ស្តី្រក្រីក្រក្នុងទីក្រុងជាអ្នកតស៊ូមតិ ឆ្ពោះទៅរកការសម្រេចបាននូវសិទ្ធិដីធ្លី និងលំនៅឋានសម្រាប់សហគមន៍របស់ពួកគាត់។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគាត់ប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារតែពួកគាត់ជាស្ត្រី ដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ ការស្រាវជ្រាវនេះគឺ ជាការសិក្សាបន្តពី របាយការណ៍របស់យើងទាក់ទងទៅនឹង រឿងរ៉ាវស្ត្រីក្រីក្រក្នុងទីក្រុងឆ្នាំ ២០១៩ ដែលមានគោលបំណងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើស្ត្រីដែលរស់នៅក្នុងសហគមន៍ក្រីក្រក្នុងទីក្រុង។ ការសម្ភាសត្រូវបានធ្វើឡើងជាមួយស្ត្រីចំនួន១២នាក់ មកពីសហគមន៍ក្រីក្រនៅទីក្រុងចំនួនប្រាំបីក្នុងរាជធានីភ្នំពេញ ដែលប្រឈមមុខនឹងការគំរាមកំហែងនៃការបណ្តេញចេញ។
របាយការណ៍នេះបង្ហាញថាស្ត្រីក្រីក្រនៅទីក្រុងបានប្រឈមមុខនឹងផលប៉ះពាល់កាន់តែខ្លាំងជាលទ្ធផលនៃ ជំងឺកូវីដ-១៩ ដែលភាគច្រើនដោយសារតែស្ថានភាពរបស់ពួកគាត់ជាស្ត្រី។ បទដ្ឋានចំពោះស្ត្រីមានឥទ្ធិពលដែលធ្វើឱ្យស្ត្រីនៅក្នុងផ្ទះ និងសហគមន៍ ពួកគាត់មិនត្រឹមតែមានហានិភ័យខ្ពស់នៃការឆ្លងវីរុសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមមុខនឹងបញ្ហាផ្សេងៗដែលប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគាត់។ ស្ត្រីក្រីក្រនៅក្នុងទីក្រុងត្រូវទទួលខុសត្រូវជាចម្បងចំពោះតម្រូវការប្រចាំថ្ងៃរបស់គ្រួសារ ប៉ុន្តែជំងឺកូវីដ-១៩ បានបង្កើនបន្ទុកលើពួកគាត់ និងពង្រីកភាពងាយរងគ្រោះដល់ពួកគាត់។ ភាគច្រើននៃអ្នកឆ្លើយតបបានជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ ដោយសារអសន្តិសុខស្បៀង ជីវភាពមិនគ្រប់គ្រាន់ និងការបាត់បង់ប្រាក់ចំណូល ដែលបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះអសុវត្ថិភាពលើកម្មសិទ្ធិដីធ្លីរបស់ពួកគាត់។
ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងពីផលវិបាកសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា យន្តការគាំពារសង្គម និងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី គួរតែត្រូវបានផ្តល់អាទិភាព ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលងាយរងគ្រោះ និងប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្របំផុតនៅក្នុងសង្គមកុំឱ្យមានភាពក្រីក្រតទៅទៀតនៅពេលអនាគត។
ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះ សូមចូលទៅកាន់គេហទំព័រ www.teangtnaut.org
បញ្ជាក់៖សម្រាប់អ្នកដែលចង់បានរបាយណ៍ការនេះជាឯកសារបោះពុម្ភអាចចុះឈ្មោះនៅក្នុងតំណភ្ជាប់នេះ https://docs.google.com/forms/d/1wCYA8_rJyXHbmalw2UhAouBRbeKrFUuqEBoaAlqbvMo/viewform?edit_requested=true
ក្រុមការងារនឹងរៀបចំជូន។ សូមអរគុណ!
លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – ភាសាអង់គ្លេស