Thursday, February 22, 2024
Latest:

ទិវាកុមារអន្តរជាតិបានប្រារព្ធឡើងនៅសហគមន៍ក្រីក្រក្នុងទីក្រុងភ្នំពេញ

កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ អង្គការសមាគមធាងត្នោត សហការជាមួយអង្គការភីពភលអ៊ីននីត (ភីន) បានប្រារព្ធទិវា កុមារអន្តរជាតិលើកទី៦៦ ក្រោមពាក្យស្លោក “ទីក្រុងសម្រាប់កុមារ“។ ទិវានេះត្រូវបានប្រារព្ធឡើនៅខាងមុខព្រះវិហារធំឥស្លាមគីឡូលេខ០៩ ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជាង ២០០នាក់ ដែលជាកុមារាកុមារី មាតាបិតារបស់កុមារាកុមារី ព្រមទាំងតំណាងមកពីសាលារាជធានីភ្នំពេញ និងអាជ្ញាមូលដ្នានផងដែរ។

ការប្រារព្វទិវាសិទ្ធិកុមារអន្តរជាតិគឺជាសកម្មភាពមួយក្នុងគម្រោងផែនការរៀបចំដីធ្លី និងសិទ្ធិមនុស្ស ដែលឧបត្ថម្ភដោយសហគមន៍អឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍សាធារណរដ្ឋឆេក ដែលត្រូវអនុវត្តក្នុងភូមិគោលដៅទាំងបួននៃសង្កាត់ច្រាំងចំរះទី១ និងទី២ គឺ មេភូមិ១ មេភូមិ២ មេភូមិ៣ មេភូមិឃ។

គោលបំណងសំខាន់នៃការប្រារព្វទិវានេះគឺដើម្បីចូលរួមជាមួយប្រជាពលរដ្ឋពាក់ព័ន្ធ មានកុមារ ដើម្បីពិភាក្សា គិត និងចែករំលែកគំនិតអំពីបញ្ហាកំពុងប្រឈមដល់សហគមន៍របស់ពួកគេ និងបញ្ចូលគំនិតទាំងនោះចូលទៅក្នុងផែនការអភិវឌ្ឍ។

ព្រឹត្តិការណ៍នេះបានលើកទឹកចិត្តឱ្យកុមារគិតអំពីបរិស្ថានរស់នៅក្នុងទីក្រុងរបស់ពូកគេ ដោយផ្តល់នូវឱកាសដល់ពួកគេដើម្បីពិភាក្សា និងស្រមៃអំពីទីក្រុងល្អក្នុងទីក្រុងរបស់ពួកគេ តាមរយ: ការប្រលងប្រជែងគូរគំនូអំពីទីក្រុងដែលពួកគាត់ចង់ចង់បាន។ កុមារចំនួន១០ក្រុម ដែលមួយក្រុមមានគ្នាចំនួន១០នាក់ ត្រូវបានជ្រើសរើសដើម្បីចូលរួមការប្រកួតប្រជែង។ ជារួម កុមារមកពីក្រុមនីមួយមានគំនិតប្រហាក់ប្រហែលគ្នាអំពីទីក្រុងក្នុងក្តីសុបិន្ត រួមមាន លំនៅដ្ឋានសមរម្យ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ សួនច្បារ និងដើមឈើ។ កុមារ៣ក្រុមក្នុងចំណោម១០ក្រុម ត្រូវបានផ្តល់រង្វាន់ជាប់ចំណាត់ទី១ ទី២ និងទី៣។ កុមារមួយរូបមកពីក្រុមទទួលបានចំណាត់ថ្នាក់លេខ១ បាននិយាយថា “ខ្ញុំចង់បានទីក្រុងស្អាត ដោយមានកន្លែងលេងកីឡា មានសាលារៀន និងផ្លូវថ្នល់ស្អាត”។ បន្ថែមលើនេះ កុមារប្រហែល៥០រូបផ្សេងទៀត បានចូលរួមសកម្មភាពគូររូបភាពផ្សេងៗ និងផាត់ព័ណ៌ ដូចជា គូររួបផ្ទះ ដើមឈើ រថយន្ត និងផ្កា។ កុមារទាំងអស់បានចូលរួមដោយសប្បាយរីករាយនៅក្នុងព្រឹត្តិការណ៍នោះ និងបានត្រឡប់ទៅផ្ទះវិញដោយទទួលបានសម្ភារសិក្សាមួយចំនួន ដូចជា សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប និងបន្ទាត់។