ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧
អស់រយៈពេលមួយឆ្នាំបន្ទាប់ពីឃាតកម្មលើលោកបណ្ឌិត កែម ឡី យើងខ្ញុំជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម ជឿជាក់ថា យុត្តិធម៌នៅមិនទាន់មាននៅឡើយទេសម្រាប់អតីតអ្នកវិភាគនយោបាយឯករាជ្យរូបនេះ រួមទាំងក្រុមគ្រួសារ មិត្តភក្ដិនិងសហការីរបស់លោក។
អ្នកវិភាគសង្គម និងនយោបាយដ៏មានប្រជាប្រិយភាព និងជាអ្នកធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយ ត្រូវបានឃាតករបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈពេលដែលលោកកំពុងពិសារកាហ្វេនៅក្នុងហាងលក់ទំនិញនៃបរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច នៅកែងស្ដុបបូកគោក្នុងរាជធានីភ្នំពេញ។ ការស៊ើបអង្កេតនៃករណីឃាតកម្មនេះ នៅមិនទាន់មានតម្លាភាពនៅឡើយទេ ហើយមន្ទិលសង្ស័យជាច្រើនក្នុងសំណុំរឿងនេះ ក៏នៅមិនទាន់មានការបកស្រាយផងដែរ។
ទោះបីជាមានវីដេអូភស្ដុតាងដែលអាចបញ្ជាក់ថា មានអ្នកសមគំនិតជាប់ពាក់ព័ន្ធក៏ដោយ ក៏ប៉ុន្តែមានជនសង្ស័យតែម្នាក់ប៉ុណ្ណោះ ដែលត្រូវបានតុលាការចោទប្រកាន់ និងផ្ដន្ទាទោស នៅក្នុងសវនាការដែលនៅមានចន្លោះខ្វះខាតក្នុងការជជីកសួរដេញដោលសាក្សី ឬស៊ើបអង្កេតឲ្យបានស៊ីជម្រៅជាងនេះអំពី ហេតុដែលនាំឲ្យឃាតករប្រព្រឹត្តអំពើឃាតកម្មនេះ។ និទ្ទណ្ឌភាពចំពោះជនដែលពាក់ព័ន្ធនៃអំពើឃាតកម្មនេះ អាចនឹងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមសំណូមពរឲ្យមានការស៊ើបអង្កេតឯករាជ្យដោយចូលរួមពីសំណាក់អ្នកជំនាញអន្តរជាតិ ក្នុងសំណុំរឿងលោកបណ្ឌិត កែម ឡី ដែលកំពុងមានលក្ខណៈស្ងៀមស្ងាត់នេះ។ ឃាតកម្មរបស់លោកបាននាំឲ្យប្រជាពលរដ្ឋរាប់សែននាក់មានការសោកស្ដាយយ៉ាងខ្លាំង ដោយអ្នកទាំងនោះបានចេញមកតាមដងផ្លូវនានា ដើម្បីចូលរួមដង្ហែសពរបស់លោក។ ដូចគ្នានឹង ក្រុមគ្រួសារ សហការី និងមិត្តភក្ដិរបស់លោកបណ្ឌិត កែម ឡី ដែរ ប្រជាពលរដ្ឋទាំងនោះ ក៏ចង់ទទួលបានយុត្តិធម៌ផងដែរ។
ភ្លាមៗបន្ទាប់ពីឃាតកម្មនេះ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិមួយក្រុម បានអំពាវនាវឲ្យមានការ “ស៊ើបអង្កេតឲ្យបានឆាប់រហ័ស ម៉ត់ចត់និងឯករាជ្យ ទៅលើករណីឃាតកម្មនេះ[….] គួរតែធ្វើឡើងដោយស្ថាប័នឯករាជ្យ”។ អស់រយៈពេលមួយឆ្នាំក្រោយមក យើងបានឃើញថា ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌមិនទាន់បានការពារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋនោះទេ។ ដោយសារនៅមានមន្ទិលសង្ស័យជាច្រើន ការស៊ើបអង្កេតឯករាជ្យដោយចូលរួមពីសំណាក់អ្នកជំនាញអន្តរជាតិ គឺជាមធ្យោបាយ ដ៏សំខាន់មួយ ដែលអាចផ្ដល់ទំនុកចិត្តដល់ការស្វែងរកយុត្តិធម៌ សម្រាប់លោកបណ្ឌិត កែម ឡី ក្រុមគ្រួសារ និងមិត្តភក្ដិរបស់លោកបាន។
