Feature Report

[:km]នេះគឺជាបណ្តុំនៃការស្រាវជ្រាវ ដែលធ្វើការសិក្សា និងពិភាក្សាអំពីទិដ្ឋភាពផ្សេងៗដែលជាមូលហេតុនៃ​ផលប៉ះពាល់ដល់សហគមន៍ក្រីក្រក្នុងទីក្រុងនៅកម្ពុជា។ ការសិក្សាទីមួយ ធ្វើការសិក្សាស្វែងយល់អំពីការយល់ដឹងរបស់សហគមន៍ក្រីក្រចំនួនបីនៅក្នុងទីក្រុងភ្នំពេញ ទាក់ទងនឹង​សិទ្ធិ​ចូលរួមរបស់ពួកគេនៅក្នុងដំណើរការនៃការវាយតម្លុៈ ផលប៉ះពាល់បរិស្ថាន (EIA)។ ការរក​ឃើញបាន​បង្ហាញ​ពី​ការយល់ដឹងនៅមានកម្រិតរបស់ប្រជាសហគមន៍ទាំងនោះ ដោយលើកឡើងពីឧបសគ្គដែល​មាន​ដូចជាគម្លាតនៃ​ទំនាក់ទំនង និងព័ត៌មានមិនគ្រប់គ្រាន់រវាងអាជ្ញាធរ និងពលរដ្ឋ។ សមាជិកម្នាក់នៅសហគមន៍ព្រែកតាគង់៣​បាន​និយាយថា៖​ “ខ្ញុំមិនដឹងថា EIA ជាអ្វី ឬអ្វីជាសិទ្ធិរបស់ខ្ញុំទាក់ទងនឹងវាទេ ហើយយើងទើបដឹង (EIA)​ បន្ទាប់ពីយើង​បានបង្កើតសហគមន៍មក Read more
[:km]អង្គការសមាគមធាងត្នោត (STT) បានផ្តល់ឱកាសដល់យុវជនចំនួន ៤ រូប លើជំនួយផ្នែកស្រាវជ្រាវដែលមានប្រធានបទផ្សេងៗគ្នា  ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អបរិស្ថានក្នុងសហគមន៍ក្រីក្រក្នុងទីក្រុង។ ការគាំទ្រលើកិច្ចការស្រាវជ្រាវទាំងនេះ មានគោលបំណងកសាង​សមត្ថភាព​ក្នុងការសរសេររបាយការណ៍ស្រាវជ្រាវនានា ដែលផ្តោតសំខាន់លើអភិបាលកិច្ចបរិស្ថានល្អ និងជំនន់​ទឹកភ្លៀង​ក្នុងសហគមន៍ក្រីក្រ​និងជាការ​ចូលរួមចំណែកលើឡើងនូវបញ្ហាប្រឈមដែលកើតមានក្នុង​សហគមន៍ក្រីក្រ​ដល់ប្រជាសហគមន៍ក្រីក្រក្នុងទីក្រុង។    សម្រាប់ប្រធានបទស្រាវជ្រាវមានដូចជា ១. ការសិក្សាអំពីឥរិយាបថ និងការអនុវត្តលើការគ្រប់គ្រងសំរាមរបស់ប្រជាសហគមន៍ និង​អភិបាលកិច្ចបរិស្ថាននៅសហគមន៍ព្រែកតាគង់ ៦០ម៉ែត្រ ២. ការគ្រប់គ្រងសំរាម Read more