Tuesday, March 5, 2024
Latest:

សេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើកូដកម្មរបស់កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍

ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១

យើងខ្ញុំទាំងអស់គ្នា ជាតំណាងអង្គការសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព និងសមាគមដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា សូមបង្ហាញពីសាមគ្គីភាពរឹងមាំជាមួយកម្មករនិយោជិតដែលកំពុងតែធ្វើកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ដែលកំពុងប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការធ្វើកូដកម្មដោយសន្តិវិធីស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងផ្អែកតាមលក្ខន្តិក:របស់សហជីពដែលបានចុះបញ្ជិការនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងមានការខកចិត្តយ៉ាខ្លាំងចំពោះដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រកាសថាកូដកម្មនេះគឺជាកូដកម្មខុសច្បាប់។ យើងអំពាវនាវដល់ក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យជួបចរចាជាមួយកម្មករនិយោជិត និងតំណាងរបស់កម្មករនិយោជិតដោយផ្ទាល់ ប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈដើម្បីដោះស្រាយវិវាទនេះ។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត ជាង ១៣០០ នាក់ ព្រមទាំងសមាជិករបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមធ្វើកូដកម្មដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតចំនួន៣៦៥នាក់ ដែលបានបញ្ឈប់ពីការងារក្នុងចំណោមកម្មករនិយោជិត១៣២៩នាក់ ដែលបានបញ្ឈប់ពីការងាររួមគ្នាដោយបង្ខំតាំងពីខែមេសា ឆ្នាំ២០២១។ ក្នុងចំណោមកម្មករនិយោជិត៣៦៥នាក់នេះ ក៏មានថ្នាក់ដឹកនាំទាំងអស់របស់សហជីពមូលដ្ឋាន រួមទាំងប្រធានសហជីពគឺកញ្ញា ឈឹម ស៊ីថរ និងប្រតិភូបុគ្គលិក។ បន្ទាប់ពីកូដកម្មនេះបានចាប់ផ្តើមរួចហើយ អ្នកតំណាងសាលាដំបូងរាជធានីភ្នំពេញបានអានដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសថាកូដកម្មនេះគឺជាកូដកម្មខុសច្បាប់ ដោយបានបង្គាប់ឱ្យកូដករចូលធ្វើការងារវិញ។ បើយោងតាមដីកាសម្រេចនេះ កូដករណាមួយដែលមិនចូលធ្វើការងារវិញត្រូវចាត់ទុកថាបានប្រព្រឹត្តកំហុសធ្ងន់ ដែលបើកផ្លូវឱ្យក្រុមហ៊ុនណាហ្គាវើលដ៏បញ្ឈប់ពួកគាត់ពីការងារផងដែរ។ ភាគីសហជីពមិនបានទទួលដំណឹងអំពីសេចក្តីសម្រេចរបស់តុលាការរហូតដល់ម៉ោងប្រហែល ៩ និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ននេះបានចេញដោយភាគីសហជីពគ្មានឱកាសឆ្លើយតបទៅនឹងសំណើររបស់ភាគីក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យហាមឃាត់កូដកម្មមុនពេលតុលាការបានធ្វើសេចក្តីសម្រេចទេ។ បើយោងតាមកថាខណ្ឌទី៤ នៃមាត្រា៥៤៨ នៃក្រមនីតិវិធីរដ្ឋប្បវេណីតម្រូវឱ្យតុលាការឆ្លងកាត់កាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬតាមកាលបរិច្ឆេទនៃការសួរមុនពេលចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន។ ក្នុងកាលៈទេសៈដែលតុលាការបានចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នមុនពេលកូដកម្មបានកើតឡើង តុលាការគួរតែកោះហៅភាគីសហជីពសម្រាប់ការទាញហេតុផលដោយផ្ទាល់មាត់ ឬការការបំភ្លឺណាមួយមុនពេលធ្វើសេចក្តីសម្រេច។

