All_Updated

សេចក្តីថ្លែងការណ៍ លោក​ ​Wan​c​hale​arm​ ​Sat​s​a​k​sit​ ​នៅតែ​បន្ត​បាត់ខ្លួន​ ​ខណៈ​ដែល​ស្ថាប័ន​អង្គការសហប្រជាជាតិ​ពិនិត្យ​ឡើងវិញ​លើ​ការ​បាត់ខ្លួន​ដោយបង្ខំ​នៅ​ប្រទេស​កម្ពុជា​

ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០២២ – យើងខ្ញុំ​ ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​នៅតែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ខកខាន​របស់​ប្រទេស​កម្ពុជា​ក្នុង​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​មាន​ប្រសិទ្ធ​ភាព​ ​ចំពោះ​ការ​បាត់ខ្លួន​ដោយបង្ខំ​របស់​សកម្មជន​ជនជាតិ​ថៃ​ ​គឺ​លោក​ ​Wan​c​hale​arm​ ​Sat​s​a​k​sit​ ​និង​ការ​នាំ​ឱ្យ​មាន​និ​ទណ្ឌ​ភាព​ ​។​ ​ខណៈ​ដែល​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ស្តីពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ (C​E​D​) ​រៀបចំ​ការពិនិត្យ​មើល​ឡើងវិញ​ជាបឋម​អំពី​ស្ថានភាព​នៃ​ការ​បាត់ខ្លួន​ដោយបង្ខំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​២​នេះ​ ​យើងខ្ញុំ​ ​សូម​ស្នើ​ឱ្យ​គណៈកម្មាធិការ​នេះ​ ​ជួយ​ដោះស្រាយ​ការ​ខកខាន​ជាបន្តបន្ទាប់​របស់​អាជ្ញាធរ​កម្ពុជា​ ​ដើម្បី​ស្វែងរក​លោក​ ​Wan​c​hale​arm​ ឱ្យ​បាន​ឆាប់រហ័ស​ ​និង​ដោយ​ហ្មត់ចត់​ ​និង​ដើម្បី​ស៊ើប​អង្កេត​ពី​ការ​បាត់ខ្លួន​របស់​គាត់​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​តម្លា​ភាព​ ​។​ ​យើងខ្ញុំ​ ​ឈរ​ជា​សាមគ្គីភាព​ ​ជាមួយ​លោក​ ​Wan​c​hale​arm​ ​និង​ក្រុម​គ្រួសារ​របស់​គាត់​ ​ព្រមទាំង​ជនរងគ្រោះ​នៃ​ការ​បាត់ខ្លួន​ដោយបង្ខំ​ទាំងអស់​ ​ហើយ​សូម​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ​ដើម្បី​ធានា​ពី​សិទ្ធិ​របស់​ជនរងគ្រោះ​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ ​និង​សំណង​ ​ក៏ដូចជា​កំណត់​ជោគវាសនា​ ​ឬ​ទីកន្លែង​ដែល​អ្នក​បាត់ខ្លួន​កំពុង​ស្នាក់​នៅ​ ​។​ ​យើងខ្ញុំ​យល់ស្រប​ជាមួយ​គណៈកម្មាធិការ​ថា​ “​លក្ខណៈ​នៃ​ការ​បាត់ខ្លួន​ដោយបង្ខំ​គឺជា​ឧក្រិដ្ឋកម្ម​កើតមាន​ជា​បន្ត​” ​ដែល​នាំ​ឱ្យ​មាន​ហា​និ​ភ័យ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​រស់រាន​មានជីវិត​ ​សេរីភាព​ ​និង​សុវត្ថិភាព​របស់​មនុស្ស​ ​សេរីភាព​ពី​ការ​ឃុំឃាំង​និង​ការ​ធ្វើ​ទារុណកម្ម​ដោយ​សម្ងាត់​ ​ក៏ដូចជា​សិទ្ធិ​រស់នៅ​ជួបជុំ​ជាមួយ​គ្រួសារ​ផង​ដែរ​ ​។​ ​គ្រួសារ​អ្នក​ដែល​បាន​បាត់ខ្លួន​ទាំងអស់​នោះ​ ​បាន​ប្រឈមមុខនឹង​ទុក្ខ​លំបាក​រាប់មិនអស់​ ​ខណៈ​ដែល​ពួកគេ​ត្រូវ​បាន​ដកហូត​សិទ្ធិ​ទទួល​បាន​សំណង​ការ​ខូ​ត​ខាត​ ​និង​ដឹង​ជោគវាសនា​ ​ឬ​ទីកន្លែង​ដែល​អ្នក​បាត់ខ្លួន​កំពុង​ស្នាក់​នៅ​ ​។​

​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ស្តីពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​ធ្លាប់​បាន​សម្តែង​ការ​ព្រួយបារម្ភ​ ​ចំពោះ​ការ​ខកខាន​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការកំណត់​ ​និង​ធ្វើ​ការស្រាវជ្រាវ​ ​និង​ស៊ើប​អង្កេត​ដោយ​ហ្មត់ចត់​ ​ឥត​លម្អៀង​ ​និង​ដោយ​ឯករាជ្យ​ ​ជុំវិញ​ការ​បាត់ខ្លួន​ដែល​ត្រូវ​បាន​រាយការណ៍​ ​ដែល​ជា​លំនាំ​មួយ​នៅតែ​បន្ត​កើតមាន​ជាមួយនឹង​ករណី​របស់​លោក​ ​Wan​c​hale​arm​ ​។​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​លោក​ ​Wan​c​hale​arm​ ​ត្រូវ​បាន​គេ​ចាប់​ពង្រត់​ទាំង​កណ្ដាលថ្ងៃ​នៅ​ខាងក្រៅ​អគារ​ស្នាក់​នៅ​របស់​លោក​ ​ខណៈ​ដែល​លោក​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​លោក​ ​Wan​c​hale​arm​ ​ជា​អ្នករិះគន់​ឥត​សំចៃ​មាត់​ចំពោះ​រាជរដ្ឋាភិបាល​ថៃ​ ​ដែល​ប្រឈម​នឹង​ការចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​នៅ​ក្នុង​ប្រទេស​ថៃ​ ​។​ ​ការចាប់ពង្រត់​លោក​ ​ត្រូវ​បាន​ថត​ជាប់​នៅ​លើ​វីដេអូ​នៃ​កា​មេ​រ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន​CC​T​V​ ​រួម​មាន​ទាំង​រូបភាព​រថយន្ត​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ​និង​ស្លាក​លេខ​រថយន្ត​ ​ក៏ដូចជា​សាក្សី​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​ផង​ដែរ​ ​។​ ​អ្នកស្រី​ ​Sit​an​an​ ​Sat​s​a​k​sit​ ​ដែល​ជា​បងស្រី​របស់​លោក​ ​Wan​c​hale​arm​ ​ក៏បាន​ដឹងឮ​ផ្នែក​ខ្លះ​នៃ​ការចាប់ពង្រត់​នេះ​ផង​ដែរ​ ​ដោយសារ​អ្នកស្រី​កំពុង​និយាយទូរសព្ទ​ជាមួយ​លោក​នៅ​ពេល​នោះ​ ​។​ ​ឯកឧត្តម​ ​ឆាយ​ ​គឹម​ឃឿ​ន​ ​អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ​និង​ឯកឧត្តម​ ​ខៀវ​ ​សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ​ដំបូង​ឡើយ​បាន​ច្រានចោល​ការចាប់ពង្រត់​នេះ​ថា​ជា​ “​ព័ត៌មាន​មិន​ពិត​” ​ខណៈ​ដែល​មន្ត្រី​ម្នាក់​ផ្សេងទៀត​បាន​បញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​នឹង​មិន​ស៊ើប​អង្កេត​ករណី​នេះ​ទេ​ ​ដោយសារតែ​ពុំ​មាន​ពាក្យបណ្តឹង​ជា​ផ្លូវការ​ ​។​ ​ក្រោយមក​ ​អាជ្ញាធរ​បាន​បដិសេធ​ថា​ ​លោក​ ​Wan​c​hale​arm​ ​មិនបាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នោះ​ទេ​ ​បើ​ទោះបីជា​មាន​ភស្តុតាង​ច្បាស់លាស់​ក៏ដោយ​ ​ប៉ុន្តែ​អាជ្ញាធរ​បាន​ផ្តោត​លើ​បញ្ហា​ដែល​មិន​ពាក់ព័ន្ធ​ក្នុង​ការកំណត់​ជោគវាសនា​ ​និង​ទីកន្លែង​ដែល​គាត់​កំពុង​ស្នាក់​នៅ​ទៅវិញ​ ​ដូចជា​ថា​តើ​គាត់​មាន​ឯកសារ​ឆ្លង​ដែន​ត្រឹមត្រូវ​ដែរ​ឬទេ​ ​។​ ​នៅ​ចំ​ពេល​ដែល​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ​ ​ហើយ​បន្ទាប់ពី​អ្នកស្រី​ ​Sit​an​an​ ​Sat​s​a​k​sit​ ​បាន​ដាក់ពាក្យបណ្តឹង​ជា​ផ្លូវការ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​ទីបំផុត​អាជ្ញាធរ​កម្ពុជា​បាន​បើក​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​នៅ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ទោះបីជា​អ្នកស្រី​ ​Sit​an​an​ ​បាន​ផ្តល់​សក្ខីភាព​ ​និង​ភស្តុតាង​ដល់​តុលាការ​រាជធានី​ភ្នំពេញ​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​និង​ដើម​ឆ្នាំ​ ​២​០​២​១​ ​ក៏ដោយ​ ​ក៏​មិនទាន់​មាន​ចាប់ផ្ដើម​ក្នុង​ការស៊ើបអង្កេត​ដែរ​ ​។​ ​បណ្តឹង​ឧទ្ធរណ៍​ជាបន្តបន្ទាប់​សម្រាប់​ព័ត៌មាន​លើ​ការ​បាត់ខ្លួន​របស់​គាត់​ ​និង​ដំណើរការ​នៃ​ការស៊ើបអង្កេត​របស់​ក្រុម​គ្រួសារ​លោក​ ​Wan​c​hale​arm​ ​គឺ​ទទួល​បាន​ត្រឹមតែ​ភាព​ស្ងៀមស្ងាត់​ ​។​ ​នៅ​ក្នុង​ប្រទេស​ថៃ​ ​អាជ្ញាធរ​ថៃ​បាន​គំរាមកំហែង​ពីរដង​រួចមក​ហើយ​ទៅលើ​អ្នកស្រី​ ​Sit​an​an​ ​ជាមួយនឹង​បទ​ចោទ​ព្រហ្មទណ្ឌ​ ​បន្ទាប់ពី​អ្នកស្រី​បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ចំនួន​ក្នុង​ខែកញ្ញា​ ​និង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ពាក់ព័ន្ធ​នឹង​ការ​បាត់ខ្លួន​ប្អូនប្រុស​របស់​អ្នកស្រី​ ​និង​តម្រូវ​ការ​ក្នុង​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​របស់​ប្រទេស​ថៃ​ស្តីពី​ការ​ការពារ​ ​និង​បង្ក្រាប​ការ​ធ្វើ​ទារុណកម្ម​ ​និង​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​។​

​ការ​បាត់ខ្លួន​របស់​លោក​ ​Wan​c​hale​arm​ ​គឺជា​ការ​រំលឹក​ដ៏​តក់​ស្ល​ត់​មួយ​នៃ​ការ​បាត់ខ្លួន​ឆ្លង​ប្រទេស​ក្នុង​ឆ្នាំ​២​០​០​៧​ ​របស់​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ​និង​សកម្មជន​សិទ្ធិ​ការងារ​ជា​ជនជាតិ​វៀតណាម​ពីរ​រូប​ពី​ប្រទេស​កម្ពុជា​ ​។​ ​ឧទាហរណ៍​ ​លោក​ ​L​e​ ​T​r​i​ ​T​u​e​ ​ជា​អ្នក​ជនជាតិ​វៀតណាម​ដែល​និយម​បញ្ចេញមតិ​រិះគន់​ ​បាន​បាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​ ​២​០​០​៧​ ​បន្ទាប់ពី​បាន​ដាក់ពាក្យ​សុំ​សិទ្ធិជ្រកកោន​ ​ហើយ​នៅតែ​បន្ត​បាត់ខ្លួន​មកដល់​បច្ចុប្បន្ន​ ​។​

​ការ​ខកខាន​ក្នុង​ការស៊ើបអង្កេត​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​លើ​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​គឺជា​រំលោភបំពាន​កាតព្វកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​របស់​ប្រទេស​កម្ពុជា​ ​ក្រោម​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់រូប​ ​ពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ (​I​C​P​P​E​D​) ​ដែល​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​ភាគី​ក្នុង​ឆ្នាំ​២​០​១​៣​ ​។​ ​ជាពិសេស​ ​ប្រទេស​កម្ពុជា​កំពុងតែ​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន​ ​ក្នុង​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ឥត​លំអៀង​ដោយ​មិន​ពន្យារពេល​ ​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​ ​ដើម្បី​យក​អ្នក​ពាក់ព័ន្ធ​ឱ្យ​មក​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​ ​និង​ធានា​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សម្រាប់​អ្នក​ដែល​ត្រូវ​ទទួល​បាន​ផលប្រយោជន៍​ស្រប​ច្បាប់​ ​។​ ​លើស​ពី​នេះ​ ​ការ​ពន្យារពេល​ដែល​មិន​សម​ហេតុផល​ក្នុង​ការស្វែងរក​មនុស្ស​ដែល​បាន​បាត់ខ្លួន​ ​គឺ​មិន​ស្របតាម​គោលការណ៍​ណែនាំ​សម្រាប់​ការស្វែងរក​មនុស្ស​ដែល​បាន​បាត់ខ្លួន​ទេ​ ​ក្នុង​នោះ​ដើម្បី​សន្មត​ថា​មនុស្ស​នោះ​នៅ​មានជីវិត​ ​គោរព​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ ​ចាប់ផ្តើម​ស្រាវជ្រាវ​ដោយ​មិន​ពន្យារពេល​ ​ប្រើប្រាស់​ព័ត៌មាន​តាមមធ្យោបាយ​សមស្រប​ ​និង​ការគោរព​ថា​ ​ការស្វែងរក​គឺជា​កាតព្វកិច្ច​ដែល​បន្ត​រហូតដល់​ជោគវាសនា​នៃ​អ្នក​បាត់ខ្លួន​នោះ​ត្រូវ​បាន​ដឹង​ ​។​

​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ស្តីពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​បាន​បើកសម័យប្រជុំ​លើក​ទី​២​២​ ​របស់​ខ្លួន​ ​កាលពី​ថ្ងៃ​ទី​២​៨​ ​ខែ​មីនា​ ​ហើយនឹង​បង្កើត​ ​បញ្ជី​បញ្ហា​ ​ដែល​នឹងជា​មូលដ្ឋាន​សម្រាប់​ការពិនិត្យ​ឡើងវិញ​នូវ​របាយការណ៍​ដំបូង​របស់​កម្ពុជា​ ​ផ្អែក​តាម​មាត្រា​២​៩​ ​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់រូប​ពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​។​ ​របាយការណ៍​នេះ​ ​ត្រូវ​បាន​តម្រូវ​ឱ្យ​ធ្វើ​រួចរាល់​ត្រឹម​ឆ្នាំ​២​០​១​៥​ ​ប៉ុន្តែ​មិន​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ជូន​ទេ​ ​រហូតដល់​ឆ្នាំ​២​០​២​១​ ​៕​

សេចក្ដីថ្លែងការណ៍រួមនេះ គាំទ្រដោយ៖
១. អ្នកស្រី Sitanan Satsaksit និងក្រុមគ្រួសារ
២. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
៣. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៤. Ain o Salish Kendra (ASK) ប្រទេសបង់ក្លាដេស
៥. Asian Forum for Human Rights and Development (FORUM-ASIA)
៦. Asian Resource Foundation (ARF) ប្រទេសថៃ
៧. Association of Women for Awareness & Motivation (AWAM) ប្រទេសប៉ាគីស្ថាន
៨. Banglar Manabadhikar Suraksha Mancha (MASUM) ប្រទសឥណ្ឌា
៩. Bytes for All (ប្រទេសប៉ាគីស្ថាន)
១០. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
១២. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១៣. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១៤. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១៥. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៦. បណ្តាញយុវជនកម្ពុជា (CYN)
១៧. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១៨. Center for Human Rights and Development (CHRD) ប្រទេសម៉ុងហ្គោលី
១៩. Center for Prisoners’ Rights (CPR) ប្រទសជប៉ុន
២០. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
២២. Commonwealth Human Rights Initiative (CHRI) ប្រទេសឥណ្ឌា
២៣. Cross Cultural Foundation (CrCF) ប្រទេសថៃ
២៤. Defence of Human Rights (DHR) ប្រទេសប៉ាគីស្ថាន
២៥. Dignity-Kadyr-kassiyet (KK) ប្រទេសកាហ្សាក់ស្ថាន
២៦. អង្គការសមធម៌កម្ពុជា (EC)
២៧. Human Rights Commission of Pakistan ប្រទេសប៉ាគីស្ថាន
២៨. Human Rights Lawyers Association (HRLA) ប្រទេសថៃ
២៩. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៣០. The Indonesian Human Rights Monitor – Inisiatif Masyarakat Partisipatif untuk Transisi Berkeadilan (Imparsial) ប្រទេសឥណ្ឌូនេស៊ី
៣១. International Federation for Human Rights (FIDH)
៣២. Korean House for International Solidarity (KHIS) ប្រទេសកូរ៉េខាងត្បូង
៣៣. League for the Defence of Human Rights in Iran (LDDHI) ប្រទេសអ៊ីរ៉ង់
៣៤. Madaripur Legal Aid Association (MLAA) ប្រទេសបង់ក្លាដេស
៣៥. Maldivian Democracy Network (MDN) ប្រទេសម៉ាឌីវ
៣៦. Manushya Foundation (ប្រទេសថៃ)
៣៧. Odhikar (ប្រទេសបង់ក្លាដេស)
៣៨. People’s Empowerment Foundation (PEF) ប្រទេសថៃ
៣៩. People’s Watch (ប្រទេសឥណ្ឌា)
៤០. Programme Against Custodial Torture & Impunity (PACTI) ប្រទេសឥណ្ឌា
៤១. Progressive Voice (ប្រទេសមីយ៉ាន់ម៉ា)
៤២. Safety and Risk Mitigation Organization (SRMO) ប្រទេសអាហ្វហ្កានីស្ថាន
៤៣. អង្គការសមាគមធាងត្នោត (STT)
៤៤. Suara Rakyat Malaysia (SUARAM) ប្រទេសម៉ាឡេស៊ី
៤៥. Thai Lawyers for Human Rights (TLHR) ប្រទេសថៃ
៤៦. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការ រើសអើងលើស្រ្តី (NGO-CEDAW)
៤៧. Think Centre (ប្រទេសសិង្ហបុរី)
៤៨. អង្គការតម្លាភាពកម្ពុជា (TIC)
៤៩. Vietnam Committee on Human Rights (VCHR) ប្រទេសវៀតណាម
៥០. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការបញ្ឈប់ការបង្ក្រាបកាន់តែខ្លាំងឡើងៗទៅលើកូដករ

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

នាពេលថ្មីៗនេះ អាជ្ញាធរបានបង្កើនការឃាត់ខ្លួន និងការប្រើប្រាស់អំពើហិង្សាគួរឱ្យព្រួយបារម្ភ ​ ទៅលើសមាជិកសហជីព នៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក៏ដូចជាការរឹតត្បិតខ្លាំងឡើងចំពោះអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលឃ្លាំមើលការបង្ក្រាបកាន់តែអាក្រក់ទៅៗពីសំណាក់អាជ្ញាធរ ។ យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមស្នើសុំរាជរដ្ឋាភិបាលឱ្យបញ្ឈប់ស្ថានភាពតានតឹងនេះ ហើយបញ្ឈប់ការបំភិតបំភ័យលើកូដករម្តងហើយម្តងទៀត ដែលរួមមានការដឹកអ្នកទាំងនោះទៅកាន់កន្លែងដែលឆ្ងាយពីទីក្រុង ហើយទុកពួកគេចោលនៅពេលយប់ជ្រៅស្ងាត់ ។

យើងខ្ញុំ ព្រួយបារម្ភចំពោះវិធានការថ្មីៗនេះពីសំណាក់អាជ្ញាធរ​ ដែលបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន មិនឱ្យឃ្លាំមើលការបន្តប្រើប្រាស់អំពើហិង្សាទៅលើកូដករអហិង្សា ដែលភាគច្រើនជាស្ត្រី ។ ជាច្រើនលើកច្រើនសារ អាជ្ញាធរបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានពីការថតរូប ឬឈរនៅជិតទីតាំងនៃការឃាត់ខ្លួនបែបហិង្សាទាំងនេះ ។ អ្នកសារព័ត៌មាន ត្រូវបានគំរាមកំហែងចាប់ខ្លួន ដោយសារចុះយកព័ត៌មានស្ដីពីកូដកម្ម ហើយជាច្រើនករណីទៀត អាជ្ញាធរបានបណ្ដេញអ្នកឃ្លាំមើល និងអ្នកសារព័ត៌មានចេញឆ្ងាយ ខណៈដែលអាជ្ញាធរចាប់សែងកូដករទៅកាន់រថយន្តក្រុងយ៉ាងហិង្សា ។ ពួកគេក៏បានគំរាមឃាត់ខ្លួនអ្នកឃ្លាំមើលជាមួយកូដករនៅទីតាំងធ្វើចត្តាឡីស័កកូវីដ-១៩ ផងដែរ ។

ក្នុងករណីមួយចំនួន អាជ្ញាធរបានបង្ខំអ្នកឃ្លាំមើលឱ្យលុបរូបភាព និងវីដេអូ អំពីហេតុការណ៍ ដែលអាចបង្ហាញនៅពេលក្រោយថា ការឃាត់ខ្លួនដោយរំលោភបំពានទាំងនេះ ជាប្រភពនៃភាពអាម៉ាស់ និងមិនសមហេតុផល ផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិ ។ ប្រសិនបើអ្នកឃ្លាំមើល នៅតែបន្តត្រូវបានរឹតត្បិត យើងខ្ញុំភ័យខ្លាចថា ការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពាន អាចនឹងកើនឡើងបន្ថែមទៀត អំឡុងពេលមានការបង្ក្រាបនេះ ។

លើសពីនេះ នាពេលថ្មីៗនេះ អាជ្ញាធរបានរុញកូដករចូលទៅក្នុងរថយន្តក្រុងយ៉ាងហិង្សា ហើយដឹកអ្នកទាំងនោះទៅកាន់ជាយក្រុង ហើយទុកពួកគេចោល ដោយបង្ខំឱ្យពួកគេរកមធ្យោបាយធ្វើដំណើរត្រឡប់មកផ្ទះវិញដោយខ្លួនឯង ។ សកម្មភាពនេះ គឺជាសកម្មភាពដែលមិនត្រឹមត្រូវទាំងស្រុង និងជាការដាក់ទណ្ឌកម្មយ៉ាងច្បាស់មកលើក្រុមកូដករនៃសមាជិកសហជីពណាហ្គាវើលដ៍ ដោយមិនមានមូលហេតុស្របច្បាប់ណាមួយត្រូវបានលើកឡើងដោយអាជ្ញាធរ ។

កូដករជាស្ត្រី មកពីសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានដាក់គោលដៅជាមួយអំពើហិង្សា ការបៀតបៀនផ្លូវភេទ ការចាប់ដាក់ពន្ធនាគារ និងការអនុវត្តដោយរំលោភបំពាន នៃវិធានការការពារជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបទៅនឹងកូដកម្មអហិង្សារបស់ពួកគេ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ។ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានហេតុការណ៍នៅក្នុងវីដេអូមួយ ដែលអាជ្ញាធរបានប្រើប្រាស់ភាសាអាសគ្រាមដោយមិនសមរម្យ ទៅលើកូដករម្នាក់ ព្រមទាំងបានគំរាមរំលោភបំពានផ្លូវភេទលើរូបនាងផងដែរ ។ កាលពីថ្ងៃទី២២ ខែកុម្ភៈ បុរសជាអាជ្ញាធរម្នាក់ បានចាប់ និងច្របាច់ សុដន់របស់ស្ត្រីជាកូដករម្នាក់ ខណៈដែលនាងកំពុងត្រូវបានបង្ខំឱ្យចូលក្នុងរថយន្តក្រុង ។ កាលពីថ្ងៃទី ២២ ខែមីនា កូដករជាស្ត្រីម្នាក់ត្រូវបានអាជ្ញាធរដាល់ចំភ្នែក នៅពេលដែលអាជ្ញាធររុញច្រានយ៉ាងហិង្សាបង្ខំឱ្យកូដករចូលក្នុងរថយន្តក្រុង ។ សកម្មភាពទាំងនេះ គឺមិនអាចទទួលយកបានឡើយ ។

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មរបស់ពួកគេដោយសន្តិវិធី និងក្នុងក្របខ័ណ្ឌនៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដែលធានាអំពីសិទ្ធិក្នុងការជួបជុំ និងប្រមូលផ្ដុំគ្នាដោយសេរី ។ ប៉ុន្តែការឆ្លើយតបរបស់រាជរដ្ឋាភិបាល ចំពោះកូដកម្មនេះ គឺជាការចាប់ខ្លួនអ្នកដឹកនាំ សមាជិក និងសកម្មជនសហជីពចំនួន១១រូបទៅវិញ ពាក់ព័ន្ធនឹងបទចោទមិនត្រឹមត្រូវ ។ បើទោះជាជិតបីខែក្រោយមក អ្នកទាំងនោះ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នក្តី ក៏បទចោទទៅលើពួកគេមិនទាន់ត្រូវបានទម្លាក់ចោលនៅឡើយទេ ។ អាជ្ញាធរនៅតែបន្តរុញច្រានបង្ខំ និងឃាត់ខ្លួនកូដករនៃសមាជិកសហជីពណាហ្គាវើលដ៍រាប់រយនាក់ទៅក្នុងរថយន្តក្រុងស្ទើរតែរាល់ថ្ងៃ ក៏ដូចជាដឹកអ្នកទាំងនោះដោយមិនត្រឹមត្រូវទៅកាន់មណ្ឌលចត្តាឡីស័ក ហើយថ្មីៗនេះដឹកយកទៅទុកចោលនៅទីតាំងដាច់ស្រយាលមួយកន្លែងនៅជាយរាជធានីភ្នំពេញ​ ។

​យើងខ្ញុំ សូមសំណូមពរដោយទទូចឱ្យរាជរដ្ឋាភិបាល ចាប់ផ្ដើមបញ្ឈប់ស្ថានភាពតានតឹងនេះ និងចាត់វិធានការច្បាស់លាស់ ដើម្បីដោះស្រាយវិវាទការងារនេះ ដែលរួមមានការធានាឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមចរចាដោយភាពស្មោះត្រង់ និងគោរពច្បាប់ជាតិជាធរមាន ៕

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
  3. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
  4. សហគមន៍អមលាំង (កំពង់ស្ពឺ)
  5. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  6. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  7. សមាគមអ្នកបម្រើការងារតាមផ្ទះ (ADW)
  8. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
  9. សហគមន៍បឹងប្រាំ (បាត់ដំបង)
  10. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  11. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  12. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  13. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  14. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  15. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  16. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  17. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  18. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
  19. សហភាពការងារកម្ពុជា (CLC)
  20. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  21. សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
  22. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  23. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  24. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  25. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  26. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  27. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  28. បណ្តាញយុវជនកម្ពុជា (CYN)
  29. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
  30. អង្គការសមធម៌កម្ពុជា (EC)
  31. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  32. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
  33. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  34. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  35. សហគមន៍កំប្រើស (ត្បូងឃ្មុំ)
  36. សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
  37. ខ្មែរថាវរៈ
  38. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  39. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  40. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  41. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)
  42. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  43. សហគមន៍មានជ័យ (ស្វាយរៀង)
  44. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
  45. អង្គការស្ពានសន្តិភាព (PBO)
  46. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  47. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
  48. សហគមន៍ភ្នំក្រោម (សៀមរាប)
  49. សហគមន៍ភ្នំត្នោត (កំពត)
  50. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  51. អង្គការពន្លកខ្មែរ (PKH)
  52. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
  53. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  54. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  55. សហគមន៍ព្រៃឡង់ (ព្រះវិហារ)
  56. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  57. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  58. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  59. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  60. សហភាពផ្ទះសាមគ្គី (SH)
  61. អង្គការសមាគមធាងត្នោត (STT)
  62. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  63. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  64. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  65. សហគមន៍ដីធ្លីតានី (សៀមរាប)
  66. សហគមន៍ដីធ្លីតានូន​ (កោះកុង)
  67. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើង​លើ​ស្រ្តីភេទ (NGO-CEDAW)
  68. សហគមន៍ថ្មដា (ពោធិ៍សាត់)
  69. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  70. អង្គការតម្លាភាពកម្ពុជា (TI)
  71. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  72. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

របាយការណ៍ស្ដីពី ការពិត និងតួលេខ#៤៦ ជំងឺកូវីដ-១៩ និងការផ្តល់ជំនួយ

របាយការណ៍ថ្មីមួយដែលមានចំណងជើងថា”ជំងឺកូវីដ-១៩ និងការផ្តល់ជំនួយ ” ដែលបានចេញ​ផ្សាយដោយអង្គការសមាគមធាងត្នោត ដើម្បីធ្វើការសង្កេត ទៅលើការឆ្លើយតបរបស់​រាជ​រដ្ឋា​ភិបាលក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះសំណើនានា របស់​សហគមន៍។ ​សហគមន៍ចំនួន៤៥ បានដាក់សំណើសុំកិច្ចអន្តរាគមន៍ចំនួន ៥ ចំណុចជូនទៅកាន់​រាជរដ្ឋាភិបាលកាលពីឆ្នាំ ២០២០ ដើម្បីជួយពួកគេក្នុងអំឡុងនៃរីករាលដាលនៃជំងឺកូវីដ-១៩ ។ សំណើទាំងនោះមានដូចជា ការផ្តល់សម្ភារៈបរិក្ខាពេទ្យដល់សហគមន៍ដែលងាយរងគ្រោះ ការ​បន្ធូរបន្ថយឬពន្យាការសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការសម្រួលឱ្យមានការជួលបន្ត និង​ការព្យួររាល់ពន្ធលើការលក់ដូរ ផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពល​រដ្ឋដែលនៅផ្ទះដោយ​សារ​កូវីដ-១៩ ​និងបញ្ឈប់ការបណ្តេញចេញក្នុងអំឡុងពេលកូវីដ-១៩។

របាយការណ៍បានរកឃើញថា រាជរដ្ឋាភិបាលបានឆ្លើយតបទាន់ពេលវេលាលើចំណុចខ្លះ និងមិនទាន់បានល្អទៅលើចំនុចមួយចំនួនផ្សេងទៀត។ រាជរដ្ឋាភិបាល​បានផ្តល់សម្ភារៈ​បរិក្ខារ​ពេទ្យ​ដល់សហគមន៍  ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ និងបង្កើតគោលនយោបាយដើម្បីកាត់បន្ថយ​បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។ ទោះជាយ៉ាងនេះក្តី សហគមន៍បានលើកឡើងថា រាជរដ្ឋាភិបាលមិនបានឆ្លើយតបទៅនឹងសំណើរបស់ពួកគេ ដែលសុំ បញ្ឈប់​ការបណ្តេញ​សហគមន៍ចេញ​ពីលំនៅឋាននោះទេ ទោះបីជាក្នុងអំឡុងពេលរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ។ សហគមន៍ចំនួន ១១ ក្នុងរាជធានីភ្នំពេញ ត្រូវបានបណ្តេញចេញ ឬត្រូវបានជូនដំណឹងឱ្យរុះរើចេញក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។​ រាជរដ្ឋាភិ​បាល​មិនបានសម្រេចផ្អាកការបង់ថ្លៃជួលផ្ទះនោះទេ ទោះបីជាមានការស្នើសុំពីសហគមន៍ចំនួន ៣៧ ក្នុងចំណោម​សហគមន៍​ទាំង ៤៥ ដែល បានផ្តល់បទសម្ភាសក្នុងការស្រាវជ្រានេះ ក៏ដោយ​។ ការស្នើសុំនេះ ត្រូវបានលើកឡើងក៏​ព្រោះតែ​ចំណូល​​របស់កម្មករក្នុងសហគមន៍ទាំងនេះបានធ្លាក់ចុះ ឬពួកគេបានបាត់បង់ការងារ។ គ្រួសារប្រជាពលរដ្ឋជាច្រើនដែលជួលផ្ទះ ឬទីកន្លែងសម្រាប់លក់ដូរ ឬធ្វើអាជីវកម្ម រកចំណូលបានតិចមិនគ្រប់គ្រាន់សម្រាប់បង់ថ្លៃជួលផ្ទះ ឬទីកន្លែងអាជីវកម្ម​របស់ពួក​គេ​នោះ​ទេ។

អ្នកស្រី ឡាយ ស្រីម៉េត តំណាងសហគមន៍ព្រែកតាគង់៦០ម៉ែត្រ បានលើកឡើងថា៖ 

“អំឡុងពេលររីករាលដាលនៃជំងឺកូវីដ-១៩ ប្រាក់ចំណូលរបស់ខ្ញុំបានធ្លាក់ចុះព្រោះការលក់ដូរមិនអាចរកបានដូចមុន។ ដោយ​សារ​មាន​ការលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។ ខ្ញុំ និងសមាជិកសហគមន៍ទាំងអស់ បានដាក់សំណើទៅកាន់រាជរដ្ឋាភិបាល​ ប៉ុន្តែពួក​យើងនៅ​ពុំទទួលបានជំនួយឬការឆ្លើយតបអ្វីទាំងអស់ពីរាជរដ្ឋាភិបាល” ។ 

ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះសូមចូលទៅកាន់គេហទំព័រ: https://teangtnaut.org/?lang=km

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត។

ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣

អ៊ីមែល: director@teangtnaut.org

អ្នកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត។

ទូរស័ព្ទ៖ ០១២​ ៤៦៤ ៥០០

អ៊ីមែល: advisor1@teangtnaut.org

 

សេចក្តីថ្លែងការណ៍រួម ស្តីពីអាជ្ញាធរ​ត្រូវ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏​ជា​ស្ត្រី​ ​ដែល​កំពុង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​

ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២២ – យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​ ​សហគមន៍​មូលដ្ឋាន​ ​និង​សហជីព​ ​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ហេតុការណ៍​ថ្មីៗ​នេះ​ ​ទាក់ទង​នឹង​អំពើ​ហិង្សា​ដែល​បង្កឡើង​ដោយ​អាជ្ញាធរ​រដ្ឋ​ ​ដែល​រួម​មាន​ការបៀតបៀន​ផ្លូវ​ភេទ​ទៅលើ​ស្ត្រី​មួយ​ចំនួន​ ​ដែល​ចូលរួម​ក្នុង​ការ​ជួបជុំ​ ​និង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ ​។​ ​ជាពិសេស​ ​សមាជិក​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​ដែល​ភាគច្រើន​ជា​ស្ត្រី​ ​បាន​ទទួលរង​នូវ​អំពើ​ហិង្សា​ ​ការ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​និង​ការ​អនុវត្ត​វិធានការ​កូ​វី​ដ​១​៩​ ​ដោយ​មិន​ត្រឹមត្រូវ​ ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​របស់​អ្នក​ទាំងនោះ​ ​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​មក​ ​។​

​កាលពី​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​អាជ្ញាធរ​បាន​ចាប់​រុញ​ ​ទាញ​ ​និង​សែង​ ​កូដករ​អហិង្សា​ទាំងនោះ​ ​ដោយបង្ខំ​ឱ្យ​ចូល​ទៅ​ក្នុង​រថយន្តក្រុង​មុន​ពេល​បញ្ជូន​ពួកគេ​ ​ទៅ​មណ្ឌល​ធ្វើ​ច​ត្តាឡី​ស័ក​ជំងឺ​កូ​វី​ដ​១​៩​ ​មួយ​កន្លែង​ ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​។​ ​សមត្ថកិច្ច​ជា​បុរស​ម្នាក់​ ​បាន​ចាប់​និង​ច្របាច់​ដោះ​របស់​ស្ត្រី​ម្នាក់​ ​ខណៈ​ពេល​ដែល​ ​នាង​ត្រូវ​បាន​បង្ខំ​ឱ្យ​ចូល​ទៅ​ក្នុង​រថយន្តក្រុង​ ​។​ ​ស្រដៀងគ្នា​នេះ​ដែរ​ ​នៅ​ថ្ងៃ​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​អាជ្ញាធរ​រដ្ឋ​បាន​ប្រើ​ភាសា​អាសគ្រាម​បំពារបំពាន​ផ្លូវ​ភេទ​មិន​សមរម្យ​ទៅលើ​កូដករ​។​ ​យើង​បាន​កត់​សម្គាល់​ថា​ ​ទង្វើ​នៃ​ការបៀតបៀន​ផ្លូវ​ភេទ​ស្រដៀងគ្នា​នេះ​ ​ក៏​ធ្លាប់​កើតមាន​ចំពោះ​ស្រ្តី​វ័យក្មេង​ដែល​ជាសកម្ម​ជន​បរិស្ថាន​កន្លងមក​ដែរ​ ​។​

​កូដករ​ជា​ស្ត្រី​ជាច្រើន​ ​ត្រូវ​បាន​អាជ្ញាធរ​ដាក់​គោលដៅ​ជាបន្តបន្ទាប់​ដោយ​មិន​សមស្រប​ ​ក្នុង​ការ​បំ​បែកការ​តវ៉ា​ ​និង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ ​។​ ​អំឡុង​ខែ​មករា​ ​កូដករ​ដែល​ភាគច្រើន​ជា​ស្ត្រី​ ​ដែល​ក្នុង​នោះ​មាន​ស្ត្រី​មានផ្ទៃពោះ​មួយ​ចំនួន​ ​ត្រូវ​បាន​គេ​ហាមឃាត់​ក្នុង​ការប្រើប្រាស់​បន្ទប់ទឹក​នៅ​ជិត​កន្លែង​ធ្វើ​កូដកម្ម​ដោយ​មិន​សម​ហេតុផល​ ​ទាំង​ដែល​បន្ទប់ទឹក​ទាំងនោះ​ ​នៅ​បើក​ឱ្យ​ប្រើប្រាស់​ឡើងវិញ​ជា​រៀងរាល់ថ្ងៃ​ ​ក្រោយពេល​ដែល​កូដករ​ទាំងអស់​វិលត្រឡប់​ទៅផ្ទះ​វិញ​ ​។​ ​អាជ្ញាធរ​ ​ក៏បាន​រារាំង​កូដករ​ជា​ស្ត្រី​ ​ដោយ​មិន​ឱ្យ​អ្នក​ទាំងនោះ​ត្រឡប់ទៅ​ផ្ទះ​រហូតដល់​យប់​ជាច្រើន​ដង​ ​ហើយ​ពេលខ្លះ​តាមដាន​អ្នក​ទាំងនោះ​នៅពេលដែល​ពួកគេ​ត្រូវ​បាន​អនុ​ញា​ត​ឱ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​។​

