ការប្រមូលសំរាមដែលមានប្រសិទ្ធភាពនិងប្រសិទ្ធផលគឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយនៅរាជធានីភ្នំពេញអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែអាចនឹងមានស្ថានភាពកាន់តែអាក្រក់ដោយសារតែមានការពង្រីកទីក្រុងជាបន្តបន្ទាប់ ហើយកំណើនប្រជាជនត្រូវបានរំពឹងថានឹងកើនឡើងដល់បីលាននាក់មុនឆ្នាំ២០១៧។ ការប្រមូលសំរាមដែលមិនមានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ បង្កឱ្យមានសត្វចង្រៃនិងបណ្តាលឱ្យជំងឺរីករាលដាលឡើង។ វាក៏កាត់បន្ថយតម្លៃនៃអចលនទ្រព្យនិងជះឥទ្ធិពលដល់វិស័យទេសចរណ៍ផងដែរ។ ក្រុមហ៊ុនស៊ិនទ្រីជាក្រុមហ៊ុនប្រមូលសំរាមឯកជនផ្តាច់មុខនៅរាជធានីភ្នំពេញចាប់តាំងពីបានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលនៅឆ្នាំ២០០២ ប៉ុន្តែប្រជាពលរដ្ឋមិនប្រាកដថាតើក្រុមហ៊ុននោះអាចធ្វើឱ្យ ទីក្រុងស្អាតដែរឬទេ៖ “ការរំពឹងទុកជាសាធារណៈ … បានប្រសើរឡើងនិងបង្កើតឡើងលើសពីគំរូបច្ចុប្បន្នអាចផ្តល់ឱ្យឬយ៉ាងណា”។ ប្រជាពលរដ្ឋមិនបានពេញចិត្តនឹងការងាររបស់ក្រុមហ៊ុនស៊ិនទ្រីឡើយ ចាប់តាំងពីពេលចាប់ផ្តើម ប៉ុន្តែក្រុមហ៊ុនស៊ិនទ្រីបានអះអាងថា ប្រជាពលរដ្ឋ ”មិនត្រូវស្តីបន្ទោសចំពោះសំរាមតាមដងផ្លូវដែលនៅរាយប៉ាយក្នុងទីក្រុងឡើយ” និងថារដ្ឋាភិបាលកំពុងតែប្រើប្រាស់ខ្លួនជារបំាងនៃចំណុចខុសឆ្គងរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ កិច្ចសន្យារបស់ក្រុមហ៊ុនស៊ិនទ្រីត្រូវបានពិនិត្យឡើងវិញ ហើយបន្តទៀតនៅខែឧសភា ឆ្នាំ២០១៦ ជាថ្មី។ ក្រុមហ៊ុនឯកជនមានគោលដៅមួយក្នុងការសម្រេចបាននូវ “ប្រព័ន្ធប្រមូលសំរាមដែលមាននិរន្តរភាព”នៅឆ្នាំ២០១៥ ប៉ុន្តែនៅពេលរបាយការណ៍នេះត្រូវបានបង្ហាញឡើង វាមានភាពច្បាស់លាស់ថាគោលដៅនេះមិនទាន់បានសម្រេចនោះទេ។
អ្នកអាចទាញយកឯកសារដើមជាភាសាខ្មែរ
ទំនាក់ទំនង៖
សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org