គម្រោងពង្រឹងអំណាចសហគមន៍
គម្រោងពង្រឹងអំណាចសហគមន៍គម្រោងពង្រឹងអំណាចសហគមន៍មានគោលដៅបង្កើនទំនុកចិត្ត និងភាពជាម្ចាស់ក្នុងការរៀបចំសកម្មភាពតស៊ូមតិដោយខ្លួនឯងដើម្បីទាមទារសិទ្ធិដីធ្លី និងលំនៅឋានរបស់ពួកគេ។ ដើម្បីសម្រេចនូវទិសដៅនេះ គម្រោងគាំទ្រសហគមន៍ក្នុងការបង្កើនសមត្ថភាពផ្នែកច្បាប់ដីធ្លី ច្បាប់សិទ្ធិមនុស្ស សិទ្ធិលំនៅឋានសមរម្យ ការតស៊ូមតិដោយអហិង្សា បទដ្ឋានគតិយុត្តិមួយចំនួនទៀតដែលពាក់ព័ន្ធនឹងសិទ្ធិដីធ្លី និងលំនៅឋាន សម្រាប់ប្រជាសហគមន៍ក្នុងការស្វែងរកគាំទ្រពីភាគីពាក់ព័ន្ធ និងឆ្លើយតបនឹងបញ្ហាប្រឈមរបស់សហគមន៍។ លើសពីនេះទៅទៀត គម្រោងនេះក៏បានផ្តល់ឪកាសដល់សហគមន៍គោលដៅបានចង់ក្រងជាបណ្តាញរវាងសហគមន៍ក្នុងទីក្រុង និងសហគមន៍ជនបទក្នុងគោលពង្រឹងទំនាក់ទំនង និងស្វែករកការគាទ្រមតិពីគ្នាទៅវិញទៅមក។