​នៅ​ក្នុង​ខែ​នេះ​ ​កូដករ​ទាំងអស់​បាន​អនុវត្ត​ជាបន្តបន្ទាប់​តាម​បទបញ្ជា​និង​ការណែនាំ​នានា​ ​ក្នុង​ការ​ធ្វើ​តេ​ស្ត​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ជាច្រើន​ដង​ ​និង​បាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​ផង​ដែរ​ ​។​ ​ទោះបីជា​បាន​ធ្វើតាម​លក្ខខណ្ឌ​ទាំងអស់​នេះ​ហើយ​ក្តី​ ​ក៏​នៅ​ថ្ងៃ​ទី​២​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​កូដករ​ចំនួន​ ​៦​៤​ ​នាក់​ ​ក្នុង​នោះ​ស្ត្រី​ ​៥​៦​ ​នាក់​ ​និង​បុរស​ ​៨​ ​នាក់​ ​ត្រូវ​បាន​នាំ​ខ្លួន​ដោយបង្ខំ​ ​ទៅកាន់​ទី​តាំងធ្វើ​ច​ត្តាឡី​ស័ក​មួយ​កន្លែង​ ​ខណៈ​ដែល​ពួកគេ​ព្យាយាម​ធ្វើ​កូដកម្ម​បន្ត​ទៀត​ ​ហើយ​រហូតដល់​ពេលយប់​ទើប​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​។​ ​នៅ​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​កូដករ​ចំនួន​ ​៣​៩​នាក់​ ​ដែល​មាន​ស្ត្រី​ ​៣​១​ ​នាក់​ ​និង​ ​បុរស​ ​៨​ ​នាក់​ ​ត្រូវ​បាន​នាំ​ខ្លួន​ដោយបង្ខំ​យក​ទៅកាន់​មណ្ឌល​ច​ត្តាឡី​ស័ក​នៅ​ទីតាំង​ដដែល​។​ ​កូដករ​ ​បាន​រាយការណ៍​ថា​ ​ទីតាំង​ច​ត្តាឡី​ស័ក​នោះ​ ​ពុំ​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​និង​បរិភោគ​ ​ឬ​កន្លែង​សម្រាប់​សម្រាក​គ្រប់គ្រាន់​នោះ​ទេ​ ​។​ ​នៅ​ថ្ងៃ​ទី​ ​២​៣​ ​ខែកុម្ភៈ​ ​កូដករ​ចំនួន​ ​៥​១​ ​នាក់​បន្ថែម​ទៀត​ ​ដែល​រួម​មាន​ស្ត្រី​ ​៤​១​ ​នាក់​ ​និង​បុរស​ ​១​០​ ​នាក់​ ​ត្រូវ​បាន​បង្ខំ​ឱ្យ​ទៅកាន់​មណ្ឌល​ច​ត្តាឡី​ស័ក​ដដែល​នោះ​។​ ​ក្នុងចំណោម​កូដករ​ដែល​នៅ​មណ្ឌល​ច​ត្តាឡី​ស័ក​ទាំងនោះ​ ​មិន​មាន​កូដករ​ណា​ម្នាក់​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​នៅឡើយ​ទេ​ ​គិត​ចាប់តាំង​ពី​ថ្ងៃ​អង្គា​រ៍ ​ទី​ ​២​២​ ​មក​ម្ល៉េះ​។​ ​មិនតែប៉ុណ្ណោះ​ ​កូដករ​ដែល​ជាប់​នៅ​មណ្ឌល​ច​ត្តាឡី​ស័ក​ទាំងនោះ​ ​នឹង​ត្រូវ​អាជ្ញាធរ​បង្ខំ​ឱ្យ​បង់​ប្រាក់ពិន័យ​ចំនួន​រហូតដល់​ ​២​លាន​រៀល​ (​៥​០​០​ ​ដុល្លារ​) ​ក្នុង​ម្នាក់​។​

​ជាមួយគ្នា​នេះ​ដែរ​ ​សមាជិក​និង​ថ្នាក់​ដឹកនាំ​នៃ​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គា វើ​ល​ដ៏​(​L​RSU) ​ចំនួន​ ​១​១​ ​នាក់​ ​ក្នុង​នោះ​មាន​ស្ត្រី​ ​៧​ ​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​មក​ហើយ​ ​នៅពេលដែល​អ្នក​ទាំងនោះ​អនុវត្ត​សេរីភាព​ក្នុង​ការ​ធ្វើ​កូដកម្ម​អហិង្សា​ ​។​ ​បច្ចុប្បន្ន​អ្នក​ទាំង​ ​១​១​ ​កំពុង​ស្ថិតនៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​។​ ​ស្ត្រី​ទាំង​ ​៧​ ​នាក់​នេះ​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​ ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ​ជាអាទិ៍​ ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ហើយ​ពួកគេ​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ ​ដែល​មាន​សភាព​ចង្អៀត​ណែន​ ​ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទាទោស​ ​។​

​ទង្វើ​ហិង្សា​ប្រឆាំង​ទៅលើ​ស្ត្រី​ ​ដែល​បង្ក​ដោយ​តួអង្គ​រដ្ឋ​ ​ការ​អនុវត្ត​វិធានការ​កូ​វី​ដ​ ​១​៩​ ​ដោយ​មិន​ត្រឹមត្រូវ​ ​និង​ការប្រើប្រាស់​ស្ថាប័ន​តុលាការ​ដើម្បី​បំបិទ​សេរីភាព​ក្នុង​ការ​ធ្វើ​កូដកម្ម​អហិង្សា​ ​គឺ​មិន​សម​ហេតុផល​ ​និង​ខុសច្បាប់​ ​ក្រោម​ច្បាប់​ជាតិ​ ​និង​អន្តរជាតិ​ ​។​ ​ជាពិសេស​ ​ទង្វើ​ទាំងនេះ​បាន​រំលោភបំពាន​ទៅលើ​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ស្ដីពី​ការ​ជួបជុំ​ ​និង​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​ ​និង​សិទ្ធិ​នានា​ ​នៃ​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ​ (​ស៊ី​ ​ដ​) ​ដូចដែល​បាន​បកស្រាយ​នៅ​ក្នុង​អនុសាសន៍​ទូទៅ​របស់​គណៈកម្មាធិការ​ ​ស៊ី​ ​ដ​ ​លេខ​ ​៣​០​ ​និង​ ​៣​៥​។​

​ការ​រំលោភបំពាន​ទៅលើ​សិទិ្ធ​សេរីភាព​របស់​ស្ត្រី​ ​នៅតែ​បន្ត​កើតមានឡើង​ច្រើន​នៅ​ក្នុង​ប្រទេស​ ​ដោយមាន​ស្ត្រី​ជាច្រើន​ ​បាន​រាយការណ៍​អំពី​អារម្មណ៍​ដែល​មាន​សេរីភាព​ ​តិច​ជាង​បុរស​ ​ក្នុង​ការប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញមតិ​ ​និង​ការ​ជួបជុំគ្នា​ ​។​ ​ស្ត្រី​ក៏បាន​ទទួលរង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ផង​ដែរ​ ​ដោយសារតែ​ឧស្សាហកម្ម​ដែល​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​រួម​មាន​ វិ​ស​័​យ​សេវា​ក​ម្សាន្ត​និង​បដិសណ្ឋារកិច្ច​ ​មាន​ចំនួន​ស្ត្រី​ច្រើនជាង​វិ​ស​័​យ​ផ្សេងៗ​ទៀត​ ​ដែល​មាន​បុគ្គលិក​ភាគច្រើន​ជា​ស្ត្រី​កំពុង​ធ្វើការងារ​។​ ​ស្ត្រី​ទាំងនោះ​ ​តែងតែ​ទទួលរង​នៅ​អំពើ​ហិង្សា​ដោយ​ផ្អែកលើ​ភេទ​។​ ​នៅ​ក្នុង​ស្ថានភាព​នេះ​ ​ស្ត្រី​ត្រូវតែ​ទទួល​បានការ​ការពារ​ ​និង​គាំទ្រ​ឱ្យ​កាន់តែ​ច្រើនជាង​មុន​ ​ហើយ​ក្រុម​សង្គម​ស៊ីវិល​ ​និង​អាជ្ញាធរ​ដ្ឋ​មិន​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ចំពោះ​ទង្វើ​ហិង្សា​ទាំងនោះ​ទេ​ ​ជាពិសេស​នៅពេលដែល​អំពើ​ហិង្សា​ទាំងនោះ​ ​ត្រូវ​បាន​ប្រព្រឹត្ត​ដោយក្រុម​អាជ្ញាធរ​រដ្ឋ​មួយ​ចំនួន​។​

​យើងខ្ញុំ​ ​សូម​រំឭក​ដល់​រាជរដ្ឋាភិបាល​ ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​ ​ស៊ី​ ​ដ​ ​និង​អនុសាសន៍​របស់​គណៈកម្មាធិការ​ចាប់ពី​កថាខណ្ឌ​ទី​ ​៩​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ដែល​ធានា​ពេញលេញ​ ​នូវ​សិទិ្ធ​របស់​អ្នកការពារ​សិទិ្ធ​មនុស្សជា​ស្ត្រី​ ​អ្នកដឹកនាំ​សហជីព​ ​សកម្មជន​បរិស្ថាន​និង​ដីធ្លី​ ​និង​សមាជិក​គណ​បក្សជំទាស់​ ​ជាពិសេស​សិទិ្ធ​សេរីភាព​ក្នុង​ការ​ជួបជុំ​ ​ប្រមូលផ្តុំ​ ​និង​បញ្ចេញមតិ​ ​ដោយ​មិន​មានការ​រំលោភបំពាន​ ​តាមដាន​ត្រួតពិនិត្យ​ចាប់​ពិរុទ្ធ ​និង​រឹតត្បិត​មិន​ត្រឹមត្រូវ​នានា​ ​។​ ​យើងខ្ញុំ​ ​សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​របស់​ស្ត្រី​ ​ដើម្បី​ឱ្យ​ពួកគេ​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ ​និង​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​ដោយ​គ្មាន​ការរើសអើង​ ​និង​សូម​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​ជាបន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​សមាជិក​ ​និង​ថ្នាក់​ដឹកនាំ​សហជីព​ទាំងអស់​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​ព្រមទាំង​ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​ពួកគេ​ ​៕​

សេចក្តីថ្លែងការណ៍រួមនេះ គាំទ្រដោយ៖
១. អង្គការអាក់សិនអេតកម្ពុជា ( ActionAid Cambodia)
២. សមាគមគាំពារស្ត្រីងាយរងគ្រោះ (ASVW)
៣. អង្គការបន្ទាយស្រី (Banteay Srei)
៤. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
៥. សហភាពការងារកម្ពុជា(CLC)
៦. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៧. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៨. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៩. សមាគមការពារសិទ្ធមនុស្ស និងអភិឌ្ឍន៍នៅកម្ពុជា (ADHOC)
១០. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិនុស្ស លីកាដូ (LICADHO)
១១. បណ្តាញយុវជនកម្ពុជា (CYN)
១២. អង្គការម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC)
១៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
១៤. សមាគមសម្ពន័្ធសហគមន៍កសិករកម្ពុជា (CCFC)
១៥. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រែ្វល)
១៦. អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
១៧. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
១៨. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
១៩. អង្គការក្លាហាន (Klahaan)
២០. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និកហ្វិក)
២១. អង្គការសមាគមធាងត្នោត (STT)
២២. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃ ការរើសអើងលើស្រ្តី (NGO-CEDAW)
២៣. អង្គការអភិវឌ្ឍន៍ស្រ្តីក្រីក្រក្នុងទីក្រុង (UPWD)
២៤. អង្គការនារីដើម្បីសន្តិភាព (WPM)
២៥. អង្គការកម្មវិធី អភិវឌ្ឍន៍ ធនធានយុវជន (YRDP)
២៦. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
២៧. សហគមន៍អមលាំង (កំពង់ស្ពឺ)
២៨. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
២៩. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៣០. សហគមន៍បឹងប្រាំ (បាត់ដំបង)
៣១. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
៣២. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣៣. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
៣៤. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
៣៥. បណ្តាញយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADNet)
៣៦. សហគមន៍កំព្រើស (ត្បូងឃ្មុំ)
៣៧. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៣៨. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
៣៩. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៤០. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៤១. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៤២. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៤៣. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៤៤. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
៤៥. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៤៦. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៤៧. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៤៨. សហគមន៍ដីធ្លីតានូន (កោះកុង)
៤៩. សហគមន៍ថ្មដា (ពោធិ៍សាត់)
៥០. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៥១. សហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

ការវាយតម្លៃភាពក្រីក្រ របាយ​ការណ៍​ថ្មី​នេះ​បង្ហាញ​ពី​បញ្ហាកំពុង​ប្រឈមរបស់សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុង​ដែលចាំបាច់ត្រូវការដោះស្រាយជាបន្ទាន់

ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

របាយ​ការណ៍​នេះ​គឺ​ជា​ការ​វាយ​តម្លៃ​ភាព​ក្រីក្រ​ក្នុង​សហគមន៍​ក្រីក្រ​ក្នុង​ ​រាជធានី​ភ្នំពេញ។ ការស្រាវ​ជ្រាវ​បាន​រក​ឃើញ​និន្នាការ​ជា​ច្រើន​ទាក់​ទង​នឹង​សន្តិសុខ និង​សិទ្ធិ​កាន់កាប់​ដីធ្លី ការ​ទទួល​បាន​អាហារ និង ​សេវា​សាធារណៈ ដែល​បញ្ហា​ទាំង​អស់​នេះ​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ជា​បន្ទាន់​ដោយ​អាជ្ញាធរ​មូលដ្ឋាន និងរាជ​រដ្ឋាភិបាល។ គ្រួសារចំនួន ៩៥៨ ត្រូវបាន ជ្រើសរើសសម្រាប់ការសម្ភាសនៅក្នុងការសិក្សានេះ ដែលបង្កើនការយល់ដឹង អំពីស្ថានភាពនៃសហគមន៍ក្រីក្រ ចំនួន ៤២ នៅក្នុងរាជធានីភ្នំពេញ។

ការរកឃើញមួយក្នុងចំណោមការរកឃើញផ្សេងទៀតក្នុងរបាយការណ៍នេះ គឺកង្វះឯកសារគ្រួសារដែលជាបញ្ហាគួរឱ្យព្រួយបារម្ភសម្រាប់សហគមន៍ក្រីក្រនៅក្នុងទីក្រុង។ ៤៧% នៃអ្នកផ្តល់បទសម្ភាសបានអះអាងថាមិនមានសៀវភៅគ្រួសារនៅផ្ទះទេ ខណៈដែល ឯកសារទាំងនោះ ជាពិសេសសៀវភៅគ្រួសារមានសារៈសំខាន់សម្រាប់បម្រើឱ្យ ការចុះឈ្មោះបោះឆ្នោត ឬ ចុះឈ្មោះស្នើសុំបណ្ណសមធម៌ ។  ការស្នើសុំបណ្ណសមធម៌ ត្រូវបានរិះគន់ផងដែរដោយសមាជិកសហគមន៍៖ “ជិតពីរភាគបី (៦៤%) នៃអ្នកផ្តល់បទសម្ភាសបានបង្ហាញពីតម្រូវការសម្រាប់ការវាយតម្លៃបន្ថែមទៀត ដើម្បីត្រូវបានអនុវត្តទាក់ទង នឹងការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ អ្នកឆ្លើយតបបាននិយាយថា ពួកគាត់ជឿថាប្រព័ន្ធនេះបានមើលរំលងគ្រួសារក្រីក្រដែលមានសិទ្ធិទទួល បានប័ណ្ណសមធម៌នេះ” ។​ (របាយការណ៍ស្តីពី ការវាយតម្លៃភាពក្រីក្ររបស់អង្គការសមាគមធាងត្នោត)

ការពុំមានសៀវភៅគ្រួសារ ឬការចុះឈ្មោះចូលរួមទទួលបានប័ណ្ណសមធម៌ អាចបង្កឱ្យមានហានិភ័យទាក់ទង នឹងសុវត្ថិភាពកាន់កាប់ដីធ្លី។ ជាក់ស្តែង ​របាយការណ៍​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា គ្រួសារ​មួយ​ចំនួន​បាន​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ។ លើសពីនេះ ការសិក្សាបានរកឃើញថាមានអ្នកផ្តល់បទសម្ភាសប្រមាណ ៥០នាក់ បានធ្វើសកម្មភាពតស៊ូមតិដើម្បីប្រឆាំង នឹងការបណ្តេញ ចេញ ដោយបង្ខំក្នុងអំឡុងពេលនោះ។

របាយការណ៍នេះបង្ហាញអំពីបញ្ហាដែលកំពុងកើតមានទាក់ទងនឹងការបណ្តេញចេញ ហើយក៏បានបង្ហាញកាន់តែស៊ីជម្រៅទៅលើ ភាពស្មុគ្រស្មាញក្នុងសង្គមនៃលំនៅឋាន និងទីជម្រក ការទទួលបានការថែទាំសុខភាព អាហារ និងអគ្គិសនី ភាពងាយរង គ្រោះនៅក្នុងគ្រួសារ និងការបំណុល។ ភាពក្រីក្របានបន្តប៉ះពាល់ដល់សហគមន៍ក្រីក្រជាច្រើននៅទូទាំងរាជធានីភ្នំពេញ ហើយបញ្ហានេះបានចោទកាន់តែខ្លាំងឡើង ដោយសារការីករាលដាលនៃជំងឺកូវីដ-១៩។

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត បានលើកឡើងថា៖

“ភាពក្រីក្រក្នុងទីក្រុង ភាគច្រើនមិនត្រូវបានគេយកចិត្តទុកដាក់។ មាន​បញ្ហា​ជា​ច្រើន​រាប់​ចាប់​ពី​ភាពមិនទៀងទាត់នៃ​ប្រាក់​ចំណូល អសុវត្ថិភាពសិទ្ធិ​ដីធ្លី ការថែទាំ​សុខភាព ការអប់រំ​របស់កុមារ និង​អនាម័យ ជាដើម ហើយបញ្ហាទាំងនេះហាក់ដូចជាត្រូវបានមើល រំលងដោយភាគីពាក់ព័ន្ធ។ សហគមន៍កាន់តែប្រឈម ភាពងាយរងគ្រោះបន្ថែមទៀត”។

ទាក់ទងនឹងការគំរាមកំហែងនៃការបណ្តេញចេញ អាជ្ញាធរមូលដ្ឋាន និងរាជរដ្ឋាភិបាលចាំបាច់ត្រូវសម្របសម្រួលកិច្ចសន្ទនារវាងសហគមន៍ក្រីក្រ ក្នុងទីក្រុង និងអ្នកដែលអាចប្រឈមនឹងការបណ្តេញ ចេញផងដែរ។ របាយ​ការណ៍​នេះ​បាន​បង្ហាញ​ថា ជន​រង​គ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ និង​ការ​បៀតបៀនជាច្រើនរូបភាព។ ការពិគ្រោះយោបល់ជាមួយសហគមន៍ក្រីក្រប្រកបដោយតម្លាភាព និងកិច្ចសន្ទនាជាបន្តបន្ទាប់ជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ត្រូវតែមានចាំបាច់ នៅពេលដែលគម្រោងអភិវឌ្ឍនានា ដែលអាចបណ្តាលឱ្យមានការផ្លាស់ទីលំនៅ និងការបណ្តេញចេញដោយបង្ខំ។

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត។

ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣

អ៊ីមែល: director@teangtnaut.org

អ្នកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិផ្នែកស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត។

ទូរស័ព្ទ៖ ០១២​ ៤៦៤ ៥០០

អ៊ីមែល: advisor1@teangtnaut.org

សេចក្ដី​ថ្លែងការណ៍​រួម ទម្លាក់​ចោល​ការចោទប្រកាន់​​ និងដោះលែង លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ ខេត្តរតនៈគិរី

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ​ឆ្នាំ២០២២

យើងខ្ញុំ​ទាំងអស់ ជាក្រុមអង្គការសង្គមស៊ីវិល​ សហជីព សហគមន៍ដែលមានរាយនាម​ដូចខាងក្រោម ​សូមសម្ដែង​ការសោកស្តាយ និងព្រួយបារម្ភ​យ៉ាងខ្លាំងការចំពោះការសម្រេចសេចក្តីផ្តន្ទាទោសលោក ឆន ផល្លា ឱ្យជាប់ពន្ធនាគារយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ របស់សាលាដំបូង ខេត្តរតនគិរី បន្ទាប់ពីសវនាការជាសាធារណៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ក្នុង​ពេល​សវនាការ តំណាងអយ្យការបានប្តូរបទចោទលើ​លោក ឆន ផល្លា ពីបទ កាប់គាស់រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ  តាម​មាត្រា ៦២ នៃ​ច្បាប់​ស្ដីពី​​តំបន់ការពារធនធាន​ធម្មជាតិ មកបទចោទ កាប់រានដីព្រៃ ឈូសឆាយ និងហ៊ំព័ទ្ធកាន់កាប់ដីព្រៃ តាមបញ្ញត្តិមាត្រា៩៧ ចំនុច៦ ច្បាប់ស្តីពីព្រៃឈើ ទាំងមិនមានភស្តុតាងរឹងមាំក្នុងការដាក់បន្ទុកទាល់តែសោះ ។ ការប្តូរបទចោទនេះ បាន​បំពានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់​លោក ឆន ផល្លា ដោយ​ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ​មាន​ពេលវេលាគ្រប់គ្រាន់រៀបចំការពារក្ដី​របស់​គាត់​ ។ ផ្ទុយទៅវិញបែរជាតុលាការសម្រេចសេចក្តីដាក់​ទោស​លោក ឆន ផល្លា ឲ្យជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ពីបទ​ចោទ​ថ្មី​ ។ នៅពេលសវនការលោក ឆន ផល្លា មានសាក្សីជាច្រើននាក់បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនបានទៅកាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិអ្វីនោះទេ លោកក៏បញ្ជាក់ផ្ទាល់ផងដែរថា លោកមិនមានដីសូម្បីតែបន្តិចនៅតំបន់នោះ ។

លោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ ជាង១០ឆ្នាំមកហើយ នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។ លោកតែងតែធ្វើសកម្មភាពឃ្លាំមើល និងតាមដានជនខិលខូច ធ្វើសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ និងប្រមូលព័ត៌មានចងក្រងរៀបចំដាក់ពាក្យបណ្តឹង ប្តឹងបរិហារជាមួយតំណាងសហគមន៍ផ្សេងទៀត ប្រឆាំង​នឹង​មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានអនុវត្តតួនាទីរបស់ខ្លួន ក្នុងការការពារធនធានធម្មជាតិ និងព្រៃឈើ ហើយបណ្តែតបណ្តោយឲ្យជនខិលខូចទាំងនោះបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិដែលផ្ទុយពីច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ។ ដោយ​សារ​​ភាពសកម្មរបស់លោក ឆន ផល្លា ក្នុងការ​ការពារព្រៃឈើ និងធនធានធម្មជាតិនេះហើយ ទើបលោកត្រូវបានក្រុមមនុស្សដែលស្និទ្ធនឹងអាជ្ញាធរព្រួតគ្នាបង្កហិង្សាលើរូបលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងខណៈពេលលោក ឆន ផល្លា ចូលរួមបញ្ចេញមតិក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិនៅវេទិកាមួយដែលរៀបចំដោយអាជ្ញាធរ នៅសាលាឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។ ករណីវាយដំហិង្សាមកលើលោក​ ឆន ផល្លា នេះ លោកបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តរតនៈគិរីតាមច្បាប់រួចហើយ ប៉ុន្តែមកទល់ពេលនេះមិនទាន់ឃើញមានចំណាត់ការណាមួយចំពោះជនសង្ស័យប្រព្រឹត្តិហិង្សាមកលើរូបលោកនៅឡើយទេ ។

បច្ចុប្បន្ននេះលោក ឆន ផល្លា ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តរតនគិរី អស់រយៈពេលជាងបួន​ខែមកហើយ បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណៈពេលរូបលោកទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។​ ការសម្រេចសេចក្តីរបស់សាលាដំបូងខេត្តរតនគិរី យ៉ាងអយុត្តិធម៌លើលោក ឆន ផល្លា គឺជាការប្រើប្រាស់ប្រព័ន្ធតុលាការក្នុង​គោលបំណង​គម្រាមកំហែង បំភិតបំភ័យ និងបំបាក់ស្មារតីរបស់លោក ក៏ដូចជាសកម្មជនបរិស្ថានផ្សេងទៀត ដែលសកម្មក្នុងការចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិ ។

យើងខ្ញុំស្នើសុំឲ្យស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យ​ទម្លាក់ចោលបទចោទប្រកាន់លើ​លោក​ ឆន ផល្លា  និងដោះលែងលោកឲ្យមានសេរីភាពដោយឥតលក្ខខណ្ឌ ។ យើងខ្ញុំ​ទាំងអស់គ្នាក៏សង្ឃឹមដែរថា​ រាជរដ្ឋាភិបាល​នឹងចង​ចាំ​​កាតព្វកិច្ច​របស់ខ្លួន​ក្នុងការការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​កម្ពុជា និង​ធានា​សិទ្ធិ​សេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងជីវភាពសង្គម​ជាតិ​ ៕

 

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO)
  2. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  3. សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  4. គណ:កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  5. មជ្ឍមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  6. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
  7. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  8. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)
  9. អង្គការស្ពានសន្តិភាព (PBO)
  10. អង្គការវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
  11. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center)
  12. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  13. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)
  14. បណ្តាញយុវជនកម្ពុជា (CYN)
  15. អង្គការសមាគមធាងត្នោត (STT)
  16. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
  17. សហគមន៍បឹងប្រាំ (បាត់ដំបង)
  18. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  19. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  20. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
  21. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  22. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  23. សហគមន៍ថ្មដា (ពោធិ៍សាត់)
  24. សហគមន៍អូរចាំស្រីត្រដក់ពង (កំពង់ធំ)
  25. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  26. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  27. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  28. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
  29. សហគមន៍ព្រៃឡង់ (ស្ទឹងត្រែង)
  30. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  31. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  32. សហគមន៍ដីធ្លីជីខក្រោម​ (កោះកុង)
  33. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  34. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  35. សហគមន៍ដីធ្លីតានូន (កោះកុង)
  36. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  37. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  38. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  39. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  40. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  41. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ(រតនគិរី)
  42. សហគមន៍អមលាំង (កំពង់ស្ពឺ)
  43. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
  44. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  45. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  46. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  47. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  48. សហគមន៍ដីធ្លីតានី (សៀមរាប)
  49. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  50. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  51. សហគមន៍មានជ័យ (ស្វាយរៀង)
  52. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  53. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  54. បណ្តាញអ្នកការពារសិទ្ធិមនុស្ស (ក្រចេះ)
  55. សហគមន៍ប្រម៉ារួបរួម (ក្រចេះ)
  56. សហគមន៍សំបុក (ក្រចេះ)
  57. សហគមន៍តាម៉ៅ (ក្រចេះ)
  58. សហគមន៍ដារ (ក្រចេះ)
  59. សហគមន៍ចង្ក្រង់ (ក្រចេះ)
  60. សហគមន៍កន្ទួត (ក្រចេះ)
  61. សហគមន៍សោប (ក្រចេះ)
  62. សហគមន៍គ្រញូងសែនជ័យ (ក្រចេះ)
  63. សហគមន៍ក្បាលដំរី (ក្រចេះ)
  64. សហគមន៍ព្រែកសាម៉ាន់ (ក្រចេះ)
  65. បណ្តាញអ្នកការពារសិទ្ធិមនុស្ស (ត្បុងឃ្មុំ)
  66. សហគមន៍ប្រផាត់ (ត្បុងឃ្មុំ)
  67. សហគមន៍បីម៉ែត្រ (ត្បុងឃ្មុំ)
  68. សហគមន៍ជាំក្រវៀន (ត្បុងឃ្មុំ)
  69. សហគមន៍ត្រពាំងព្រីង (ត្បុងឃ្មុំ)
  70. សហគមន៍ចាន់មូល (ត្បុងឃ្មុំ)
  71. សហគមន៍កំប្រើស (ត្បុងឃ្មុំ)
  72. ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិច (មណ្ឌលគិរី)
  73. សហគមន៍ដីធ្លីឃុំត្បែង (សៀមរាប)
  74. សហគមន៍ដីធ្លីឃុំខ្នារសណ្តាយ (សៀមរាប)
  75. សហគមន៍ដីធ្លីឃុំពាក់ស្នែង (សៀមរាប)
  76. សហគមន៍ដីធ្លីឃុំលាងដៃ (សៀមរាប)
  77. សហគមន៍ស្វាយលើ (សៀមរាប)
  78. សហគមន៍តាសៀម (សៀមរាប)
  79. សហគមន៍បឹងមាលា (សៀមរាប)
  80. សហគមន៍សំរោង (សៀមរាប)
  81. សហគមន៍ស្រែណូយ (សៀមរាប)
  82. សហគមន៍ស្ពានត្នោត (សៀមរាប)
  83. សហគមន៍ចាន់ ស (សៀមរាប)
  84. សហគមន៍តាយ៉ែក (សៀមរាប)
  85. សហគមន៍ឃុំរមណីយ (ព្រះវិហារ)
  86. សហគមន៍ឃុំរមទម (ព្រះវិហារ)
  87. សហគមន៍ឃុំម្លូរព្រៃមួយ (ព្រះវិហារ)
  88. សហគមន៍ឃុំម្លូរព្រៃពីរ (ព្រះវិហារ)
  89. សហគមន៍ឃុំស្អាង (ព្រះវិហារ)
  90. សហគមន៍ឃុំតស៊ូ (ព្រះវិហារ)
  91. សហគមន៍ឃុំសង្កែមួយ (ព្រះវិហារ)
  92. សហគមន៍ឃុំរក្សា (ព្រះវិហារ)
  93. សហគមន៍ឃុំឆែបមួយ (ព្រះវិហារ)
  94. សហគមន៍ឃុំត្បែងមួយ (ព្រះវិហារ)
  95. សហគមន៍ឃុំត្បែងពីរ (ព្រះវិហារ)
  96. សហគមន៍ឃុំចំរើន (ព្រះវិហារ)
  97. សហគមន៍ឃុំស្រយង់ (ព្រះវិហារ)
  98. សហគមន៍ឃុំធ្មា (ព្រះវិហារ)
  99. សហគមន៍ឃុំពោធិ៍ (ព្រះវិហារ)
  100. សហគមន៍ឃុំពុទ្ទ្រា (ព្រះវិហារ)
  101. សហគមន៍ឃុំរអាង (ព្រះវិហារ)
  102. បណ្តាញអ្នកការពារសិទ្ធិមនុស្ស (ស្ទឹងត្រែង)
  103. សហគមន៍ឃុំបុស្បូវ (បន្ទាយមានជ័យ)
  104. សហគមន៍ប៉ោយចារ (បន្ទាយមានជ័យ)
  105. សហគមន៍ឃុំពេជចង្វា (កំពង់ឆ្នាំង)
  106. សហគមន៍ឃុំអញ្ចាញរូង (កំពង់ឆ្នាំង)
  107. សហគមន៍ឃុំជាំសង្កែ (កំពង់ស្ពឺ)
  108. សហគមន៍ឃុំភ្នំដី (បន្ទាយមានជ័យ)
  109. សហគមន៍ឃុំក្បាលទឹក (កំពង់ឆ្នាំង)
  110. សហគមន៍ដីធ្លីបឹងប្រាំ (បាត់ដំបង)
  111. សហគមន៍នេសាទ ដូនទ្រី (បាត់ដំបង)
  112. សហគមន៍ស្តីក្រោមរហាលសួង (បាត់ដំបង)
  113. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

 

 

លិខិត​ចំហ​ស្នើ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​របស់​ណា​ហ្គាវើ​ល​ដ៍ ​និង​ស្នើ​ឱ្យ​មានការ​ដោះលែង​ ​និង​ទម្លាក់​  ​ការចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​សកម្មជន​សហជីព​ទាំង​ ​៨​ ​រូប​

មើលឯកសារនេះជាភាសាខ្មែរ
មើលឯកសារនេះជាភាសាខ្មែរ

តប​តាម​កម្មវត្ថុ​ខាងលើ​ ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ ​សហភាព​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​សមាគម​ ​បណ្តាញ​សហគមន៍​ ​អង្គការសង្គម​ស៊ីវិល​ ​អ្នកវិភាគ​ឯករាជ្យ​ ​អ្នក​សិក្សាស្រាវជ្រាវ​ ​និង​អភិ​វ​ឌ្ឈន៍​សង្គម​ ​សកម្មជន​បរិស្ថាន​ ​ដូច​មានរាយ​នាម​ក្នុង​បញ្ជី​ឈ្មោះ​ខាងក្រោម​ ​ដែល​ធ្វើការងារ​ផ្នែក​លើក​ក​ម្ពស់ ​និង​ការពារ​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ការងារ​សិទ្ធិ​ដីធ្លី​ ​បរិស្ថាន​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​សូម​ជម្រាប​ជូន​ ​សម្តេចអគ្គមហា​ពញា​ចក្រី ​ក្រឡាហោម​ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ​មេត្តា​ជ្រាប​ថា​ ​យើងខ្ញុំ​ពិតជា​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​បាន​ចាប់​ឃុំ​ខ្លួន​ ​និង​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​សកម្មជន​ ​៨​ ​រូប​ ​និង​ការ​បន្ត​ចាប់ខ្លួន​កូដករ​ជាបន្តបន្ទាប់​ ​ដោយ​បំពាន​ទៅលើ​ក្របខ័ណ្ឌ​ច្បាប់​កម្ពុជា​ ​ដោយសារតែ​ការ​អនុវត្ត​សេរីភាព​ខាង​ការ​បង្កើត​សមាគម​ ​និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ ​ដែល​សិទ្ធិ​សេរីភាព​ទាំងពីរ​នេះ​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ជាតិ​ ​និង​ច្បាប់អន្តរជាតិ​។​

ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​លើ​ថ្នាក់​ដឹកនាំ​សហជីព​និង​សកម្មជន​ទាំងនោះ​ជា​ការ​ ​បញ្ជូន​សារ​ទៅដល់​កូដករ​ដែល​ជា​បុគ្គលិក​ ​និយោជិត​នៅ​ក្រុមហ៊ុន​ណា​ហ្គាវេ​ល​ដ៍ ​ថា​ ​សិទ្ធិ​ការងារ​របស់​ពួកគេ​អាច​ត្រូវ​បាន​រំលោភបំពាន​ដោយ​និ​ទណ្ឌ​ភាព​ ​ព្រោះថា​សូម្បី​គ្រាន់តែ​ពួកគេ​លើកឡើង​អំពី​ការ​រំលោភបំពាន​សិទ្ធិ​ការងារ​នៅ​ក្រុមហ៊ុន​របស់​ខ្លួន​ ​និង​ស្វែងរក​ដំណោះស្រាយ​ ​ក៏​ត្រូវ​ប្រឈមមុខនឹង​វិធានការ​ផ្លូវច្បាប់​ដែរ​។​ ​នេះ​ជា​ករណី​ឧទាហរណ៍​ដ៏​គ្រោះថ្នាក់​ ​ដែល​ជំរុញ​ឱ្យ​និយោជក​មិន​អើពើ​នឹង​ការ​អនុវត្ត​តាម​ក្រឹត្យក្រម​នៃ​បទដ្ឋាន​ការងារ​ ​ហើយ​អាច​នាំទៅ​រកការ​វិវត្ត​ថយក្រោយ​នៃ​ការ​អនុវត្ត​សិទ្ធិ​ការងារ​នៅ​ប្រទេស​កម្ពុជា​។​

​យើងខ្ញុំ​សូម​ស្នើ​ឱ្យ​មានការ​ដោះលែង​​ថ្នាក់​ដឹកនាំ​ ​និង​សកម្មជន​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ទាំង​ ​៨​ ​រូប​ ​ព្រមទាំង​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​ពួកគេ​។​ ​យើងខ្ញុំ​សូម​រំឭក​រាជរដ្ឋាភិបាល​ ​ថា​សកម្មភាព​បម្រើ​ការងារ​សហជីព​មិនមែន​ជា​បទល្មើស​ទេ​ ​ហើយ​ត្រូវ​ផ្តល់​កិច្ចការពារ​ដល់​សេរីភាព​មូលដ្ឋាន​នានា​ទោះបីជា​សេរីភាព​ទាំងនេះ​ត្រូវ​បាន​អនុវត្ត​ក្នុង​មូលហេតុ​ដែល​រដ្ឋាភិបាល​មិន​ឯកភាព​ក៏ដោយ​។​ ​យើងខ្ញុំ​ក៏​សូម​ស្នើ​ដល់​រដ្ឋាភិបាល​មេត្តា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ចូលរួម​ការចរចា​ដោយ​ភាព​ស្មោះត្រង់​ជាមួយ​សហជីព​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​នៅ​ពេល​ថ្នាក់​ដឹកនាំ​សហជីព​ទាំង​ ​៨​ ​រូប​ ​ត្រូវ​បាន​ដោះលែង​ក្នុង​បំណង​ស្វែងរក​ដំណោះស្រាយ​ដោយ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ចំពោះ​វិវាទ​ការងារ​របស់​ពួកគេ​។​

​ម្យ៉ាងទៀត​ ​រដ្ឋាភិបាល​គប្បី​​បញ្ឈប់​ការចោទប្រកាន់​ ​ឬ​លាប​ពណ៌​សហជីព​ ​សមាគម​ ​និង​អង្គការសង្គម​ស៊ីវិល​ថា​មាន​ចេតនា​ផ្តួល​រម្លំ​រដ្ឋាភិបាល​តាមរយៈ​ ​«​បដិវត្តន៍​ពណ៌​»​ ​នៅ​ពេល​ពួកគេ​អនុវត្ត​សេរីភាព​មូលដ្ឋាន​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ ​ដើម្បី​ឱ្យ​ពួកគេ​លើកឡើង​នូវ​ក្តី​បារម្ភ​ ​និង​ទាមទារ​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​បាន​ល្អ​ប្រសើរ​។​ ​រដ្ឋាភិបាល​គួរណា​តែ​លើកទឹកចិត្ត​ដល់​អង្គការសង្គម​ស៊ីវិល​ដែល​បាន​បំពេញ​តួនាទី​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​ ​និង​ការ​លើក​ក​ម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ ​និង​ធានា​ឱ្យ​មាន​បរិយាកាស​អំណោយផល​សម្រាប់​ប្រជាពលរដ្ឋ​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​ដោយសេរី​ពុំ​មានការ​រឹតត្បិត​។​

អាស្រ័យហេតុនេះ​យើងខ្ញុំ​ជាស​ហ​ព័ន្ធ​​សហជីព​ ​សមាគម​ ​និង​អង្គការសង្គម​ស៊ីវិល​ ​សូម​ស្នើ​ ​សម្តេច និង​ឯក​ឧត្តម​រដ្ឋ​មន្ត្រី ​មេត្តា​អន្តរាគមន៍​ឱ្យ​មានការ​ដោះលែង​ ​និង​ទម្លាក់​ការចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​សកម្មជន​សហជីព​ទាំង​ ​៨​ ​រូប​ ​និង​ការ​ដោះស្រាយ​ឈាន​ទៅ​រកការ​បញ្ចប់​វិវាទ​ការងារ​នេះ​។​

សហភាព​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​សមាគម​ ​អង្គការសង្គម​ស៊ីវិល​ ​អ្នកវិភាគ​ឯករាជ្យ​ ​អ្នក​សិក្សាស្រាវជ្រាវ​ ​និង​អភិ​វ​ឌ្ឈន៍​សង្គម​ ​សកម្មជន​បរិស្ថាន​ ​ដែល​គាំទ្រ​លិខិត​ចំហ​នេះ​មានរាយ​នាម​ដូច​ខាងក្រោម​៖​

