Friday, April 19, 2024
Latest:

របាយការណ៍ស្តីពីបញ្ហាចរាចរក្នុងរាជធានីភ្នំពេញ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧

ខណៈរាជធានីភ្នំពេញបន្តរីកចម្រើន ការធ្វើចរាចរលើវិថីនានាក្នុងទីក្រុងនេះក៏កើនឡើងផងដែរ។ ជាធម្មតា ការអភិវឌ្ឍទីក្រុងតែងតែទាក់ទាញឱ្យប្រជាពលរដ្ឋចូលមករស់នៅក្នុងទីក្រុងកាន់តែច្រើនឡើងដោយសារវាសម្បូរទៅដោយឱកាសការងារជាងជនបទ។ ប៉ុន្តែគួរឱ្យសោកស្តាយ ហេដ្ឋារចនាសម្ព័ន្ធមិនទាន់គ្រប់គ្រាន់បើប្រៀបធៀបទៅនឹងកំណើនប្រជាពលរដ្ឋដែលកំពុងមានការកើនឡើង  ក្នុងរាជធានីភ្នំពេញ ហើយកត្តានេះបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើស្ថានភាពចរាចរដែលបណ្តាលឱ្យមានការកកស្ទះលើដងផ្លូវ គ្រោះថ្នាក់ចរាចរ និងរំខានដល់អារម្មណ៍អ្នកបើកបរ។ សរុបសេចក្តីមក “ផ្លូវដែលមានការកកស្ទះចរាចរបង្កផលលំបាកដល់បរិស្ថាន សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ”។

បញ្ហាកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញមិនមានការពន្យល់ច្បាស់លាស់ណាមួយនោះទេ។ ទោះយ៉ាងណាក៏ដោយកំណើននៃប្រជាពលរដ្ឋជាមូលហេតុនៃការកើនឡើងបញ្ហាចរាចរ ប៉ុន្តែជាទូទៅវាក៏បណ្តាលមកពីសាធារណជនអាជ្ញាធរ និងគុណភាពហេដ្ឋារចនាសម្ព័ន្ធផងដែរ។

គោលបំណងនៃការសិក្សាស្រាវជ្រាវនេះគឺដើម្បីកំណត់ពីបញ្ហាចរាចរសំខាន់ៗនៅក្នុងរាជធានីភ្នំពេញ។  ការប្រមូលព័ត៌មានពីរបាយការណ៍របស់សំឡេងទីក្រុងកម្ពុជា  ក្នុងចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ និងការប្រើប្រាស់ទិន្នន័យស្រាវជ្រាវដោយអង្គការសមាគមធាងត្នោតនៅក្នុងឆ្នាំ២០១៧ ហើយតួលេខស្តីពីការកកស្ទះចរាចរ គ្រោះថ្នាក់ចរាចរ និងលក្ខខណ្ឌផ្លូវ ត្រូវបានលើកឡើងជាដំណោះស្រាយសមរម្យដើម្បីយកមកពិចារណា៕

លោកអ្នកអាចទាញយករបាយណ៍ការនៅទីនេះ! ភាសាខ្មែរ និង អង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org