្នុងរាជធានីភ្នំពេញ។ ពិតជាគួរឱ្យសោកស្តាយ ដែលបឹងកំពុងត្រូវបានលុបជាបន្តបន្ទាប់! ដើម្បីលើកកម្ពស់តម្លាភាព យុត្តិធម៌សង្គម និងជាការចូលរួមចំណែក ក្នុងការផ្តល់នូវចំណេះដឹងដល់សាធារណៈជន ក្នុងការអភិវឌ្ឍទីក្រុង អង្គការសមាគមធាងត្នោត បានផលិតនូវវីដេអូខ្លីមួយដែលនិយាយពីប្រវត្តិខ្លះៗនៃបឹងនេះ?

លោកអ្នកក៏អាចអានរបាយការណ៍ ស្តីពី “បឹងចុងក្រោយក្នុងរាជធានីភ្នំពេញ” តាមរយៈ http://bit.ly/2Spy8Iw

 

#PhnomPenhLaskLake #STTLake #បឹងតាមោក

អង្គការសមាគមធាងត្នោតបានផលិតវីដេអូខ្លីស្តីពី “រឿងរ៉ាវរបស់ស្ត្រីក្រីក្រក្នុងទីក្រុង”

អង្គការសមាគមធាងត្នោតបានផលិតវីដេអូខ្លីស្តីពី “រឿងរ៉ាវរបស់ស្ត្រីក្រីក្រក្នុងទីក្រុង” ដោយផ្អែកលើរបាយការណ៍របស់ខ្លួន ដែលបានចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩ ដើម្បីចូលរួមចំណែកក្នុងការប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧១ ឆ្នាំ២០១៩ នេះ។

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

បទសម្ភាសន៍ជាមួយតំណាងសហគមន៌ដីធ្លីមកពីខេត្តកំពង់ស្ពឺ

បទសម្ភាសន៍ជាមួយតំណាងសហគមន៌ដីធ្លីមកពីខេត្តកំពង់ស្ពឺ ដែលបានចូលរួមដាក់ញត្តិ កាលពីថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៩ នៅខុទ្ទកាល័យសម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលបំណងដើម្បីស្វែងរកកិច្ចអន្តរាគមស្តីពីដំណោះស្រាយជម្លោះដីធ្លីរបស់ពួកគាត់ ដែលមានរយៈពេលជិត១០ឆ្នាំហើយ។