1. ហ៊ុន វណ្ណៈ (ខ្មែរថាវរៈ)
2. ឈឿន ដារ៉ាវី (ខ្មែរថាវរៈ)
3. អេង ម៉ាឡៃ (ខ្មែរថាវរៈ)
4. អេង វ៉ាន់ឌី (ខ្មែរថាវរៈ)
5. ស្វាយ សំណាង (ខ្មែរថាវរៈ)
6. បណ្ឌិត ឡៅ ម៉ុងហៃ
7. បណ្ឌិត សេង សារី
8. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
9. អង្គការអាក់សិនអេតកម្ពុជា
10. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
11. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
12. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
13. សហគមន៍បឹងប្រាំ (បាត់ដំបង)
14. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
15. សម្ព័ន្ធសហជីពកម្ពុជា (CATU)
16. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
17. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
18. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
19. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
20. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
21. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
22. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
23. អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC)
24. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
25. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
26. បណ្តាញយុវជនកម្ពុជា (CYN)
27. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
28. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
29. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
30. សហភាពការងារកម្ពុជា (CLC)
31. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
32. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
33. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
34. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
35. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
36. សហគមន៍ដកពរ (កំពង់ស្ពឺ)
37. អង្គការសមធម៌កម្ពុជា (EC)
38. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
39. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
40. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
41. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
42. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
43. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
44. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
45. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
46. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
47. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
48. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
49. សហគមន៍ដីធ្លីខេត្តប៉ៃលិន
50. សហគមន៍មានជ័យ (ស្វាយរៀង)
51. សហគមន៍អូរចាំស្រីត្រដក់ពង (កំពង់ធំ)
52. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
53. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
54. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
55. សហគមន៍ភ្នំក្រោម (សៀមរាប)
56. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
57. សហគមន៍ព្រៃឡង់ (កំពង់ធំ)
58. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
59. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
60. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
61. អង្គការសមាគមធាងត្នោត (សធត)
62. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
63. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
64. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
65. ផ្ទះសាមគ្គី (SH)
66. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
67. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
68. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
69. សហគមន៍ដីធ្លីតានូន (កោះកុង)
70. សហភាពសហជីពកម្ពុជា (CCU)
71. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
72. សហគមន៍ថ្មដា (ពោធិ៍សាត់)
73. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
74. អង្គការតម្លាភាពកម្ពុជា (TI)
75. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)
76. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
77. សហគមន៍ចង្កុំទី១ (ត្បូងឃ្មុំ)
78. សហគមន៍ខ្នងក្រពើលិច (ត្បូងឃ្មុំ)
79. សហគមន៍កសិករមូលដ្ឋាន (ត្បូងឃ្មុំ)
80. សហគមន៍យើងខ្ញុំ (ត្បូងឃ្មុំ)
81. សហគមន៍ចង្គុំកណ្តាល (ត្បូងឃ្មុំ)
82. សហគមន៍កំប្រើស (ត្បូងឃ្មុំ)
83. សហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
84. សហគមន៍ប្រឡោះ (ត្បូងឃ្មុំ)
85. សហគមន៍ប្រម៉ារួបរួម (ក្រចេះ)
86. សហគមន៍សំបុក (ក្រចេះ)
87. បណ្ដាញក្រុមស្រ្តីដើម្បីសហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
88. បណ្ដាញសហគមន៍ស្រី្តជនបទរមាសហែក (ស្វាយរៀង)
89. បណ្ដាញសហគមន៍ស្រី្តចេកមាស (ស្វាយរៀង)
90. សហគមន៍ក្រុមស្រ្តីដកពរ (តាកែវ)
91. សហគមន៍ក្រុមស្រ្តីជោគជ័យ (តាកែវ)
92. ក្រុមស្រ្តីរួមគ្នាដើម្បីស្រ្តីស្ពានឆេះ (ព្រះសីហនុ)
93. សម្ព័ន្ធចលនាក្រុមស្រ្តី៨៤៣ (កោះកុង)
94. សម្ព័ន្ធយុវកសិករជនបទ កោះកុង)
95. ក្រុមយុវកសិករព្រះវិហារ (ព្រះវិហារ)
96. បណ្ដាញយុវជនតំបែមានជ័យ (ត្បូងឃ្មុំ)
97. សហគមន៍អភិរក្សព្រៃកំពង់អំពិល (ស្វាយរៀង)
98. សហគមន៍សិទ្ធិប្រស្រែ (ព្រៃវែង)
99. សហគមន៍ដីធ្លីចុងអំពិល (ព្រៃវែង)
100. សហគមន៍ស៊ាងឃ្វាង (ព្រៃវែង)
101. សហគមន៍កសិករជ្រៃឡើង (ព្រៃវែង)
102. សហគមន៍ភូមិខ្ញុំ (កណ្ដាល)
103. សហគមន៍ថ្មធំអណ្ដូងទឹកព្រែកត្របែក (ព្រះសីហនុ)
104. សហគមន៍អូរកម្ពុជា (ព្រះសីហនុ)
105. សហគមន៍ក្បាលហុងទឹក (ព្រះសីហនុ)
106. សហគមន៍ព្រែកត្រែង (ព្រះសីហនុ)
107. សហគមន៍ពង្រក់ (កំពត)
108. សហគមន៍វាលវែង (កំពត)
109. សហគមន៍កសិករអង់ស្វាយ (កំពត)
110. សហគមន៍កសិករការពារសិទ្ធិដីធ្លី ១២៩ (កោះកុង)
111. សហគមន៍កសិករការពារសិទ្ធិដីធ្លី៨៤៣ (កោះកុង)
112. សហគមន៍កសិករក្រីក្រ៧៦៦ (កោះកុង)
113. សហគមន៍កសិករការពារសិទ្ធិដីធ្លីនាពិស្សី (កោះកុង)
114. សហគមន៍កសិករការពារសិទ្ធិដីធ្លីចំបកត្រាង (កំពង់ស្ពឺ)
115. សហគមន៍កសិករការពារដីព្រៃឈើឧត្តមស្រែខ្ពស់ (កំពង់ស្ពឺ)
116. សហគមន៍ដីធ្លីលើកស្ទួយសិទ្ធមនុស្ស (កណ្ដាល)
117. សហគមន៍ត្រើយស្លា ខេត្តកណ្ដាល
118. សហគមន៍តទល់ (កណ្ដាល)
119. សហគមន៍អំពៅព្រៃ (កណ្ដាល)
120. សហគមន៍កុតារៀ (តាកែវ)
121. សហគមន៍សាមគ្គី (តាកែវ)
122. សហគមន៍ភូមិកណ្តាល (តាកែវ)
123. សហគមន៍ត្រពាំងក្រសាំង (តាកែវ)
124. សហគមន៍កន្លែងខ្លា (តាកែវ)
125. សហគមន៍សំបូរ (ព្រះវិហារ)
126. សហគមន៍ឬស្សីស្រុក (ព្រះវិហារ)
127. សហគមន៍ជោគជ័យ (ព្រះវិហារ)
128. សហគមន៍កាឡោត (ព្រះវិហារ)
129. សហគមន៍ដីធ្លីអូររំដួល (ព្រះវិហារ)
130. សហគមន៍ភ្នំកេរ្តិ៍សាមគ្គី (ព្រះវិហារ)
131. សហគមន៍បុស្ស (ព្រះវិហារ)
132. សហគមន៍តស៊ូមានរិទ្ធ (ព្រះវិហារ)
133. សហគមន៍ត្រពាំងរលួស (ព្រៃវែង)

សេចក្តីថ្លែងការណ៍រួម អាជ្ញាធរត្រូវដោះលែងថ្នាក់ដឹកនាំ និងសមាជីកសហជីពណាហ្គាវើលដ៏ និងគោរពសិទិ្ធការងារ

ថ្ងៃទី៤ ខែមករា ឆ្នាំ ២០២២

យើងខ្ញុំទាំងអស់គ្នា ជាក្រុមសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគម ដូចមានរាយនាមខាងក្រោម មានការខកចិត្តជាខ្លាំង ចំពោះវិធានការរបស់សមត្ថកិច្ចដែលដឹកនាំដោយស្នងការនគរបាលរាជធានីភ្នំពេញ ដែលបាន ឃាត់ខ្លួនថ្នាក់ដឹកនាំសហជីព ប្រតិភូចរចារ និងសកម្មជនសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) ចំនួន ៩ នាក់ ទាំងយប់ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ហើយបន្តចាប់ខ្លួនយ៉ាងហិង្សាមកលើអ្នកដឹកនាំសហជីព កញ្ញា ឈឹម​ ស៊ីថរ នៅរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ ។ យើងខ្ញុំ សូមអំពាវនាវឱ្យមានការដោះលែងអ្នកដឹកនាំ និងសមាជិកសហជីព ដែលត្រូវបានចាប់ខ្លួន ជាបន្ទាន់ និងឥតលក្ខខណ្ឌ ។

យើងខ្ញុំទាំងអស់គ្នាគាំទ្រដល់ការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់បងប្អូនបុគ្គលិកនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការធ្វើកូដកម្មដោយអហិង្សា ដែលសិទិ្ធនេះត្រូវបាន​ធានាដោយរដ្ឋធម្មនុញ ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងផ្អែកតាមលក្ខន្តិក:របស់សហជីព ដែលបានចុះបញ្ជីការនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជា​ស្ថាប័ន​វិជ្ជាជីវៈ ឯករាជ្យ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតនៅកន្លែងការងារ ។  យើងខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ចំពោះវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ក្នុងការចូលរួមការពារសុវត្ថិភាពក្រុមកូដករដែលធ្វើកូដកម្មដោយអហិង្សា ប៉ុន្តែបែរជាធ្វើការចាប់ខ្លួនថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើល ទាំងនៅពេលយប់ និងចោទប្រកាន់អ្នកទាំងនោះដោយមិនត្រឹមត្រូវទៅវិញ ។

អាជ្ញាធរ ត្រូវតែបញ្ឈប់ការបំភិតបំភ័យ និងគម្រាមកំហែងថ្នាក់ដឹកនាំ និងសមាជិកសហជីព ដោយបញ្ឈប់ការប្រើប្រាស់ការចោទប្រកាន់តាមផ្លូវតុលាការ ឬ ការបន្ទរសារបំភិតបំភ័យតាមរយៈសារព័ត៌មានដែលគាំទ្ររាជរដ្ឋាភិបាល ។ សមាជិកសហជីពណាហ្គាវើល ប្រើប្រាស់សិទ្ធិសេរីភាពក្នុងការធ្វើកូដកម្មអហិង្សាដែលធានាដោយច្បាប់ជាតិ និងដែលសមាជិកទាំងនោះយល់ថាការអនុវត្តសិទិ្ធនោះជម្រើសចុងក្រោយ ដើម្បីជំរុញអោយភាគីនិយោជកចូលតុចរចារ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ។ ការធ្វើកូដកម្មដោយសន្តិវិធីមិនមែនជាបទល្មើសនោះទេ ។

យើងខ្ញុំក៏សង្កេតឃើញថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ក៏ដូចជាអ្នកដែលចូលរួមក្នុងកូដកម្មអហិង្សា គឺជាស្ត្រី ។ យោងតាមច្បាប់ជាតិ​ ក៏ដូចជាអនុសញ្ញាអន្តរជាតិស្តីពីសិទិ្ធស្ត្រី បានផ្តល់សិទិ្ធសេរីភាពដល់ស្ត្រី ក្នុងការបញ្ចេញមតិ ប្រមូលផ្តុំ និងជួបជុំគ្នាដោយអហិង្សា ហើយនិងបង្កើតសហជីពស្របច្បាប់ ។ និយោជិតជាស្ត្រីទាំងនោះ ជាអ្នកសម្រេចចិត្ត​ដោយខ្លួនឯងថាតើគួរក្រោកឈរឡើងដើម្បីសិទិ្ធកម្មកររបស់ពួកគេឬទេ ។ ដូចនេះការលើកឡើងថាអ្នកទាំងនោះត្រូវបានគេញុះញង់ឱ្យធ្វើសកម្មភាពទាំងនោះ គឺជាការមិនគោរពនូវសិទិ្ធស្វ័យសម្រេច និងភាពស្មើគ្នារបស់កម្មករនិយោជិតជាស្ត្រី​ទាំងនោះ ។

ក្នុងចំណោមសមាជិកសហជីពចំនួន ៩ នាក់ ដែលត្រូវបានចាប់ខ្លួនទាំងពេលយប់ មានសមាជិកចំនួន ៨នាក់ ដែលរួមមាន លោកស្រី ឈឹម សុខន កញ្ញា សុន ស្រីពេជ្យ អ្នកស្រី ហៃ សុភាព អ្នកស្រី រីសុវណ្ណឌី  អ្នកស្រី រិន ផល្លា កញ្ញា អេង ស្រីបូ អ្នកស្រី ស៊ុន ស្រីមុំ និងអ្នកស្រី ឃ្លាំង សុបិន្ត ត្រូវបាននគរបាលព័ទ្ធចាប់ឃាត់ខ្លួន​នៅទីតាំងការិយាល័យរបស់សហជីព ហើយ ១នាក់ ទៀត ឈ្មោះ កញ្ញាទូច សិរីមាស ត្រូវបានឃាត់ខ្លួននៅពេលដែលកញ្ញាចាកចេញពីទីកន្លែងធ្វើកូដកម្មខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ។​ ការឃាត់ខ្លួនអ្នកទាំង​ ៩នាក់ បានធ្វើទ្បើងក្រោយពេលដែលបងប្អូនកម្មករនិយោជិតសរុបជិត ពីរពាន់នាក់ បានធ្វើកូដកម្មដោយអហិង្សាអស់រយៈពេល ១៣​ ថ្ងៃ ដើម្បីទាមទារ​ឱ្យក្រុមហ៊ុនណាហ្គាវើលដ៏ទទួលយកបុគ្គលិក រួមទាំងថ្នាក់ដឹកនាំសហជីព  និងប្រត្តិភូបុគ្គលិក សរុប ៣៦៥ នាក់ ចូលធ្វើការវិញ ។

មួយថ្ងៃបន្ទាប់ពីការឃាត់អ្នកទាំងនោះ នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២ ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកទ្បើងថា ការចាប់ខ្លួនត្រូវបានធ្វើឡើងក្រោយពេលដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជាច្រើនដងថា សកម្មភាពតវ៉ារបស់សហជីពគឺខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គម ហើយការឃាត់ខ្លួននេះគឺធ្វើទ្បើងដោយអនុលោមទៅតាមមាត្រា ៤៩៤ និង ៤៩៥ ក្រមព្រហ្មទណ្ឌ ។

បន្ទាប់ពីការសាកសួរ ថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន ៦នាក់រួមមាន  លោកស្រី ឈឹម សុខន អ្នកស្រី ឃ្លាំង សុបិន្ត អ្នកនាង សុន ស្រីពេជ្រ​ អ្នកស្រី រីសុវណ្ណឌី អ្នកស្រី ហៃ សុភាព និង កញ្ញាទូច សិរីមាស ត្រូវបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ ២០២២ ដើម្បីបន្តនីតិវិធីរបស់តុលាការ ​។​

នៅរសៀលថ្ងៃ​ច័ន្ទ ទី ០៣ ខែមករា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សេង ហ៊ាង សម្រេចចោទប្រកាន់ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” យោងតាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ទៅលើថ្នាក់ដឹកនាំ និងសមាជិកសហជីពចំនួន ៩នាក់ ដែលរួមមានអ្នកទាំង ៦ ដែលកំពុងសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំសហជីព ៣នាក់ ផ្សេងទៀត គឺកញ្ញា ឈឹម ស៊ីថរ លោក សុខ ណារិទ្ធ និងលោក សុខ គង្គា ។ អ្នកទាំង ៦ ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ នៅពន្ធនាគារ ម២ កាលពីល្ងាចថ្ងៃច័ន្ទ ហើយអ្នកដឹកនាំសហជីពចំនួន ៣នាក់ទៀត ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ ខែមករា ។   ប្រសិនបើត្រូវបានតុលាការផ្តន្ទាទោស អ្នកទាំងនោះអាចនឹងប្រឈមមុខជាប់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ ។

នៅរសៀលថ្ងៃច័ន្ទនេះ ខណៈដែលថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំង ៦ នាក់ កំពុងត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ សមាជិកសហជីពប្រមាណ ៤០០ នាក់ បានបន្តធ្វើកូដកម្មអហិង្សានៅមុខណាហ្គាវើលដ៏ទីពីរ ហើយសមាជិកចំនួន ១៧​​ នាក់ (ប្រុស ១នាក់ និងស្រី ១៦នាក់) បន្ថែមទៀត ត្រូវបានឃាត់ខ្លួន និងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាទីកន្លែងដែលសមាជិកជាស្ត្រីមានផ្ទៃពោះបីខែម្នាក់ត្រូវបានដោះលែងវិញនៅពេលក្រោយមក ។

​            យើងខ្ញុំជាក្រុមសង្គមស៊ីវិល សូមស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាទម្លាក់ចោលបទចោទ និងដោះលែងថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំង ៦នាក់ និងប្រើប្រាស់តួនាទីជាមន្ត្រីរាជការសាធារណៈប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ អព្យាក្រិត និងមិនលំអៀងទៅរកភាគីណាមួយនៅក្នុងតំណើរការស្វែងរកដំណោះស្រាយករណីវិវាទការងារមួយនេះ ។​ ទទ្ទឹមនិងនេះដែរយើងខ្ញុំទាំងអស់គ្នាស្នើសុំដល់សាលាដំបូងរាជធានីភ្នំពេញ សូម​លុបចោលដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រកាសថាកូដកម្មនេះគឺជាកូដកម្មខុសច្បាប់ ។

សេចក្តីថ្លែងការណ៍រួមនេះគាំទ្រដោយ៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍អមលាំង (កំពង់ស្ពឺ)
  3. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  4. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  5. សហគមន៍បឹងប្រាំ (បាត់ដំបង)
  6. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
  7. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
  8. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  9. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  11. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
  12. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
  13. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  14. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
  15. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
  16. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  17. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  18. សមាគមបណ្ដាញយុវជនកម្ពុជា (CYN)
  19. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
  20. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  21. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  22. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
  23. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  24. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
  25. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  26. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  27. សហគមន៍ដកពរ (កំពង់ស្ពឺ)
  28. អង្គការសមធម៌កម្ពុជា (EC)
  29. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
  30. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
  31. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  32. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  33. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
  34. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  35. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  36. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  37. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  38. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  39. សហគមន៍អូរដំដែក (កំពង់ធំ)
  40. អង្គការស្ពានសន្តិភាព (PBO)
  41. សហគមន៍ភ្នំក្រោម (សៀមរាប)
  42. សហគមន៍ភ្នំត្នោត (កំពត)
  43. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  44. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  45. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  46. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  47. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  48. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  49. អង្គការសមាគមធាងត្នោត (STT)
  50. សហភាពផ្ទះសាមគ្គី (SH)
  51. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  52. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  53. សហគមន៍ដីធ្លីតានី (សៀមរាប)
  54. សហភាពសហជីពកម្ពុជា (CCU)
  55. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  56. អង្គការតម្លាភាពកម្ពុជា(TI)
  57. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)
  58. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
  59. អង្គការក្លាហាន
  60. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  61. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
  62. សហគមន៍ចង្កុំទី១ ខេត្តត្បូងឃ្មុំ
  63. សហគមន៍ខ្នងក្រពើលិច ខេត្តត្បូងឃ្មុំ
  64. សហគមន៍កសិករមូលដ្ឋាន ខេត្តត្បូងឃ្មុំ
  65. សហគមន៍យើងខ្ញុំ ខេត្តត្បូងឃ្មុំ
  66. សហគមន៍ចង្គុំកណ្តាល ខេត្តត្បូងឃ្មុំ
  67. សហគមន៍កំប្រើស ខេត្តត្បូងឃ្មុំ
  68. សហគមន៍ត្រពាំងព្រីង ខេត្តត្បូងឃ្មុំ
  69. សហគមន៍ប្រឡោះ ខេត្តត្បូងឃ្មុំ
  70. សហគមន៍ប្រម៉ារួបរួម ខេត្តក្រចេះ
  71. សហគមន៍សំបុក ខេត្តក្រចេះ
  72. បណ្ដាញក្រុមស្រ្តីដើម្បីសហគមន៍ត្រពាំងព្រីង ខេត្តត្បូងឃ្មុំ
  73. បណ្ដាញសហគមន៍ស្រី្តជនបទរមាសហែក ខេត្តស្វាយរៀង
  74. – បណ្ដាញសហគមន៍ស្រី្តចេកមាស ខេត្តស្វាយរៀង
  75. ក្រុមស្រ្តីដើម្បីមានជ័យ ខេត្តស្វាយរៀង
  76. សហគមន៍ក្រុមស្រ្តីដកពរ ខេត្តតាកែវ
  77. សហគមន៍ក្រុមស្រ្តីជោគជ័យ ខេត្តតាកែវ
  78. ក្រុមស្រ្តីរួមគ្នាដើម្បីស្រ្តីស្ពានឆេះ ព្រះសីហនុ
  79. សម្ព័ន្ធចលនាក្រុមស្រ្តី៨៤៣ ខេត្តកោះកុង
  80. សម្ព័ន្ធយុវកសិករជនបទ កោះកុង
  81. ក្រុមយុវកសិករព្រះវិហារ ខេត្តព្រះវិហ៊ារ
  82. បណ្ដាញយុវជនតំបែមានជ័យ ខេត្តត្បូងឃ្មុំ
  83. សហគមន៍អភិរក្សព្រៃកំពង់អំពិល ខេត្តស្វាយរៀង
  84. សហគមន៍សិទ្ធិប្រស្រែ ខេត្តព្រៃវែង
  85. សហគមន៍ដីធ្លីចុងអំពិល ខេត្តព្រៃវែង
  86. សហគមន៍ស៊ាងឃ្វាង ខេត្តព្រៃវែង
  87. សហគមន៍កសិករជ្រៃឡើង ខេត្តព្រៃវែង
  88. សហគមន៍ភូមិខ្ញុំ ខេត្តកណ្ដាល
  89. សហគមន៍ថ្មធំអណ្ដូងទឹកព្រែកត្របែក ខេត្តព្រះសីហនុ
  90. សហគមន៍អូរកម្ពុជា ខេត្តព្រះសីហនុ
  91. សហគមន៍ក្បាលហុងទឹក ខេត្តព្រះសីហនុ
  92. សហគមន៍ព្រែកត្រែង ខេត្តព្រះសីហនុ
  93. សហគមន៍ពង្រក់ ខេត្តកំពត
  94. សហគមន៍វាលវែង ខេត្តកំពត
  95. សហគមន៍កសិករអង់ស្វាយ ខេត្តកំពត
  96. សហគមន៍កសិករការពារសិទ្ធិដីធ្លី ១២៩ ខេត្តកោះកុង
  97. សហគមន៍កសិករការពារសិទ្ធិដីធ្លី៨៤៣ ខេត្តកោះកុង
  98. សហគមន៍កសិករក្រីក្រ៧៦៦ ខេត្តកោះកុង
  99. សហគមន៍កសិករការពារសិទ្ធិដីធ្លីនាពិស្សី ខេត្តកោះកុង
  100. សហគមន៍កសិករការពារសិទ្ធិដីធ្លីចំបកត្រាង ខេត្តកំពង់ស្ពឺ
  101. សហគមន៍កសិករការពារដីព្រៃឈើឧត្តមស្រែខ្ពស់ ខេត្តកំពង់ស្ពឺ
  102. សហគមន៍ដីធ្លីលើកស្ទួយសិទ្ធមនុស្ស ខេត្តកណ្ដាល
  103. សហគមន៍ត្រើយស្លា ខេត្តកណ្ដាល
  104. សហគមន៍តទល់ ខេត្តកណ្ដាល
  105. សហគមន៍អំពៅព្រៃ ខេត្តកណ្ដាល
  106. សហគមន៍កុតារៀ ខេត្តតាកែវ
  107. សហគមន៍សាមគ្គី ខេត្តតាកែវ
  108. សហគមន៍ភូមិកណ្តាល ខេត្តតាកែវ
  109. សហគមន៍ត្រពាំងក្រសាំង ខេត្តតាកែវ
  110. សហគមន៍កន្លែងខ្លា ខេត្តតាកែវ
  111. សហគមន៍សំបូរ ខេត្តព្រះវិហារ
  112. សហគមន៍ឬស្សីស្រុក ខេត្តព្រះវិហារ
  113. សហគមន៍ជោគជ័យ ខេខេត្តព្រះវិហារ
  114. សហគមន៍កាឡោត ខេត្តព្រះវិហារ
  115. សហគមន៍ដីធ្លីអូររំដួល ខេត្តព្រះវិហារ
  116. សហគមន៍ភ្នំកេរ្តិ៍សាមគ្គី ខេត្តព្រះវិហារ
  117. សហគមន៍បុស្ស ខេត្តព្រះវិហារ
  118. សហគមន៍តស៊ូមានរិទ្ធ ខេត្តព្រះវិហារ
  119. សហគមន៍ត្រពាំងរលួស ខេត្តព្រៃវែង

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការចងចាំនៅវេងស្រេង៖ ៨ឆ្នាំក្នុងភាពស្ងប់ស្ងាត់ ប៉ុន្តែគ្មានយុត្តិធម៌

រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២

យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម ចូលរួមជាសាមគ្គីភាពជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់ រងរបួស និងបាត់ខ្លួន នៅថ្ងៃនេះកាលពី៨ឆ្នាំមុន ក្នុងពេលដែលកងកម្លាំងសមត្ថកិច្ច​បានវាយប្រហារ​ដោយគ្រាប់កាំភ្លើង ​បាញ់ទៅលើ​កម្មករនយោជិត​ដែលកំពុង​ធ្វើកូដកម្មនៅលើមហាវិថីវេងស្រេង ក្នុងរាជធានីភ្នំពេញ ។ យើងខ្ញុំ បន្តស្នើសុំឱ្យមានការទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះ ក៏ដូចជាការបាត់ខ្លួនក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ឈ្មោះ ខឹម សុផាត ដែលនៅបន្តបាត់ខ្លួនមកទល់សព្វថ្ងៃនេះ ។

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ កងកម្លាំងសមត្ថកិច្ចចម្រុះរបស់រាជរដ្ឋាភិបាល​បានបាញ់ប្រហារ និងសម្លាប់មនុស្សយ៉ាងតិច៤នាក់​ ព្រមទាំងរងរបួសយ៉ាងតិច ៣៨នាក់ អំឡុងពេលបង្រ្កាបទៅលើការធ្វើកូដកម្មដោយសន្តិវិធីនៅលើមហាវិថីវេងស្រេង ។ កូដកម្មរបស់កម្មករ-កម្មការិនីកាត់ដេរ ដែលអំពាវនាវឱ្យមានប្រាក់ឈ្នួលអប្បរមាសមរម្យ ត្រូវបានរងការបង្រ្កាបយ៉ាងឃោរឃៅ និងមិនសមស្រប ។ ការស៊ើបអង្កេតក្រោយមកទៅលើការបាញ់ប្រហារនេះ គឺត្រូវបានរាយការណ៍ថា ធ្វើឡើងត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ ហើយពុំមាននរណាម្នាក់ត្រូវបានយកមកផ្ដន្ទាទោសចំពោះការស្លាប់របស់ ​លោក គឹម ផាលាប​ លោក សាម រ៉ាវី​ លោក យាន រឹទ្ធី​ និងលោកផេង កុសល នោះទេ ។ ផ្ទុយទៅវិញ កម្មករនយោជិត និងអ្នកការពារសិទ្ធិមនុស្សចំនួន ២៣នាក់ ត្រូវបានចាប់ខ្លួន និងក្រោយមកត្រូវបានផ្ដន្ទាទោសនៅក្នុងសវនាការមួយជុំវិញការចោទប្រកាន់ពី បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស បទរារាំងចរាចរណ៍សាធារណៈ និងបទប្រមាថ ពាក់ព័ន្ធនឹងការតវ៉ានេះ ។

ក្មេងប្រុស ខឹម សុផាត អាយុ១៥ឆ្នាំ​ នៅតែបន្តបាត់ខ្លួនមកទល់សព្វថ្ងៃនេះ ។ សុផាត ត្រូវបានគេប្រទះឃើញលើកចុងក្រោយដោយដេកផ្កាប់មុខនៅក្នុងថ្លុកឈាម បន្ទាប់ពីរងការបាញ់ប្រហារដោយគ្រាប់កាំភ្លើងចំទ្រូង ដែលបង្ខំឱ្យអ្នកដទៃរត់យករួចខ្លួនដើម្បីសុវត្ថិភាពរបស់ពួកគេ ខណៈដែលកម្លាំងសមត្ថកិច្ចនៅតែបន្តបាញ់ប្រហារទៅលើអ្នកតវ៉ា ។ នៅពេលដែលអ្នកតវ៉ាត្រលប់ទៅទីតាំងដើមវិញបន្ទាប់ពីការបាញ់ប្រហារត្រូវបានបញ្ឈប់ សុផាត ត្រូវបានបាត់ពីកន្លែងកើតហេតុដែរ ។ ​ឧត្តម​សេនីយ៍​ត្រី ខេង ទីតូ អ្នកនាំពាក្យនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅប៉ុន្មានសប្ដាហ៍បន្ទាប់ពីថ្ងៃកើតហេតុថា សុផាត មិនស្ថិតក្នុងចំណោមមនុស្សដែលត្រូវបានចាប់ខ្លួនទេ ។

កាលពីខែឧសភា ឆ្នាំ២០១៤ បុរស២នាក់ បានរក​ឃើញ​បំណែក​ឆ្អឹង និង​សំណល់​ពី​ការ​ដុត​កង់​ឡាន​នៅ​ឯ​មូលដ្ឋាន​កង​ពលតូច​លេខ ៧០ ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា ជា​បំណែក​ឆ្អឹងនៃ​សាក​សព​របស់ ខឹម សុផាត ។​ អាជ្ញាធរបានបដិសេធមិនទទួលស្គាល់បំណែកឆ្អឹងទាំងនេះជារបស់សុផាត ប៉ុន្តែការស៊ើបអង្កេតដោយហ្មត់ចត់ ឯករាជ្យ ឥតលំអៀង ឬដោយប្រសិទ្ធភាព មិនត្រូវបានធ្វើឡើង ដូចដែលមានចែងនៅក្នុងច្បាប់នោះទេ ។ អាជ្ញាធរក៏មិនបានផ្ដល់ព័ត៌មានឱ្យគ្រួសាររបស់ជនរងគ្រោះ ពាក់ព័ន្ធនឹងវិធានការស៊ើបអង្កេត និងការវិវត្តន៍នៃការលាតត្រដាងការពិតចំពោះអ្វីដែលបានកើតឡើងទៅលើកូនប្រុសរបស់ពួកគេដែរ ។

អ្នកស្រី អ៊ីន លក្ខិណា ម្ដាយរបស់ ខឹម សុផាត ត្រូវបានបន្សល់ទុកត្រឹមតែសំណួរជាច្រើនតែប៉ុណ្ណោះ ។ អ្នកស្រីបានមានប្រសាសន៍ថា “បើទោះជាវាត្រូវបានគេបាញ់ស្លាប់ ក៏គួរទុកសាកសពដើម្បីធ្វើបុណ្យផង ។ បើវាត្រូវបានគេបាញ់ស្លាប់ហើយ យកសាកសពទៅទៀត មិនទុកឱ្យខ្ញុំបានធ្វើបុណ្យ” ។ អ្នកស្រីបានបន្តថា “ខ្ញុំធ្វើបុណ្យឱ្យកូនរាល់ឆ្នាំ នៅស្រុក ដោយមិនមានសាកសពកូន មិនដឹងកូនស្លាប់ ឬនៅរស់។” ។ អ្នកស្រីបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ជួយ “រកយុត្តិធម៌ដល់កូនខ្ញុំផង” ។ ​

ប្រទេសកម្ពុជាបានផ្ដល់សច្ចាប័ន ទៅលើអនុសញ្ញាអន្តរជាតិ ស្ដីពី ការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ មុនពេល សុផាត ត្រូវបានបាត់ខ្លួន ហើយដូច្នេះកម្ពុជាគឺមានកាតព្វកិច្ចក្នុងការចាត់វិធានការសមស្រប ដើម្បីស្វែងរក សុផាត ដើម្បីឱ្យគ្រួសាររបស់គេទទួលបានព័ត៌មានអំពីការបាត់ខ្លួនរបស់គេ និងដើម្បីផ្ដល់សំណងខូចខាត “គ្រប់គ្រាន់ និងយុត្តិធម៌” ។

នៅថ្ងៃខួបនៃការបាត់ខ្លួន ខឹម សុផាត យើងខ្ញុំសូមសំណូមពរដោយទទូចដល់រាជរដ្ឋាភិបាល ដើម្បី៖

– ជួយគ្រួសាររបស់ក្មេងប្រុសដែលបានបាត់ខ្លួន ឱ្យស្ងប់ចិត្ត ដោយចាត់វិធានការជាក់លាក់ជាបន្ទាន់ ដើម្បីស៊ើបអង្កេតទៅលើការបាត់ខ្លួនរបស់ ខឹម សុផាត រហូតដល់ពេលដែលជោគវាសនារបស់គេ ត្រូវបានកំណត់ថាស្លាប់ឬនៅរស់ ដោយរួមបញ្ចូលទាំងការកំណត់អត្តសញ្ញាណ និងសម្ភាសដោយមានប្រសិទ្ធភាព ចំពោះកងកម្លាំងសមត្ថកិច្ច និងទាហានទាំងអស់ ដែលមានវត្តមាននៅទីតាំងបាត់ខ្លួន ។
– ចាត់វិធានការផ្លូវច្បាប់ឱ្យភាគីពាក់ព័ន្ធទទួលខុសត្រូវ ចំពោះការបាត់ខ្លួនរបស់ ខឹម សុផាត និងការបាញ់ប្រហារទៅលើ លោក ខឹម សុផាត លោក គឹម ផាលាប​ លោក សាម រ៉ាវី​ លោក យាន រឹទ្ធី​ និងលោកផេង កុសល និងធ្វើការចោទប្រកាន់ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមានការផ្ដន្ទាទោសមួយដ៏ហ្មត់ចត់ ឯករាជ្យ ឥតលំអៀង និងមានប្រសិទ្ធភាព ។
– ចែករំលែកពីដំណើរការ និងលទ្ធផលនៃការស៊ើបអង្កេតមកទល់បច្ចុប្បន្ននេះ និងបន្តទៅមុខទៀត​ ជាមួយក្រុមគ្រួសាររបស់ខឹម សុផាត រួមមានការធ្វើកោសល្យវិច័យបែបវិទ្យាសាស្រ្ត ទៅលើបំបែកឆ្អឹងដែលត្រូវបានរកឃើញកាលពីខែឧសភា ឆ្នាំ២០១៤ នៅមូលដ្ឋានកងពលតូចលេខ៧០ និងរបៀបនៃការកំណត់អត្តសញ្ញាណដែលបានអះអាងថា បំណែកឆ្អឹងទាំងនោះ មិនមែនជារបស់ខឹម សុផាត ។
– គោរព និងប្រគល់បំណែកឆ្អឹងនៅសេសសល់ ដែលត្រូវបានកំណត់អត្តសញ្ញាណរួច ត្រលប់ទៅគ្រួសាររបស់ខឹម សុផាត វិញ និងផ្ដល់ឱ្យពួកគេនូវការគាំទ្រពេញលេញក្នុងការទាមទាររកសំណងខូចខាត ៕

 

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍អមលាំង (កំពង់ស្ពឺ)
  3. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
  4. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  5. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  6. សហគមន៍បឹងប្រាំ (បាត់ដំបង)
  7. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
  8. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  9. សហភាព​ការងារ​កម្ពុជា​ (CLC)
  10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  11. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  12. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  13. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  14. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
  15. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
  16. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  17. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  18. បណ្តាញយុវជនកម្ពុជា (CYN)
  19. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  20. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  21. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  22. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  23. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  24. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
  25. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  26. សហគមន៍ដកពរ (កំពង់ស្ពឺ)
  27. អង្គការសមធម៌កម្ពុជា (EC)
  28. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  29. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
  30. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  31. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  32. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
  33. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  34. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  35. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  36. សហជីពទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃ​ក្រុមហ៊ុន​កាស៊ីណូ ​ណាហ្គាវើល
  37. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  38. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  39. សហគមន៍មានជ័យ (ស្វាយរៀង)
  40. សហគមន៍អូរដំដែក (កំពង់ធំ)
  41. អង្គការស្ពានសន្តិភាព (PBO)
  42. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  43. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  44. សហគមន៍ភ្នំត្នោត (កំពត)
  45. អង្គការពន្លកខ្មែរ​ (PKH)
  46. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  47. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  48. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  49. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  50. អង្គការសមាគមធាងត្នោត (សធត)
  51. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  52. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)
  53. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  54. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  55. សហគមន៍ដីធ្លីតានី (សៀមរាប)
  56. សហគមន៍ដីធ្លីតានូន
  57. គណៈកម្មាធិការ​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អនុសញ្ញ​លុបបំបាត់​រាល់ទំរង់​នៃការរើសអើង​លើស្រ្តីភេទ​ (NGO-CEDAW)
  58. អង្គការតម្លាភាពកម្ពុជា (TI)
  59. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

សេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើកូដកម្មរបស់កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១

យើងខ្ញុំទាំងអស់គ្នា ជាតំណាងអង្គការសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគមដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា សូមបង្ហាញពីសាមគ្គីភាពរឹងមាំជាមួយកម្មករនិយោជិតដែលកំពុងតែធ្វើកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ដែលកំពុងប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្មដោយសន្តិវិធីស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងផ្អែកតាមលក្ខន្តិក:របស់សហជីពដែលបានចុះបញ្ជិការនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងមានការខកចិត្តយ៉ាខ្លាំងចំពោះដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រកាសថាកូដកម្មនេះគឺជាកូដកម្មខុសច្បាប់។ យើងអំពាវនាវដល់ក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យជួបចរចាជាមួយកម្មករនិយោជិត និងតំណាងរបស់កម្មករនិយោជិតដោយផ្ទាល់ ប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈដើម្បីដោះស្រាយវិវាទនេះ។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ជាង ១៣០០ នាក់ ព្រមទាំងសមាជិករបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមធ្វើកូដកម្មដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន៣៦៥នាក់ ដែលបានបញ្ឈប់ពីការងារក្នុងចំណោមកម្មករនិយោជិត១៣២៩នាក់ ដែលបានបញ្ឈប់ពីការងាររួមគ្នាដោយបង្ខំតាំងពីខែមេសា ឆ្នាំ២០២១។ ក្នុងចំណោមកម្មករនិយោជិត៣៦៥នាក់នេះ ក៏មានថ្នាក់ដឹកនាំទាំងអស់របស់សហជីពមូលដ្ឋាន រួមទាំងប្រធានសហជីពគឺកញ្ញា ឈឹម ស៊ីថរ និងប្រតិភូបុគ្គលិក។ បន្ទាប់ពីកូដកម្មនេះបានចាប់ផ្តើមរួចហើយ អ្នកតំណាងសាលាដំបូងរាជធានីភ្នំពេញបានអានដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសថាកូដកម្មនេះគឺជាកូដកម្មខុសច្បាប់ ដោយបានបង្គាប់ឱ្យកូដករចូលធ្វើការងារវិញ។ បើយោងតាមដីកាសម្រេចនេះ កូដករណាមួយដែលមិនចូលធ្វើការងារវិញត្រូវចាត់ទុកថាបានប្រព្រឹត្តកំហុសធ្ងន់ ដែលបើកផ្លូវឱ្យក្រុមហ៊ុនណាហ្គាវើលដ៏បញ្ឈប់ពួកគាត់ពីការងារផងដែរ។ ភាគីសហជីពមិនបានទទួលដំណឹងអំពីសេចក្តីសម្រេចរបស់តុលាការរហូតដល់ម៉ោងប្រហែល ៩ និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ននេះបានចេញដោយភាគីសហជីពគ្មានឱកាសឆ្លើយតបទៅនឹងសំណើររបស់ភាគីក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យហាមឃាត់កូដកម្មមុនពេលតុលាការបានធ្វើសេចក្តីសម្រេចទេ។ បើយោងតាមកថាខណ្ឌទី៤ នៃមាត្រា៥៤៨ នៃក្រមនីតិវិធីរដ្ឋប្បវេណីតម្រូវឱ្យតុលាការឆ្លងកាត់កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬតាមកាលបរិច្ឆេទនៃការសួរមុនពេលចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន។ ក្នុងកាលៈទេសៈដែលតុលាការបានចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នមុនពេលកូដកម្មបានកើតឡើង តុលាការគួរតែកោះហៅភាគីសហជីពសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ ឬការការបំភ្លឺណាមួយមុនពេលធ្វើសេចក្តីសម្រេច។