ទន្ទឹមនេះដែរ នៅពេលរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតជូនថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយបង្គាប់ឱ្យពួកគាត់បញ្ចប់នូវ “បាតុកម្ម” ដោយចោទប្រកាន់ថាភាគីសហជីពមិនបានអនុវត្តត្រឹមត្រូវតាមមាត្រា៥ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។ ប៉ុន្តែបើយោងតាមចំណុច ៣-១-២ នៃផ្នែកទី១ នៃសៀវភៅណែនាំអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដែលបានចេញផ្សាយដោយក្រសួងមហាផ្ទៃតាមរយៈសេចក្តីសម្រេចលេខ ២៣៣៧/១០ បានចែងឱ្យបានច្បាស់ថា ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីមិនអាចអនុវត្តចំពោះការប្រមូលផ្តុំទាក់ទងនឹងវិវាទការងារដែលធ្វើឡើងនៅខាងក្រៅ ឬអែបប្របរបងសហគ្រាសបានឡើយ។ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញមិនគួរព្យាយាមរំលាយកូដកម្មដោយយោងទៅលើច្បាប់ដែលមិនអាចអនុវត្តចំពោះករណីនេះបានទេ។

កូដកម្មនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនណាហ្គាវើលដ៍មិនបានចូលរួមចរចាជាមួយសហជីព ឬកម្មករនិយោជិត

ដោយភាពស្មោះត្រង់ ព្រមទាំងការបរាជ័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារាជធានីភ្នំពេញក្នុងការ​​ ផ្តល់ដំណោះស្រាយជូនកម្មករនិយោជិត។ សិទ្ធិក្នុងការចរចាជាសមូលហភាព និងសិទ្ធិក្នុងការធ្វើកូដកម្មត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា និងអនុសញ្ញាស្នូលអន្តរជាតិលេខ ៨៧ និង ៩៨ របស់អង្គការពលកម្មអន្តរជាតិ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នរួចហើយ។ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានសម្រេចចិត្តថាសន្ធិសញ្ញាអន្តរជាតិដែលបានផ្តល់សច្ចាប័ន និងទទួលស្គាល់ដោយប្រទេសកម្ពុជាអាចអនុវត្តបានចំពោះច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

យើងសូមរំលឹកផងដែរថា កាលពីខែមករា ឆ្នាំ២០២០ កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍បានធ្វើកូដកម្មទាម​ទារឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលរបស់ពួកគាត់ និងទទួលយកប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការងារវិញ។ នៅពេលនោះ ក្រុមហ៊ុនណាហ្គាវើលដ៍បានឆ្លើយតបទៅកូដកម្មនេះដោយស្នើសុំឱ្យសាលាដំបូងរាជធានីភ្នំពេញប្រកាសថាកូដកម្មនោះគឺជាកូដកម្មខុសច្បាប់ និងបង្គាប់ឱ្យកម្មករនិយោជិតចូលធ្វើការងារវិញក្នុង៤៨ ម៉ោងចាប់ពីថ្ងៃចេញសេចក្តីសម្រេចនោះតទៅ។ ក្នុងនាមជាអង្គការសង្គមស៊ីវិល សហជីព និងសមាគមដែលធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិការងារ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញថា ការឆ្លើយតបរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ចំពោះកូដកម្មក្នុងខែមករា ឆ្នាំ២០២០ និងកូដកម្មបច្ចុប្បន្នគ្រាន់តែជាការប៉ុនប៉ងក្នុងការបំបិទសំឡេងរួមរបស់សហជីព និងកម្មករនិយោជិតតែប៉ុណ្ណោះ។ សាលាដំបូងរាជធានីភ្នំពេញមិនគួរទទួលយកនូវសំណើររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្និទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជនុងង្ងាន់អង្e resolutiononនោះទេ ហើយសេចក្តីសម្រេចនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានដែលធានាដល់កម្មករនិយោជិតរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ២០២១នេះ អង្គការពលកម្មអន្តរជាតិក៏បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការចាំបាច់ដើម្បីធានានូវការប្រើប្រាស់សិទ្ធិក្នុងការធ្វើកូដកម្មដោយស្របច្បាប់ និងប្រកបដោយសន្តិវិធីដែរ។

