Saturday, March 2, 2024
Latest:

សេចក្តីថ្លែងការណ៍រួម៖ សូមដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់

ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

យើងខ្ញុំជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមមេត្តាឈប់ភ័យខ្លាចនូវវត្តមាន ភាពក្លាហាន និងភាពរឹងមាំរបស់ស៊ីថរតទៅទៀត ។ យើងខ្ញុំក៏សូមអំពាវនាវ សូមអាជ្ញាធររដ្ឋដោះលែង កញ្ញា ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ចេញពីពន្ធនាគារ និងសូមបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យប្រធាន និងសមាជិកសហជីពតទៅទៀត ។

កញ្ញា ស៊ីថរ ដែលទើបតែជាប់ឆ្នោតក្លាយជាប្រធានសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) សម្រាប់អណត្តិថ្មី ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ នៅពេលដែលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅក្នុងប្រទេសអូស្ត្រាលី ។

សមាជិកសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ជាច្រើន បានបន្តធ្វើកូដកម្មអស់រយៈពេលជិតមួយឆ្នាំមកហើយ ។ ហើយអ្វីដែលជាការឆ្លើយតបរបស់អាជ្ញាធររដ្ឋ គឺជាការវាយដំ ការចាប់ខ្លួន និងការរំលោភបំពានផ្លូវភេទលើកូដករជាស្ត្រីជាច្រើននាក់ ។ ការចាប់ខ្លួនចុងក្រោយនេះ គឺជាការបន្តយុទ្ធនាការគាបសង្កត់របស់អាជ្ញាធររដ្ឋ ដែលមិនអាចទទួលយកបាននោះទេ ។

កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនលើកទីមួយ កាលពីខែមករា ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដោយសារសកម្មភាពកូដកម្មរបស់សហជីពដែលកញ្ញាដឹកនាំ ។ កញ្ញា ស៊ីថរ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំកាលពីខែមីនា ហើយត្រូវបានចាប់ខ្លួនសារជាថ្មីកាលពីថ្ងៃសៅរ៍នេះ  ដោយត្រូវបានអាជ្ញាធរចោទប្រកាន់ថាកញ្ញាបានរំលោភទៅនឹងលក្ខខណ្ឌដែលហាមឃាត់កញ្ញាមិនឱ្យចាកចេញពីប្រទេស ។

ទាំង កញ្ញា ស៊ីថរ និងមេធាវីការពារក្តីឱ្យ កញ្ញា ស៊ីថរ សុទ្ធតែមិនបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌក្នុងការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះទេ ។ មេធាវីរបស់កញ្ញាបានដាក់ពាក្យស្នើសុំថតសំណុំរឿងរបស់កញ្ញានៅតុលាការ ដែលក្នុងនោះមានទាំងឯកសារលក្ខខណ្ឌនៃការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននានា ប៉ុន្តែតុលាការមិនទាន់​អនុញាតឱ្យថតឯកសារសំណុំរឿងនោះនៅឡើយ ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ កញ្ញា ស៊ីថរ ត្រូវបានអាជ្ញាធរ អន្តោប្រវេសន៍អនុញ្ញាតឱ្យចាកចេញទៅចូលរួមកិច្ចប្រជុំនោះកាលពីដើមខែនេះ ប៉ុន្តែបែរជាត្រូវចាប់ខ្លួននៅពេលកញ្ញាត្រឡប់ចូលមកប្រទេសទៅវិញ ។

ប្រសិនបើអាជ្ញាធរទាំងនោះ ចង់ឱ្យ កញ្ញា ស៊ីថរ គោរពនូវលក្ខខណ្ឌនៃការដោះលែងទាំងនោះ ពួកគេគួរតែជូនដំណឹងអំពីលក្ខខណ្ឌទាំងនោះឱ្យសាម៉ីខ្លួន និងមេធាវីរបស់សាម៉ីខ្លួនបានដឹង ។ ការដាក់ទោសពលរដ្ឋ ដោយសារខកខានក្នុងការអនុវត្តនូវលក្ខខណ្ឌដែលមិនដែលបានប្រាប់ឱ្យដឹងមុន គឺជាភាពអយុត្តិធម៌បំផុត ហើយល្មើសទៅនឹងគោលការណ៍ជាមូលដ្ឋាននៃនីតិរដ្ឋ ។

លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ​ និងសិទ្ធិមនុស្ស សង់ត្រាល់ បានមានប្រសាសន៍ថា៖ ប្រសិនបើតុលារការឯករាជ្យ សុក្រិត យុត្តិធម៌ កញ្ញា ស៊ីថរ គួរតែត្រូវបានការលើកកម្ពស់ និងការពារដោយច្បាប់ ។ ការចាប់ខ្លួនសកម្មជនសិទ្ធិការងារដ៏លេចធ្លោរូ​បនេះ គឺជាការរំលោភសិទ្ធិមនុស្ស និង សិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ ដោយការចោទប្រកាន់របស់តុលារការ មិនបានផ្អែកលើមូលដ្ឋានច្បាប់ ។

កញ្ញា ស៊ីថរ ត្រូវបានអាជ្ញាធរឃុំខ្លួនបណ្តោះអាសន្នជាថ្មី នៅមណ្ឌលអប់រំកែប្រែទី ២ (ម២) ជាកន្លែងដែលកញ្ញានឹងរងគ្រោះដោយសារលក្ខខណ្ឌអាក្រក់ៗជាច្រើន រួមទាំងភាពចង្អៀតណែននៅក្នុងបន្ទប់ពន្ធនាគារ ។ កញ្ញានឹងអាចជាប់ពន្ធនាគារ ប្រសិនបើតុលាការរកឃើញថានាងមានកំហុស ។ យ៉ាងតិចណាស់មានអ្នកដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ចំនួន ៩រូប ដែលធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនជាមួយនឹងស៊ីថរកាលពីលើកទី១ កំពុងរងនូវការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើន ខណៈដែលបទចោទថ្មីមួយចំនួន ក៏កំពុងត្រូវបានដាក់មកលើកូដករផ្សេងទៀតផងដែរ ។

អាជ្ញាធររដ្ឋត្រូវតែបញ្ឈប់ការធ្វើទុកបុកម្នេញ និងបញ្ឈប់ការចាត់ទុក កញ្ញា ស៊ីថរ សមាជិកសហជីពណាហ្គាវើលដ៍ ក៏ដូចជាប្រធានសហជីពក្នុងរោងចក្រកាត់ដេរ សណ្ឋាគារ និងក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដទៃទៀត ថាជាសត្រូវរបស់អាជ្ញាធរ ។ អ្នកទាំងនោះជាអ្នកតំណាងឱ្យផលប្រយោជន៍ស្របច្បាប់របស់កម្មករជាច្រើននាក់ ដែលបានអំពាវនាវដល់និយោជក និងក្រុមហ៊ុន ឱ្យគោរពច្បាប់ការងារ និងសិទិ្ធស្របច្បាប់របស់កម្មករ ។ រាជរដ្ឋាភិបាលគួរតែកោតសរសើរដល់វីរភាពរបស់អ្នកទាំងនោះ មិនមែនចាប់ខ្លួនពួកគេដាក់ពន្ធនាគារនោះទេ ។

អ្នកស្រី ឃ្លាំង សុបិន្ត អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) បានមានប្រសាសន៍ថា៖ “យើងខ្ញុំអំពាវនាវដល់អាជ្ញាធររដ្ឋ សូមលោកមេត្តាបញ្ឈប់ការលាបពណ៌ និងចាត់ទុកការធ្វើកូដកម្មរបស់សហជីពណាហ្គាវើលដ៍ ថាជាការតវ៉ាខុសច្បាប់” ។ អ្នកស្រីបានបន្តទៀតថា៖ “សកម្មភាពរបស់សហជីព គឺជាការធ្វើកូដកម្មដោយស្របច្បាប់របស់កម្មករនិយោជិត ដែលត្រូវបានក្រុមហ៊ុនបរទេសរំលោភបំពានលើសិទិ្ធ និងច្បាប់ការងាររបស់ប្រទេស” ។