ទន្ទឹមនេះដែរ នៅពេលរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតជូនថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបង្គាប់ឱ្យពួកគាត់បញ្ចប់នូវ “បាតុកម្ម” ដោយចោទប្រកាន់ថាភាគីសហជីពមិនបានអនុវត្តត្រឹមត្រូវតាមមាត្រា៥ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។ ប៉ុន្តែបើយោងតាមចំណុច ៣-១-២ នៃផ្នែកទី១ នៃសៀវភៅណែនាំអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដែលបានចេញផ្សាយដោយក្រសួងមហាផ្ទៃតាមរយៈសេចក្តីសម្រេចលេខ ២៣៣៧/១០ បានចែងឱ្យបានច្បាស់ថា ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីមិនអាចអនុវត្តចំពោះការប្រមូលផ្តុំទាក់ទងនឹងវិវាទការងារដែលធ្វើឡើងនៅខាងក្រៅ ឬអែបប្របរបងសហគ្រាសបានឡើយ។ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញមិនគួរព្យាយាមរំលាយកូដកម្មដោយយោងទៅលើច្បាប់ដែលមិនអាចអនុវត្តចំពោះករណីនេះបានទេ។

កូដកម្មនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលដ៍មិនបានចូលរួមចរចាជាមួយសហជីព ឬកម្មករនិយោជិត

ដោយភាពស្មោះត្រង់ ព្រមទាំងការបរាជ័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារាជធានីភ្នំពេញក្នុងការ​​ ផ្តល់ដំណោះស្រាយជូនកម្មករនិយោជិត។ សិទ្ធិក្នុងការចរចាជាសមូលហភាព និងសិទ្ធិក្នុងការធ្វើកូដកម្មត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាស្នូលអន្តរជាតិលេខ ៨៧ និង ៩៨ របស់អង្គការពលកម្មអន្តរជាតិ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ។ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានសម្រេចចិត្តថាសន្ធិសញ្ញាអន្តរជាតិដែលបានផ្តល់សច្ចាប័ន និងទទួលស្គាល់ដោយប្រទេសកម្ពុជាអាចអនុវត្តបានចំពោះច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

យើងសូមរំលឹកផងដែរថា កាលពីខែមករា ឆ្នាំ២០២០ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍បានធ្វើកូដកម្មទាម​ទារឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលរបស់ពួកគាត់ និងទទួលយកប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការងារវិញ។ នៅពេលនោះ ក្រុមហ៊ុនណាហ្គាវើលដ៍បានឆ្លើយតបទៅកូដកម្មនេះដោយស្នើសុំឱ្យសាលាដំបូងរាជធានីភ្នំពេញប្រកាសថាកូដកម្មនោះគឺជាកូដកម្មខុសច្បាប់ និងបង្គាប់ឱ្យកម្មករនិយោជិតចូលធ្វើការងារវិញក្នុង៤៨ ម៉ោងចាប់ពីថ្ងៃចេញសេចក្តីសម្រេចនោះតទៅ។ ក្នុងនាមជាអង្គការសង្គមស៊ីវិល សហជីព និងសមាគមដែលធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិការងារ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញថា ការឆ្លើយតបរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ចំពោះកូដកម្មក្នុងខែមករា ឆ្នាំ២០២០ និងកូដកម្មបច្ចុប្បន្នគ្រាន់តែជាការប៉ុនប៉ងក្នុងការបំបិទសំឡេងរួមរបស់សហជីព និងកម្មករនិយោជិតតែប៉ុណ្ណោះ។ សាលាដំបូងរាជធានីភ្នំពេញមិនគួរទទួលយកនូវសំណើររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្និទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជនុងង្ងាន់អង្e resolutiononនោះទេ ហើយសេចក្តីសម្រេចនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានដែលធានាដល់កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ២០២១នេះ អង្គការពលកម្មអន្តរជាតិក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការចាំបាច់ដើម្បីធានានូវការប្រើប្រាស់សិទ្ធិក្នុងការធ្វើកូដកម្មដោយស្របច្បាប់ និងប្រកបដោយសន្តិវិធីដែរ។

យើងសង្ឈឹមថាសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ នឹងមិនត្រូវបានបំបិទមាត់ដោយសារតែចំណាត់ការ ឬការបំភិតបំភ័យណាមួយយនោះទេ។ វិវាទនេះអាចដោះស្រាយបានលុះត្រាតែក្រុមហ៊ុនចូលតុចរចាជាមួយកម្មករនិយោជិត និងតំណាងរបស់ខ្លួនដោយភាពស្មោះត្រង់ដើម្បីស្វែងរកដំណោះស្រាយដែលភាគីទាំងសងខាងអាចទទួលយកបានតែប៉ុណ្ណោះ ហើយប្រព័ន្ធតុលាការមិនគួរប្រើប្រាស់ជាឧបករណ៍ដើម្បីបំបិទសំឡេងរបស់លកម្មករនិយោជិតទេ។ យើងសូមអំពាវនាវដល់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីដោះស្រាយវិវាទនេះដោយសន្តិវិធី។

សេចក្តីថ្លៃងការណ៍នេះគាំទ្រដោយ៖

១.​សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

២.សម្ព័ន្ធសហជីពកម្ពុជា (CATU)

៣.​សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៤.សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​

៥.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៦.សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

៧.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (IDEA)

៨.​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

​៩.​សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

១០.សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

១១.សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)

១២.សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (CIWA)

១៣.សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)

១៤.សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)

១៥.​សហភាពផ្ទះសាមគ្គី (SH)

១៦. សមាគមមន្រ្តីរាជការស៊ីវិលឯករាជ្យ (CICA)

១៧. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)

១៨. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

១៩.មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)

២០.សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

២១.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

២២.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

២៣. អង្គការសមាគមធាងត្នោត (STT)

២៤. អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC)

២៥. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

២៦. សហគមន៍ដីធ្លី ១៩៧ (កោះកុង)

២៧. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)

២៨. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)

២៩. សហគមន៍បឹងប្រាំ (បាត់ដំបង)

៣០. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)

៣១. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)

៣២. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

៣៣. សហគមន៍ដីធ្លីជីខលើ (កោះកុង)

៣៤. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)

៣៥. សហគមន៍ដក់ពរ (កំពង់ស្ពឺ)

៣៦. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)

៣៧. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ

៣៨. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)

៣៩. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)

៤០. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)

៤១. សហគមន៍ដីធ្លី (ប៉ៃលិន)

៤២. សហគមន៍ឡពាង (កំពង់ឆ្នាំង)

៤៣. សហគមន៍អូរចាំស្រីត្រដក់ពង (កំពង់ធំ)

៤៤. សហគមន៍អូរដំដែក (កំពង់ធំ)

៤៥. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)

៤៦. សហគមន៍ពាមរស់ (កំពង់ស្ពឺ)

៤៧. សហគមន៍ភ្នំត្នោត (កំពត)

៤៨. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)

៤៩. សហគមន៍ព្រៃឡង់ (កំពង់ធំ)

៥០. សហគមន៍ព្រៃពាយ (កំពត)

៥១. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)

៥២. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)

៥៣. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)

៥៤. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)

៥៥. សហគមន៍ដីធ្លីតានី (សៀមរាប)

៥៦. សហគមន៍ដីធ្លីតានូន (កោះកុង)

៥៧. សហគមន៍ថ្មដា (ពោធិ៍សាត់)

៥៨. សហគមន៍ទន្លូង (ត្បូងឃ្មុំ)

៥៩. អង្គការសមធម៌កម្ពុជា (EC)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

Facts and Figures #45 Urban Poor Women’s Stories COVID-19 Edition

ស្តី្រក្រីក្រក្នុងទីក្រុងជាអ្នកតស៊ូមតិ ឆ្ពោះទៅរកការសម្រេចបាននូវសិទ្ធិដីធ្លី និងលំនៅឋានសម្រាប់សហគមន៍របស់ពួកគាត់។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគាត់ប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារតែពួកគាត់ជាស្ត្រី ដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ ការស្រាវជ្រាវនេះគឺ ជាការសិក្សាបន្តពី របាយការណ៍របស់យើងទាក់ទងទៅនឹង រឿងរ៉ាវស្ត្រីក្រីក្រក្នុងទីក្រុងឆ្នាំ ២០១៩ ដែលមានគោលបំណងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើស្ត្រីដែលរស់នៅក្នុងសហគមន៍ក្រីក្រក្នុងទីក្រុង។ ការសម្ភាសត្រូវបានធ្វើឡើងជាមួយស្ត្រីចំនួន១២នាក់ មកពីសហគមន៍ក្រីក្រនៅទីក្រុងចំនួនប្រាំបីក្នុងរាជធានីភ្នំពេញ ដែលប្រឈមមុខនឹងការគំរាមកំហែងនៃការបណ្តេញចេញ។

របាយការណ៍នេះបង្ហាញថាស្ត្រីក្រីក្រនៅទីក្រុងបានប្រឈមមុខនឹងផលប៉ះពាល់កាន់តែខ្លាំងជាលទ្ធផលនៃ ជំងឺកូវីដ-១៩ ដែលភាគច្រើនដោយសារតែស្ថានភាពរបស់ពួកគាត់ជាស្ត្រី។ បទដ្ឋានចំពោះស្ត្រីមានឥទ្ធិពលដែលធ្វើឱ្យស្ត្រីនៅក្នុងផ្ទះ និងសហគមន៍ ពួកគាត់មិនត្រឹមតែមានហានិភ័យខ្ពស់នៃការឆ្លងវីរុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមមុខនឹងបញ្ហាផ្សេងៗដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគាត់។ ស្ត្រីក្រីក្រនៅក្នុងទីក្រុងត្រូវទទួលខុសត្រូវជាចម្បងចំពោះតម្រូវការប្រចាំថ្ងៃរបស់គ្រួសារ ប៉ុន្តែជំងឺកូវីដ-១៩ បានបង្កើនបន្ទុកលើពួកគាត់ និងពង្រីកភាពងាយរងគ្រោះដល់ពួកគាត់។ ភាគច្រើននៃអ្នកឆ្លើយតបបានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ ដោយសារអសន្តិសុខស្បៀង ជីវភាពមិនគ្រប់គ្រាន់ និងការបាត់បង់ប្រាក់ចំណូល ដែលបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះអសុវត្ថិភាពលើកម្មសិទ្ធិដីធ្លីរបស់ពួកគាត់។

ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងពីផលវិបាកសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា យន្តការគាំពារសង្គម និងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី គួរតែត្រូវបានផ្តល់អាទិភាព ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលងាយរងគ្រោះ និងប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្របំផុតនៅក្នុងសង្គមកុំឱ្យមានភាពក្រីក្រតទៅទៀតនៅពេលអនាគត។

ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះ សូមចូលទៅកាន់គេហទំព័រ www.teangtnaut.org

បញ្ជាក់៖សម្រាប់អ្នកដែលចង់បានរបាយណ៍ការនេះជាឯកសារបោះពុម្ភអាចចុះឈ្មោះនៅក្នុងតំណភ្ជាប់នេះ https://docs.google.com/forms/d/1wCYA8_rJyXHbmalw2UhAouBRbeKrFUuqEBoaAlqbvMo/viewform?edit_requested=true

ក្រុមការងារនឹងរៀបចំជូន។ សូមអរគុណ!

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – ភាសាអង់គ្លេស

សេចក្តីថ្លែងការណ៍រួម ស្តីពី ការរំលោភសិទ្ធិការងារ និង សេរីភាពជាមូលដ្ឋានរបស់សហជីពយ៉ាងធ្ងន់ធ្ងរ នៅសាខាក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត

យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ​នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការសោកស្តាយជាខ្លាំងអំពីចេតនា និងការប៉ុនប៉ងរំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព និងគម្រោងកាត់បន្ថយបុគ្គលិកជាលក្ខណៈប្រព័ន្ធដោយមិនមានហេតុផលសមស្រប និងមិនអាចទទួលយកបាននៅក្នុងពេលមានវិបត្តិ ជំងឺកូវីដ-១៩ នៅសាខាក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត។

ការជូនដំណឹងបញ្ឈប់ថ្នាក់ដឹកនាំសហជីព និង សកម្មជនសហជីពក្នុងរយៈពេលចុងក្រោយនេះបានបង្ហាញចេតនាយ៉ាងច្បាស់ថាក្រុមហ៊ុនណាហ្គាវើលដ៍បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅដល់ការអនុវត្តន៍​សិទ្ធិសេរីភាពជាមូលដ្ឋានរបស់អង្គការវិជ្ជាជីវៈ (សហជីព) ដែលមានចែងនៅក្នុងអនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិការងារ (អាយទ្បូ)​​ លេខ ៩៨ ស្តីពីសេរីភាពខាងសមាគម និងសិទ្ធិក្នុងការបង្កើតអង្គការវិជ្ជាជីវៈ) មាត្រា ១ ចែងថា៖ កម្មករនិយោជិត ត្រូវទទួលការការពារយ៉ាងពេញទំហឹងទល់នឹងសកម្មភាពនៃការរើសអើងប្រឆាំងនឹងសមាគមនៅក្នុងមុខរបររបស់ខ្លួន (ការគាបសង្កត់មិនឲ្យចូល ឬលាលែងពីសហជីព ការបញ្ឈប់ពីការងារ ឬការធ្វើឲ្យខូចប្រយោជន៍ដទៃទៀត ។ មាត្រា ២​ ចែងថា៖ អង្គការនិយោជក និងអង្គការកម្មករនិយោជិតត្រូវទទួលការការពារយ៉ាងពេញទំហឹងទល់នឹងសកម្មភាពជ្រៀតជ្រែករវាងគ្នា ឬរវាងភ្នាក់ងារ ឬសមាជិកនៅក្នុងសហគ្រាស ឬក៏រវាង កិច្ចដំណើរការ ឬកិច្ចការរដ្ឋបាលរបស់ខ្លួននីមួយៗ។ ជាពិសេស សកម្មភាពទាំងទ្បាយដែលធ្វើទ្បើងដើម្បីជ្រោមជ្រែងអង្គការកម្មករនិយោជិត ដែលស្ថិតនៅក្រោមការគាបសង្កត់របស់និយោជក ឬអង្គការនិយោជក ឬជ្រោមជ្រែង តាមមធ្យោបាយជាប្រាក់កាស ឬក៏មធ្យោបាយដទៃទៀត ដើម្បីដាក់អង្គការកម្មករនិយោជិត ឲ្យស្ថិតនៅក្រោមឥទ្ធិពលនិយោជក ឬអង្គការនិយោជក ក៏ត្រូវចាត់ទុកជាសកម្មភាពជ្រៀតជ្រែកផងដែរ។  ផ្ទុយទៅវិញខាងក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បែរជាបានឯកភាពលើសំណើរបស់ក្រុមហ៊ុនសុំបញ្ឈប់ពួកគេទៅវិញ ។ រីឯក្រុមហ៊ុនជំរុញឲ្យសាមីខ្លួន សាកសួរមន្ត្រីក្រសួងការងារខ្លួនឯងនៅពេលដែលសហជីពទាមទាររកលិខិតឯកភាពបញ្ឈប់តំណាងកម្មករនិយោជិតដែលទទួលបានការការពារពិសេសនេះ។

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ តំណាង ក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត បានប្រកាសគម្រោងកាត់បន្ថយបុគ្គលិកចំនួន១.៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបប្រមាណជាង៨០០០នាក់ ដោយហេតុផលវិបត្តិកូវីដ-១៩។ នៅចុងខែមេសា តំណាងក្រុមហ៊ុនបានធ្វើការបញ្ជាក់ថា ចំនួនបុគ្គលិកដែលត្រូវបានកាត់នោះ ក្រុមហ៊ុននឹងធ្វើការបញ្ជូនសារទៅបុគ្គលិកម្នាក់ៗដោយផ្ទាល់ ព្រមទាំងកោះហៅឲ្យចូលរួមប្រជុំផ្ទាល់នៅអគាររបស់ក្រុមហ៊ុន។

តាមរយៈសហជីព កម្មករនិយោជិតភាគច្រើនបានជំទាស់នឹងគម្រោងកាត់បុគ្គលិកនេះ និងមិនអាចទទួលយកហេតុផលដែលក្រុមហ៊ុនលើកឡើងឡើយ ដោយក្រុមហ៊ុនមិនបានប្រឈមនឹងការខាត​បង់លើមុខជំនួញរបស់ខ្លួនហើយជាក់ស្តែងក្នុងឆ្នាំ២០២០ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញ សុទ្ធជាង១០២លានដុល្លារ និង គិតត្រឹមរយៈពេល២ខែប៉ុណ្ណោះនៅដើមឆ្នាំ២០២១ ក្រុមហ៊ុនទទួល បានប្រាក់ចំណេញសុទ្ធរហូតដល់ជាង១២៧លានដុល្លារ (យោងតាមរបាយការណ៍របស់ក្រុមហ៊ុន) ចំណែកឯបុគ្គលិកវិញ ត្រូវកាត់បន្ថយម៉ោងការងាររហូតដល់៦០% ដើម្បីកាត់បន្ថយការចំណាយរបស់ ក្រុមហ៊ុន និង ទទួលបានប្រាក់ឈ្នួលទៅតាមចំនួនថ្ងៃជាក់ស្តែងដែលបានធ្វើការ។

គម្រោងកាត់បន្ថយកម្មករនិយោជិតនេះ ក្រុមហ៊ុនមិនបានពិភាក្សាពីនីតិវិធីនៃការរៀបចំឲ្យស្របតាមច្បាប់ស្តីពីការងារមាត្រា៩៥ និងបង្ហាញពីប្រភេទកម្មករនិយោជិតដែលនឹងប៉ះពាល់ក្នុងគម្រោងឡើយ ប៉ុន្តែនៅពេលជូនដំណឹងទៅកម្មករនិយោជិត គឺប៉ះចំតែកម្មករនិយោជិតដែលមានអតីតភាពការងារយូរឆ្នាំ ជាពិសេសអ្នកទាំងនោះគឺជាក្រុមថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក សកម្មជនសហជីព និងភាគច្រើនបំផុតជាសមាជិក សមាជិការបស់សហជីពតែម្តងរហូតដល់ទៅជាង១១០០នាក់ ស្មើនឹង (៨២%) ក្នុងចំណោមបុគ្គលិក១៣២៩នាក់ ដែលត្រូវបានកាត់។

កម្មករនិយោជិតភាគច្រើនដែលបានទទួលការជូនដំណឹងពីក្រុមហ៊ុន ត្រូវបង្ខំចិត្តឈប់ពីការងារដោយ​មិនហ៊ានបន្តការតវ៉ាជាមួយក្រុមហ៊ុន ទោះ​​​ជាដឹងថា ខ្លួនកំពុងរងភាពអយុត្តិធម៌ ទោះបីជាក្រុមហ៊ុនបាន​ផ្តល់ប្រាក់បញ្ចប់កិច្ចសន្យាការងារមិនត្រឹមត្រូវតាមច្បាប់ការងារក៏ដោយ។ ក្នុងចំណោមកម្មករនិយោ​ជិតចំនួន១៣២៩នាក់ មាន​កម្មករនិយោជិតចំនួន៣៧៣នាក់ បានជំទាស់មិនព្រមទទួលយកការបញ្ចប់កិច្ច​សន្យាការងារ ដោយទាម​ទារឲ្យក្រុមហ៊ុនអនុវត្តន៍តាមច្បាប់ស្តីពីការងារ និងទទួលយកពួកគាត់ចូលបម្រើការងារនៅកន្លែងដើមវិញ។

បន្ទាប់ពីការចរចាគ្មានដំណោះស្រាយជាច្រើនលើកនាពេលកន្លងមក កម្មករនិយោជិតបានសម្រចចិត្តប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈនៅខែមិថុនា ហើយបានបន្តនីតិវិធីទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅដើម្បីខែកក្កដា ឆ្នាំ២០២១។ សេចក្តីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលេខ១២/២១ ចេញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មិនបានពិចារណាលើការទាមទាររបស់កម្មករនិយោជិតចំនួន៣៧៣នាក់ ឲ្យក្រុមហ៊ុនទទួលយកចូលធ្វើការ​វិញ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលបែរជាយោងលើហេតុផលរបស់ក្រុមហ៊ុន ប៉ុន្តែមិនយោងទៅតាមច្បាប់ ស្តីពីការងារដែលចែងពីតួនាទីក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវកាត់សេចក្តីរាល់វិវាទដែលបានបញ្ជូនដោយរដ្ឋមន្រ្តីក្រសួងការងារ និងរុញនីតិវិធីត្រឡប់ក្រោយវិញដោយថាការទាមទារកំពុងស្ថិតនៅក្រោមសមត្ថកិច្ចរបស់អធិការកិច្ចការងារ នៃក្រ​សួង​ការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សហជីពបានផ្ញើលិខិតស្នើសុំនាយកដ្ឋានអធិការកិច្ចការងារបញ្ជាឲ្យក្រុម​ហ៊ុនណាហ្គាវើលដ៍ទទួលយកកម្មករនិយោជិតទាំង៣៧៣នាក់ ចូលបម្រើការងារវិញបន្ទាប់ពី​ក្រុមហ៊ុនណាហ្គាវើលដ៍បានដាក់សំណើបញ្ឈប់កម្មករនិយោជិតទៅនាយកដ្ឋានអធិការកិច្ចការងារ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដែលសំណើនោះគ្មានសុពលភាពតាមផ្លូវច្បាប់។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សហជីពបានផ្ញើលិខិតទៅក្រុមហ៊ុនណាហ្គាវើលដ៍ ស្នើរៀបចំ​វេនការងារឲ្យកម្មករនិយោជិតទាំង៣៧៣នាក់ ដូចកម្មករនិយោជិតផ្សេងៗទៀត។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សហជីពបានផ្ញើលិខិតជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសុំជួបរាយការណ៍ពីវិវាទដែលបានកើតឡើង និងការមិនអនុវត្តន៍ច្បាប់ស្តីពីការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍បន្ទាប់ពីមិនទទួលបានការឆ្លើយតបពីអធិការកិច្ចការងារ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏មិនទាន់បានឆ្លើយតបនឹងការស្នើសុំជួបរបស់តំណាងកម្មករនិយោជិតដូចគ្នា។

សហជីពបានខិតខំប្រឹងប្រែងព្យាយាមស្វែងរកដំណោះស្រាយជាមួយក្រុមហ៊ុនដោយសន្តិវិធី តែភាគីខាងក្រុមហ៊ុនមិនអើពើនឹងការស្នើសុំជួបរបស់សហជីពនោះទេ តែផ្ទុយទៅវិញភាគីខាងក្រុមហ៊ុនមានតែព្យាយាមបញ្ចុះបញ្ចូលកម្មករនិយោជិតដែលមានវត្តមាននៅកន្លែងការងារឲ្យរៀបចំក្រុមចរចាបញ្ហាផ្សេងៗជាមួយខ្លួន ដែលនេះស្តែងឲ្យឃើញពីចេតនារបស់ក្រុមហ៊ុនក្នុងការរើសអើងសហជីព និងមិនមានស្មារតីក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារជាមួយសហជីព។

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្នែកធនធានមនុស្សនៃក្រុមហ៊ុននេះ បានចេញសេចក្តីជូនដំណឹង​បញ្ចប់កិច្ចសន្យាការងារក្រុមថ្នាក់ដឹកនាំសហជីព និងប្រតិភូបុគ្គលិក។

ទុក្ខវេទនា និងការរងអំពើអយុត្តិធម៌ របស់កម្មករនិយោជិតនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាការឆ្លុះបញ្ចាំងពីការអនុវត្តន៍ច្បាប់នៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាគំរូអាក្រក់ទៅដល់និយោជកផ្សេងទៀតអនុវត្តន៏តាមបទពិសោធន៏របស់ក្រុមហ៊ុនណាហ្គាវើលដ៍ដូចគ្នា។ យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់​សិទ្ធិមនុស្ស និងសិទ្ធិការងារ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានលើករណីនេះដោយយកចិត្តទុកដាក់ និង អំពាវនាវដល់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មេត្តាពិនិត្យឡើងវិញលើការស្នើសុំបញ្ចប់កិច្ចសន្យាការងារកម្មករ​និយោជិត ដែលក្រុមហ៊ុនមិនបានអនុវត្តន៍ត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និងធ្វើអធិការកិច្ចឲ្យបានត្រឹមត្រូវ ដោយឈរលើគោលការណ៍ច្បាប់ជាធំ ដើម្បីពង្រឹងនីតិរដ្ឋក្នុងប្រទេសកម្ពុជា ។ ម៉្យាងវិញទៀត ការព្រងើយកន្តើយ មិនអើពើ អនុវត្តន៍ច្បាប់របស់ក្រុមហ៊ុនខ្នាតយក្សមួយនេះនឹងជាគំរូរអាក្រក់ដល់អ្នកវិនិយោគទុនផ្សេងៗទៀតយកតម្រាប់តាម ធ្វើឲ្យកម្មករនិយោជិត​ រងអំ​ពើ​អយុត្តិធម៌កាន់តែច្រើន ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិទៀតផង។

យើងខ្ញុំស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យ និងជួយអន្តរាគមន៍ផ្ដល់ដំណោះស្រាយសមស្របលើករណីនេះ។ យើងក៏ស្នើសុំឲ្យថ្នាក់គ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើការចរចាជាមួយតំណាងសហជីព ដើម្បីស្វែង​រកដំណោះស្រាយសមស្របណាមួយដែលអាចទទួលយកបានដោយភាគីទាំងសងខាង ប្រកប​ដោយ​​​​​សេចក្តីស្មោះត្រង់ និងបង្កើតទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយសហជីពនៅកន្លែងការងារ ជាពិសេសគឺការ​ទទួលយកកម្មករនិយោជិតទាំង ៣៧៣នាក់ចូលបម្រើការងារវិញ ក៏ដូចជាបញ្ឈប់រាល់ការរើសអើង និងការធ្វើទុក្ខបុកម្នេញផ្សេងៗទៅលើសហជីព ៕

ថ្ងៃ ពុធ ១២ រោច ខែ​ កត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ធ្វើនៅភ្នំពេញ ថ្ងៃ ទី ០១  ខែ ធ្នូ ឆ្នាំ២០២១                                       

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖

១. ​បណ្ដាញយុវជនកម្ពុជា (CYN)

២. សម្ព័ន្ធសហជីពកម្ពុជា (CATU)

៣.​ សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៤. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​

៥.​ សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (IDEA)

៨. ​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

​៩.​ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

១០. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

១១. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)

១២. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (CIWA)

១៣. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)

១៤. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)

១៥.​ សហភាពផ្ទះសាមគ្គី (SH)

១៦. សមាគមមន្រ្តីរាជការស៊ីវិលឯករាជ្យ (CICA)

១៧. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)

១៨. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

១៩. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)

២០. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

២១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

២២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

២៣. អង្គការសមាគមធាងត្នោត (STT)

២៤. អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC)

២៥. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

សេចក្ដី​ថ្លែងការណ៍​រួម ទម្លាក់​ចោលរាល់​ការចោទប្រកាន់​​ និងដោះលែង តំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ ធនធានធម្មជាតិ​ទាំងអស់ ថ្ងៃច័ន្ទ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥  ខែវិច្ឆិកា ​ឆ្នាំ២០២១

យើងខ្ញុំ​ទាំងអស់ ជាក្រុមអង្គការសង្គមស៊ីវិល​ សមាគម បណ្ដាញ សម្ព័ន្ធ សហជីព សហគមន៍មូលដ្ឋានទាំងជនជាតិដើមភាគតិច និងមែនភាគតិចដែលមានរាយនាម​ដូចខាងក្រោម ​សូមសម្ដែង​ការសោកស្តាយ និងព្រួយបារម្ភ​យ៉ាងខ្លាំង ​ចំពោះការចោទប្រកាន់ ការចាប់ និងឃុំខ្លួនតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ នាពេលថ្មីៗកន្លងមកនេះ និងទទូចស្នើសុំឱ្យទម្លាក់រាល់ការរាល់ចោទប្រកាន់ចោទប្រកាន់ទាំងឡាយ និងដោះលែងពួកគេទាំងនោះឱ្យមានសេរីភាពវិញដោយឥតលក្ខខ័ណ្ឌ។​

ក្នុងរយៈកាលកន្លងមកនេះ មានតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងការពារធនធានធម្មជាតិ ជាច្រើននាក់ត្រូវបានរងការចោទប្រកាន់ និងចាប់ឃុំខ្លួន យ៉ាងអយុត្តិធម៌ ដោយពួកគាត់គ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពស្របច្បាប់ក្នុងការការពារដីធ្លី ​ព្រៃឈើ និងធនធានធម្មជាតិ ដោយសន្តិវិធី។

លោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើដ៏ឆ្នើមម្នាក់ប្រចាំខេត្តរតនគិរី ដែលបានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការពារព្រៃឈើ ដីធ្លី របស់សហគមន៍ជនជាតិដើមភាគតិច នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនៈគិរី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ តាមដីការបង្គាប់ឲ្យចាប់ខ្លួ​នលេខ០៤/២០២១ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលរូបលោកទៅពិនិត្យឯកសារបោះឆ្នោតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។ លោកត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តរតនគិរី ដោយចោទប្រកាន់ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្កាដុត ឈូសឆាយ​ ដើម្បីយកដីព្រៃមកធ្វើជាកម្មសិទ្ធិ ​តាមប្បញ្ញត្តិមាត្រា៦២ ចំណុច១ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។ ការចោទប្រកាន់នេះ ធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់លោក និងជាការបំបាក់ស្មារតី ដោយលោកតែងតែចេញមុខយ៉ាងសកម្ម ក្នុងការចូលរួមការពារព្រៃឈើ ដីសហគមន៍ជនជាតិដើមភាគតិច និងការពារធនធានធម្មជាតិ នៅក្នុងសហគមន៍ឃុំសេដា ស្រុកលំផាត់ ​ខេត្តរតនៈគិរី ដើម្បីរក្សាទុកសម្រាប់អ្នកជំនាន់ក្រោយ ។

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងខេត្តរតគិរីបានលើកយកសំណុំរឿង របស់លោកឆន ផល្លា មកធ្វើការជំនុំជម្រះជាសាធារណៈ និងប្រកាសសាលក្រម នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសម្រេចឲ្យរូបលោកត្រូវផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ដោយមិនមានពិន័យជាប្រាក់ តាមមាត្រា៩៧ ចំណុច៦ ច្បាប់ស្តីពីព្រៃឈើ​ ។

ចំណែកករណីលោក ផុន ​សុផល តំណាងសហគមន៍ដីធ្លីឃុំជាំក្រវៀន ស្រុកមេម៉ត ខេត្តត្បូងឃ្មុំត្រូវបានសមត្ថកិច្ចចាប់ខ្លួនរូបលោក នៅចំនុចច្រកចូលក្រុមហ៊ុន យិះជៀ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីរូបលោក ត្រលប់ពីចូលរួមកិច្ចប្រជុំឆ្លុះបញ្ជាំងសកម្មភាពការងារប្រចាំឆ្នាំ២០២០ ជាមួយសមាគមសម្ព័ន្ធកសិករកម្ពុជា ដែលធ្វើឡើងនៅសហគមន៍ថ្មធំព្រែកត្របែក ភូមិអណ្តូងត្របែក ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ការចាប់ខ្លួននេះធ្វើឡើងតាមរយៈដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៣ ចុះថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២០​​ ដោយចោទប្រកាន់ពីបទសមគំនិតក្នុងអំពើញុះញង់ឲ្យប្រព្រឹត្ត​ អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមប្បញ្ញត្តិមាត្រា៤៩៤ មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកមក្ពុជា ដែលប្រព្រឹត្តតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។​ លោកត្រូវបាន​នាំខ្លួនពីខេត្តព្រះសីហនុ ​មកឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារ​ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយមិនបានផ្តល់ព័ត៌មានដល់ក្រុមគ្រួសាររបស់គាត់ ឱ្យស្របទៅតាមនីតិវិធីឡើយ​ ​ក្រោយមកទើបក្រុមគ្រួសារបានដឹងព័ត៌មានតាមរយៈ មន្ត្រីពន្ធនាគារដែលបានទាក់ទងទៅពួកគាត់ ។​

សំណុំរឿងរបស់លោក ផុន សុផល ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ​ បើកសវនាការជាសាធារណៈកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយះពេល១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល។ ដោយមិនសុខចិត្តនិងសេចក្តីសម្រេច របស់សាលាដំបូងខេត្តត្បូងឃ្មុំ ទើបរូបលោកប្រគល់ជូនមេធាវីក្នុងការធ្វើបណ្តឹងឧទ្ធរណ៍មកសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបន្ត ហើយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ត្រូវបានសាលាឧទ្ធរណ៍លើកយកសំណុំរឿងនេះមកប់កសវនាកាជាសាធារណៈនិងបានប្រកាស​សាលដីកានៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តត្បូងឃ្មុំ ទុកនៅដដែល ។ លោក ផុន​សុផល ជាតំណាងសហគមន៍ដីធ្លីជាំក្រវៀន ខេត្តត្បូងឃ្មុំ តែងតែធ្វើសកម្មភាព ក្នុងការជួយជ្រោមជ្រែងការពារសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងសហគមន៍ និងតែងតែឈឺឆ្អាលចូលរួមតស៊ូមតិដោយអហិង្សា ពីបញ្ហាអយុត្តិធម៌សង្គម និងព្រឹត្តិកាណ៍សង្គមនានា ស្របតាមច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ ។

សំណុំរឿងរបស់លោក ចាន់ ធឿន ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ពីជនល្មើសកាប់ឈើ ​ប៉ាក យ៉ាងគួគឺ​ជាកូនមេបញ្ជាការរង​កងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាឈ្មួញរកស៊ីឈើដុះស្លែ នៅក្នុងតំបន់ព្រៃឡង់ បានដាក់ពាក្យបណ្ដឹងលើសមាជិកសកម្មរបស់បណ្តាញសហគមន៍ព្រៃឡង់។ដោយមិនសុខចិត្តនិងសេចក្តីសម្រេច របស់សាលាដំបូងខេត្តកំពង់ធំ ទើបរូបលោកប្រគល់ជូនមេធាវីក្នុងការធ្វើបណ្តឹងឧទ្ធរណ៍មកសាលាឧទ្ធរណ៍ខេត្តកំពង់ធំបន្តទៀត។ លោក ចាន់ ធឿន ​ជាសមាជិកសកម្មរបស់បណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដកំពង់ធំ គាត់បានចូលរួមសកម្ម​ភាព​ការពារព្រៃឈើ ជាពិសេសការឃ្លាំមើលស្ថានភាពព្រៃឈើក្នុងតំបន់ព្រៃឡង់ និងសហគមន៍ព្រៃឈើ។

សំណុំរឿងរបស់លោក ខេម សុឃី និងលោក សូ ថាល់ ជាសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ខេត្ដព្រះវិហារ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ​ បើកសវនាការជាសាធារណៈ ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយះពេល ៦ខែ(ប្រាំមួយ)ខែ និងពិន័យជាប្រាក់ចំនួន ៤លានរៀល។ ដោយមិនសុខចិត្តនិងសេចក្តីសម្រេច របស់សាលាដំបូងខេត្តព្រះវិហារ ទើបរូបលោកប្រគល់ជូនមេធាវីក្នុងការធ្វើបណ្តឹងមកសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបន្ត ទើបត្រូវបានសាលាឧទ្ធរណ៍លើកយកសំណុំរឿងនេះមកសវនាកាជាសាធារណៈ និងបានប្រកាស​សាលដីកា ដោយសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តព្រះវិហារទុកនៅដដែល និងបន្ដប្ដឹងទៅតុលាការកំពូលបន្ដទៀត។ លោក ខេម សុឃី និងលោក សូ ថាល់ គឺជាសមាជិកសកម្មរបស់បណ្ដាញសហគន៍ព្រៃឡង់ខេត្ដព្រះវិហារ បានចូលរួមការពារធនធានធម្មជាតិ និងព្រៃឈើនៅតំបន់ព្រៃឡង់។

ក្រៅពីករណីខាងលើនេះ ក្រុមយុវជនសកម្មក្នុងការចូលរួមការពារបរិស្ថាន ដែលត្រូវបានដោះលែងនាពេលថ្មីៗកន្លងមកនេះ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន ​កែវរស្មី លោក លី ច័ន្ទតារាវុធ លោក យឹម លាងហី កញ្ញា ស៊ុន រដ្ឋា ទាំងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ដោយមិនទាន់មានការទម្លាក់ចោលរាល់ការចោទប្រកាន់នៅឡើយ និងរួមទាំងសកម្មជនសហគមន៍ដីធ្លី ព្រៃឈើ ធនធានធម្មជាតិដូចជា សមាជិក សកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ នៅតាមបណ្តាខេត្តនានាជាច្រើននាក់ផ្សេងទៀត ក៏ត្រូវរងការចោទប្រកាន់ និងឃុំខ្លួនជាបន្តបន្ទាប់ ដោយគ្រាន់តែចូលរួមយ៉ាងសកម្មក្នុងការអនុវត្តន៍សិទ្ធិរបស់ពួកគេដោយអហិង្សា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិ ដែលប្រទេសកម្ពុជាជាហត្ថលេខី។

យើងខ្ញុំទាំងអស់គ្នាជាអង្គការសង្គមស៊ីវិល សមាគម បណ្ដាញ សម្ព័ន្ធ សហជីព សហគមន៍ សង្កេតឃើញថា​ មានការ​ធ្វើទុក្ខបុកម្នេញ​ពីសំណាក់​អាជ្ញាធរ ការចោទប្រកាន់ពីស្ថាប័នតុលាការ ការចាប់ខ្លួនសកម្មជនដីធ្លី បរិស្ថាន អ្នកការពារធនធានធម្មជាតិ ជាច្រើននាក់ ដោយភាគច្រើនពួកគេត្រូវរងការចោទប្រកាន់ពី បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទល្មើសផ្សេងៗទៀត ដែលមានលក្ខណៈនយោបាយ ដើម្បីបំបិទសំឡេងរិះគន់របស់អ្នកទាំងនោះ ។

ចំពោះការការចាប់ និងឃុំខ្លួន សកម្មជនសកម្មទាំងអស់ខាងលើនេះ គឺជា​ការគម្រាមកំហែង បំភិតបំភ័យ និងធ្វើទុក្ខបុកម្នេញដោយផ្ទាល់ និងប្រយោល ចំពោះ​សកម្មជនបម្រើកិច្ចការសង្គមទូទាំងប្រទេស ដែលតែងតែជួយការពារសិទ្ធិពលរដ្ឋក្នុងសហគមន៍ ការពារព្រៃឈើ និងធនធានធម្មជាតិ យ៉ាងសកម្ម ។

យើងខ្ញុំ​ទាំងអស់ ស្នើសុំឱ្យរាជរដ្ឋាភិបាល​ធានា​សិទ្ធិ​សេរីភាពជាមូលដ្ឋាន ជាពិសេសសិទ្ធិសេរីភាពបញ្ចេញមតិ​ ការជួបជុំ និងសិទិ្ធសេរីភាពជាមូលដ្ឋានផ្សេងទៀត ផ្អែកតាម​រដ្ឋធម្មនុញ្ញ ​និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងជាពិសេសស្នើសុំឱ្យទម្លាក់ចោលរាល់​ការចោទប្រកាន់ទាំងឡាយដោយមិនមានលក្ខណ្ឌ ទៅលើសកម្មជនសង្គម បរិស្ថាន និងដីធ្លីទាំងអស់ ដែលដោះលែងរួចនាពេលថ្មីនេះ និងទទូចស្នើសុំឲ្យមានការដោះលែងសកម្មជន កំពុងជាប់ឃុំដែលរងការចោទប្រកាន់ទាំងអស់ នាពេលកន្លងមកឱ្យពួកគាត់មាន​សេរីភាពវិញ ដោយមិនមានលក្ខណ្ឌផងដែរ ដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារ និងបានបន្ត រួមចំណែកបម្រើក្នុងការជួយកិច្ចការងារសង្គមបច្ចុប្បន្ន និងទៅអនាគត៕

 

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ ៖

១ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

២ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)

៣ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (LICADHO)

៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

៥ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៦ អង្គការវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

៧ គណ:កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

៨ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)

៩ មជ្ឍមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

១០ សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា CTWUF

១១ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៏ ​(LRSU)

១២ សហព័ន្ធសហជីពកម្ពុជា (CATU)

១៣ សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

១៤ អង្គការសមាគមធាងត្នោត (Sahmakum Teang Tnaut- STT)

១៥ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ( CHRAC )

១៦ អង្គការគាំទ្របច្ចេកវិទ្យាជនបទក្នុងប្រទេសកម្ពុជា(RCTSO)

១៧ មជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍សង្កម​ (PDP CENTER)

១៨ យុវកសិករដើម្បីសកម្មភាពសង្គម (YPS)

១៩ សម្ព័ន្ធភាពប្រជាជនដើម្បីអធិបតេយ្យភាពស្បៀងនៅអាស៊ី (PCFS-ASIA)?

