Thursday, February 22, 2024
Latest:

សេចក្ដី​ថ្លែងការណ៍​រួម ទម្លាក់​ចោល​ការចោទប្រកាន់​​ និងដោះលែង លោក ឆន ផល្លា សកម្មជនការពារព្រៃឈើ ខេត្តរតនៈគិរី

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ​ឆ្នាំ២០២២

យើងខ្ញុំ​ទាំងអស់ ជាក្រុមអង្គការសង្គមស៊ីវិល​ សហជីព សហគមន៍ដែលមានរាយនាម​ដូចខាងក្រោម ​សូមសម្ដែង​ការសោកស្តាយ និងព្រួយបារម្ភ​យ៉ាងខ្លាំងការចំពោះការសម្រេចសេចក្តីផ្តន្ទាទោសលោក ឆន ផល្លា ឱ្យជាប់ពន្ធនាគារយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ របស់សាលាដំបូង ខេត្តរតនគិរី បន្ទាប់ពីសវនាការជាសាធារណៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ក្នុង​ពេល​សវនាការ តំណាងអយ្យការបានប្តូរបទចោទលើ​លោក ឆន ផល្លា ពីបទ កាប់គាស់រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ  តាម​មាត្រា ៦២ នៃ​ច្បាប់​ស្ដីពី​​តំបន់ការពារធនធាន​ធម្មជាតិ មកបទចោទ កាប់រានដីព្រៃ ឈូសឆាយ និងហ៊ំព័ទ្ធកាន់កាប់ដីព្រៃ តាមបញ្ញត្តិមាត្រា៩៧ ចំនុច៦ ច្បាប់ស្តីពីព្រៃឈើ ទាំងមិនមានភស្តុតាងរឹងមាំក្នុងការដាក់បន្ទុកទាល់តែសោះ ។ ការប្តូរបទចោទនេះ បាន​បំពានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់​លោក ឆន ផល្លា ដោយ​ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ​មាន​ពេលវេលាគ្រប់គ្រាន់រៀបចំការពារក្ដី​របស់​គាត់​ ។ ផ្ទុយទៅវិញបែរជាតុលាការសម្រេចសេចក្តីដាក់​ទោស​លោក ឆន ផល្លា ឲ្យជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ពីបទ​ចោទ​ថ្មី​ ។ នៅពេលសវនការលោក ឆន ផល្លា មានសាក្សីជាច្រើននាក់បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនបានទៅកាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិអ្វីនោះទេ លោកក៏បញ្ជាក់ផ្ទាល់ផងដែរថា លោកមិនមានដីសូម្បីតែបន្តិចនៅតំបន់នោះ ។

លោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិ ជាង១០ឆ្នាំមកហើយ នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។ លោកតែងតែធ្វើសកម្មភាពឃ្លាំមើល និងតាមដានជនខិលខូច ធ្វើសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ និងប្រមូលព័ត៌មានចងក្រងរៀបចំដាក់ពាក្យបណ្តឹង ប្តឹងបរិហារជាមួយតំណាងសហគមន៍ផ្សេងទៀត ប្រឆាំង​នឹង​មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ដែលមិនបានអនុវត្តតួនាទីរបស់ខ្លួន ក្នុងការការពារធនធានធម្មជាតិ និងព្រៃឈើ ហើយបណ្តែតបណ្តោយឲ្យជនខិលខូចទាំងនោះបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិដែលផ្ទុយពីច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ។ ដោយ​សារ​​ភាពសកម្មរបស់លោក ឆន ផល្លា ក្នុងការ​ការពារព្រៃឈើ និងធនធានធម្មជាតិនេះហើយ ទើបលោកត្រូវបានក្រុមមនុស្សដែលស្និទ្ធនឹងអាជ្ញាធរព្រួតគ្នាបង្កហិង្សាលើរូបលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ក្នុងខណៈពេលលោក ឆន ផល្លា ចូលរួមបញ្ចេញមតិក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិនៅវេទិកាមួយដែលរៀបចំដោយអាជ្ញាធរ នៅសាលាឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។ ករណីវាយដំហិង្សាមកលើលោក​ ឆន ផល្លា នេះ លោកបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តរតនៈគិរីតាមច្បាប់រួចហើយ ប៉ុន្តែមកទល់ពេលនេះមិនទាន់ឃើញមានចំណាត់ការណាមួយចំពោះជនសង្ស័យប្រព្រឹត្តិហិង្សាមកលើរូបលោកនៅឡើយទេ ។

បច្ចុប្បន្ននេះលោក ឆន ផល្លា ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តរតនគិរី អស់រយៈពេលជាងបួន​ខែមកហើយ បន្ទាប់ពីលោកត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណៈពេលរូបលោកទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។​ ការសម្រេចសេចក្តីរបស់សាលាដំបូងខេត្តរតនគិរី យ៉ាងអយុត្តិធម៌លើលោក ឆន ផល្លា គឺជាការប្រើប្រាស់ប្រព័ន្ធតុលាការក្នុង​គោលបំណង​គម្រាមកំហែង បំភិតបំភ័យ និងបំបាក់ស្មារតីរបស់លោក ក៏ដូចជាសកម្មជនបរិស្ថានផ្សេងទៀត ដែលសកម្មក្នុងការចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិ ។