ជាថ្មីម្ដងទៀត យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម មិនភ្លេចឃាតកម្មលើលោកបណ្ឌិត កែម ឡី នោះទេ និងនៅតែរក្សាសំណូមពរដោយទទូចដូចលើកមុន សូមឲ្យមានការស៊ើបអង្កេតឯករាជ្យដោយចូលរួមពីសំណាក់អ្នកជំនាញអន្តរជាតិ រួមជាមួយនឹងការផ្ដល់ឲ្យពេញលេញនូវភស្ដុតាង រាប់ទាំងវីដេអូនៃកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន CCTV ដែលបង្ហាញពីដំណើររឿងនៃអំពើឃាតកម្មនោះ។ ប្រសិនបើនៅតែគ្មានការចាត់វិធានការខាងលើនេះទេ នោះជំនឿទុកចិត្តរបស់សាធារណៈជនលើប្រព័ន្ធយុត្តាធិការ អាចនឹងកាន់តែបាត់បង់ថែមទៀត ហើយក្រុមគ្រួសារ និងមិត្តភក្ដិរបស់លោកបណ្ឌិត កែម ឡី នៅតែមិនទាន់ទទួលបានយុត្តិធម៌ដដែល។
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សកម្មភាពដើម្បីបរិស្ថានសហគមន៏
២. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៣. សហគមន៍បាក់រទេះ
៤. សហគមន៍បន្ទាយស្រី
៥. សហគមន៍បឹងឈូក
៦. សហគមន៍ដីធ្លីបឹងកក់ (ខេត្តកំពង់ឆ្នាំង)
៧. សហគមន៍បឹងប្រាំ
៨. សហគមន៍បឹងត្របែក
៩. សហគមន៍បុរីកីឡា
១០. សហគមន៍បុស្សស្នោរ
១១. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
១២. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
១៣. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
១៤. សហគមន៍សេអ៊ីប្រាំ
១៥. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
១៦. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
១៧. សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
១៨. បណ្តាញព្រះសង្ឃនិងយុវជនកម្ពុជា (CMYN)
១៩. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)
២០. សម្ព័ន្ធសហជីពកម្ពុជា (CATU)
២១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
២២. បណ្តាញកម្មករការងារតាមផ្ទះកម្ពុជា (CDWN)
២៣. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២៤. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
២៥. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
២៦. សហភាពការងារកម្ពុជា (CLC)
២៧. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២៨. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
២៩. បណ្តាញយុវជនកម្ពុជា (CYN)
៣០. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៣១. សហគមន៍ឆេកូ
៣២. សហគមន៍ជាំក្រវៀន
៣៣. សហគមន៍ចំបក់ (ខេត្តកំពង់ស្ពឺ)
៣៤. សហគមន៍ភូមិចំបក់ (ខេត្តកំពង់ចាម)
៣៥. សហគមន៍ជីទ្រុន
៣៦. សហគមន៍ជីខលើ
៣៧. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៣៨. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣៩. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
៤០. បណ្តាញសហគមន៍ក្នុងសកម្មភាព