២០ សម្ព័ន្ធកសិករអាស៊ី(APC)

២១ សមាគមសម្ព័ន្ធយុវជនបទកម្ពុជា(CYRA)

២២ អង្គការសមធម៌កម្ពុជា (EC)

២៣ អង្គការពន្លកខ្មែរ (PKH)

២៤ សម្ព័ន្ធដើម្បីសុចរិភាព និងគណនេយ្យភាពសង្គម (CISA)

២៥ អង្គការតម្លាភាពកម្ពុជា (TI Cambodia)

២៦ សមាគមកសិករដើម្បីឣភិវឌ្ឍនជីវភាព (FALD)

២៧ សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា​(CICA)

២៨ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)

២៩ សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា (CIPA ) និងសមាជិក ៣៧ ស្ថាប័ន បណ្ដាញ

៣០ សហគមន៍ដីធ្លីស្ពានឆេះ ខេត្តព្រះសីហនុ

៣១ សហគមន៍ដីធ្លីអូរកម្ពុជា ខេត្តព្រះសីហនុ

៣២ សហគមន៍ដីធ្លីព្រែកត្រែង ខេត្តព្រះសីហនុ

៣៣ សហគមន៍ដីធ្លីអណ្ដូងថ្ម ខេត្តព្រះសីហនុ

៣៤ សហគមន៍ដីធ្លីអូរត្រជាក់ចិត្ត ខេត្តព្រះសីហនុ

៣៥ សហគមន៍ដីធ្លីក្បាលហុងទឹក ខេត្តព្រះសីហនុ

៣៦ សហគមន៍ដីធ្លីអូរដំរី ខេត្តព្រះសីហនុ

៣៧ សហគមន៍ដីធ្លីថ្មធំ ខេត្តព្រះសីហនុ

៣៨ សហគមន៍ដីធ្លីអូរខ្សាច់ ខេត្តព្រះសីហនុ

៣៩ សហគមន៍ដីធ្លីកសិករអង្គស្វាយ ខេត្តកំពត

៤០ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម១៧៥ ខេត្តកោះកុង

៤១ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម១៩៧ ខេត្តកោះកុង

៤២ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម៨៤៣ ខេត្តកោះកុង

៤៣ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម១២៩ ខេត្តកោះកុង

៤៤ សហគមន៍កសិករកាពារសិទ្ធិដីធ្លីតានូន ខេត្តកោះកុង

៤៥ សហគមន៍កសិករក្រីក្រក្រុម៧៦៦ ខេត្តកោះកុង

៤៦ សហគមន៍កសិករកាពារសិទ្ធិដីធ្លីរស្មីសាមគ្គី ខេត្តកំពង់ស្ពី

៤៧ សហគមន៍កសិករកាពារសិទ្ធិដីធ្លីចំបក់ត្រាង ខេត្តកំពង់ស្ពី

៤៨ សហគមន៍កសិករកាពារសិទ្ធិដីធ្លីត្រពាំងជោរ ខេត្តកំពង់ស្ពី

៤៩ សហគមន៍កសិករកាពារសិទ្ធិដីធ្លីអមលាំង ខេត្តកំពង់ស្ពី

៥០ សហគមន៍សាមគ្គីរមាសហែក ខេត្តស្វាយរៀង

៥១ សហគមន៍សាមគ្គីមានជ័យ ខេត្តស្វាយរៀង

៥២ សហគមន៍សាមគ្គី ចេសមាស ខេត្តស្វាយរៀង

៥៣ សហគមន៍ដីធ្លីអណ្ដូងត្របែក  ខេត្តស្វាយរៀង

៥៤ សហគមន៍អភិរក្សព្រៃឈើកំពង់អំពិល ខេត្តស្វាយរៀង

៥៥ សហគមន៍កសិករប្រស្រែ ខេត្តព្រៃវែង

៥៦ សហគមន៍កសិករកុកតារៀ ខេត្តតាកែវ

៥៧ សហគមន៍កសិករកន្លែងខ្លា ខេត្តតាកែវ

៥៨ សហគមន៍កសិករភូមិកណ្តាល ខេត្តតាកែវ

៥៩ សហគមន៍កសិករត្រពាំងក្រសាំង ខេត្តតាកែវ

៦០ សហគមន៍កសិករសាមគ្គី ខេត្តតាកែវ

៦១ សហគមន៍កសិករដក់ពរ ខេត្តតាកែវ

៦២ សហគមន៍លើកស្ទួយសិទ្ធមនុស្ស និងដីធ្លី ខេត្តកណ្ដាល

៦៣ សហគមន៍តទល់ ខេត្តកណ្ដាល

៦៤ សហគមន៍ត្រើយស្លា ខេត្តកណ្ដាល

៦៥ សហគមន៍ភូមិខ្ញុំ ខេត្តកណ្ដាល

៦៦ សហគមន៍កសិករដីធ្លីសាមគ្គីបុស្ស ខេត្តព្រះវិហ៊ារ

៦៧ សហគមន៍ដីធ្លីសាមគ្គីសង្កែ២មានរិទ្ធ ខេត្តព្រះវិហ៊ារ

៦៨ សហគមន៍កសិករដីធ្លីជោគជ័យ ខេត្តព្រះវិហ៊ារ

៦៩ សហគមន៍ដីធ្លីអូររំដួល ខេត្តព្រះវិហ៊ារ

៧០ សហគមន៍ប្រមេ ខេត្តព្រះវិហ៊ារ

៧១ សហគមន៍ការពារដីធ្លីប្រើសក្អក ខេត្តព្រះវិហ៊ារ

៧២ សហគមន៍ដីធ្លីសំបូរ ខេត្តព្រះវិហ៊ារ

៧៣ សហគមន៍ឬស្សីស្រុក ខេត្តព្រះវិហ៊ារ

៧៤ សហគមន៍កាឡោត ខេត្តព្រះវិហ៊ារ

៧៥ សហគមន៍ព្រៃឈើភ្នំកេរ្តិ៍សាមគ្គី ខេត្តព្រះវិហ៊ារ

៧៦ សហគមន៍កសិករមូលដ្ឋាន ខេត្តត្បូងឃ្មុំ

៧៧ សហគមន៍យើងខ្ញុំ ខេត្តត្បូងឃ្មុំ

៧៨ សហគមន៍ខ្នងក្រពើលិច ខេត្តត្បូងឃ្មុំ

៧៩ សហគមន៍កំប្រើស ខេត្តត្បូងឃ្មុំ

៨០ សហគមន៍ត្រពាំងព្រីង ខេត្តត្បូងឃ្មុំ

៨១ សហគមន៍បុស្សស្នោរ ខេត្តត្បូងឃ្មុំ

៨២ សហគមន៍ប្រឡោះ ខេត្តត្បូងឃ្មុំ

៨៣ សហគមន៍ប្រម៉ា ខេត្តក្រចេះ

៨៤ សហគមន៍សំបុក ខេត្តក្រចេះ

៨៥ បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត

 

 

សេចក្តីថ្លែងការណ៍រួម ប្រជាពលរដ្ឋសហគមន៍ក្រីក្រ អំពាវនាវឱ្យមានការអភិវឌ្ឍប្រកបដោយការចូលរួម

យើងខ្ញុំជាប្រជាពលរដ្ឋមកពីសហគមន៍នានាទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជាដែលមានរាយនាមដូចខាងក្រោម ​ធ្លាប់បាន និងកំពុងទទួលរងគ្រោះអំពីការបណ្តេញចេញដោយបង្ខំ និងការតាំងលំនៅថ្មី ដែលបណ្តាលមកពីការកើនឡើងនូវការវិនិយោគបរទេស និងវិស័យឯកជនក្នុងស្រុក ហើយនិងគម្រោងអភិវឌ្ឍនានាដែលមិនមានភាពយុត្តិធម៌ និងតម្លាភាព ។​

ការអភិវឌ្ឍទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្តនានា ត្រូវតែត្រូវបានធ្វើឡើងដោយស្របទៅនឹងច្បាប់នៅក្នុងប្រទេស ជាពិសេសគឺរដ្ឋធម្មនុញ្ញរបស់ជាតិ ដោយឈរលើគោលការណ៍យុត្តិធម៌និងស្មើភាព គោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ ដូចជាសិទិ្ធរស់រានមានជីវិត សិទិ្ធទទួលបានលំនៅឋានសមរម្យ សិទិ្ធក្នុងការបញ្ចេញមតិ -ល-​ ដើម្បីបង្កើតជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព ។

ការបណ្តេញចេញដោយបង្ខំ និងមិនត្រឹមត្រូវ ធ្វើឱ្យសហគមន៍ជាច្រើនប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការជំពាក់បំណុលវ័ណ្ឌកជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និងអ្នកចងការប្រាក់ឯកជន ជីវភាពកាន់តែធ្លាក់ចុះដុនដាបខ្លាំង ការរងរបួសលើរូបរាងកាយ ការគម្រាមកំហែង និងការជាប់ពន្ធនាគារដោយសារការតវ៉ាទាមទារសិទិ្ធដីធ្លី និងលំនៅដ្ឋាន ការខ្វះខាតសេវាថែទាំសុខភាព និងអប់រំនៅកន្លែងតាំងលំនៅថ្មី ការបាត់បង់មុខរបរ ឬដីធ្លីធ្វើស្រែចំការ ហើយនិងការចំណាកស្រុក ។ល។ ទាំងនេះសុទ្ធតែជាផលប៉ះពាល់ដោយផ្ទាល់ពីបណ្តេញចេញដោយបង្ខំ និងការតាំងលំនៅថ្មី ក្រោមរូបភាពដើម្បីអភិវឌ្ឍប្រទេស​ ។ ចំពោះប្រជាពលរដ្ឋសហគមន៍ ដីធ្លី គឺជាជីវិត ហើយប្រសិនបើបាត់បង់វា គឺប្រៀបដូចជាការបាត់បង់ជីវិតដូច្នេះឯង ។

ការបណ្តេញចេញដោយបង្ខំ គឺជាបទពិសោធន៍ដ៏ជូរចត់យ៉ាងខ្លាំងបំផុត ដែលប្រជាពលរដ្ឋសហគមន៍ មិនដែលជួបប្រទះ ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងស្រុកមក ។ ភាគច្រើននៃការបណ្តេញចេញដោយបង្ខំ អាជ្ញាធរមិនបានគោរពសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ។

យើងខ្ញុំជាប្រជាពលរដ្ឋមូលដ្ឋានមកពីសហគមន៍ក្នុងទីក្រុង និងតាមបណ្តាខេត្តនានា ត្រូវ​បានជម្លៀសចេញ​ពីលំនៅ​ឋាន​ ឬត្រូវបានគេរំលោភយកដីធ្លី​​ ​ ក្រោម​ហេតុ​​ផលដើម្បីធ្វើការអភិវឌ្ឍ ការរៀបចំ​សណ្តាប់​ធ្នាប់ សន្តិសុខ និងសុវត្ថិ​ភាពសង្គម ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ។ ផ្ទុយទៅវិញជាក់ស្តែង កន្លងមកក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតំបន់​ជន​បទ​មួយចំនួនតាមបណ្តាខេត្ត ពួកយើងដែល​ជាម្ចាស់ផ្ទះ ជា​ម្ចាស់ដី​ គឺមិនទទួលបានផល​អ្វីពីការ​អភិវឌ្ឍទាំងនោះនោះទេ ។ ផ្ទុយទៅវិញ ពួកយើងត្រូវបានគេបង្ខំឱ្យចាកចេញ​ពីលំនៅឋានរបស់​ខ្លួនទៅ​រស់នៅ​ក្នុង​តំបន់ឆ្ងាយពីទីក្រុង ឬទៅតំបន់ដែលមិនទាន់មានសេវាសាធារណៈ និងហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់គ្រាន់នៅ ឡើយ ។ ជារឿយៗ តំបន់ដែលពួកយើងត្រូវបានជម្លៀសទៅនោះ នៅឆ្ងាយ​ពីកន្លែង​ប្រ​កប​របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកយើង ហើយវាបានក្លាយជាប្ញសគល់​ដ៏ធំមួយ​នៃភាពក្រីក្រ​តោក​យ៉ា​ក​។

ទោះបីជាក្នុងអំឡុងពេលនៃការរីករាលដាលឆ្លងជំងឺកូវី-១៩ ក៏សហគមន៍មួយចំនួននៅតែត្រូវបានបានអាជ្ញាធរបណ្តេញចេញពីលំនៅឋាន ដោយការផ្លាស់ប្តូរពីតាំងចាស់ទៅទីតាំងថ្មីដែលមានចំងាយឆ្ងាយពីទីប្រជុំជន ខណៈពេលប្រជាសហគមន៍ទាំងនោះកំពុងតែជួបប្រទះជាមួយនឹងបញ្ហាជីវភាពប្រចាំថ្ងៃដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ។ រីឯសហគមន៍ជាច្រើនផ្សេងទៀត ដែលមិនទាន់ទទួលបានដំណោះស្រាយលើបញ្ហាដីធ្លី កំពុងប្រឈមមុខនឹងវិបត្តិជីវភាព និងវិបត្តិបំណុលវ័ណ្ឌកកាន់តែខ្លាំងឡើងៗ ។

អាជ្ញាធរមិនសូវផ្តល់ការប្រឹក្សាយោបល់ជាមួយពួកយើងជាប្រជាពលរដ្ឋក្នុងសហគមន៍នោះទេ ហើយភាគច្រើនពួកយើងបែរជាទទួលរងនូវការគម្រាមកំហែង និងបង្ខំឱ្យចាកចេញ ហើយទទួលយកសំណងដ៏តិចតួចដែលមិនត្រឹមត្រូវ ឬទៅតាំងលំនៅថ្មីដោយមិនមានសំណង ។ ដោយទទួលរងនូវភាពអយុត្តិធម៌ទាំងនេះ ដើម្បីឱ្យយើងខ្ញុំជាប្រជាពលរដ្ឋមកពីសហគមន៍ក្រីក្រ លែងមានទំនុកចិត្តលើអាជ្ញាធរមូលដ្ឋាន ហើយធ្វើការតវ៉ាទាមទារ និងស្នើសុំមកអាជ្ញាធរថ្នាក់ជាតិនានា ក៏ដូចជាសម្តេចនាយករដ្ឋមន្ត្រី សុំឱ្យជួយផ្តល់នូវដំណោះស្រាយដ៏សមរម្យមួយលើបញ្ហាដីធ្លី និងលំនៅឋានរបស់យើងខ្ញុំ ។ យើងខ្ញុំជាប្រជាពលរដ្ឋមូលដ្ឋាន មិនបដិសេធចំពោះការអភិវឌ្ឍនោះទេ ប៉ុន្តែស្នើសុំឱ្យការអភិវឌ្ឍនោះ ប្រកបដោយការចូលរួម យុត្តិធម៌ សមភាព និងតម្លាភាពសម្រាប់ទាំងអស់គ្នា ។

ក្នុងឱកាសទិវាលំនៅឋានពិភពលោក ឆ្នាំ២០២១នេះ យើងខ្ញុំទាំងអស់គ្នាទទូចស្នើសុំ​​​​​​​​​រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ៖

– ដោះស្រាយបញ្ហាដីធ្លី និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋានឱ្យបានឆាប់រហ័ស
– គោរព និងការពារសិទ្ធិជាមូលដ្ឋានរបស់យើងខ្ញុំជាប្រ​ជា​​​ពល​រដ្ឋ​​​ក្រីក្រ ដូចជាសិទ្ធិរស់នៅដោយសមរម្យ និងមានសេចក្តីថ្លៃថ្នូរ ជាពិសេសគោរពនូវសិទិ្ធរស់រានមានជីវិត សិទិ្ធក្នុងការទទួលបានលំនៅដ្ឋានសមរម្យ សិទិ្ធក្នុងការបញ្ចេញមតិ និងសិទិ្ធក្នុងការប្រមូលផ្តុំ របស់ពួកយើងទាំងអស់គ្នា ។​
– បញ្ឈប់ការ​បណ្តេ​ញចេញ​ដោយ​បង្ខំ ការប្រើអំពើហិង្សា និងបញ្ឈប់ការ​ប្រើប្រាស់​ប្រ​ព័ន្ធ​តុ​លាការគាប​សង្កត់​លើប្រជា​ពល​រដ្ឋ ជាពិសេសគឺសកម្មជនដីធ្លី និងលំនៅឋាន ជាពិសេសក្នុងអំឡុងពេលនៃការបន្តរីករាលដាលនៃជំងឺកូវីដ-១៩ នេះ​ ។
– វាយតម្លៃផលប៉ះពាល់បរិស្ថាន និងផលប៉ះពាល់សង្គម ដោយអនុលោមទៅតាមបទដ្ឋានអន្តរជាតិ និងសហការជាមួយសហគមន៍ដែលរងផលប៉ះពាល់មុនពេលអនុញ្ញាតិឱ្យមានគម្រោងអភិវឌ្ឃន៍នានាកើតមានឡើង។
– អនុវត្តន៍គោលនយោបាយផ្សេងៗពាក់ព័ន្ធនឹងលំនៅឋានឱ្យមានប្រសិទ្ធិភាព ដោយផ្តោតលើការខិតខំប្រឹងប្រឹង កែលម្អទីតាំលំនៅឋានសហគមន៍ក្រីក្រនៅនឹងកន្លែងជាជម្រើសចម្បង និងជម្រើសផែនការសុវត្ថិភាពដីធ្លីផ្សេងៗទៀតដែលអាចធ្វើបាន ហើយចៀសវាងឱ្យបាននូវការបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។

 

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖

១. សហគមន៍ផ្លូវរថភ្លើង

២. សហគមន៍៩២

៣.​សហគមនរលួសជើងឯក

៤.​ សហគមន៍ជើងឯកក្រុម ៣

៥.​ សហគមន៍ជើងឯកក្រុម ៤

៦. សហគមន៍ស្ទឹងមានជ័យ

៧. សហគមន៍បូរីកីឡា​

៨. សហគមន៍បឹងឈូកអេ

៩. សហគមន៍មិត្តភាព

១០. សហគមន៍ជ្រោយចង្វារ

១១. សហគមន៍សំរោងត្បួង

១២. សហគមន៍បឹង​ឈូក

១៣. សហគមន៍បឹងត្របែកភូមិ៤

១៤. សហគមន៍ភូមិ២៣

១៥. សហគមន៍ទួលសង្កែអេ

១៦. សហគមន៍ត្រពាំងរាំងថ្មី

១៧. សហគមន៍សែនរីករាយ

១៨. សហគមន៍សំរោងមានជ័យ

១៩. សហគមន៍បុរីមិត្តភាព

២០. សហគមន៍ឬស្សីស្រស់

២១. សហគមន៍សាមគ្គីរុងរឿង

២២. សហគមន៍ព្រែកតាគង់ផ្លូវ៦០ម៉ែត្រ

២៣. សហគមន៍ព្រែកតាគង់៣

២៤. សហគមន៍ស្មាសាន

២៥. សហគមន៍បុរីដើមស្រល់

២៦. សហគមន៍ស្ត្រីឃ្លាំងសាំង

២៧. សហគមន៍និរោធបឹងឈូក

២៨. សហគមន៍បឹងឈូកមានជ័យថ្មី២

២៩. សហគមន៍ស្ទឹងកំបុត

៣០. សហគមន៍វាលស្បូវ

៣១. សហគមន៍ស្ត្រីក្លាហាន

៣២. សហគមន៍ព្រែកតាគង់រុងរឿង

៣៣. សហគមន៍ឡពាំង (កំពង់ឆ្នាំង)

៣៤. សហគមន៍រមាសហែក (ស្វាយរៀង)

៣៥. សហគមន៍មានជ័យ (ស្វាយរៀង)

៣៦. អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ

៣៧.​ អង្គការសមធម៌កម្ពជា

៣៨. អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង

៣៩. អង្គការសមាគមធាងត្នោត

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

ស្ថានភាពរស់នៅរបស់អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ

បញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្ករហានិភ័យផ្នែកសុខភាពមានសភាពធ្ងន់ធ្ងរហើយសេដ្ឋ កិច្ច ​ក៏ទទួលផលប៉ះពាល់កាន់តែខ្លាំងផងដែរ។ ថ្វីត្បិតតែ វាជាបញ្ហាសកលតែក្រុមអ្នកប្រកបមុខ របរ​​ក្រៅប្រព័ន្ធ និងប្រជាជនក្រីក្រគឺជាអ្នកដែលកំពុងទទួលផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺនេះ ហើយ ពួកគេជាក្រុមគោលដៅដែលរាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់។ តាមរយៈ​​​​របាយការណ៍​ខាងក្រោម​​ បានបង្ហាញ​ថា ប្រជាជនដែលជាអ្នកប្រករបរក្រៅប្រព័ន្ធជាង៩០% នៃអ្នកផ្តល់បទសម្ភាស៩៦នាក់ សុទ្ធតែទទួលរងផលប៉ះពាល់នៃប្រាក់ចំណូល ក្នុងនោះមានរហូត​ដល់​ទៅជាង៧០% ​នៃអ្នកផ្តល់បទ សម្ភាស បានធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួនរហូតដល់ទៅ៦០ ទៅ១០០%។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​​បានបង្កើតកម្មវិធីឧបត្តម្ភជាសាច់ប្រាក់ និងមានការអនុវត្តបានល្អប្រសើរ ដែលនេះ​ជា សញ្ញាណល្អ ខណៈពេលដែលប្រជាជនបាននិងកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩។ ប៉ុន្តែ រាជរដ្ឋាភិបាលគួរតែពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីធានាថា គ្រប់​អ្នក​ដែលត្រូវការការគាំទ្រទាំងអស់ទទួលបានជំនួយពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។

 

ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះ សូមចូលទៅកាន់គេហទំព័រ www.teangtnaut.org

បញ្ជាក់៖សម្រាប់អ្នកដែលចង់បានរបាយណ៍ការនេះជាឯកសារបោះពុម្ពអាចចុះឈ្មោះនៅក្នុងតំណភ្ជាប់នេះ https://forms.gle/t5haVV96W7giW5me9​​  ក្រុមការងារនឹងរៀបចំជូន។ សូមអរគុណ!

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សេចក្តីថ្លែង​ការណ៍រួម ស្តារ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ឡើង​វិញ​នៅមុន​ពេល​បង្កើត​ស្ថា​ប័ន​សិទ្ធិ​មនុស្ស​ជាតិ​

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១

យើង​ខ្ញុំ​ជាអង្គការ​សង្គម​ស៊ីវិល​ សហជីព សមាគម និងសហគមន៍ដូច​មាន​រាយនាម​ខាងក្រោម​ ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​វិវឌ្ឍន៍នាពេល​ថ្មី​ៗ​នេះ ​ចំពោះបំណង​របស់​​រាជរដ្ឋាភិបាល​ក្នុងការ​​បង្កើតស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ ខណៈដែល​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅតែប្រឈម​ជាបន្តបន្ទាប់។ ទោះ​បី​ជាស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​មាន​ភាព​ចាំបាច់​​ខ្លាំង​នៅប្រទេស​​កម្ពុជាយ៉ាង​ណា​ក្តី​​ ប៉ុន្តែ​បើ​បង្កើតស្ថាប័ន​នោះ​ឡើង​​​ក្នុង​បរិយាកាសបែប​​នេះ ​នឹង​បង្កើន​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំងជុំវិញ​​ប្រសិទ្ធភាពនិង​ទំនុក​ចិត្ត​នៃ​ស្ថាប័ន​នេះ​។ យើង​ខ្ញុំ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​លើ​ការ​ស្តារ​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជាឡើងវិញ​​ជាមុន​សិន​ មុនពេល​ដែល​​បង្កើត​ស្ថា​ប័ន​នេះឡើង​​ដើម្បី​ធានា​ថាការ​បង្កើត​​ស្ថាប័ន​នេះនឹង​ផ្តល់​អត្ថប្រយោជន៍​ពិត​ប្រាកដ​ក្នុងការ​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស​ ជាជាង​​ការ​បង្កើត​ឡើង​ដើម្បី​គ្រាន់តែ​បំពេញទៅ​តាម​​ការអះអាង​ប្តេជ្ញាចិត្ត​ផ្នែក​សិទ្ធិមនុស្ស​​របស់​រដ្ឋាភិបាល​​នាពេល​កន្លងមកប៉ុណ្ណោះ​។

នៅ​ពេល​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ ត្រូវ​មាន​ការ​ពិចារណា​ឱ្យ​បាន​ហ្មត់ចត់ទៅតាម​​គោល​ការណ៍ទីក្រុង​​ប៉ារីស​ ដែលធានាជា​ស្តង់ដារ​​អប្បបរមាអន្ត​រជាតិក្នុងការ​បង្កើត​​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិប្រកបដោយ​​​ទំនុក​ចិត្ត​ និង​ ​​ប្រសិទ្ធភាព​។ ចំណុចសំខាន់​បំផុត​នោះ​គឺ​លក្ខខណ្ឌ​នៃ​ឯក​រាជ្យ​ភាព​ពី​រដ្ឋាភិបាល​។ ប៉ុន្តែ​ ​គួរ​ឱ្យ​ស្តាយ​​ដែលនាពេល​កន្លង​​មក ​មាន​ការ​បង្កើត​ស្ថាប័ន​ឯក​រាជ្យ​ជាច្រើន​ តែ​​ទីបំផុតស្ថាប័ន​ទាំងអស់​នោះ​​អសកម្ម​ ឬស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រងរបស់​​រដ្ឋាភិបាល​ទាំង​ស្រុង​​ ដែលនេះ​​ធ្វើ​ឱ្យយើង​​ខ្ញុំ​បារម្ភ​ថា​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ដែល​នឹង​បង្កើត​ឡើង​នោះ​ក៏​មិន​ខុស​ពី​​ស្ថាប័ន​មុន​ៗទាំងនោះ​ដែរ។​

ក្នុង​ពេល​ដែលបរិយាកាស​​សិទ្ធិ​មនុស្សនៅតែប្រឈមនោះ​ កាន់តែ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​​នៅពេល​នេះ​ ​អាច​នឹង​មិន​បំពេញ​តាម​គោល​បំណង​នៃ​ស្ថាប័ន​នេះ​ចំពោះ​ការ​ការពារ​​និងការ​​លើក​កម្ពស់​សិទ្ធិ​មនុស្ស​។ នៅ​ឆ្នាំ​២០២១ នេះ​ ក៏មិន​ខុស​គ្នា​នឹង​​​ឆ្នាំ​មុន​ៗដែរ​ ​​ស្ថាន​ភាព​សិទ្ធិ​មនុស្សមាន​សភាពធ្លាក់ចុះ និង​កាន់​តែប្រឈម​​​ថែម​ទៀត​ដោយ​សារ​​​​ការ​រីក​រាល​ដាល​ជាសកល​នៃ​ជំងឺកូវីដ១៩។ ទោះ​យ៉ាង​ណាក្តី ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ដាក់​កំហិតដ៏តឹង​រ៉ឹងទៅ​​​លើ​សេរីភាព​មូលដ្ឋាន។ លំហសេរីភាព​របស់​ពលរដ្ឋ​បន្ត​រួម​តូច​ទៅៗ​ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ​ ដោយ​អាជ្ញា​ធរ​បាន​នឹង​កំពុង​ប្រើប្រាស់វិធាន​ការ​ជាច្រើនដើម្បី​​គាប​សង្កត់​ទៅលើ​សំឡេង​រិះ​គន់​ ក្នុង​នោះ​រួម​ទាំង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​យាយីទៅ​​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សមាជិក​គណបក្ស​ជំទាស់​ អ្នក​សារព័ត៌មាន​ឯក​រាជ្យ​ និង​អ្នក​មានសំឡេង​ជំទាស់​ផ្សេង​ៗទៀត​។ លើស​ពីនេះ​ ការ​អនុម័ត​ច្បាប់​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​គាបសង្កត់​ និងការ​ធ្វើ​​វិសោធនកម្ម​លើ​ច្បាប់​ជាធរមាន​មួយ​ចំនួន​បង្ហាញ​ពី​និន្នាការ​របស់​រដ្ឋាភិបាលដែល​ផ្តោតទៅលើ​​​អំណាចរបស់​ខ្លួន​ ​ជា​ជាង​​ផលប្រយោជន៍​ និង​សិទ្ធិ​មនុស្សរបស់​​​ប្រជាពលរដ្ឋ។

យើង​ខ្ញុំ​ទទួល​ស្គាល់​ថា​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិពិត​ជា​មាន​សារៈសំខាន់​ ​ក្នុងការ​ស៊ើប​អង្កេត​លើ​ករណី​​រំលោភ​​សិទ្ធិ​មនុស្ស​ ប៉ុន្តែ ​​យើង​ខ្ញុំពិ​ត​ជា​​គ្មាន​ទំនុក​ចិត្ត​ថា​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ដែល​រដ្ឋាភិបាល​នឹង​បង្កើត​ឡើង​នេះនឹង​​មាន​ឯក​រាជ្យ​ ប្រសិទ្ធភាព​និង​គួរ​ឱ្យ​​ទុក​ចិត្ត​បាននោះទេ​​។ ផ្ទុយ​មកវិញ​​ យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ថា​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នៅ​ក្នុង​បរិបទ​បច្ចុប្បន្ននេះ​ គឺគ្រាន់​តែ​ជា​​វិធី​សាស្ត្រទំនាក់​ទំនង​សាធារណៈដើម្បី​​បញ្ឈប់​ការ​រិះ​គន់​ ពី​មជ្ឈដ្ឋាន​អន្ត​រជាតិ​ទៅលើ​រដ្ឋាភិបាល​ក្នុងការ​គោរព​សិទ្ធិ​មនុស្សតែ​ប៉ុណ្ណោះ​។​​

មុន​ឈាន​ទៅដល់​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ យើង​ខ្ញុំ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស្តារស្ថាន​ភាព​​សិទ្ធិ​មនុស្ស​នៅកម្ពុជាឡើង​វិញ​​​ និង​បង្កើត​​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​បំពេញ​មុខ​ងារនៃ​ស្ថាប័ន​នេះ​​ប្រកប​ដោយត្រឹម​ត្រូវ​ និង​ឯក​រាជ្យ​ភាព។ ជាពិសេស​ យើង​ខ្ញុំ​ស្នើ​ឱ្យ​រដ្ឋាភិបាលបើក​លំហសេរីភាព​ឡើង​វិញ​ និង​ធានា​ថាប្រជាពលរដ្ឋ​គ្រប់រូប​អាច​អនុវត្ត​សេរីភាព​មូលដ្ឋានដោយ​សេរីក្នុង​នោះ​រួម​ទាំង សំឡេង​ជំទាស់ ព្រម​ទាំង​ដោះ​លែ​ង​អ្នកទោស​មនសិការ​ទាំង​អស់​​ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​ ព្រម​ទាំង​បង្កើត​ប្រព័ន្ធ​តុលាការ​មួយ​ដែល​មាន​ឯក​រាជ្យ​ពិត​ប្រាកដ ហើយ​​និរាករណ៍​ ឬធ្វើ​វិសោធនកម្ម​ច្បាប់ទាំងឡាយណា​​ដែល​មាន​លក្ខណៈគាប​សង្កត់ ដោយអនុលោមតាម​​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្ត​រជាតិ​ បញ្ឈប់​ការ​បង្ក្រាប​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​​ ថ្នាក់ដឹកនាំ​សហជីព​ សមាជិក​គណបក្ស​ជំទាស់​ អ្នក​សារព័ត៌មាន​ឯក​រាជ្យ និង​សំឡេង​ជំទាស់​ផ្សេងៗទៀត​ ហើយ​​ធានា​ឱ្យ​មាន​លំហ​សម្រាប់​ការ​ចូលរួមប្រកួត​ប្រជែង​​នយោបាយដោយ​ស្មើភាព​​នៅ​មុន​ការ​បោះ​ឆ្នោតនាពេល​ខាង​មុខនេះ​។​

អង្គការ​សង្គម​ស៊ីវិល​ដែល​គាំទ្រ​សេចក្តីថ្លែង​ការណ៍នេះ មាន​រាយនាម​ដូច​ខាងក្រោមៈ

1 សហគមន៍ដីធ្លី ១៩៧ (កោះកុង)
2 អង្គការក្រុមកាងារដើម្បីដោះស្រាយទំនាស់ (កដទ)
3 សហគមន៍អមលាំង (កំពង់ស្ពឺ)
4 សហគមន៍ដីធ្លីអណ្តូងត្របែក
5 សហគមន៍បឹងប្រាំ (បាត់ដំបង)
6 សហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើ កម្ពុជា
7 អង្គការអភិវឌ្ឍន៍សំលេងសហគមន៍
8 សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា
9 សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
10 សម្ព័ន្ធសហជីពកម្ពុជា
11 មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
12 មជ្ឈមណ្ឌលកម្ពុជាដើម្បី​ប្រ​ព័ន្ធផ្សព្វផ្សាយឯករាជ្យ​
13 សហព័ន្ធសហជីពកម្មករចំណីអាហារ និង សេវាកម្ម កម្ពុជា
14 សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
15 សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
16 សមាគមកាម្មករកម្ពុជាសេដ្ឋកិច្ច ក្រៅប្រព័ន្ធ
17 សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
18 វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
19 សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
20 អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិនុស្ស លីកាដូ
21 សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា
22 សមាគម បណ្តញយុវជនកម្ពុជា (ប.យ.ក)
23 សមាគមម ន្ត្រីរាជការឯករាជកម្ពុជា  (ស៊ីកា)
24 មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)
25 សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
26 សហគមន៍ដីធ្លីជីខលើ (កោះកុង)
27 សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
28 សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម
29 សម្ព័ន្ធសហគមន៍កសិករកម្ពុជា
30 សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម (ស.ស.គ)
31 គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)
32 មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
33 សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
34 សហភាពចលនាកម្មករកម្ពុជា (CCW)
35 សហគមន៍ដក់ពរ (កំពង់ស្ពឺ)
36 សហពន្ទ័សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
37 សហព័ន្ធសហជីព សេរី ឯករាជ្យ
38 សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
39 សហព័ន្ធសហជីពឯករាជ្យ
40 សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
41 សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
42 សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
43 សហជីព ទ្រ ទ្រង់សិទ្ធិបុគ្គលិក កម្មករ និងយោជិត នៃក្រុមហ៊ុនណាហ្គាវើលដ៍
44 សហគមន៍ដីធ្លីខេត្តប៉ៃលិន
45 សហគមន៍​ឡពាង (កំពង់​ឆ្នាំង)
46 សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
47 សហគមន៍ពាមរស់ (កំពង់ស្ពឺ)
48 មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (ភីឌីភី)
49 សហគមន៍ភ្នំក្រោម (សៀមរាប)
50 អង្គការ​ពន្លក​ខ្មែរ
51 សហគមន៍ព្រៃឡង់ (ស្ទឹងត្រែង)
52 សហគមន៍ដីធ្លីព្រៃពាយ (កំពត)
53 សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
54 អង្គការសមាគមធាងត្នោត
55 សហភាពផ្ទះសាមគ្គី
56 សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
57 សហគមន៍ដីធ្លីតានូន (កោះកុង)
58 អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ស.គ.ក)
59 សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
60 អង្គការអភិវឌ្ឍន៍ធនធានយុវជន (កអធយ)

 

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

បញ្ឈប់ការបណ្តេញចេញ៖ សហគមន៍បឹងឈូកអេមិនគួរត្រូវបានបណ្តេញចេញក្នុងអំឡុងពេលរាលដាលនៃជំងឺកូវីដ-១៩ឡើយ

រូបភាពពីសហគមន៍

អាជ្ញាធរខណ្ឌឬស្សីកែវបានបណ្តេញទាំងបង្ខំលើប្រជាពលរដ្ឋ២០ខ្នងផ្ទះ នៃសហគមន៍បឹងឈូកអេ ដែលស្ថិតនៅបណ្តោយផ្លូវ ៥៩៨ ក្នុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយអាជ្ញាធរបានអះអាងថា ដីនេះទុកសម្រាប់ការអភិវឌ្ឍគម្រោងសាធារណៈ។ គិតមកដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ផ្ទះប្រជាពលរដ្ឋ ១១ ខ្នង ក្នុងចំណោម ២០ខ្នងផ្ទះ ត្រូវបានរុះរើចេញដោយគ្មានសំណង។ អាជ្ញាធរមូលដ្ឋានបានសន្យាថានឹងផ្តល់ថវិកាចំនួន ៥០០,០០០ រៀល (ប្រហែលជា ១២៥ ដុល្លារអាមេរិក) សម្រាប់គ្រួសារទាំងនោះ​ ប៉ុន្តែពួកគេមិនទាន់ទទួលបាននៅឡើយទេ។

