របាយការណ៍ស្ដីពី ការពិត និងតួលេខ#៤៧ ស្តី្រនៅក្នុងសហគមន៍ក្រីក្រ បណ្តាញសង្គម និងគំរាមកំហែង

សព្វថ្ងៃប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដូចជា ហ្វេសប៊ុក (Facebook), វ៉ត់អ៊ែប (WhatsApp)  តេឡេក្រាម (Telegram) ព្រមទាំងបណ្តាញ និងកម្មវិធីផ្សេងៗទៀត ដើម្បីកំសាន្តភ្ជាប់ទំនាក់ទំនងសង្គម ទទួល និងផ្តល់ព័ត៌មាន ផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងរកការងារជាដើម។   

ចំពោះការប្រើប្រាស់បណ្តាញសង្គមរបស់ស្ត្រីក្នុងសហគមន៍ក្រីក្រវិញ ក៏មិនខុសគ្នាពីប្រជាពលរដ្ឋទូទៅដែរ។ នៅក្នុងរបាយការណ៍នេះនឹងបង្ហាញពីបទពិសោធន៍របស់ស្ត្រីនៅក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ដែលពួកគាត់តែងតែប្រើប្រាស់វាដើម្បី​ ធ្វើការតស៊ូមតិ តាមដាន និងចែកចាយព័ត៌មាន គ្រប់គ្រងប្រភពទិន្នន័យ សុំជំនួយផ្សេងៗក្នុងអំឡុងពេលបិទខ្ទប់ និងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងចែករំលែកព័ត៌មានអំពីបញ្ហាប្រឈមផ្សេងៗដូចជា បញ្ហាដីធ្លី ការទាមទារប្លង់កម្មសិទ្ធិ ហេដ្ឋារចនាសម្ព័ន្ធ គ្រឿងញៀន និងការរំលោភបំពាននានា ដែលកើតមានឡើងនៅក្នុងសហគមន៍របស់ពួកគាត់ដល់សាធារណជនទូទៅ។ 

ប៉ុន្តែ ការចែករំលែកព័ត៌មាន និងបញ្ហារបស់សហគមន៍ក្រីក្រទាំងនោះត្រូវបានហាមឃាត់ និងគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់ពួកគាត់ ដែលប្រការនេះបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិ 

ថ្ងៃម្ភៃជាង ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងសហគមន៍របស់ខ្ញុំបានប្រារព្ធពិធី សិទ្ធិលំនៅឋានពិភពលោក ខ្ញុំត្រូវបានអាជ្ញាធរបានមកអញ្ជើញ និងដឹកខ្ញុំនៅទីតាំងនៅក្នុងសហគមន៍ផ្ទាល់តែម្តង ដើម្បីធ្វើការសាកសួរអំពីការប្រារព្ធពិធីនោះរបស់ខ្ញុំ។ នៅពេលដែលខ្ញុំបានទៅដល់ទីតាំងសាលាសង្កាត់ អាជ្ញាធរទាំងនោះសុទ្ធតែជាបុរសបានគំរាមកំហែង និង ចោទប្រកាន់ខ្ញុំរឿងការធ្វើទិវាសិទ្ធិលំនៅឋានពិភពលោក។ រាល់សកកម្មភាពរបស់ពួកគាត់សុទ្ធតែស្ថិតនៅក្នុងរូបភាពគំរាមកំហែង ដូចជា ការនិយាយស្រែកគំហក។ គាត់ស្រែកខ្លាំងៗថា រាល់សកម្មភាពដែលខ្ញុំបានបង្ហោះមិនត្រឹមត្រូវ គួរតែលុបចោលទៅដែលគាត់គិតថាវាជាការចោទប្រកាន់មកលើខាងរដ្ឋាភិបាល និងការទះតុជាដើម ព្រមទាំងមិនអនុញ្ញាត្តិឱ្យខ្ញុំបន្តធ្វើសកម្មភាពណាដែល ប៉ះពាល់រាជរដ្ឋាភិបាល។ ពួកគាត់មិនបានពន្យល់ណែនាំដោយសន្តិវិធី និងផ្តល់ដំណោះស្រាយសមស្របឡើយ គ្រប់រូបភាពសុទ្ធតែជាការរំលោភសិទ្ធ និងការប៉ះពាល់ដល់សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរជាខ្លាំង 

មីង ចាន់ (ឈ្មោះតំណាង) 

ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះសូមចូលទៅកាន់គេហទំព័រ https://teangtnaut.org/?lang=km​​

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត។
ស៊ីកណល (Signal)៖ ០៨៩ ៦៦៦ ០១៣
អ៊ីម៉ែល៖ director@teangtnaut.org
អ្នកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត។
ស៊ីកណល (Signal)៖ ០១២ ៤៦៤ ៥០០
អ៊ីម៉ែល៖ advisor1@teangtnaut.org 

1 thought on “របាយការណ៍ស្ដីពី ការពិត និងតួលេខ#៤៧ ស្តី្រនៅក្នុងសហគមន៍ក្រីក្រ បណ្តាញសង្គម និងគំរាមកំហែង

Leave a Reply

Your email address will not be published. Required fields are marked *