៤១. បណ្តាញកសាងសន្តិភាព (CPN)
៤២. សហគមន៍ឃុំដា
៤៣. អង្គការសមធម៌កម្ពុជា (EC)
៤៤. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
៤៥. សហគមន៏ព្រៃឈើ
៤៦. សហគមន៍ព្រៃឈើស្ទឹងខ្សាច់ស
៤៧. បណ្តាញអតីតស្ត្រីបឹងកក់
៤៨. អង្គការយេនឌ័រ និងអភិវឌ្ឍន៍សម្រាប់កម្ពុជា (GADC)
៤៩. អង្គការទស្សនៈបៃតង
៥០.ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF)
៥១. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៥២. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៥៣. សហគមន៍យុវជនជនជាតិដើមភាគតិចខេត្តរតនគិរី
៥៤. សមាគមឥន្ទ្រទេវី (IDA)
៥៥. សហគមន៍កំព្រឹស
៥៦. សមាគមយុវជនខ្មែរ (KYA)
៥៧. សហគមន៍ដីធ្លី ភូមិ១ ក្រុងព្រះសីហនុ
៥៨. សហគមន៍ឡពាង
៥៩. ចលនាមាតាធម្មជាតិ (MN)
៦០. សហគមន៍ភ្នំបាត
៦១. សហគមន៍ភ្នំក្រោម
៦២. សហគមន៍ភូមិ២១
៦៣. សហគមន៍ភូមិ២៣
៦៤. សហគមន៍ភូមិដីឆ្នាំង
៦៥. សហគមន៍ដីធ្លីភូមិប្រាសាទរាំង
៦៦. សហគមន៍ភូមិសមុទ្រលើ
៦៧. សហគមន៍ដីធ្លី ភូមិសិលាខ្មែរ
៦៨. សហគមន៍ភូមិថ្មី តាំងសំរោង
៦៩. សហគមន៍ដីធ្លីពង្រក
៧០. អង្គការពន្លកខ្មែរ
៧១. សហគមន៍ព្រែកតាគង់
៧២. សហគមន៍ព្រែកតានូ
៧៣. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត
៧៤. សហគមន៍ព្រៃឈើរមាសហែក
៧៥. សហគមន៍រស្មីសាមគ្គី
៧៦. សមាគមធាងត្នោត
៧៧. សហគមន៍សាមគ្គី៤
៧៨. សហគមន៍ដីធ្លីសាមគ្គីមានជ័យ
៧៩. សហគមន៏ដីធ្លីសង្គមថ្មី
៨០. សមាជិក និង គណៈកម្មាធិការសហគមន៍នេសាទស្តីក្រោមរហាលសួង
៨១. សហគមន៍នេសាទសម្រស់កោះស្តេច
៨២. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
៨៣. សហគមន៍ស្ពានឆេះ
៨៤. សហគមន៍ស្រែប្រាំង
៨៥. សហគមន៍ដីធ្លីតានួន
៨៦. សហគមន៍ថ្មគោល
៨៧. សហគមន៍ទួលរ៉ាដា
៨៨. សហគមន៍ទួលសង្កែB
៨៩. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍ និងសេវាកម្មនៃក្រុមហ៊ុនហ្គ្រែនដាយអឹម៉េនស៊ីធី
៩០. សហជីពនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីស៊ត
៩១. សហគមន៍ត្រពាំងអញ្ចាញថ្មី
៩២. សហគមន៍ទំនប់ពីរ
៩៣. សហគមន៍ទន្លូង
៩៤. អង្គការអភិវឌ្ឍស្ត្រីក្រីក្រទីក្រុង
៩៥. សហគមន៍១៨៥K ធីតាចំបក់
៩៦. សហគមន៍២៣
៩៧. សហគមន៍២៤គ្រួសារ
៩៨. សហគមន៍ដីធ្លី២៩៧
៩៩. សហគមន៍កៅពីរ
១០០. សហគមន៍បឹងកក់ (BKL)
១០១. អង្គការបង្កើនសមត្ថភាពសហគមន៍ដើម្បីអភិវឌ្ឍន៍
១០២. អង្គការការពារសិទ្ធិជនជាតិភាគតិច
១០៣. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
១០៤. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា
១០៥. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១០៦. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (CVDO)
១០៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)