 

អាជ្ញាធរខណ្ឌឬស្សីកែវបានអញ្ជើញប្រជាពលរដ្ឋទាំង២០ខ្នងផ្ទះ ចូលរួមកិច្ច​ប្រជុំមួយកាលពីថ្ងៃទី២៨ ខែសីហា ២០២០ ដើម្បីពិភាក្សាក្នុងការផ្តល់សំណងមានលក្ខណៈជាការផ្តល់ដីឡូរ៍ជូនសមាជិកសហគមន៍ដែលប៉ះពាល់។ បើយោងទៅតាមតំណាងសហគមន៍ម្នាក់ អាជ្ញាធរខណ្ឌឬស្សីកែវបានសន្យាថានឹងផ្តល់ដីឡូរ៍ទំហំ ៤ x ១៥ ម៉ែត្រ ដែលស្ថិតនៅបណ្តោយប្រឡាយអូរវែង ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ជូនគ្រួសារដែលបានប៉ះពាល់នេះ។ នៅពេលនោះ ប្រជាពលរដ្ឋទាំង២០ខ្នងផ្ទះបានទទួលនូវសំណើរនេះ ប៉ុន្តែពួកគេមិនទាន់ទទួលបានដីឡូរ៍តាមការសន្យានោះទេ។

 

តំណាងសហគមន៍ម្នាក់បានលើកឡើងថា វាពិតជាលំបាកណាស់ ដែលយើងមិនទទួលបានសំណងសមរម្យ។​ ឥឡូវនេះ មានគ្រូសារខ្លះបានទៅសុំស្នាក់នៅជាមួយនឹងសាច់ញាតិរបស់់គេ ឬជួលផ្ទះគេ ហើយមានគ្រួសារមួយមិនមានកន្លែងដែលត្រូវទៅ ដូច្នេះពួគគេរស់នៅទីនេះដោយការបោះតង់””។​

 

ទាក់ទងនិងដំណើរការនែការផ្លាស់ប្តូរទីតាំងសហគមន៍ក្រីក្រនេះ សាលារាជធានីភ្នំពេញ និងអជ្ញាធរទាំងអស់គួរគោរព ការពារ និងបំពេញនូវសិទ្ធិមានលំនៅឋានសមរម្យ និងបទដ្ឋានសិទ្ធិមនុស្សនានាដូចជា គោលការណ៍ណែនាំស្តីពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មី” របស់អង្គការសហប្រជាជាតិ គួរត្រូវបានយកទៅអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ហើយប្រាកដថា វាជាការដោះស្រាយមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសប្រជាសហគមន៍តែម្តង។ លើសពីនេះទៅទៀត អជ្ញាធរគួរតែដោះស្រាយនូវបញ្ហាទាំងនេះដោយសន្តិវិធី ដោយផ្តល់សំណងសមរម្យ និងសមធម៌ទៅដល់គ្រួសារដែលនៅសេសសល់ ហើយបន្តការគាំទ្រទៅដល់គ្រួសារដែលបានផ្លាស់ប្តូរទីលំនៅ ដោយផ្តល់នូវសេវាសាធារណៈ ដូចជាប្រព័ន្ធទឹក ភ្លើង ផ្លូវ ព្រមទាំងឪកាសការងារ ឬកិច្ចគាំពារសង្គម ប្រសិនបើពួកគេមិនអាចរកការងារធ្វើបាន។

សេចក្ដីថ្លែងការណ៍រួម សូមទម្លាក់ចោលបទចោទទាំងអស់ចំពោះសកម្មជនមាតាធម្មជាតិ និងដោះលែងអ្នកការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ

កាលពី​ថ្ងៃអាទិត្យ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ចោទប្រកាន់​សមាជិក​ ៤នាក់​នៃ​ចលនា​បរិស្ថាន​មាតា​ធម្មជាតិ​ ពី​បទរួមគំនិត​ក្បត់​ប្រឆាំង​នឹងរដ្ឋ​ និង​បទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ​ដែល​ជាផ្នែក​នៃការផ្ដន្ទាទោស​ដោយ​ការដាក់​គោលដៅ ​និង​មិនអាច​ទទួល​យកបាន​ ពី​សំណាក់​អាជ្ញាធរ​ ទៅលើ​អ្នកការពារ​បរិស្ថាន​ និង​សកម្មជន​មូលដ្ឋាន​ជួរមុខ ។​ អាជ្ញាធរ​ គួរ​បញ្ឈប់​ការចាប់​យុវជន​ជាសកម្មជន​របស់​យើង​ដាក់​ពន្ធនាគារ​ និង​គួរ​ចាប់ផ្ដើម​ស្ដាប់​មតិយោបល់​របស់​ពួកគេ​ ដែល​ស្ថិតនៅ​ជួរមុខ​ក្នុងការ​ចងក្រង​ឯកសារ​ពី ហានិភ័យ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ ចំពោះ​ការជញ្ជក់​ផលប្រយោជន៍ពី​ធនធាន​ធម្មជាតិ​ និង​ការបំផ្លិច​បំផ្លាញ​បរិស្ថាន ។​ សកម្មជន​បរិស្ថាន​ទាំងនេះ​ បាន​ធ្វើការ​ដោយ​មិនខ្លាច​នឿយហត់​ និង​មិនគិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​ជាតិ ។​ ​

យើងខ្ញុំ​ ជា​សហគមន៍​ និង​សង្គមស៊ីវិល​ មាន​រាយនាម​ដូច​ខាងក្រោម ​សូម​ស្នើសុំ​ឱ្យ​ដោះលែង​ សកម្មជន​បរិស្ថាន​ដែល​ត្រូវបាន​ចាប់ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស​ ទម្លាក់ចោល​បទចោទ​ទាំងអស់​ប្រឆាំង​ពួកគេ ​និង​បញ្ឈប់​ការរឹតត្បិត​ និង​ការផ្ដន្ទាទោស​ឥតឈប់ឈរ​ទៅលើ​ចលនា​បរិស្ថាន ។​

កញ្ញា ​ស៊ុន រដ្ឋា​ លោក ​យីម ​លាងហ៊ី ​និង​លោក ​Alejandro Gonzalez-Davidson​ ត្រូវបាន​ចោទប្រកាន់​ពី​បទរួម​គំនិតក្បត់ ​និង​បទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ​តាមបញ្ញត្តិ​មាត្រា ​៤៥៣​ និង​មាត្រា ​៤៣៧ ​(ស្ទួន)​ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ដែល​​មាន​​ទោស​​អតិបរមា​នីមួយៗ​រហូត​​ដល់​ ១០ឆ្នាំ​ និង​​៥ឆ្នាំ ។​ សកម្មជន​ម្នាក់ទៀត​គឺ ​លោក លី​ ចាន់ដារ៉ាវុត​ ត្រូវបាន​ចោទប្រកាន់​ពីបទ​រួមគំនិតក្បត់ ។​

សកម្មជន​ទាំង៣នាក់​ ត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​បណ្ដោះ​អាសន្ន​ នៅ​មណ្ឌល​អប់រំ​កែប្រែទី១ ​(ម១)​ និង​មណ្ឌល​អប់រំ​កែប្រែទី២ ​(ម២) ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២១ ​នេះ ​ខណៈដែល​លោក ​Alejandro Gonzalez-Davidson ​កំពុង​ស្ថិតនៅ​ក្រៅប្រទេសកម្ពុជា​ បន្ទាប់ពី​លោកត្រូវបាន​បណ្ដេញចេញ ​កាលពី​ឆ្នាំ២០១៥ ​។​

កញ្ញា រដ្ឋា​ និង​លោក ​ចាន់ដារ៉ាវុត​ ត្រូវបាន​ចាប់ខ្លួន​ នៅតាម​មាត់ទន្លេ​ក្នុង​​រាជធានី​ភ្នំពេញ ​រួម​ជាមួយ​លោក ​សិដ្ឋ ​ឈីវលីម៉េង ​ដែលក្រោយ​មក​លោក​ត្រូវបាន​ដោះលែង​វិញ ។ ពេលនោះ ​អ្នកទាំង៣ កំពុង​ចងក្រង​ឯកសារ​ពីការ​បង្ហូរ​ទឹកស្អុយ​ចូលទៅក្នុង​ទន្លេ ។​ ក្នុង​ពេលនោះដែរ​ អាជ្ញាធរ​ស្រុក​កោះធំ ​ខេត្តកណ្ដាល ​បាន​កោះហៅ ​លោក ​យីម លាងហ៊ី ​សកម្មជន​បរិស្ថាន ​ដើម្បី​ធ្វើការ​សាកសួរ ​និង​ចាប់ខ្លួន​លោក ​ដោយ​ក្រោយមក​ លោក​ត្រូវបាន​បញ្ជូន​មក​រាជធានី​ភ្នំពេញ ។​ ទីតាំង​របស់​អ្នកទាំង៤​ ត្រូវបាន​លាក់ការ​សម្ងាត់​អស់​រយៈពេល​យ៉ាងតិច​ ២៤ម៉ោង​ បន្ទាប់ពី​ការចាប់ខ្លួន​ពួកគេ​ ដែលបាន​ធ្វើឱ្យ​ប៉ះពាល់ផ្លូវចិត្ត​ក្រុមគ្រួសារ​របស់​ពួកគេ​យ៉ាងខ្លាំង​ ក៏ដូចជា​ដកហូត​សិទ្ធិ​របស់​ពួកគេ​ក្នុងការ​ទទួល​បាន​ការប្រឹក្សា​ផ្លូវច្បាប់​ក្នុងពេល​ចាប់ខ្លួន ។​

ក្រោយមក​ សកម្មជន​បរិស្ថាន​ទាំង៣នាក់​ ត្រូវបាន​បញ្ជូនខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​និងសាកសួរ​ដោយ​ព្រះរាជអាជ្ញា​ នៅថ្ងៃទី១៩​ និង​ត្រូវបាន​ចោទប្រកាន់​នៅថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២១​ ពី​ បទរួមគំនិតក្បត់ ​និង​បទប្រមាថ​ចំពោះ​អង្គព្រះមហាក្សត្រ ​ដែល​ត្រូវបាន​ទម្លាយ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល ​មុនពេល​មេធាវី​អ្នកទាំងនោះ​ទទួលបាន​ព័ត៌មាន​ពីបទចោទ​ទាំងនេះ ។ ​សកម្មភាព​នេះ ​បាន​ធ្វើ​ឱ្យប៉ះពាល់​ដល់សិទ្ធិ​របស់​សកម្មជន​បរិស្ថាន​ទាំងនេះ ​ក្នុងការ​ទទួលបាន​ការជំនុំជម្រះ​ក្ដី​ដោយ​យុត្តិធម៌ ។​

លោក ​លាងហ៊ី​ អាយុ ៣២ ឆ្នាំ​​ គឺជានិស្សិត​កំពុងសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​ នៅវិទ្យាស្ថាន​ភាសាបរទេស​នៃសាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ ​តាមរយៈ​កម្មវិធី​អាហារូបករណ៍ ។​ កញ្ញា ​រដ្ឋា​ អាយុ ​២៦ ឆ្នាំ​​ គឺជាគណនេយ្យករ​ ដែល​ទើបបញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ​កម្ពុជា ​ដែល​កញ្ញា​បានសិក្សា​តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផងដែរ ។​ លោក​ ចាន់ដារ៉ាវុត អាយុ​ ២២ ឆ្នាំ ​គឺជានិស្សិតឆ្នាំទី៤ ​ជំនាញ​នីតិសាស្រ្ត ​នៃសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត ​និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច ។​

ការចាប់ខ្លួន​ពួកគេ​គឺ​មិន​សមហេតុផល​ និង​បទចោទ​ប្រឆាំង​ពួកគេ​គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ​និង​ជាឧទាហរណ៍​មួយទៀត​នៃអាជ្ញាធរ​កម្ពុជា​ និង​ប្រព័ន្ធ​យុត្តិធម៌​ ក្នុងការ​ប្រើប្រាស់​បទចោទ​មិនត្រឹមត្រូវ​ ដើម្បី​ចាប់​អ្នកការពារ​សិទ្ធិ​មនុស្ស​វ័យក្មេង​ ដាក់​ពន្ធនាគារ ។​ ការតស៊ូមតិ​សម្រាប់​សិទ្ធិមនុស្ស ​និង​ការទាមទារ​ឱ្យ​អាជ្ញាធរ​ការពារបរិស្ថាន​ មិនមែន​ជា​បទល្មើស​នោះទេ ​ហើយ​ការចាប់ខ្លួន​អ្នកការពារ​បរិស្ថាន​ដែល​ជា​យុវជន​ជំនាន់​ក្រោយ​របស់​ប្រទេសជាតិ​ ដាក់​ពន្ធនាគារ​ គឺ​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​យើង​ទាំងអស់គ្នា ។​

ការចាប់​ខ្លួននេះ ​កើតឡើង​តិចជាង​ ២ខែ​ បន្ទាប់ពី​សកម្មជន​មាតា​ធម្មជាតិ​ចំនួន ​៣នាក់​ ត្រូវបាន​ផ្ដន្ទាទោស ​កាលពី​ខែឧសភា ​ឆ្នាំ២០២១​ ពាក់ព័ន្ធ​នឹង​បទញុះញង់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។​ លោក​ ថុន រដ្ឋា​ កញ្ញា​ ភួន កែវរស្មី​ និង​កញ្ញា ​ឡុង គន្ធា ​ត្រូវបាន​ផ្ដន្ទាទោស ​និង​ដាក់ទោស​ឱ្យជាប់​ពន្ធនាគារ​ចន្លោះពី ​១៨ខែ​ ទៅ ២០ខែ​ ពាក់ព័ន្ធ​នឹង​គម្រោង​រៀបចំ​ការដើរតវ៉ា​ដោយ​ស្រ្តីម្នាក់​​ នៅក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​តស៊ូមតិ​ប្រឆាំង​នឹង​ការលុប​បឹងតាមោក ​ដែល​ត្រូវបាន​បែងចែក​ជាចំណែក​តូចៗ​សម្រាប់​ផលប្រយោជន៍​បុគ្គល​ឯកជន​ និង​ស្ថាប័នរដ្ឋ ។​ លោក ​Alejandro Gonzalez-Davidson ​និង​សកម្មជន​ម្នាក់ទៀត ​គឺកញ្ញា ​ជា គន្ធីន​ ត្រូវបាន​ផ្ដន្ទាទោស ​ដោយកំបាំងមុខ ។​

ក្នុងឆ្នាំ២០២០​ អាជ្ញាធរ​បាន​ចាប់ខ្លួន​ សកម្មជន​ជាយុវជន​យ៉ាងតិច​ ១៦នាក់​ ដោយសារ​ការតវ៉ា​ប្រឆាំង​នឹង​ការឃុំខ្លួន​ លោក ​រ៉ុង ឈុន ​ប្រធាន​សហជីព​ ដែល​ត្រូវបាន​ចាប់ខ្លួន​ និង​ចោទប្រកាន់​ពីបទ​ញុះញង់ ​ជុំវិញ​សេចក្ដី​អធិប្បាយ​របស់​លោក​អំពី​បញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា ​និង​វៀតណាម ។​

ខណៈដែល​ពន្ធនាគារ​មាន​សភាព​ចង្អៀត​ណែន​ខ្លាំង​នៅទូទាំង​ប្រទេស ​កំពុង​ជួបការ​លំបាក​ចំពោះ​ការផ្ទុះឡើង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ១៩​ សាធារណជន​អាចយល់ថា​ អាជ្ញាធរ​ហាក់ដូចជា​មាន​ចេតនា​ក្នុងការ​ចាប់ខ្លួន​ អ្នកណា​ដែល​បញ្ចេញ​មតិ​រិះគន់ ​ឬតវ៉ា​ដោយ​សន្ដិវិធី ​។​ តុលាការ ​បាន​បង្ហាញ​ចេតនា​តិចតួច​ក្នុងការ​ដោះលែង​មុនពេល​កំណត់​ចំពោះ​ពិរុទ្ធជន ​​ដែលបាន​ប្រព្រឹត្ត​បទល្មើស​អហិង្សា ​ឬដោះលែង​អ្នកទាំងនោះ​ឱ្យ​នៅក្រៅឃុំ​ជាបណ្ដោះ​អាសន្ន​ ប៉ុន្តែ​ផ្ទុយទៅវិញ​ នៅតែ​បន្តចាប់ខ្លួន​សកម្មជន​អហិង្សា​ដាក់ពន្ធនាគារ​ ដោយ​ឱ្យពួកគេ​ប្រឈម​នឹង​ហានិភ័យ​ចំពោះ​បញ្ហាសុខភាព ។​

យើងខ្ញុំ ​សូមស្នើសុំ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​នៃចលនា​មាតាធម្មជាតិ​ទាំងនេះ ​ក៏ដូចជា​សកម្មជន​ការពារបរិស្ថាន​ ​និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃទៀត​ដែល​កំពុង​ជាប់ឃុំ​ក្នុងពន្ធនាគារ​ ឱ្យបាន​ឆាប់រហ័ស​ ព្រមទាំង​ទម្លាក់​ចោល​បទចោទ​ទាំងអស់​ចំពោះ​អ្នកទាំងនោះ​ដោយ​គ្មាន​លក្ខខណ្ឌ ៕​

សេចក្ដី​ថ្លែងការណ៍​នេះ ​គាំទ្រ​ដោយ៖​

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. សហគមន៍អមលាំង (កំពង់ស្ពឺ)
  3. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
  4. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  5. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
  6. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
  7. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
  8. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  9. សហភាព​ការងារ​កម្ពុជា​ (CLC)
  10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  11. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  12. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  13. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
  14. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  15. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
  16. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
  17. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  18. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  19. បណ្តាញយុវជនកម្ពុជា (CYN)
  20. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  21. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
  22. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  23. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  24. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
  25. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
  26. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  27. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  28. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  29. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
  30. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  31. សហគមន៍ដកពរ (កំពង់ស្ពឺ)
  32. អង្គការសមធម៌កម្ពុជា (EC)
  33. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
  34. សហជីពកម្មករនិយោជិតក្រុមហ៊ុន អេច.ស៊ី.ស៊ី.គ្រុប
  35. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  36. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  37. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
  38. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
  39. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  40. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  41. សហជីពទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃ​ក្រុមហ៊ុន​កាស៊ីណូ ​ណាហ្គាវើល
  42. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  43. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  44. សហគមន៍មានជ័យ (ស្វាយរៀង)
  45. អង្គការម្លប់តាប៉ាង
  46. មាតាធម្មជាតិកម្ពុជា (MNC)
  47. សហគមន៍អូរដំដែក (កំពង់ធំ)
  48. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  49. អង្គការស្ពានសន្តិភាព (PBO)
  50. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  51. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
  52. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  53. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
  54. សហគមន៍ភ្នំក្រោម (សៀមរាប)
  55. អង្គការពន្លកខ្មែរ​ (PKH)
  56. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  57. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  58. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
  59. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  60. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
  61. អង្គការសមាគមធាងត្នោត (សធត)
  62. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  63. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
  64. សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃក្រុមហ៊ុន​អេចស៊ីស៊ី​ ព្រលាន​យន្តហោះ​ខេត្តសៀមរាប
  65. សហជីពសាមគ្គីឯករាជ្យនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាភ្នំពេញ
  66. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  67. សហគមន៍ដីធ្លីតានី (សៀមរាប)
  68. គណៈកម្មាធិការ​​នៃអង្គការ​​មិនមែន​​រដ្ឋាភិបាល​​កម្ពុជា​​ ដើម្បី​​អនុសញ្ញ​លុប​បំបាត់​​រាល់ទំរង់​​នៃការរើសអើង​​លើស្រ្តីភេទ​​ (NGO-CEDAW)
  69. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  70. អង្គការតម្លាភាពកម្ពុជា (TI)
  71. សហជីពនិយោជិតវិស័យទេសចរណ៍នៃអឺផាតម៉ិនឡេហ្សាដាំងឌុយបាសាក់
  72. សហជីពកម្មករនិយោជិតវិស័យទេចរណ៍នៃស៊ីនទ្រី(ខេមបូឌា)
  73. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនជីអេសអាយ
  74. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
  75. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

សេចក្តីថ្លែងការណ៍ ស្តីពី ស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌមន្ត្រីរាជការត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានពីរដូសជាមុន

(រាជធានីភ្នំពេញ,ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១)

សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លេខ១៧៨៣ មស.សជណ បានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋលេខាធិកាដ្ឋានអាកាសចរស៊ីវិល ត្រូវចាក់វ៉ាក់សាំងចំនួនពីរដងរួចរាល់ជាមុនសិន។ ចំពោះបេក្ខជនណាដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬគ្មានលិខិតបញ្ជាក់ពីករណីដែលពុំអាចចាក់វ៉ាក់សាំងបានពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត នឹងពុំអនុញ្ញាតឱ្យបេក្ខជនរូបនោះចូលរួមប្រឡងឡើយ។

សេចក្តីកំហិតនេះ ធ្វើឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជាមិនទាន់មានលទ្ធភាពផ្តល់នូវ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋតាមផែនការកំណត់នៅឡើយ។ គិតត្រឹមថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១នេះ ប្រទេសកម្ពុជាទើបទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤,០២៤,០០០ដូស ហើយបានចាក់ជូនប្រជាពលរដ្ឋ ចំនួន ១,៨៩៩,៩៨៨នាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ក្នុងចំណោមប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងទាំងអស់ មានប្រជាពលរដ្ឋប្រមាណត្រឹមតែ ១,១១៧,២៨០នាក់បានចាក់វ៉ាក់សាំងចំនួន០២ដូសរួចរាល់ ក្នុងចំណោមអ្នកបានទទួលចាក់វ៉ាក់សាំងចំនួន នៃប្រជាពលរដ្ឋកម្ពុជាសរុបប្រមាណ ១៥,២៨៨,៤៨៩ នាក់ ។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង១៣.៣លាននាក់ផ្សេងទៀតពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយទេ។ តាមផែនការរបស់រាជរដ្ឋាភិបាលអំពីដំណើរនៃការផ្តល់ជូនវ៉ាក់សាំងដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបាន និងកំពុងផ្តល់អាទិភាពខ្ពស់ក្នុងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម និងលឿងទុំនៃភូមិសាស្ត្របិទខ្ទប់ និងតំបន់មានហានិភ័យខ្ពស់ផ្សេងទៀតតាមគោលការណ៍ស្ម័គ្រចិត្តតែប៉ុណ្ណោះ។ ការណ៍នេះមានន័យថា ប្រជាពលរដ្ឋដែលមិនកំពុងរស់នៅក្នុងតំបន់អាទិភាពខ្ពស់ នឹងជួបការលំបាកក្នុងការទទួលបានការចាក់វ៉ាក់សាំងតាមការកំហិតរបស់ក្រសួងខាងលើ។

យោងតាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើរបស់ក្រសួងមុខងារសាធារណៈនេះ អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងដំណើការជ្រើសរើសធនធានមនុស្សឱ្យបានចូលរួមប្រកួតប្រជែងប្រកបដោយសេរីភាព តម្លាភាព សមភាព គណនេយ្យភាព យុត្តិធម៌ និងផ្ទុយពីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលបានចែងពីភាពស្មើគ្នាចំពោះមុខច្បាប់ត្រង់មាត្រា ៣១ និងមាត្រា ៣៦ ត្រង់កឋាខ័ណ្ឌទីមួយដែលបានចែងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ សម្រាប់ការជ្រើសរើសមុខរបរស្របតាមសមត្ថភាពខ្លួន។

ការកំហិតដូចមានចែងក្នុងលិខិតជូនដំណឹងនេះ បង្កជាការលំបាកដល់បេក្ខជន អាចធ្វើឱ្យការប្រកួតប្រជែងពុំមានតម្លាភាព ប្រសិទ្ធិភាព យុត្តិធម៌ និងបង្កើតឱ្យមានវិប្បដិសារី ដោយសារបេក្ខជនដែលមានសមត្ថភាពពិតប្រាកដ តែពុំបានចាក់វ៉ាក់សាំងតាមចំនួនកំណត់ក៏ត្រូវបានបាត់សិទ្ធិក្នុងការចូលរួមប្រឡង។ ហេតុនេះ នឹងធ្វើឱ្យយុវជនមានសមត្ថភាពបាត់បង់ឱកាសចូលរួមប្រកួតប្រជែង ដើម្បីក្លាយជា

មន្ត្រីរាជការបំពេញកិច្ចការសាធារណៈ ជាមួយគ្នានេះស្ថាប័នរដ្ឋក៏បាត់បង់ឱកាសក្នុងការទទួលបានធនធានមនុស្សប្រកដោយគុណភាពសម្រាប់ចូលរួមពង្រឹងសេវាសាធារណៈ និងអភិវឌ្ឍន៍សង្គមជាតិ។

យើងទាំងអស់គ្នាដែលជាសមាគម សហជីព អង្គការសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមដូចខាងក្រោម ស្នើសុំឱ្យរាជរដ្ឋាភិបាលលុបចោលនូវលក្ខខណ្ឌកំណត់ឱ្យបេក្ខជនប្រឡងចូលក្របខ័ណ្ឌ មន្ត្រីរាជការ ត្រូវចាក់វ៉ាកសាំងឱ្យបានពីរដូសជាមុនសិននេះ ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន។

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖

– លោកបណ្ឌិត ប៉ា ច័ន្ទរឿន 012 766 364
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា

– លោក អ៊ុល វ៉ាន់ 093 913 011
ប្រធានសមាគមបណ្តាញយុវជនកម្ពុជា

– លោក ទឹម ម៉ាឡៃ 017 990 689
ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា

ស្ថាប័នគាំទ្រសេចក្តីថ្លែងការណ៍៖

១. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
២. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP-Center)
៣. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៥. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
​៦. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៧. សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម (CISA)
៨. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១០. សហភាពផ្ទះសាមគ្គី (SH)
១១. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១២. ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)
១៣. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Cambodia)
១៤. អង្គការកម្មវិធិអភិវឌ្ឍន៍ធនធានយុវជន (YRDP)
១៥. អង្គការសមធម៌កម្ពុជា (EC)
១៦. អង្គការយុវជនសន្តិភាព (YFP)
១៧. ក្លឹបមិត្តអ្នកអានសៀវភៅ (FRC)
១៨. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ (LRSU)
១៩. សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា (NIFTUC)
២០. អង្គការសមាគមធាងត្នោត (STT)
២១. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (LICADHO)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

សេចក្តីថ្លែងការណ៍រួម ទិវាសេរីភាពសារព័ត៌មានពិភពលោក ការលើកកម្ពស់ និងការពារសេរីភាពសារព័ត៌មានគឺជាការធានានូវព័ត៌មានដែលជាប្រយោជន៍សាធារណៈ

ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២១ – ក្នុងឱកាស​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក ​យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​ដែលមាន​រាយនាម​ខាងក្រោម​ សូមក្រើន​រម្លឹក​ឡើងវិញ​ថាសេរីភាព​ខាងការ​បញ្ចេញមតិ​ រួមមាន​សិទ្ធិប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលសេរី​និង​ឯករាជ្យ​ ក៏ដូចជា​សិទ្ធិសេរីភាព​ក្នុងការ​ប្រកាន់​មតិ​ដោយគ្មាន​ការជ្រៀតជ្រែក​ សិទ្ធិ​សេរីភាព​ក្នុងការ​ស្វែងរក​ ការទទួល និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ និង​គំនិតនានា ។ ​សារព័ត៌មាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​នូវលទ្ធិប្រជាធិបតេយ្យ​ដែលមាន​វិបុលភាព​និងល្អប្រសើរ ។​ យើងខ្ញុំ​ជាអង្គការ​សង្គមស៊ីវិល​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ ចំពោះការបន្ត​ធ្លាក់ចុះ​នូវបរិយាកាស​មិនល្អ​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​នៅកម្ពុជា​ ហើយយើងខ្ញុំ​សូមជំរុញ​ឱ្យរាជរដ្ឋាភិបាលកម្ពុជា ​(“រដ្ឋាភិបាល”)​ បញ្ឈប់នូវ​ការយាយី​នានា​ដែលកំពុង​បន្តកើតមាន​ចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ និងអ្នកសារព័ត៌មាន​ដែលបាន​អនុវត្ត​សិទ្ធិមូលដ្ឋាន​ចំពោះ​សេរីភាព​ខាងការបញ្ចេញមតិ​របស់ខ្លួន​ ។​ យើងខ្ញុំ​ក៏សូមជំរុញ​ឱ្យរដ្ឋាភិបាល​ធ្វើការ​លុបបំបាត់​នូវអំពើ​និទណ្ឌភាព​ប្រឆាំង​នឹងអ្នកសារព័ត៌មាន​ ដែលត្រូវបាន​វាយប្រហារ ​និងធ្វើឃាតផងដែរ​ ។ យើងខ្ញុំ​សូមជំរុញ​ឱ្យរដ្ឋាភិបាល​លុបចោល​ នូវច្បាប់​ដែលមានលក្ខណៈ​គាបសង្កត់​ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់សេរីភាព​មូលដ្ឋាន​ ក៏ដូចជា​សេរីភាព​សារព័ត៌មាន​ ហើយត្រូវធានា​ថារាល់ការ​តាក់តែង​ច្បាប់​នានាក្នុង​ពេល​ខាងមុខ​នឹងត្រូវបាន​ព្រាងឡើង​ឱ្យ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា ប្រកប​ដោយតម្លាភាព ​និង​មានការ​ពិគ្រោះយោបល់​ជាមួយ​សង្គមស៊ីវិល ។

សេរីភាព​សារព័ត៌មាន​នៅតែ​ជាការរំ​ពឹងទុក​សម្រាប់​ប្រ​ព័ន្ធផ្សព្វផ្សាយ ​និង​អ្នក​សារព័ត៌​មានឯក​រាជ្យ​នៅក្នុង​ប្រ​ទេសកម្ពុជា​ ខណៈដែល​និន្នាការ​នៃការបំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និងអ្នក​សារព័ត៌មាន​ឯករាជ្យ​នៅតែបន្ត​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​កន្លងមកនេះ ។​ យោងតាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ឆ្នាំ២០២០​ ដែលវាយតម្លៃ​ពីការអនុវត្ត​ជាទូទៅ​នៃសេរីភាព​សារព័ត៌មាន​តាមបណ្តាប្រទេស​ និង​តំបន់​នានា​ជុំវិញ​សកលលោក​ បានចាត់​ចំណាត់ថ្នាក់​ប្រទេសកម្ពុជា​ថាមិនល្អ ​ដោយឈរ​នៅលេខ​រៀងទី១៤៤​ ក្នុងចំណោម​ប្រទេស១៨០ ។​ តួលេខ​នេះបានរុញ​ឱ្យកម្ពុជា​ធ្លាក់១២​ ចំណាត់ថ្នាក់​ បើប្រៀបធៀប​ទៅឆ្នាំ២០១៧​ ហើយ​ប្រទេសកម្ពុជា​ត្រូវបាន​ចាត់ទុកថា​ជាប្រទេស ​“មិនសេរី” ។ ​

ប្រព័ន្ធផ្សព្វផ្សាយ​ និងអ្នកសារព័ត៌មាន​ឯករាជ្យ​នៅតែបន្ត​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​ក្នុង​កា​រ​បំពេញ​ ការ​ងារ​ដោយស្របច្បាប់​របស់ខ្លួន​ដោយសេរី ​និងដោយ​គ្មានការ​ដាក់កំហិត​សិទ្ធិ​របស់ខ្លួនឯង​ជាដើម ។​ របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​សមាគមអ្នកសារព័ត៌មានក្នុងស្រុក ​នាពេល​ថ្មីៗនេះ​ បានបង្ហាញ​ពីឧបសគ្គ​ទាំងនេះដោយ​បានគូស​បញ្ជាក់​ផងដែរថា​ ក្នុងឆ្នាំ​២០២០​ មានអ្នកកាសែត​មិនតិចជាង​ ៧២ នាក់​ នោះទេ ​ដែលត្រូវ​បាន​យាយី​តាមផ្លូវ​តុលាការ​ ដែល​ក្នុងនោះ​មានជាង​ ៤២ នាក់​ ត្រូវបាន​ឃុំខ្លួន ​សាកសួរ ​ឬចាប់ដាក់ពន្ធ​នាគារ ។ អ្នកទាំងនោះ​ភាគច្រើន​ត្រូវបាន​ចោទប្រកាន់​ពីបទញុះញង់​តាមមាត្រា៤៩៤​ និង៤៩៥​ នៃក្រមព្រហ្មទណ្ឌ​កម្ពុជា​ ឧទាហរណ៍​ដូចជា​ ករណី​លោក សុខ ឧត្តម ​ដែលជាម្ចាស់​ស្ថានីយ​វិទ្យុរិទ្ធីសែន​ក្នុងខេត្តកំពង់ឆ្នាំង​ និងលោក រស់ សុឃិត ​ដែលជាអ្នកសារព័ត៌មាន​និងជាអ្នកបោះពុម្ពផ្សាយ​កាសែតជាតិខ្មែរ​ ហើយអ្នកទាំងពីរ​ត្រូវបានផ្តន្ទាទោស​ ដាក់ពន្ធនាគារ ។​ ជាងនេះទៅទៀត​ ករណី​អតីត​អ្នកយកព័ត៌មាន​វិទ្យុអាស៊ីសេរី ​លោក អ៊ួន ឈិន ​និងលោក ​យាង សុធារិន ​ដែលត្រូវបាន​ចាប់ខ្លួន​កាលពីខែវិច្ឆិកា​ ឆ្នាំ២០១៧​ និងចោទប្រកាន់​ពីបទចារកម្ម​និង ផលិត​រូបភាព​អាសអាភាស​នៅមិនទាន់​បាន​ដោះស្រាយ​នៅឡើយទេ ។​ ទោះបីជា ​អ្នកទាំងពីរ​ត្រូវបាន​ដោះលែង​ឱ្យនៅក្រៅឃុំ​ជាបណ្តោះអាសន្ន​តាំងពីខែតុលា​ ឆ្នាំ២០១៩​ ហើយក៏ដោយ ​ករណី​របស់អ្នកទាំងពីរ​រូបនេះ ​មិនទាន់​បានបញ្ចប់​ អស់រយៈពេល​ជាង៣ឆ្នាំមកនេះ ​ដោយមិនទាន់​មានដំណោះស្រាយ​ជាក់លាក់​ណាមួយ ​នៅ​ឡើយទេ ។ យើងខ្ញុំ​សូមអំពាវនាវ​ដល់រដ្ឋាភិបាល​ឱ្យទម្លាក់​រាល់ការចោទប្រកាន់​ទាំងអស់​ទៅលើករណី​លោក យាង សុធារិន​ និងលោក អ៊ួន ឈិន​ និងដោះលែងលោក ​សុខ ឧត្តម ​និងលោក រស់ សុឃិត ​និងសុំឱ្យ​មានការ​ផ្តល់អាជ្ញាប័ណ្ណ​សារព័ត៌មាន​ដល់អ្នកទាំងពីរ​ឡើងវិញ ។ ​ ​

ជាការបារម្ភ​ផងដែរ​នៅ​ក្នុងបរិបទ​នៃ​ការ​រាតត្បាត​ជំងឺកូវីដ១៩​ អាជ្ញាធរ​បានរឹត​បន្តឹង​និងមិនអត់​ឱនចំពោះសំឡេង​រិះគន់​ ហើយអ្នកសារព័ត៌មាន​កាន់តែ​ងាយរងគ្រោះ​ពីការយាយី ​និងការចោទ​ប្រកាន់​តាមផ្លូវតុលាការ​ ចំពោះ​សកម្មភាព​រាយការណ៍​ព័ត៌មាន​របស់ខ្លួន​ទៅលើ​ប្រធានបទ​ពាក់ព័ន្ធ​នឹងជំងឺ​រាតត្បាត ។​ រវាង​ខែមក​រា​ ដល់​ខែមេសា ឆ្នាំ​២០២១ អ្នក​កាសែត​ចំនួន​បី​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​ប្រ​ព័ន្ធផ្សព្វផ្សាយ​ចំនួន​៦ ​ត្រូវបាន​​ក្រសួង​ព័ត៌​មាន​ដកអាជ្ញាប័ណ្ណ​ដោយសារ​តែសកម្មភាព​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺកូវីដ១៩ ។ ​ទាំងនេះ​បានបង្ក​ឱ្យមាន​ផលប៉ះពាល់​មិនល្អចំពោះ​អ្នករាយការណ៍​ព័ត៌មានឯករាជ្យ ​បង្កើននូវការចាប់ពិរុទ្ធខ្លួនឯង​ និងរារាំង​ដល់ការទទួលបាន​ព័ត៌មានសំខាន់ៗ​របស់ពលរដ្ឋផងដែរ ។ ​នៅក្នុងបរិបទនេះ​ យើងខ្ញុំ​សូមក្រើនរម្លឹកថា​ ការធ្វើការរួមគ្នា​រវាងប្រព័ន្ធផ្សព្វផ្សាយ​និងអាជ្ញាធរ​ អាចនាំឱ្យមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​កាន់តែ​ទូលំទូលាយ​ទាក់ទងនឹង​ជំងឺកូវីដ១៩​ ដល់សាធារណជន​នៅក្នុង​ប្រទេសកម្ពុជា​ ។ ដូច្នេះ​យើងខ្ញុំ​សូមអំពាវនាវ​ឱ្យរដ្ឋាភិបាល​ទទួលស្គាល់​ពីតួនាទី​ដ៏សំខាន់​របស់​អ្នកសារព័ត៌មាន​ក្នុងពេល​មានវិបត្ដិ​សុខភាព​ជាសកលនេះ ​និងត្រូវធានា​ថា​អ្នកសារព័ត៌មាន​អាចអនុវត្តន៍​ការងារ​របស់ខ្លួន​ដោយគ្មាន​ការភ័យខ្លាច ។​