យើងខ្ញុំក៏សូមអំពាវនាវដល់អាជ្ញាធររដ្ឋ សូមមេត្តាដោះលែង កញ្ញា ស៊ីថរ ឱ្យបានឆាប់រហ័ស និងលើកចោលបទចោទប្រកាន់ទាំងអស់ចំពោះ កញ្ញា ស៊ីថរ ក៏ដូចជាមេដឹកនាំនិងសមាជិកសហជីពណាហ្គាវើលដ៍ដទៃទៀត ។ បញ្ហាកូដកម្មរបស់សហជីពណាហ្គាវើលដ៍ ត្រូវតែធ្វើការដោះស្រាយដោយផ្អែកលើច្បាប់ការងារ ហើយអាជ្ញាធរត្រូវតែឈប់ចាត់ទុកសមាជិកសហជីពជាឧក្រិដ្ឋជនខុសច្បាប់ ដោយគ្រាន់តែអ្នកទាំងនោះអនុវត្តនូវសិទិ្ធ និងការងារស្របច្បាប់ និងមិនអត្មានិយម របស់ពួកគេ ដើម្បីការងារសិទិ្ធស្របច្បាប់របស់អ្នកដទៃ ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • អ្នកស្រីឃ្លាំង សុបិន្ត, អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU), លេខទូរស័ព្ទ៖ ០៨១ ៥២៥ ៤៦១
  • លោក ឃុន ថារ៉ូ ប្រធានកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់, លេខទូរស័ព្ទ៖ ០៩៣ ៥៥៦ ៦៧១

អង្គការ សមាគម សហជីព សហគមន៍ចូលរួមគាំទ្រសេចក្តីថ្លែងការណ៍៖

  1. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
  3. សហគមន៍អមលាំង (កំពង់ស្ពឺ)
  4. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  5. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  6. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
  7. សហគមន៍បឹងប្រាំ (បាត់ដំបង)
  8. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  9. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  10. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
  11. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  12. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  13. អង្គការវិទ្យាស្ថានប្រជាធិបតេយ្យ (CID)
  14. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
  15. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA-CLC)
  16. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  17. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
  18. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  19. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  20. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  21. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  22. សម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ (CFTUWT)
  23. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  24. បណ្តាញយុវជនកម្ពុជា (CYN)
  25. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
  26. អង្គការសមធម៌កម្ពុជា (EC)
  27. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
  28. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
  29. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
  30. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  31. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
  32. ខ្មែរថាវរៈ
  33. អង្គការក្លាហាន
  34. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  35. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  36. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  37. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)
  38. សហគមន៍ដីធ្លី (ប៉ៃលិន)
  39. សហគមន៍ឡពាង (កំពង់ឆ្នាំង)
  40. សហគមន៍មានជ័យ (ស្វាយរៀង)
  41. សហគមន៍អូរដំដែក (កំពង់ធំ)
  42. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  43. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  44. អង្គការស្ពានសន្តិភាព (PBO)
  45. សហគមន៍ភ្នំក្រោម (សៀមរាប)
  46. សហគមន៍ភ្នំទទឹង (កំពត)
  47. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  48. អង្គការពន្លកខ្មែរ (PKH)
  49. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
  50. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  51. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  52. សហគមន៍ដីធ្លីព្រៃព្រាយ​ (កំពត)
  53. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
  54. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  55. សហគមន៍រស្មីសាមគ្គីរមាសហែក (ស្វាយរៀង)
  56. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  57. អង្គការសីលការ
  58. អង្គការសមាគមធាងត្នោត (STT)
  59. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  60. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  61. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  62. សហគមន៍ដីធ្លីតានី (សៀមរាប)
  63. សហគមន៍ដីធ្លីតានូន (កោះកុង)
  64. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
  65. សហគមន៍ថ្មដា (ពោធិ៍សាត់)
  66. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  67. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
  68. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

One thought on “សេចក្តីថ្លែងការណ៍រួម៖ សូមដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់

Comments