យើងសង្ឈឹមថាសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ នឹងមិនត្រូវបានបំបិទមាត់ដោយសារតែចំណាត់ការ ឬការបំភិតបំភ័យណាមួយយនោះទេ។ វិវាទនេះអាចដោះស្រាយបានលុះត្រាតែក្រុមហ៊ុនចូលតុចរចាជាមួយកម្មករនិយោជិត និងតំណាងរបស់ខ្លួនដោយភាពស្មោះត្រង់ដើម្បីស្វែងរកដំណោះស្រាយដែលភាគីទាំងសងខាងអាចទទួលយកបានតែប៉ុណ្ណោះ ហើយប្រព័ន្ធតុលាការមិនគួរប្រើប្រាស់ជាឧបករណ៍ដើម្បីបំបិទសំឡេងរបស់លកម្មករនិយោជិតទេ។ យើងសូមអំពាវនាវដល់ក្រុមហ៊ុនណាហ្គាវើលដ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីដោះស្រាយវិវាទនេះដោយសន្តិវិធី។

សេចក្តីថ្លៃងការណ៍នេះគាំទ្រដោយ៖

១.​សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

២.សម្ព័ន្ធសហជីពកម្ពុជា (CATU)

៣.​សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៤.សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​

៥.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៦.សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

៧.សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (IDEA)

៨.​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

​៩.​សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

១០.សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

១១.សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)

១២.សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (CIWA)

១៣.សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)

១៤.សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)

១៥.​សហភាពផ្ទះសាមគ្គី (SH)

១៦. សមាគមមន្រ្តីរាជការស៊ីវិលឯករាជ្យ (CICA)

១៧. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)

១៨. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

១៩.មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)

២០.សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

២១.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

២២.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

២៣. អង្គការសមាគមធាងត្នោត (STT)

២៤. អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC)

២៥. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

២៦. សហគមន៍ដីធ្លី ១៩៧ (កោះកុង)

២៧. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)

២៨. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)

២៩. សហគមន៍បឹងប្រាំ (បាត់ដំបង)

៣០. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)

៣១. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)

៣២. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)

៣៣. សហគមន៍ដីធ្លីជីខលើ (កោះកុង)

៣៤. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)

៣៥. សហគមន៍ដក់ពរ (កំពង់ស្ពឺ)

៣៦. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)

៣៧. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ

៣៨. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)

៣៩. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)

៤០. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)

៤១. សហគមន៍ដីធ្លី (ប៉ៃលិន)

៤២. សហគមន៍ឡពាង (កំពង់ឆ្នាំង)

៤៣. សហគមន៍អូរចាំស្រីត្រដក់ពង (កំពង់ធំ)

៤៤. សហគមន៍អូរដំដែក (កំពង់ធំ)

៤៥. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)

៤៦. សហគមន៍ពាមរស់ (កំពង់ស្ពឺ)

៤៧. សហគមន៍ភ្នំត្នោត (កំពត)

៤៨. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)

៤៩. សហគមន៍ព្រៃឡង់ (កំពង់ធំ)

៥០. សហគមន៍ព្រៃពាយ (កំពត)

៥១. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)

៥២. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)

៥៣. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)

៥៤. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)

៥៥. សហគមន៍ដីធ្លីតានី (សៀមរាប)

៥៦. សហគមន៍ដីធ្លីតានូន (កោះកុង)

៥៧. សហគមន៍ថ្មដា (ពោធិ៍សាត់)

៥៨. សហគមន៍ទន្លូង (ត្បូងឃ្មុំ)

៥៩. អង្គការសមធម៌កម្ពុជា (EC)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ –  ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស

Comments