ក្រៅពីនេះ ​បទល្មើស​លើអ្នកសារព័ត៌មាន​បានបន្ត​កើតឡើង​និងក្លាយជា​អំពើនិទណ្ឌភាព ។​ នៅឆ្នាំ២០២០ ​យ៉ាងហោចណាស់​មានអ្នកសារព័ត៌មាន​ ២២ នាក់​ ត្រូវបាន​វាយប្រហារ​ ឬគំរាមកំហែង​ដោយ​អំពើហិង្សា​អំឡុងពេល​បំពេញភារកិច្ច ​ហើយមាន​អ្នកសារព័ត៌មាន​ម្នាក់បានទទួល​មរណៈភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​ករណីនេះ​ពុំមាន​ការស៊ើបអង្កេត​ឱ្យបានត្រឹមត្រូវ​នោះទេ ។ ​នៅថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២០ ​អ្នកសារព័ត៌មានតាមអ៊ីនធឺណិតចំនួន៤ នាក់ ត្រូវបានជន​ស្លៀកពាក់ស៊ីវិល​មួយក្រុម​វាយប្រហារ ។​ ក្រុមអ្នកសារព័ត៌មាន​ជឿថា ​ជន​វាយប្រហារ​ទាំងនោះ​គឺជាក្រុម​ឈ្មួញ​រកស៊ីឈើ​ខុសច្បាប់​ ដែលមក​សងសឹក​ដល់​ក្រុមអ្នកសារព័ត៌មាន​បន្ទាប់ពី​ពួកគេ​បានរាយការណ៍​ប្រាប់ប៉ូលីស​ថាក្រុមនេះ​បានប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ។​ ដូចគ្នានេះដែរ​ កាលនៅថ្ងៃទី២០​ ខែតុលា ​ឆ្នាំ២០២០ ​អ្នកសារព័ត៌មាន ២នាក់ ត្រូវបាន​វាយប្រហារ​ នៅពេល​ពួកគេ​កំពុងស៊ើបអង្កេត​សកម្មភាព​ខុសច្បាប់​របស់​ឈ្មួញឈើ​នៅក្នុង​ខេត្តស្ទឹងត្រែង ។​ ទោះបីជា​មាន​ពាក្យបណ្តឹង​ដាក់ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ដោយ​ តែមកទល់​ពេលនេះ ​យុត្តិធម៌​សម្រាប់​អ្នកសារព័ត៌មាន​រងគ្រោះ​នៅមិន​ទាន់​ទទួលបាន​នៅឡើយទេ ។​ បន្ថែមពីនេះ ​ចាប់តាំងពី​ឆ្នាំ១៩៩៤​ មក​ អ្នកសារព័ត៌មាន​ចំនួន ១៣ នាក់​ ត្រូវបាន​សម្លាប់​ ដោយសារ​ការរាយការណ៍​របស់​ពួកគេ​ទាក់ទង​នឹងការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​ឥស្សរជន​ជាច្រើនរូប​ និង​មន្ត្រីយោធា​ជាន់ខ្ពស់​ផងដែរ ។​ យើងខ្ញុំ​សូមទទូចឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ច្បាស់​លាស់ ដើម្បី​ធានាថា​អ្នកសារព័ត៌មាន​ត្រូវបាន​ការពារ​នៅពេល​បំពេញតួនាទី​ដ៏សំខាន់​របស់ខ្លួន​ និង​សូមបញ្ចប់​នូវរាល់​អំពើនិទណ្ឌភាព​នៃឧក្រិដ្ឋកម្មប្រឆាំង​នឹងអ្នកសារព័ត៌មាន ​តាមរយៈ​ការធ្វើការ​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព​ ឯករាជ្យភាព​ តម្លាភាព​ និង​ការកាត់ទោស​ជនល្មើស ​ដោយអនុលោម​ទៅតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ។ ​

ក្រៅពីនេះ ​រដ្ឋាភិបាល​បានជំរុញ​ឱ្យមាន​ច្បាប់រឹតត្បិត​កាន់តែច្រើន​ដែលធ្វើឱ្យ​ប៉ះពាល់​ដល់សេរីភាព​ខាង​ការបញ្ចេញមតិ​នៅតាមអ៊ីនធឺណិត​ និង​ក្រៅប្រព័ន្ធ​អ៊ីនធឺណិត ។ ​នៅខែមេសា ​ឆ្នាំ២០២០​ ច្បាប់ស្តីពីការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ ត្រូវបាន​អនុម័ត ។ ​ច្បាប់នេះ​បានផ្តល់​អំណាច​ដោយសេរី​ដល់រដ្ឋាភិបាល​ ក្នុងការ​រឹតត្បិត​សេរីភាព​មូលដ្ឋាន​រួមទាំង​សេរីភាព​សារព័ត៌មាន ។​ ថ្មីៗនេះ ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​អនុម័ត​ អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ​ដែល​ជួយសម្រួល​ដល់​ការឃ្លាំមើល​និងត្រួត​ពិនិត្យ​ចរាចរណ៍​នៅតាមប្រព័ន្ធ​អ៊ីនធឺណិត​ទាំងអស់​នឹងស្ថិតនៅ​ក្នុងច្រកទ្វារ​តែមួយ ​ដែល​រដ្ឋាភិបាល​ជាអ្នកគ្រប់គ្រង ។​ ​លើសពីនេះទៀត​ នៅខែមករា​ ឆ្នាំ ២០២១​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានចេញ​សារាចរ​ណែនាំ​ដល់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី-ខេត្ត ​ ក្នុងការ​ហាមឃាត់​រាល់ការ​ថតរបស់​អ្នកសារព័ត៌មាន​ចំពោះ​ការស៊ើបអង្កេត​របស់​ប៉ូលីស​លើស​កម្មភាព​បទល្មើសផ្សេងៗ​ ដែលនេះ​បានធ្វើឱ្យប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​ផងដែរ ។​ រដ្ឋាភិបាល​ក៏បាន​ធ្វើសេចក្តីព្រាងច្បាប់​មួយដែរ​ទាក់ទង​នឹង​ច្បាប់ស្តីពីឧ​ក្រិដ្ឋកម្ម​តាមប្រព័ន្ធ​អ៊ីនធឺណិត ​ដែលមាន​បទប្បញ្ញត្តិ​មួយចំនួន​អាចកាត់បន្ថយ​សេរីភាព​ការបញ្ចេញមតិ​តាមអ៊ីនធឺណិត​ ប្រសិនបើ​ច្បាប់​នោះ​ត្រូវបានអនុម័ត ។​ ដូច្នេះយើងខ្ញុំ​សូមអំពាវនាវ​ដល់រដ្ឋាភិបាល​ឱ្យធ្វើវិសោធនកម្ម​ ឬលុបចោល​នូវច្បាប់​ទាំងឡាយ​ណាដែល​មានលក្ខណៈ​គាបសង្កត់​ និងត្រូវ​ធានា​ថារាល់​ការតាក់តែង​ច្បាប់នានា​ក្នុងពេល​ខាងមុខ​នឹងត្រូវ​បានព្រាងឡើង​ ឱ្យស្រប​តាមកាតព្វ​កិច្ច​សិទ្ធិមនុស្ស​របស់​ប្រទេស​កម្ពុជា​ប្រកប​ដោយ​តម្លាភាព​ និងមានការ​ពិគ្រោះយោបល់ ។ ​

ប្រទេសកម្ពុជា​មិនអាចសម្រេច​បាន​នូវលទ្ធិប្រជាធិបតេយ្យ​នោះទេ ​​បើ​គ្មានសារព័ត៌មាន​សេរី​និងឯករាជ្យ ​ដែលអាច​ទទួលបាន​ព័ត៌មាន​ ក៏ដូចជា​តម្លាភាព​ និង​គណនេយ្យភាព​របស់​ស្ថាប័នរដ្ឋ ។​ ដូច្នេះ ​រដ្ឋាភិបាល​ចាំបាច់​ត្រូវចាត់វិធានការ​ជាក់ស្តែង​ ដើម្បី​បង្កឱ្យមាន​បរិយាកាស​អំណោយផល​ ដែល​សេរីភាព​សារព័ត៌មាន​ត្រូវបាន​ការពារ​និងលើកកម្ពស់ ​ហើយ​ប្រព័ន្ធផ្សព្វផ្សាយ​និង​អ្នកសារព័ត៌មាន​ឯករាជ្យ​អាចបំពេញ​តួនាទី​ដ៏សំខាន់​របស់ខ្លួន​បាន​ដោយសេរី​និងគ្មានការ​ប្រឈមមុខ​នឹងការយាយី ​ការសងសឹក​ ឬប្រថុយជីវិត​របស់ខ្លួន​ ។ ជាមួយគ្នា​នេះដែរ​ អ្នកសារព័ត៌មាន​ក៏គួរតែ​បំពេញ​ការងារ​បែបស៊ើបអង្កេត​ និង​រាយការណ៍​ព័ត៌មាន​ ប្រកប​ដោយ​វិជ្ជាជីវៈ ​និងឯករាជ្យ ​ ដើម្បី​ធានាថា​ពួកគេ​បានផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ និងអាច​ទុកចិត្ត​បានដល់​សាធារណជន​ ក៏ដូចជា​ការចូលរួម​ចំណែក​ក្នុងការ​ពង្រឹង​អភិបាលកិច្ចឱ្យ​កាន់តែ​ប្រសើរឡើង ។

សេចក្តី​ថ្លែងការណ៍​នេះ គាំទ្រដោយ៖​
១.​អង្គ​ការក្រុម​ការ​ងារ​ដោះស្រាយទំនាស់
២.​បណ្តាញអាស៊ីដើម្បីការ​បោះឆ្នោត​ដោយ​សេរី​
៣.​អង្គ​ការ​អភិវឌ្ឍន៍សំលេង​សហគមន៍
៤.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​(ម.ស.ម.ក)
៥.​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រ​ព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ​
៦.​សមាគមសម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ (ខេមបូចា)
៧.​សមាគមបណ្តាញយុវជន​កម្ពុជា​
៨.​សមាគមការពារ​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍នៅកម្ពុជា​
៩.​មជ្ឈមណ្ឌលសម្ព័ន្ធ​ភាព​ការ​ងារ​ និង​សិទ្ធិមនុស្ស​
១០.​​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍
១១.​គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា
១២.​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
១៣.​វិទ្យាស្ថាន​ប្រ​ជា​ធិបតេយ្យកម្ពុជា​
១៤.​សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម
១៥.​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា
១៦.​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
១៧.​បណ្តាញកសាង​សន្តិភាព​សហគមន៍
១៨.​សហភាពការងារកម្ពុជា​
១៩.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
២០.​សម្ព័ន្ធសហជីពកម្ពុជា
២១.​សហគមន៍៩២ ភ្នំពេញ
២២.​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ​)
២៣.​​អង្គ​ការ​សមធម៌កម្ពុជា​
២៤.សមាគមប្រ​ជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ច​ក្រៅប្រ​ព័ន្ធ​
២៥.​សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ
២៦.​សហព័ន្ធសហជីពឯករាជ្យ
២៧.​អង្គ​ការក្លាហាន​
២៨.​សហគមន៍ឡពាង កំពង់ឆ្នាំង​
២៩.​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍
៣០.​សហគមន៍មានជ័យ ស្វាយរៀង
​៣១.​គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា
៣២.​មជ្ឈមណ្ឌល​ប្រ​ជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍និង​សន្តិភាព​​
៣៣.​អង្គ​ការ​ពន្លកខ្មែរ​
៣៤.​សហគមន៍ផ្លូវរថភ្លើង ភ្នំពេញ
៣៥.​សហគមន៍ព្រែកតាគង់ ៦០ម៉ែត្រ ភ្នំពេញ
៣៦.​សហគមន៍ឬស្សីស្រស់ ភ្នំពេញ​
៣៧.​អង្គ​ការ​សមាគមធាង​ត្នោត​
៣៨.​សហគមន៍ស្មសាន្ត ភ្នំពេញ
៣៩.​សហគមន៍ចេកមាស ស្វាយរៀង
៤០.​អង្គ​ការតម្លា​ភាពកម្ពុជា​​
៤១​.​សហគមន៍ទូលសង្កែអេ ភ្នំពេញ​
៤២.​អង្គ​ការមណ្ឌលព័ត៌​មាន​ស្រ្តីកម្ពុជា​
៤៣.​អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន​
៤៤.​អង្គ​ការ​ក្រុមប្រឹក្សាយុវជន​កម្ពុជា​
៤៥.​អង្គការយុវសន្តិភាព​

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

លិខិតចំហ៖ ក្នុងនៃទិវាពលកម្មអន្តរជាតិគម្រប់ខួបលើកទី១៣៥

លិខិតចំហ

យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល ធ្វើការលើកកម្ពស់សិទ្ធិការងារ​ និងសិទ្ធិជាមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមគោរពជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងគម្រប់ខួបលើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ

កម្មវត្ថុ៖សំណើសុំរាជរដ្ឋាភិបាលបន្តជំរុញការលើកកម្ពស់សិទ្ធិការងារ និងកិច្ចគាំពារសង្គម ដើម្បីធានាឲ្យបាននូវជីវភាពរស់នៅសមរម្យសម្រាប់កម្មករ។

ក្នុងគម្រប់ខួបលើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ យើងខ្ញុំដែលជាតំណាងសហព័ន្ធសហជីព សហព័ន្ធ និងសមាគមដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិការងារ​ និងសេរីភាពមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា សូមឆ្លៀតយក ឱកាសរំលឹកទិវាដ៏មានសារៈសំខាន់នេះ។ ទោះបីជាយើងមិនអាចប្រមូលផ្តុំគ្នាដូចអ្វីដែលយើងកំពុងជួបប្រទះសព្វថ្ងៃ នេះក៏ដោយ ក៏យើងនៅតែរក្សាទុកស្មារតីនៃថ្ងៃនេះ និងសារៈសំខាន់ដែលធ្លាប់មានចំពោះកម្មករ​មិនត្រឹមតែនៅក្នុង ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកផង។

ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសការផ្ទុះឡើងវិញនាពេលថ្មីៗនេះបាននឹងកំពុងតែជះឥទ្ធិពលយ៉ាងធ្ងន់ ធ្ងរសម្រាប់កម្មករនៅទូទាំងប្រទេស កម្ពុជា។ កម្មករកាត់ដេរនៅក្នុងរោងចក្រជាង ២០០ បានធ្វើតេស្តរកឃើញមេរោគ នេះ។ កម្មករក្នុងវិស័យទេសចរណ៍នៅតាមបណ្ដាខេត្ត ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តបាត់ដំបង ជាដើម ត្រូវបានគេដកចេញពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាលបើទោះបីជា ក្រសួងទេសចរណ៍ទទួលស្គាល់ យ៉ាងច្បាស់អំពីការលំបាកដែលពួកគេបានជួបប្រទះក៏ដោយ។ បម្រាមគោចរ និងការរឹតត្បិតការជួបជុំនាពេលបច្ចុប្បន្ន នេះ ក៏បង្ករជាបញ្ហាប្រឈមខ្លាំងសម្រាប់កម្មករ ក្នុងការបំពេញតម្រូវការដោយមានការរាយការណ៍ អំពីការលំបាក ក្នុងការចំណាយលើថ្លៃទឹកភ្លើង និងថ្លៃកន្លែងស្នាក់នៅ(ផ្ទះជួល) ព្រោះលទ្ធភាព នៃប្រាក់ចំណូលរបស់ពួកគេទទួល បានទាបក្នុងអំឡុងពេលបិទខ្ទប់។ ខណៈពេលដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន បានអនុវត្ត វិធានការណ៍ ដើម្បកាត់បន្ថយការប្រឈមផ្នែកហិរញ្ញវត្ថុរបស់កម្មករ យើងនៅតែសង្កេតឃើញថាករណីកម្មករ និយោជិត ដែលត្រូវបានបញ្ឈប់និងព្យួរការងារនៅតែតម្រូវឲ្យសងបំណុល បើទោះជាពួកគេមិនអាចមានលទ្ធភាព បំពេញក្នុងអំឡុងពេល ដែលពួកគេគ្មានការងារ កាត់បន្ថយការងារ ឬគ្មានចំណូល។ ចំពោះបញ្ហាទាំងនេះ រដ្ឋាភិបាលអាចនឹងត្រូវតែ ចាត់វិធានការបន្ថែមទៀត។

ទោះជាយ៉ាងណាក្ដី ការខកចិត្តខ្លាំងបំផុតគឺការឆ្លើយតបរបស់និយោជក និងអ្នកបញ្ជាទិញអន្តរជាតិនៅក្នុង វិស័យឧស្សាហកម្មវាយនភ័ណ្ឌទៅនឹងការរាតត្បាត។ ជារឿយៗនិយោជកបានទាញយកផលប្រយោជន៍ពីវិបត្តិនេះ ដោយអំពាវនាវនិងអនុវត្តការកាត់បន្ថយប្រាក់ឈ្នួល ធ្វើការបញ្ឈប់ទ្រង់ទ្រាយធំនិងកំណត់គោលដៅទៅលើថ្នាក់ដឹកនាំ និងសកម្មជនសហជីពឯករាជ្យ។ អ្នកបញ្ជាទិញ(ប្រេន)នេះ បានលុបចោលការបញ្ជាទិញហើយទាមទារទាំងការបញ្ចុះ តម្លៃ និងពន្យារពេលលក្ខខណ្ឌទូទាត់ផងដែរ។ នៅក្នុងឆ្នាំ២០២០ និង២០២១ សហព័ន្ធសហជីពវាយនភ័ណ្ឌកម្ពុជា ចំនួន​ ៧ បានផ្ញើលិខិតទៅក្រុមហ៊ុនអ្នកបញ្ជាទិញអន្តរជាតិជាង ៤០ ដោយអំពាវនាវឲ្យពួកគេជួយគាំទ្រដល់កម្មករ ឲ្យបានប្រសើរក្នុងអំឡុងពេលមានវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបាន​បដិសេធចោលទាំងស្រុង។

ការបដិសេធរបស់អ្នកបញ្ជាទិញអន្តរជាតិក្នុងវិស័យវាយនភ័ណ្ឌ ក្នុងការផ្តល់ជំនួយជូនកម្មករនិយោជិតនៅក្នុង ប្រទេសកម្ពុជា គឺវាបានឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយនៃភាពអសកម្មរបស់អ្នកបញ្ជាទិញក្នុងអំឡុងពេល មានជំងឺរាតត្បាត។ ពួកគេបានខកខានមិនធ្វើអន្តរាគមន៍ក្នុងករណីពាក់ព័ន្ធនឹងការបណ្តេញចេញ ការរើសអើង ឬការយាយីថ្នាក់ដឹកនាំ សកម្មជន និងសមាជិកសហជីពឯករាជ្យ។ ទាក់ទងទៅនឹងបញ្ហានេះ គោលគំនិតរបស់យើង នៅតែស្ថិតនៅជាមួយបងប្អូនកម្មករប្រុសស្រីដ៏អង់អាចរបស់យើងនៅក្នុង ក្រុមហ៊ុនត្រីប៉ូសអ៊ិនធើណេសិនណល (ខេមបូឌា) ខូអិលធីឌី ដែលត្រូវបានក្រុមហ៊ុនបានគំរាមកំហែង និងធ្វើទុក្ខបុកម្នេញតាំងពីការបង្កើតសហជីព ដូចគ្នាទៅនឹងបងប្អូនកម្មកររបស់យើងនៅក្នុងរោងចក្រ រ៉ូស៊ីង ខូអិល​ធីឌី ដែលត្រូវបានបណ្ដេញចេញដោយអយុត្តិធម៌ អស់រយៈពេលជាងមួយឆ្នាំមកហើយ រហូតមកដល់ឥឡូវនេះ។ ចលនាសហជីពកម្ពុជានឹងចងចាំ ក្រុមហ៊ុន H&M និង Clarks ចំពោះការមិនទទួលខុសត្រូវក្នុងការធ្វើអន្តរាគមន៍ ជំនួសឲ្យកម្មករទាំងអស់នេះ។

ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាតគួរតែត្រូវបានកត់សម្គាល់ផងដែរ។ កម្មករនិយោជិតជាង ៣២០,០០០នាក់ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្នុងអំឡុងពេលនៃការព្យួរការងារជាបណ្ដោះ​អាសន្ន ដែលជា កម្មវិធីមួយដែលអាចត្រូវបានប្រើប្រាស់ជាគំរូសម្រាប់កម្មវិធីគាំពារសង្គមបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ប្រជាជនជាង ១លាននាក់ ត្រូវបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា ហើយការងារដែលបានធ្វើដោយរដ្ឋាភិបាល ទៅលើចំណុចទាំងពីរនេះ គួតែត្រូវទទួលស្គាល់ជាពិសេស។ ទោះជាយ៉ាងណាក្ដី រដ្ឋាភិបាលបានខកខានអនុវត្តដូចគ្នា ចំពោះកម្មករនិយោជិតនៅក្នុងវិស័យអាទិភាពមួយចំនួនទៀត។ ការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារនឹងកាត់ បន្ថយប្រាក់ឈ្នួលរបស់កម្មករវេនយប់ ក៏ដូចជាការដកចេញថ្ងៃឈប់ សម្រាកប្រចាំឆ្នាំបន្ថែមទៀតសម្រាប់កម្មករ និយោជិតទាំងអស់។ លើសពីនេះទៅទៀត ចំនួនករណីដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានទម្លាក់ចោល ច្រើនជាង ៤០% ពីព្រោះថាមន្ត្រីក្រសួងការងារធ្វើលើសពីកាតព្វកិច្ចរបស់ខ្លួនដូចបានចែងក្នុងច្បាប់ដោយបដិសេធមិនបញ្ជូន វិវាទការងាររួមទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ។ សេចក្តីប្រកាសនាពេលថ្មីៗនេះជុំវិញការបង្កើត តុលាការការងារ បន្ថែមទម្ងន់ដល់ទស្សនដែលថា រដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមធ្វើឲ្យចុះខ្សោយ ដល់អំណាច និងយុត្តាធិការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ការធ្វើឲ្យចុះខ្សោយនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចត្រូវបានកើតឡើងដោយសារក្រសួងការងារ ឬក្នុងករណី ខ្លះមន្រ្តីម្នាក់ៗធ្វើការចេញបទបញ្ជានិងលិខិតលើបញ្ហាផ្សេងៗដែលប្រឆាំងនឹងការបកស្រាយរបស់ ក្រុមប្រឹក្សាអាជ្ញា កណ្តាលដែលធ្លាប់កើតមានឡើងជាយូរមកហើយ។ ឧទាហរណ៍៖ លិខិតដែលចេញដោយ អ៊ុក ចន្ធូ ទៅសហព័ន្ធ និយោជកមួយនៅ ខែកុម្ភៈ ឆ្នាំ២០២០ បានបណ្តាលឲ្យកម្មករខាតបង់ប្រាក់ឈ្នួលសរុបរាប់សែនដុល្លារ ជាប្រាក់ បំណាច់ដែលត្រូវជំពាក់ពួកគេតាមច្បាប់ស្តីពីការងារ។ កម្មករមិនអាចរកយុត្តិធម៌ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅលើ បញ្ហានេះបានទេ នៅពេលក្រុមប្រឹក្សាអាជ្ញាកណ្តាលអះអាងថាខ្វះយុត្តាធិការក្នុងការសម្រេចបញ្ហា។

ជំហររបស់ពួកយើង គឺការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការ រាតត្បាត តម្រូវឲ្យមានការធ្វើវិសោធនកម្មច្បាប់និងគោលនយោបាយ ដែលមានគោលបំណងលើកកម្ពស់ពង្រីក វិសាលភាព និងធានាសិទ្ធិសេរីភាពរបស់កម្មករនិយោជិត។ បទពិសោធន៍ពីមុនមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកបង្ហាញថា ការកាត់បន្ថយអត្ថប្រយោជន៍របស់កម្មករមិនបានផ្តល់ផល ប្រយោជន៍សុទ្ធ ឬការងារជូនពួកគេទេ ហើយផ្ទុយទៅវិញគ្រាន់តែបង្កើនប្រាក់ចំណេញរបស់និយោជក និងកាត់បន្ថយ នូវការចំណាយរបស់អ្នកប្រើប្រាស់ និងចំណូលពន្ធ​។ និយាយឲ្យចំទៅ រដ្ឋាភិបាលត្រូវដាក់ប្រាក់បន្ថែមសម្រាប់ឧបត្ថម្ភ កម្មករដើម្បីជំរុញសេដ្ឋកិច្ច។

ដោយគិតអំពីបញ្ហាទាំងអស់ខាងលើនេះ យើងខ្ញុំដែលជាតំណាងសហភាព សហព័ន្ធសហជីព សមាគម និងអង្គការ​សង្គមស៊ីវិលសង្ឃឹមយ៉ាងមុត​មាំ​ថារាជរដ្ឋាភិបាលមេត្តាពិចារណា និងសម្រេចតាមសំណើរខាងក្រោមនេះ ដោយក្តីអនុគ្រោះ៖

១.បោះបង់ចោលគម្រោងធ្វើវិសោធកម្មច្បាប់ស្តីពីការងារនាពេលបច្ចុប្បន្ននិងធ្វើការពិភាក្សាត្រីភាគី ជាមួយសហជីពឯករាជ្យលើការធ្វើវិសោធនកម្មថ្មី។

២.ចេញសេចក្តីបញ្ជាក់ជាផ្លូវការ ដើម្បីរំលឹកដល់និយោជកអំពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការបើកប្រាក់ បំណាច់របស់កម្មកនិយោជិតស្របតាមច្បាប់ស្តីពីការងារ និងមិនមែនជាការបកស្រាយផ្ទាល់ខ្លួនរបស់ មន្រ្តីក្រសួងការងារនោះទេ។

៣.ធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព ដើម្បីឲ្យស្របនឹងអនុសញ្ញាស្នូលសំខាន់ៗរបស់អង្គការអន្តរជាតិ ​ខាងការងារ និងជាពិសេសលើបទប្បញ្ញត្តិទាក់ទងនឹងការបង្កើតសហជីព ការចុះបញ្ជីការ និងភាពជា​ តំណាង​របស់សមាជិក​ក្នុង​ការ​ដោះស្រាយវិវាទ។

៤.បោះបង់ចោលការបង្កើតតុលាការការងារ ដែលបានគ្រោងទុកនាពេលបច្ចុប្បន្ន ហើយធ្វើការជាមួយ​អ្នកពាក់ព័ន្ធទាំងអស់ដើម្បីផ្តល់សិទ្ធិអំណាចឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលជាស្ថាប័នឯករាជ្យនិងមិនលំអៀង ដែលមាន​ភារ​កិច្ច​ដោះ​​ស្រាយវិវាទការងារ។

៥.ពង្រីកគម្រោងប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលបច្ចុប្បន្នដល់បុគ្គលិកផ្នែកទេសចរណ៍កម្មករផ្នែកសេវាកម្មនិងកម្សាន្ដនិងកម្មករក្នុងប្រពន្ធ័ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជានិងគ្របដណ្តប់កម្មករទាំងអស់នៅក្នុងប្រទេសកម្ពុជា។

៦.អនុវត្តកម្មវិធីជំនួយសង្គមបន្ថែមសម្រាប់កម្មករនិយោជិតដែលខ្វះខាតក្នុងអំឡុងពេលនៃការបិទខ្ទប់ រួមទាំងថ្លៃ​ទឹក​​ភ្លើងជាដើម។

៧.រក្សាអត្ថប្រយោជន៍លំហែមាតុភាព និងគម្រោងសេវាថែទាំសុខភាពដល់កម្មករនិយោជិតទាំងអស់ ដែល​រង​គ្រោះ​ដោយការបាត់បង់ការងារ ឬព្យួរការងារក្នុងអំឡុងពេលដែលរដ្ឋាភិបាលបិទខ្ទប់ និងកម្មករ​និយោជិត​​ដែល​មិនបាន​បំពញកតព្វកិច្ចក្នុងការបង់វិភាគទានជាប់លាប់ក្នុងរយះពេល៩ខែ។

៨.ផ្តល់ប្រាក់ឈ្នួលពេញលេញ និងមិនកាត់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ដែលរងផល ប៉ះពាល់ពី​ការបិទខ្ទប់ រួមទាំងកម្មករដែលតម្រូវឲ្យធ្វើចត្តាឡីស័កតាមវិធានរបស់ក្រសួង​​​សុខា​ភិបាល។

៩.បង្កើតនិងបន្តប័ណ្ណមូលនិធិសមធម៌ ដើម្បីផ្តល់ការគាំទ្រប្រាក់ចំណូលដល់កម្មករក្នុងវិស័យសេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ ដែលរងផលប៉ះពាល់ក្នុងអំឡុងពេលមានការបិទខ្ទប់ដោយរដ្ឋាភិបាល។

១០.ស្នើដល់រដ្ឋាភិបាលចេញថ្លៃសេវាចំពោះកម្មករនិយោជិតក្នុងការចំណាយលើសេវាធ្វើតេស្តរកកូវីដ ការ​​​ធ្វើ​ចត្តា​ឡីស័ក ឬព្យាបាលនៅតាមបណ្តាគ្លីនិកឯកជននានា​ ដែលមានការ​អនុញ្ញាតដោយ ក្រសួង​សុខាភិបាល ដោយ​​ការចំណាយទាំងអស់នៅជាបន្ទុករបស់បេទ្បា​ជាតិ​របប​សន្តិសុខសង្គម ក្រោមកម្មវិធី​របប​ថែទាំសុខភាព។

សូម ​​សម្តេចតេជោ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។

 

 

សេចក្តីថ្លែងការណ៍រួម ៖“រាជរដ្ឋាភិបាលត្រូវមានវិធានការម៉ឺងម៉ាត់ដើម្បីធានា សុខភាព និងសុវត្ថិភាពដល់កម្មករនិយោជិតនៅកន្លែងការងារក្នុងពេលមានវិបត្តិជំងឺកូវីដ ១៩

យើងខ្ញុំជាតំណាងសហព័ន្ធសហជីព សមាគម សហគមន៍ អង្គការ​សង្គមស៊ីវិល​ជាតិ ​ធ្វើ​ការ​លើ​វិស័យ សិទ្ធិការងារ និង​សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ចូលរួមជាមួយបណ្តាញយុទ្ធនាការជាសកលដើម្បីសុខភាព និងសុវត្ថិភាពនៅកន្លែងការងារនៅក្នុង (ទិវាអន្តរជាតិ ដើម្បីរំលឹកដល់ការចងចាំដល់កម្មករ) ដែលទិវានេះរៀបចំទ្បើងនៅថ្ងៃទី ២៨ ខែមេសា ជារៀងរាល់ឆ្នាំដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធទទួលស្គាល់ពីសារៈសំខាន់ក្នុងការជំរុញ លើកកម្ពស់ សុខភាព និងសុវត្ថិភាពនៅកន្លែងការងារសម្រាប់កម្មករយោជិតនៅគ្រប់ទីកន្លែងការងារនៅទូទាំងពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជា។

សុខភាព និង​​ សុវត្ថិភាពនៅកន្លែងការងារមានសារៈសំខាន់បំផុតក្នុងការចូលរួមចំណែកពីសំណាក់ភាគីនិយោជក សហជីព​ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឈន៍ និងអង្គការសង្គមស៊ីវិល ដើម្បីរួមសកម្មភាពរួម យកឈ្នះលើ ជំងឺរាតត្បាត កូវីដ ១៩​​ ដែលកំពុងកើតទ្បើងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនានានៅលើសកលលោក។ ជំងឺរាតត្បាត កូវីដ ១៩ បានធ្វើឱ្យយើងជួបនូវបញ្ហាប្រឈមនានាក្នុងការរក្សាបាននូវដំណើរការផលិតភាព នៅពេលដែលសុខភាពនិងសុវត្ថិភាពសម្រាប់កម្មករនិយោជិតមិនត្រូវបានយកចិត្តទុកដាក់ជាចម្បងនៅកន្លែងការងារ។ និយោជកជាច្រើនបានទទួលស្គាល់ថា​ ការធានាសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ​មានសារៈប្រយោជន៍សំខាន់ផ្នែកសេដ្ឋកិច្ច និងផលិតកម្មនៅកន្លែងការងារ​។ សហជីពមើលឃើញពីសារៈសំខាន់ជាអាទិភាពចំពោះ “សុវត្ថិភាពពីជំងឺកូវីដ ១៩” នៅកន្លែងការងារ គឺជាអ្វីដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល និងនិយោជក ក៏ប៉ុន្តែកម្មករនិយោជិកភាគច្រើននាពេលបច្ចុប្បន្ននៅតែប្រឈមទៅនឹង សុវត្ថិភាពពីជំងឺរាតត្បាតកូវីដ ១៩” នៅកន្លែងការងារ ហើយករណីនេះធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងការយកឈ្នះលើជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ដើម្បីធានាឱ្យមានការស្តារទ្បើងវិញនូវសុខុមាលភាពប្រជាពលរដ្ឋ កម្មករនិយោជិតគ្រប់វិស័យ ការស្តាទ្បើងវិញនូវសេដ្ឋកិច្ចជាតិ ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គមនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។

ហេតុការណ៍បាក់រលំអគារនៅពេលកំពុងសាងសង់នៅខេត្តព្រះសីហនុកាលពីឆ្នាំ​២០១៩ និង បាក់រលំអគារនៅពេលកំពុងសាងសង់នៅខេត្តកែប នៅឆ្នាំ​២០២០ គឺជាសោកនាដកម្ម សម្រាប់កម្មករនិយោជិកបម្រើការងារនៅក្នុងវិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីព្រឹត្តិការណ៍នៃការបាក់រំលំអាគារទាំងពីរនេះ យើងបានតាមដាន និង សង្កេតឃើញថា រាជរដ្ឋាភិបាលតាមរយ​​:ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ រកឃើញថាមានការដ្ឋាន​សំណង់ពុំមានលិខិតអនុញ្ញាតសាងសង់ជាច្រើនដែលខុសបច្ចេកទេសសាងសង់កើតទ្បើងជាហូរហែ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ កម្មករជាច្រើននាក់ត្រូវបានរងគ្រោះថ្នាក់ការងារ និងឱ្យបាត់បង់អាយុជីវិតបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។ ដោយទ្បែកនៅក្នុងវិស័យកាត់ដេរ ដេរស្បែកជើងក៏ប្រឈមទៅនឹងគ្រោះថ្នាក់ការងារដែលកើតចេញពីប្រព័ន្ធធ្វើដំណើររបស់កម្មករនិយោជិកពីផ្ទះទៅកន្លែងធ្វើការ ពីកន្លែងធ្វើការមកផ្ទះតាមរយៈប្រព័ន្ធធ្វើដំណើរតាមរថយន្តដែលមិនមានបច្ចេកទេសសុវត្ថិភាពត្រឹមត្រូវ​​ មានការដាក់ចំនួនកម្មករលើសលប់ មិនមានការតាមដានត្រួតពិនិត្យផ្នែកសុវត្ថិភាព ប្រឈមទៅនឹងគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរដោយកម្មករជាច្រើននាក់ត្រូវបានបាត់បង់អាយុជីវិត ប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចររាចរណ៍នៅតាមដងផ្លូវអំទ្បុងពេលធ្វើដំណើរ។

គួរតែដល់ពេលក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធគោលនយោបាយរបស់រដ្ឋដើម្បីជំរុញឱ្យមានការលើកកម្ពស់ សុខភាព និង សុវត្ថិភាពនៅកន្លែងការងារ ហើយវិធានការនេះ ត្រូវធ្វើទ្បើងជាប្រចាំនៅតាមបណ្តាក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានា។ ការរៀបចំទីកន្លែងសមរម្យសម្រាប់កម្មករប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក៍ជាកត្តាចាំបាច់ ដោយទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន ភាគីតំណាងកម្មករ អាជ្ញាធរមានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិលក្នុងដំណើរការកំណែទម្រង់គោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាំបាច់នានាដើម្បីឱ្យមានការរៀបចំសណ្តាប់ធា្នប់ របៀបរៀបរយក្នុងសង្គមសម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា។

ដោយទ្បែកយើងខ្ញុំជាតំណាងសហពន្ធ័សហជីព សមាគម សហគមន៍ អង្គការ​សង្គមស៊ីវិល​ជាតិ ​ដែលធ្វើ​ការ​លើ​វិស័យ សិទ្ធិការងារ និង​សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាសង្កេតឃើញថានៅក្នុងស្ថានភាពនៃការីករាលដាលជំងឺរាតត្បាត ជំងឺកូវីដ​១៩ នាពេលបច្ចុប្បន្នមានផលប៉ះពាល់ជាខ្លាំងទៅដល់  ជីវភាព ជាពិសេស សុខភាព និង សុវត្ថិភាពការងាររបស់កម្មករនិយាជិកជាច្រើននាក់នៅកន្លែងការងារ ជាពិសេសកម្មករដែលកំពុងបម្រើការងារនៅក្នុងវិស័យកាត់ដេរ ដេរស្បែកជើង ផលិតផលធ្វើដំណើរ កម្មករសំណង់ សេវាកម្ម សណ្ឋាគារ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលរងគ្រោះថ្នាក់ការងារដែលកើតចេញពីវិបត្តិកូវីដ ១៩ ជាមួយនឹងវិធានការតឹងរឹងនៃការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅក្នុងតំបន់ក្រហមនិងតំបន់ដែលត្រូវបានបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល។ គិតមកដល់ពេលនេះមានកម្មករប្រមាណជាងមួយពាន់នាក់ត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ ១៩ នៅតាមបណ្តារោងចក្រសរុបប្រមាណជាង ៩០ រោងចក្រនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដែលជាក្តីបារម្ភធំបំផុតចំពោះសុខភាព និង សុវត្ថិភាពរបស់កម្មករ និងហានិភ័យដែលនឹងកើតមានទ្បើងនៅតាមបណ្តារោងចក្រផ្សេងៗទៀតដែលមិនទាន់រកឃើញជំងឺកូវីដ ១៩ នៅកន្លែងការងារនៅទ្បើយ ហើយកម្មករនិយោជកនឹងប្រឈមទៅនឹងការប្រថុយប្រថានក្នុងការវិលត្រលប់ទៅកន្លែងធ្វើការងាររបស់ពួកគេវិញនៅក្នុងស្ថានភាពដែលមិនទាន់មានការធានាពីសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ។

ដោយមើលឃើញនូវហានិភ័យនិងបញ្ហាប្រឈមទៅលើ សុភាពនិងសុវត្ថិភាពការងាររបស់កម្មករនិយោជិកនៅកន្លែងការងារជាចម្បង យើងខ្ញុំតំណាង សហព័ន្ធ សហជីព សមាគម អង្គការ​សង្គមស៊ីវិលជាតិ ​ដែលធ្វើ​ការ​លើ​វិស័យសិទ្ធិការងារ និងសិទ្ធិមនុស្ស សូមធ្វើការស្នើដល់រាជ​រដ្ឋា​ភិបាល និងអ្នកពាក់ព័ន្ធដូច​ខាងក្រោម៖
១.​ ស្នើឱ្យរាជរដ្ឋាភិបាលបង្កើតយន្តការធ្វើការជាមួយ តំណាងកម្មករនិយោជិក និយោជក អង្គការសង្គមស៊ីវិលធ្វើការក្នុងវិស័យការងារ ដើម្បីកំណត់ យន្តការតាមដាន ត្រួតពិនិត្យ និងវាយតំលៃចំពោះបញ្ហាសុខភាព និង សុវត្ថិភាពនៅកន្លែងការងារ ជាពិសេសនៅក្នុងក្នុងពេលមានការរីករាលដាល នៃជំងឺកូវីដ១៩ នៅតាមបណ្តាការដ្ឋាន សំណង់ និងក្រុមហ៊ុនសាងសង់នៅក្នុងរាជធានីភ្នំពេញនិងនៅតាមបណ្តាខេត្តនានា។
២. ជំរុញឱ្យមានការចុះធ្វើអធិការកិច្ចការងារជាប្រចាំប្រកបដោយប្រសិទ្ធភាព និង​តម្លាភាព​​​ ដើម្បី​ពិនិត្យ​​មើលអំពីលក្ខខណ្ឌ សុខភាព និងសុវត្ថិភាពការងារ និង​ធ្វើការចុះបញ្ជីក្រុមហ៊ុនសាងសង់ទាំងនោះជាបន្ទាន់ជាមួយបេទ្បាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)​ នៅទូទាំងប្រទេស​កម្ពុជា។
៣.​  ស្នើដល់រាជរដ្ឋាភិបាល និងនិយោជកផ្តល់កន្លែងស្នាក់នៅជូនកម្មករឱ្យបានសមរម្យ មានអនាម័យ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់ជូនសម្ភារៈការពារបុគ្គល រួមមាន ម៉ាស់ អាកុលកន្លែងលាងសំអាតដៃ​ និងឧបករណ៍វាស់កម្តៅឱ្យបានគ្រប់គ្រាន់ នៅកន្លែងការងារ តាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាននានា ដែលមិនទាន់បានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់អង្គការសុខភាពពិភពលោកដើម្បីធានាថាកម្មករមានសុវត្ថិភាពនៅកន្លែងការងារ។​
៤. ស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យលើប្រព័ន្ធធ្វើដំណើរបស់កម្មករ ប្រកបដោយប្រសិទ្ធភាព ធានាឱ្យមានគម្លាតសង្គមក្នុងពេលធ្វើដំណើរអំទ្បុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតាមបណ្តារោងចក្រនានា។
៥. ស្នើដល់រាជរដ្ឋាភិបាលដាក់ចេញវិធានការជាក់លាក់នៅទីកន្លែងការងារដែលប្រឈមទៅនឹងហានិភ័យខ្ពស់ ជាពិសេសនៅតាមបណ្តារោងចក្រ និងអនុញ្ញាតឱ្យកម្មករឈប់សម្រាកក្នុងពេលវេលាមួយសមស្រប ហើយនិយោជកត្រូវផ្តល់ប្រាក់ឈ្នួលជូនកម្មករនិយោជិតអំទ្បុងពេលឈប់សម្រាក។
៦. ស្នើដល់រាជរដ្ឋាភិបាលដាក់ចេញកម្មវិធីផ្តល់ជំនួយសង្គម ជំនួយសង្គ្រោះបន្ទាន់ រួមមានជាស្បៀងអាហារ និង សម្ភារៈចាំបាច់ប្រចាំថ្ងៃនានាបន្ថែមទៀតឱ្យបានទាន់ពេលវេលាក្នុងពេលនៃការបិទខ្ទប់ជាពិសេសកម្មករនិងពេលរដ្ឋខ្វះខាតដែលស្ថិតនៅក្នុងតំបន់ក្រហម។
៧. ស្នើដល់រាជរដ្ឋាភិបាល រៀបចំទីកន្លែងសមរម្យសម្រាប់អាជីវករ អ្នកលក់ដូរតាមដងផ្លូវ តាមទីផ្សារ និងនៅតាមទីសាធារណៈនានាប្រកបដោយអនាម័យ និងសុវត្ថិភាពនៅនឹងកន្លែង។

 

ថ្ងៃពុធ ២​រោច ខែពិសាខ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី ២៨  ខែ មេសា ឆ្នាំ ២០២១

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖ 

១. សមាគមការពារសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍នៅកម្ពុជា​ (ADHOC)​

២. អង្គការ​សមាគមធាងត្នោត (STT)​

៣.​សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

៤.សម្ព័ន្ធសហជីពកម្ពុជា (CATU)

៥.​សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៦.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្ថិធម៌ នៅកម្ពុជា (ខុមហ្វ្រែល)

៧.សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​

៨.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៩.សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

១០.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (IDEA)

១១.​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

១២.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)

១៣.សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ័កាត់ (NIFTUC)

១៤.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U)

១៥.អង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)

១៦.​សហភាពផ្ទះសាមគ្កី (SH)

១៧.​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ (លីកាដូ)

១៨.​កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

១៩.​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) (

២០.​សហភាពការងារកម្ពុជា (CLC)

២១.អង្គការសមធម៌កម្ពុជា (EC)

២២.សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

២៣.សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)

២៤.សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)

២៥.សហព័ន្ធសហជីពកម្មករនោយោជិតវិស័យឧស្សាហកម្មកម្ពុជា (CIWF)

២៦.សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (CIEWA)

២៧.សមាគមកសិករកដើម្បីសន្តិភាព និងការអភិវឌ្ឈន៍ (FAPD)

២៨.សហព័ន្ធសហជីពកម្មនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា​ (CTSWF)

២៩. សហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា​ (CAWF)

៣០. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)

៣១. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

៣២. សហជីពនិយោជិតទេសចរណ៍អាស៊ាន នៃសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (AEURLH)

៣៣. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)

៣៤. អង្គការតម្លាភាពកម្ពុជា (TI)

៣៥. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)

៣៦.​សមាគមមន្រ្តីរាជការឯករាជ្យ (CICA)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

បឹងតាមោក ឬបឹងកប់ស្រូវ

បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិដ៏ធំជាងគេក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅភាគពាយព្យនៃរាជធានីតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ។ បឹងនេះមានទំហំ ៣ ២៣៩,៧ ហិកតា លាតសន្ធឹងលើខណ្ឌចំនួន ២ សង្កាត់ចំនួន ៦ និង  ភូមិចំនួន ២៥។ ព្រំប្រទល់បឹងមិនមានការកំណត់ជាផ្លូវការទេ រហូតដល់ឆ្នាំ ២០១៦ ទើបរាជរដ្ឋាភិបាលបានសម្រេចកំណត់ ផ្ទៃបឹងតាមោកមានទំហំសរុប ៣ ២៣៩,៧ ហិកតាដាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ប៉ុន្តែក្រោយមកផ្ទៃបឹងនេះត្រូវបានកែសម្រួលយ៉ាងតិច ១៧ដង។ នៅជុំវិញបឹងមានប្រជាជនរស់នៅប្រមាណ ៣០០គ្រួសារ និងមានមនុស្សប្រហែល ១០០០នាក់ ដែលភាគច្រើនប្រកបរបរចិញ្ចឹមជីវិតដោយការនេសាទត្រី ដាំដំណាំ ចិញ្ចឹមត្រី និងរកស៊ីលក់ដូរនៅផ្ទះ។ គ្រួសារទាំងនោះភាគច្រើនរស់ក្នុងលំនៅឋានដែលជាសំណង់មិនរឹងមាំ  និងមានសភាពទ្រុឌទ្រោម។ ក្នុងចំណោមនោះគ្រួសារប្រមាណ៣០ភាគរយស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។ ក្រៅពីជាទីជម្រកសម្រាប់មនុស្ស បឹងតាមោកក៏ជាកន្លែងដែលមានប្រព័ន្ធអេកូដ៏សម្បូរបែប និងចម្រុះរបស់សត្វស្លាប និងសត្វត្រីផងដែរ។

 

 

 

 

 

 

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org

លោកស្រី Athina Wilson ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីម៉ែល៖ advisor@teangtnaut.org

រូបភាពលីកាដូ៖ សមាជិក​ក្រុមយុវជន​ខ្មែរ​ថាវរៈ ជួបជុំគ្នានៅខាងមុខ ប្រាសាក់ និងអេអឹមខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេទាំងពីរនៅកម្ពុជា។

សូមផ្អាក​ការបង់សង​ប្រាក់កម្ចី​ និង​ការប្រាក់​បង្គរ​ ដើម្បី​ជួយប្រជាពលរដ្ឋ​អ្នកខ្ចីប្រាក់​

ថ្ងៃទី​៦ ខែមេសា ឆ្នាំ២០២១ – យើងខ្ញុំ​ ជាក្រុម​សង្គមស៊ីវិល​មានរាយនាម​ដូចខាងក្រោម​ សូមស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​ ដាក់ចេញ​ជាវិធានការណែនាំ​ដល់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ទាំងអស់​ នៅក្នុង​ប្រទេសកម្ពុជា​ ដើម្បីផ្អាកការ​បង់សង​ប្រាក់កម្ចី​ និងការប្រាក់បង្គរ​ទាំងអស់​ សម្រាប់​រយៈពេល​យ៉ាងតិច ៣ខែ​ ដើម្បី​ផ្ដល់ឱ្យ​អ្នកខ្ចីប្រាក់​នូវឱកាស​ក្នុងការ​ស្នាក់នៅផ្ទះ​ និង​រក្សាសុវត្ថិភាព​ អំឡុងពេល​ផ្ទុះឡើង​នៃវីរុសកូវីដ ១៩​ ដែលពួកគេ​មិនគួរ​ត្រូវភ័យ​ខ្លាច​ក្នុងការបាត់បង់​ដីធ្លី ​ឬ ផ្ទះសម្បែង​ ប្រសិនបើ​ពួកគេ​គ្មានលទ្ធភាព​សងប្រាក់វិញ​ទេនោះ ។​

រូបភាពលីកាដូ៖ សមាជិក​ក្រុមយុវជន​ខ្មែរ​ថាវរៈ ជួបជុំគ្នានៅខាងមុខ ប្រាសាក់ និងអេអឹមខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេទាំងពីរនៅកម្ពុជា។

វិស័យកាត់ដេរ​ ទេសចរណ៍ ​សេវាកំសាន្ត​ និងសំណង់​ កំពុង​ត្រូវបាន​រងគ្រោះ​ជាខ្លាំង​ពីការរីករាលដាល​នៃជំងឺនេះ ។​ វិស័យទាំងនេះ​ផ្ដល់ការងារ​ដល់ស្រ្តី​រាប់សែននាក់​ ខណៈដែល​អត្រា​នៃអ្នកខ្ចី​កម្ចីខ្នាតតូច​គឺមានស្រ្តី​ចំនួន ៧៥%​ មានន័យថា​ មានករណី​ជាច្រើន​ ដែលវិបត្តិ​ជំងឺរីករាលដាលនេះ​ ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ស្រ្តីជា​អ្នកខ្ចីប្រាក់ ។​ ក្រៅពីនេះ​ កសិករ​ ពលករ​ចំណាកស្រុក​ សហគមន៍​ក្រីក្រ ​អ្នកប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ អ្នកធ្វើជំនួញ​ អាជីវករ​ និងអ្នកលក់​ដូរតាមដងផ្លូវ​ ក៏ប្រឈម​នឹងការធ្លាក់ចុះ​ខ្លាំង​នៃប្រាក់ចំណូល​ផងដែរ ។​ មានមនុស្ស​តិចតួចណាស់​ដែលមិនទទួល​រងផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច​ពីជំងឺកូវីដ១៩នេះ ។​ រាជរដ្ឋាភិបាល​បានចាត់វិធានការ​មួយចំនួន​រួចមកហើយ ​ដើម្បី​កាត់បន្ថយ​មនុស្ស​មួយចំនួន​ពីការរងគ្រោះ ​ដែលបង្កឡើង​ដោយវិបត្តិ​សេដ្ឋកិច្ច​ជាងមួយឆ្នាំ​កន្លងមកនេះ ។​ សាច់ប្រាក់​ដែលត្រូវបាន​ផ្ដល់ឱ្យ​ទៅប្រជាពលរដ្ឋ​ជាច្រើន​ដែលមាន​ប័ណ្ណក្រីក្រ ​និងប្រាក់ឧបត្ថម្ភ​សម្រាប់​ប្រាក់ឈ្នួល​របស់កម្មករ​ កម្មការិនី​ រោងចក្រ​ បានផ្ដល់​ប្រភព​ដ៏សំខាន់មួយ​នៃប្រាក់ចំណូល​ ដល់​ប្រជាពលរដ្ឋ​រាប់សែននាក់​ ដែលត្រូវការ​ជំនួយ ។​ ប្រសិនបើ​គ្មានគោល​នយោបាយ​ទាំងនេះទេ ​ការធ្លាក់ចុះ​នៃសេដ្ឋកិច្ច​នៃការ​រីករាលដាល​ជាសកលនេះ ​នឹងកាន់តែ​មានស្ថានភាព​អាក្រក់​ខ្លាំងជាងនេះ ។​

ប៉ុន្តែ​រាជរដ្ឋាភិបាល​មិនទាន់​បាន​ចាត់វិធានការ​ស្រដៀងគ្នានេះ ​ដើម្បី​ជួយសម្រាល​បន្ទុក​ដល់អ្នកខ្ចីប្រាក់​ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅឡើយទេ ។​ ការស្នើសុំ​របស់​រាជរដ្ឋាភិបាល​កាលពីឆ្នាំមុន​ ដើម្បី​ឱ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងធនាគារ​ អនុវត្ត​ការសម្រាល​បន្ទុក​ដល់​វិស័យជាក់លាក់​មួយចំនួន​ ដោយគ្មាន​គោលការណ៍​ណែនាំ​ច្បាស់លាស់​ថាតើ​អ្នកខ្ចីប្រាក់​ណាខ្លះ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ ឬ​ ប្រភេទ​នៃការជួយ​សម្រាល​បន្ទុកអ្វី​សម្រាប់ផ្ដល់នោះ​ បានអនុញ្ញាត​ឱ្យវិស័យ​មីក្រូហិរញ្ញវត្ថុ​កំណត់​គោលការណ៍​ខ្លួនឯង​យ៉ាងមាន​ប្រសិទ្ធភាព​ក្នុងការ​រៀបចំ​ឥណទាន​ឡើងវិញ ។​ នេះមានន័យថា​ ស្ទើរតែគ្រប់​ករណី​ដែលយើងខ្ញុំ​បានតាមដាន​ ធនាគារ​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ កំពុងតែ​ផ្អាកការ​បង់ប្រាក់ដើម​ ប៉ុន្តែ​នៅតែ​បន្តប្រមូល​យកការ​បង់ថ្លៃ​ការប្រាក់​ ព្រមទាំង​គណនា​ការប្រាក់​លើឥណទាន​ទាំងនេះ ។​ ការណ៍នេះ ​បាននាំឱ្យ​មានកំណត់ត្រា​ប្រាក់ចំណេញខ្ពស់​សម្រាប់​អ្នកផ្ដល់កម្ចី​ឥណទានខ្នាតតូច​មួយចំនួន​ ខណៈដែល​ប្រាក់ចំណូល​នៅក្នុងគ្រួសារ​បន្ត​ធ្លាក់ចុះ​ ដោយសារ​តែវិបត្តិ​រីករាលដាល​នៃជំងឺកូវីដ១៩​ និងបន្ទុក​បំណុល​កាន់តែធំ​សម្រាប់​អ្នកខ្ចីប្រាក់ ​បន្ទាប់ពី​បញ្ចប់ការ​រៀបចំ​ឥណទាន​ឡើងវិញ ។​ ការអនុវត្ត​បែបនេះ​មិនមែន​ជាការសម្រាល​បន្ទុក​ពិតប្រាកដ​នោះទេ ។​

ខណៈដែល​ប្រទេសកម្ពុជា​ពេលនេះ​កំពុងប្រឈម​នឹងការ​ឆ្លងរីករាលដាល​ជាសហគមន៍​ និង​ការទទួល​មរណភាព​ជាបន្តបន្ទាប់​ ដោយសារ​ជំងឺកូវីដ១៩​ ការអនុវត្ត​ក្នុងការ​ជួយសម្រាល​បន្ទុក​បំណុលបែបទូលំទូលាយ​គឺត្រូវការ​ជាចាំបាច់ ។​ ការរៀបចំ​ឥណទាន​ឡើងវិញ​មិនពេញលេញ​សម្រាប់​កម្ចីឥណទាន​ខ្នាតតូច​ប្រមាណជា ​១០% ​ដែលត្រូវបាន​រាយការណ៍​ដោយវិស័យ​មីក្រូហិរញ្ញវត្ថុ​ គឺមិនគ្រប់គ្រាន់​ ដើម្បី​ដោះស្រាយ​ជាមួយ​ទំហំ​នៃវិបត្តិនេះទេ ។​ យើងខ្ញុំ ​សូមស្នើសុំ​ជាថ្មីម្ដងទៀត​ នូវសំណើ​ដែលបាន​ស្នើសុំ​ដំបូង​កាលពី​ជិតមួយឆ្នាំមុន​ សូមឱ្យផ្អាក​ការបង់សង​កម្ចីទាំងអស់​ រួមទាំងប្រាក់ដើម​ និង​ការប្រាក់​ ក៏ដូចជា​ការប្រាក់បង្គរ​ (ការប្រាក់​ដែលត្រូវ​បាន​កត់ត្រាទុក​និង​ត្រូវទូទាត់​នៅពេលក្រោយ)​ សម្រាប់​រយៈពេល​យ៉ាងតិច​ ៣ខែ​ ។

ការបន្ត​រីករាលដាល​នៃជំងឺកូវីដ១៩​ក្នុង “ព្រឹត្តិការណ៍​២០កុម្ភៈ” បាន​អូសបន្លាយពេល​ជាងមួយខែ​មកហើយ ​និងកំពុងបន្ត​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាច្រើន ​។ របាយការណ៍​ពីការធ្វើអត្តឃាត​ដោយសារ​បញ្ហាបំណុល​កំពុងបន្ត​កើតមានឡើង ។​ ស្រដៀងគ្នានេះ​ដែរ​ របាយការណ៍​ការប្រើប្រាស់​អំពើហិង្សា​ក្នុងគ្រួសារ​ រួមមាន​ឃាតកម្ម​ផងដែរនេះ​ ក៏កំពុង​កើតមានឡើង​ក្នុងបរិបទ​នៃការតានតឹង​ផ្លូវចិត្ត​ដោយសារ​បញ្ហាបំណុល ​និងវិបត្តិហិរញ្ញវត្ថុ ។​ បញ្ហាទាំងនេះ​បានក្លាយ​ជាការ​អំពាវនាវ​ជាបន្ទាន់​ពីប្រជាពលរដ្ឋ​ ឬក្រុមមនុស្ស​មកពី​មជ្ឈដ្ឋាន​ផ្សេងៗគ្នា​ សូមឱ្យ​មានការ​ជួយសម្រាល​បន្ទុកបំណុល​ ក៏ដូចជា​ការចាត់វិធានការ​ពីសំណាក់​រាជរដ្ឋាភិបាល ។​ យុវជន​ចំនួន៦នាក់​ ត្រូវបាន​ចាប់ខ្លួន​កាលពី​ពេលថ្មីៗនេះ​ និងត្រូវបាន​ឃាត់ខ្លួន​ឆ្លងយប់​ផងដែរ​ បន្ទាប់ពី​ចែកចាយ​ញត្តិ​អំពាវនាវឱ្យ​មានការផ្អាក​ការបង់​សងប្រាក់​ទៅគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងធនាគារ ​ក៏ដូចជា​វិធានការ​ជួយសម្រួល​បន្ទុក​សេដ្ចកិច្ច​ផ្សេងទៀត ។​ ខណៈដែល​មនុស្ស​ជាច្រើន​ភ័យខ្លាច​បាត់បង់​ដីធ្លី ​ឬ ផ្ទះសម្បែង​របស់​ពួកគេ ​ដោយសារ​ការបង់ប្រាក់យឺត​ កម្មវិធី​រៀបចំឥណទាន​តាមករណី​ជាក់ស្ដែង ​គឺមិនគ្រប់គ្រាន់​នោះទេ ។​

សម្ពាធ​បណ្ដាល​មកពីកម្ចី​ឥណទានខ្នាតតូច​របស់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ បានកំពុង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ និងសុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី ។​ កាលពី​ពេលថ្មីៗ ​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​បានបង្ហោះសារ​នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ និងក្រោយមក​បានលុបសារ​នេះវិញ ​ដោយមាន​រៀបរាប់ថា ​ប្រសិនបើ​អ្នកចង់​កាត់បន្ថយ​ការរីករាលដាល​នៃជំងឺកូវីដ១៩​ វីធីទីមួយ​គឺត្រូវឱ្យធនាគារ​ផ្អាកការ​បង់សងប្រាក់កម្ចី ។​ ថ្មីៗនេះ​ផងដែរ​ អ្នកនាំពាក្យ​នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​ បានណែនាំ​ប្រជាពលរដ្ឋ​កុំឱ្យច្រណែន​នឹងអ្នកទោស​ ដែលពួកគេ​មិនត្រូវ​ភ័យខ្លាច​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ឬ​ធនាគារ​ រឹបអូស​យកផ្ទះសម្បែង​របស់​ពួកគេ ។​ ការបញ្ចេញ​យោបល់នេះ ​គឺជាការ​មើលរំលង​ភាពភ័យខ្លាច​ដែលប្រឈម​ដោយអ្នកទោស​អំឡុងពេល​មានវិបត្តិនេះ ​ក៏ដូចជា​បង្ហាញជា​ទូទៅថា​ អ្នកខ្ចីប្រាក់​អាចនឹង​បាត់បង់ដីធ្លី ​ដោយសារ​បញ្ហាបំណុល ។​

យើងខ្ញុំ ​ស្នើសុំ​យ៉ាងទទូច​ឱ្យរាជរដ្ឋាភិបាល​ ជួយប្រជាពលរដ្ឋ​រាប់លាននាក់​ដោយដាក់ចេញ​វិធានការ​ណែនាំ​ឱ្យវិស័យ​មីក្រូហិរញ្ញវត្ថុ​ដែលរកប្រាក់​ចំណេញ ​ដើម្បីជួយ​ទទួលបន្ទុក​សេដ្ឋកិច្ចខ្លះ​របស់អ្នកខ្ចីប្រាក់ ។​ អ្នកខ្ចីប្រាក់​មួយចំនួន​កំពុង​ត្រូវបាត់បង់​ដីធ្លី​របស់ពួកគេ​ មិនទទួល​បានការ​ថែទាំសុខភាព​ និងប្រឈម​នឹងហានិភ័យ​នៃសុខភាព​ និង​សុវត្ថិភាព​របស់ពួកគេ​ អំឡុងពេល​មានវិបត្តិ​ជំងឺនេះ ​ដើម្បីទុក​លទ្ធភាព​បង់សង​បំណុល​ទាំងនេះ ។​ ការផ្អាក​ការបង់សង​ប្រាក់​រយៈពេលបីខែ​ ជាមួយ​លក្ខខណ្ឌ​ដែលអាច​បន្តការ​ផ្អាកនេះ​បន្តទៀត ​នឹងជួយ​អ្នកខ្ចីប្រាក់​ឱ្យស្នាក់នៅផ្ទះ ​រក្សាសុវត្ថិភាព​ និង​ពង្រឹង​ស្ថានភាព​ទូទៅនៅ​ក្នុងប្រទេសវិញ ៕​

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
១. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
២. សហគមន៍អមលាំង (កំពង់ស្ពឺ)
៣. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
៤. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៥. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
៦. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
៧. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៨. សហជីពនិយោជិត​ទេសចរណ៍​អាស៊ាន​ នៃសណ្ឋាគារ​ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ​(AEURLH)
៩. សហគមន៍បឹងប្រាំ (បាត់ដំបង)
១០. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
១១. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
១២. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
១៣. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
១៤. សម្ព័ន្ធសហជីពកម្ពុជា (CATU)
១៥. សហភាព​ការងារ​កម្ពុជា​ (CLC)
១៦. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១៧. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១៨. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១៩. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
២០. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
២១. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
២២. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
២៣. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
២៤. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
២៥. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២៦. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
២៧. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
២៨. បណ្តាញយុវជនកម្ពុជា (CYN)
២៩. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
៣០. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
៣១. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៣២. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៣៣. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣៤. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
៣៥. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
៣៦. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)
៣៧. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៣៨. សម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ (CFTUWT)
៣៩. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៤០. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៤១. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
៤២. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
៤៣. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
៤៤. សហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុនស្រាបៀរអង្គរ
៤៥. អង្គការសមធម៌កម្ពុជា (EC)
៤៦. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៤៧. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
៤៨. សមាគមកសិករដើម្បីសន្តិភាព និងការ​អភិវឌ្ឍន៍ (FAPD)
៤៩. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៥០. សហជីពកម្មករនិយោជិតក្រុមហ៊ុន អេច.ស៊ី.ស៊ី.គ្រុប
៥១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៥២. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៥៣. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៥៤. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
៥៥. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
៥៦. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៥៧. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៥៨. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
៥៩. សហជីពទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរនៃ​ក្រុមហ៊ុន​កាស៊ីណូ ​ណាហ្គាវើល
៦០. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៦១. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៦២. សហគមន៍មានជ័យ (ស្វាយរៀង)
៦៣. មាតាធម្មជាតិកម្ពុជា (MNC)
៦៤. សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា (NIFTUC)
៦៥. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
៦៦. សហគមន៍អូរដំដែក (កំពង់ធំ)
៦៧. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៦៨. អង្គការស្ពានសន្តិភាព (PBO)
៦៩. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
៧០. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៧១. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៧២. សហគមន៍ភ្នំក្រោម (សៀមរាប)
៧៣. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៧៤. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៧៥. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)​
៧៦. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
៧៧. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៧៨. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៧៩. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៨០. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
៨១. អង្គការសមាគមធាងត្នោត (សធត)
៨២. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៨៣. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
៨៤. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)
៨៥. សហជីពកម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃក្រុមហ៊ុន​អេចស៊ីស៊ី​ ព្រលាន​យន្តហោះ​ខេត្តសៀមរាប
៨៦. សហជីពសមគ្គីឯករាជនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាភ្នំពេញ
៨៧. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៨៨. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៨៩. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៩០. សហគមន៍ដីធ្លីតានី (សៀមរាប)
៩១. សហគមន៍ដីធ្លីតានូន (កោះកុង)
៩២. គណៈកម្មាធិការ​នៃអង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អនុសញ្ញ​លុបបំបាត់​រាល់ទំរង់​នៃការរើសអើង​លើស្រ្តីភេទ​ (NGO-CEDAW)
៩៣. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៩៤. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
៩៥. អង្គការតម្លាភាពកម្ពុជា (TI)
៩៦. សហជីពនិយោជិតវិស័យទេសចរណ៍នៃអឺផាតម៉ិនឡេហ្សាដាំងឌុយបាសាក់
៩៧. សហជីពកម្មករនិយោជិតវិស័យទេចរណ៍នៃស៊ីនទ្រី(ខេមបូឌា)
៩៨. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនជីអេសអាយ
៩៩. សហជីព​កម្មករ​ចំណីអាហារ​ និង​សេវាកម្ម​នៃក្រុមហ៊ុន​ ខេមបូឌា ​បេវេរេដ​ ខមប៉ានី ​លីមីតធីត
១០០. សហជីពកម្មករសេវាកម្មនៃក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីតសៀមរាប (USWCSR)
១០១. សហជីពសេវាកម្មកម្មករនិយោជិតនៃមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (USWAMC)
១០២. សហជីពឯករាជ្យកំលាំងសាមគ្គីកម្មករ (WSSIU)
១០៣. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

ក្រុម​សង្គមស៊ីវិល​ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​និរាករណ៍​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ

ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០២១ – យើងខ្ញុំ​ជាក្រុមសង្គមស៊ីវិល​ដូចមាន​រាយ​ឈ្មោះ​នៅ​ខាងក្រោម​ មានការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះអនុក្រឹត្យ​ស្តីពីការបង្កើត​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ ដែលត្រូវបាន​ប្រកាស​ឱ្យ​ប្រើ កាលពី​ថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ​នេះ និងស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​និរាកណ៍​អនុក្រឹត្យនេះ​ឱ្យបានឆាប់រហ័ស ។​ នៅពេល​ដែល​ត្រូវបាន​អាជ្ញាធរដ្ឋ​អនុវត្ត​ អនុក្រឹត្យនេះ នឹង​​រឹត​ត្បិតទៅលើ​សិទិ្ធសេរីភាព​ជាមូល​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​សិទិ្ធសេរីភាព​ក្នុងការ​បញ្ចេញមតិ​ សិទិ្ធ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ សិទិ្ធ​លើឯកជនភាព​ ភាពប្រកួតប្រជែង​នៃក្រុមហ៊ុន​ ផ្តល់​សេវាអ៊ីនធឺណិត​នៅកម្ពុជា​ ដែលនេះ​អាចនឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ ។​

មាត្រា​មួយចំនួន​នៃអនុក្រឹត្យ​ខាងលើ ​ជាពិសេស​មាត្រា៦ ​មាត្រា១២​ មាត្រា១៣​ និងមាត្រា១៤​ មានខ្លឹមសារ​ទូលំទូលាយ​ និង​មិនសូវ​ច្បាស់លាស់ ​និងមាន​លក្ខណៈ​រឹតត្បិត​យ៉ាងខ្លាំង​ដល់​សិទិ្ធសេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ និង​ភាពប្រកួតប្រជែង​នៃប្រតិបត្តិករ​ទូរគមនាគមន៍​នៅកម្ពុជា ។​

ជាក់ស្តែងមាត្រា​៦ និងមាត្រា ១២ ​នៃអនុក្រឹត្យ​នេះ​បាន​ដាក់​កំហិត​តួនាទីដល់​ប្រតិបត្តិករ​នៃ​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ឱ្យ​សហការជាមួយក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​និយ័តករ​ទូរគមនាគមន៍កម្ពុជា និង​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ក្នុងការ​ចាត់វិធានការ​ទប់ស្កាត់ និងកាត់​ផ្តាច់ចោលរាល់ការ​តភ្ជាប់បណ្តាញ​ទាំងឡាយ​ដែល​ប៉ះពាល់ដល់​ចំណូលជាតិ សុវត្ថិភាព​ របៀបរៀបរយ​សណ្តាប់​ធ្នាប់​សង្គម សីលធម៌​ វប្បធម៌​ ប្រពៃណី ​និង​ទំនៀម​ទម្លាប់សង្គម។ អត្ថន័យ​នៃមាត្រានេះ ​មានលក្ខណៈ​ទូលាយ​ និងស្រពិចស្រពិល​ ដែលអាច​ត្រូវបាន​អាជ្ញាធររដ្ឋ​បកស្រាយ​ និងអនុវត្ត​ទៅលើ​ សកម្មជន​សិទិ្ធមនុស្ស ​ពលរដ្ឋសហគមន៍​មូលដ្ឋាន ​ឬ ពលរដ្ឋ ​ឬក្រុមមនុស្ស​ទាំងឡាយណា​ដែល​បញ្ចេញមតិ​រិះគន់​រាជរដ្ឋាភិបាល​តាមបណ្តាញ​អ៊ីនធឺណិត​ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ ដោយចាត់ទុកថា​សកម្មភាព​រិះគន់​ទាំងនោះ​ “ប៉ះពាល់​ដល់របៀបរៀប​រយសណ្តាប់ធ្នាប់​សង្គម​ សីលធម៌​ វប្បធម៌​ ប្រពៃណី ​និងទំនៀមទំលាប់​សង្គម” ។​

មាត្រា​មួយចំនួន​នៃអនុក្រឹត្យ​នេះ​ មានខ្លឹមសារ​ទូលំទូលាយ​ និង​មិនសូវ​ច្បាស់លាស់ ​និងមាន​លក្ខណៈ​រឹតត្បិត​យ៉ាងខ្លាំង​ដល់​សិទិ្ធសេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ និង​ភាពប្រកួតប្រជែង​នៃប្រតិបត្តិករ​ទូរគមនាគមន៍​នៅកម្ពុជា ។​

ក្រៅពីនេះ​ ខ្លឹមសារ​​ដ៏ទូលំទូលាយ​​នៅក្នុង​មាត្រា​នេះ ក៏​នឹង​​ផ្តល់អំណាចឱ្យ​​អាជ្ញាធរ​មានសមត្ថកិច្ច​ងាយស្រួល​ក្នុងការ​ចាត់វិធានការ​រឹតត្បិត​លើការ​ទទួលបាន​ព័ត៌មាន​នៅលើ​បណ្តាញអ៊ីនធឺណិត​ ឬបិទគេហទំព័រ​ ឬបណ្តាញ​សង្គមណា ​ដែលអាជ្ញាធររដ្ឋ​យល់ថា​មានគំនិតផ្ទុយ​ ឬរិះគន់​រាជរដ្ឋាភិបាល​ ទោះជាគេហទំព័រ​ ឬបណ្តាញ​សង្គម​ទាំងនោះ ​បានផ្តល់​ព័ត៌មាន​ដែល​សាធារណៈមតិ​យល់ថា​ជាព័ត៌មាន​ឯករាជ្យក៏ដោយ ។​ វិធានការ​តាមរយៈ​អនុក្រឹត្យនេះ​ អាចនឹង​រំលោភទៅលើសិទិ្ធ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ ដែល​រាជរដ្ឋាភិបាល​ធ្លាប់បាន​បង្ហាញឆន្ទៈថា​ នឹងគោរព​តាមរយៈ​សេចក្តីព្រោងច្បាប់​ស្តីពី​ការទទួលបាន​ព័ត៌មាន​ និង​វេទិកា​ពិគ្រោះយោបល់​ជាច្រើន​លើកច្រើនសារ​ទៅលើ​សេចក្តីព្រាងច្បាប់​នោះកន្លង​មកហើយ ។​

លើសពីនេះ ​មាត្រា១៤​ បានតម្រូវ​ឱ្យ​ប្រតិបត្តិករ​នៃ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​រក្សាទុក​កំណត់ត្រា​បច្ចេកទេស ​និង​តារាង​បែងចែក​ការផ្ដល់​អាសយដ្ឋាន​អាយភី​ និង​ការកំណត់​ផ្លូ​វ​នៃត្រាហ្វ៊ិក​ឆ្លងកាត់​នៅ ​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​សម្រាប់រយៈពេល​១២ខែ ។  នេះមានន័យថា ប្រតិបត្តិករ​នៃ​ច្រកទ្វារ​អ៊ីនធឺណិតជាតិ​អាចដឹង​អំពី​សកម្មភាព​របស់​មនុស្សគ្រប់គ្នា ​ដែលប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា  រួមទាំង​ប្រវត្តិព័ត៌មាន​ដែល​ពួកគេ​ស្វែងរក ហើយ​និង​គេហទំព័រ​ដែលមិនមាន​កូដនីយកម្ម ​(unencrypted​ search history) ​ដែល​ពួក​គេ​ចូលមើល​ រហូត​ដល់​មួយឆ្នាំពេញ ។​ ការរក្សាទុក​រយៈពេល​យូរហួសហេតុនេះ ​នឹងរំលោភ​ទៅលើ​សិទិ្ធលើ​ឯកជនភាព​របស់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​អ៊ីនធឺណិត ​និងបណ្តាញ​សង្គមនៅកម្ពុជា ។​

ជាមួយគ្នានេះ​ដែរ យើង​បាន​ពិនិត្យ​ឃើញ​ថាការបង្កើត​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិនឹងជះឥទ្ធិពល​អាក្រក់​ដល់សេដ្ឋកិច្ច​ ជាពិសេស​លើភាព​ប្រកួតប្រជែង​តាមប្រព័ន្ធ​អេឡិច​ត្រូនិក​ដែលកំពុង​រីកចម្រើន​នៅកម្ពុជា ។​ ការឆ្លងកាត់​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិតែមួយ​ពីគ្រប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិត​ទាំងអស់ ​អាចនឹង​ធ្វើឱ្យ​ប៉ះពាល់ដល់​ការប្រកួត​ប្រជែង​ក្នុងការ​ផ្តល់សេវា​អ៊ីនធឺណិត​ល្បឿនលឿន​ពីគ្រប់ក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិត​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។

លើសពីនេះ​ទៅទៀត ​ការបង្កើត​ច្រកទ្វារ​តែមួយ​បែបនេះ​ ក៏អាច​បង្កើត​ឱ្យមាន​ការប្រកួតប្រជែង​មិនស្មោះត្រង់​រវាង​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ផងដែរ ។​ ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិនេះ ​ត្រូវបានគេ​ជឿជាក់ថា​ អាចផ្តល់​សិទិ្ធអំណាច​ដល់អាជ្ញាធររដ្ឋ​ក្នុងការ​អន្តរាគមន៍​ទៅលើ​ប្រតិបត្តិការ​នៃការផ្តល់សេវា​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​អ៊ីនធឺណិតឯកជន​ ដោយ​អាចបង្កភាព​ងាយស្រួល ​ឬអនុញ្ញាត​ឱ្យក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិត​ណាមួយ​ដែលមាន​ទំនាក់ទំនងល្អ​ជាមួយ​អាជ្ញាធររដ្ឋ ​និងអ្នកមាន​អំណាច​ ផ្តល់​នូវសេវាអ៊ីនធឺណិត​ល្បឿនលឿន​ជាង​ក្រុមហ៊ុន​សេវាអ៊ីនធឺណិត​ដទៃទៀត ។​

​យើង​បារម្ភថា​អនុក្រឹត្យនេះ​នឹង​ក្លាយជា​ឧបសគ្គ​ដល់ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​បង្កើតភាព​មិនប្រាកដ​ប្រជា​ដែលអាច​បណ្តាល​ឱ្យអ្នក​វិនិយោគ​ទុនចាកចេញ​ពីទីផ្សារ​បច្ចេកវិទ្យា​នៅកម្ពុជា ។​ បន្ថែមលើនេះ​ ប្រសិន​បើក្រុមហ៊ុន​ឯកជន​ត្រូវបាន​បង្ខំឱ្យ​ចាកចេញ​មែន នោះ​បន្ទុក​នៃការ​បង់​ថ្លៃលើសេវា​នៃការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​នឹងកើនឡើង​ នឹង​ធ្លាក់មក​លើ​ប្រជាពលរដ្ឋដែលជាអ្នក​ប្រើ​ប្រាស់ ហើយ​គុណភាព​នៃសេវា​អ៊ីនធឺណិតនឹង​ធ្លាក់ចុះ ។​ យើង​ខ្ញុំទទូច​ឱ្យ​រាជរដ្ឋា​ភិបាល​និរាកណ៍អនុក្រឹត្យ​នេះឱ្យបានឆាប់រហ័ស ​ដើម្បី​ធានាថា ​សេរីភាពមូលដ្ឋាន​ និង​ធានា​ប្រសិទ្ធភាព​នៃការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ប្រកបដោយ​សុវត្ថិភាព​​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​បានជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ នឹងត្រូវបាន​គោរព​ដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា ​​៕​

ស្ថាប័ន​ដែល​បាន​ចូលរួម​មាន៖
1. សហគមន៍ដីធ្លី ១៩៧ (កោះកុង(
2. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
3. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
4. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
5. សហគមន៍បឹងប្រាំ (បាត់ដំបង)​
6. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
7. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
8. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
9. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
10. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
11. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
12. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
13. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
14. វិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា (CID)
15. បណ្តាញយុវជនកម្ពុជា (CYN)
16. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
17. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
18. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
19. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
20. សហគមន៍ដីធ្លីជីខលើ (កោះកុង)
21. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគីរី)
22. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
23. អង្គការសមធម៌កម្ពុជា (EC)
24. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
25. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
26. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
27. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
28. សហគមន៍ជនជាតិភាគតិចគួយ (ព្រះ​វិហារ)
29. សហគមន៍ដីធ្លីខេត្តប៉ៃលិន
30. សហគមន៍ឡពាង (កំពង់ឆ្នាំង)
31. សហគមន៍មានជ័យ (ស្វាយរៀង)
32. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
33. អង្គការស្ពានសន្តិភាព (PBO)
34. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយ​មានជ័យ)
35. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយ​មានជ័យ)
36. អង្គការពន្លកខ្មែរ​ (PKH)
37. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)​
38. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
39. សមាគមធាងត្នោត (STT)
40. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
41. សហគមន៍ដីធ្លីតានូន (កោះកុង)
42. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
43. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
44. អង្គការ​តម្លាភាព​កម្ពុជា(TIC)
45. អង្គការអាក់សិនអេតកម្ពុជា (ActionAid Cambodia)
46. សមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC)
47. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា (COMFREL)
48. សម្ព័ន្ធសហជីពកម្ពុជា (CATU)
49. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
50. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
51. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)
52. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
53. សហពន្ធ័សហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
54. សហជីពឯករាជ្យកំលាំងសាមគ្គីកម្មករ (WSSIU)
55. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដែរកម្ពុជា (C.CAWDU)
56. គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បីកម្ពុជា (CCC)
57. ក្លាហាន (Klahaan)
58. វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API)
59. មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍និង​សន្តិភាព (PDP Center)
60. សហព័ន្ធអ្នកសារព័ត៌អន្តរជាតិ (IFJ)
61. ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC)
62. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