យើងខ្ញុំស្នើសុំឲ្យស្ថាប័នតុលាការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យ​ទម្លាក់ចោលបទចោទប្រកាន់លើ​លោក​ ឆន ផល្លា  និងដោះលែងលោកឲ្យមានសេរីភាពដោយឥតលក្ខខណ្ឌ ។ យើងខ្ញុំ​ទាំងអស់គ្នាក៏សង្ឃឹមដែរថា​ រាជរដ្ឋាភិបាល​នឹងចង​ចាំ​​កាតព្វកិច្ច​របស់ខ្លួន​ក្នុងការការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​កម្ពុជា និង​ធានា​សិទ្ធិ​សេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងជីវភាពសង្គម​ជាតិ​ ៕

 

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

  1. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO)
  2. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  3. សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  4. គណ:កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
  5. មជ្ឍមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  6. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
  7. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
  8. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)
  9. អង្គការស្ពានសន្តិភាព (PBO)
  10. អង្គការវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
  11. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center)
  12. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
  13. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)
  14. បណ្តាញយុវជនកម្ពុជា (CYN)
  15. អង្គការសមាគមធាងត្នោត (STT)
  16. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
  17. សហគមន៍បឹងប្រាំ (បាត់ដំបង)
  18. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
  19. សហគមន៍ដីធ្លីខេត្តប៉ៃលិន
  20. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
  21. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
  22. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
  23. សហគមន៍ថ្មដា (ពោធិ៍សាត់)
  24. សហគមន៍អូរចាំស្រីត្រដក់ពង (កំពង់ធំ)
  25. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  26. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
  27. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  28. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
  29. សហគមន៍ព្រៃឡង់ (ស្ទឹងត្រែង)
  30. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  31. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
  32. សហគមន៍ដីធ្លីជីខក្រោម​ (កោះកុង)
  33. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
  34. សហគមន៍ដីធ្លីជីខលើ (កោះកុង)
  35. សហគមន៍ដីធ្លីតានូន (កោះកុង)
  36. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
  37. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  38. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
  39. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
  40. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  41. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ(រតនគិរី)
  42. សហគមន៍អមលាំង (កំពង់ស្ពឺ)
  43. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
  44. សម្ព័ន្ធសហជីពកម្ពុជា (CATU)
  45. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
  46. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
  47. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
  48. សហគមន៍ដីធ្លីតានី (សៀមរាប)
  49. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  50. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  51. សហគមន៍មានជ័យ (ស្វាយរៀង)
  52. សហគមន៍ព្រៃឡង់ (កំពង់ធំ)
  53. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
  54. បណ្តាញអ្នកការពារសិទ្ធិមនុស្ស (ក្រចេះ)
  55. សហគមន៍ប្រម៉ារួបរួម (ក្រចេះ)
  56. សហគមន៍សំបុក (ក្រចេះ)
  57. សហគមន៍តាម៉ៅ (ក្រចេះ)
  58. សហគមន៍ដារ (ក្រចេះ)
  59. សហគមន៍ចង្ក្រង់ (ក្រចេះ)
  60. សហគមន៍កន្ទួត (ក្រចេះ)
  61. សហគមន៍សោប (ក្រចេះ)
  62. សហគមន៍គ្រញូងសែនជ័យ (ក្រចេះ)
  63. សហគមន៍ក្បាលដំរី (ក្រចេះ)
  64. សហគមន៍ព្រែកសាម៉ាន់ (ក្រចេះ)
  65. បណ្តាញអ្នកការពារសិទ្ធិមនុស្ស (ត្បុងឃ្មុំ)
  66. សហគមន៍ប្រផាត់ (ត្បុងឃ្មុំ)
  67. សហគមន៍បីម៉ែត្រ (ត្បុងឃ្មុំ)
  68. សហគមន៍ជាំក្រវៀន (ត្បុងឃ្មុំ)
  69. សហគមន៍ត្រពាំងព្រីង (ត្បុងឃ្មុំ)
  70. សហគមន៍ចាន់មូល (ត្បុងឃ្មុំ)
  71. សហគមន៍កំប្រើស (ត្បុងឃ្មុំ)
  72. ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិច (មណ្ឌលគិរី)
  73. សហគមន៍ដីធ្លីឃុំត្បែង (សៀមរាប)
  74. សហគមន៍ដីធ្លីឃុំខ្នារសណ្តាយ (សៀមរាប)
  75. សហគមន៍ដីធ្លីឃុំពាក់ស្នែង (សៀមរាប)
  76. សហគមន៍ដីធ្លីឃុំលាងដៃ (សៀមរាប)
  77. សហគមន៍ស្វាយលើ (សៀមរាប)
  78. សហគមន៍តាសៀម (សៀមរាប)
  79. សហគមន៍បឹងមាលា (សៀមរាប)
  80. សហគមន៍សំរោង (សៀមរាប)
  81. សហគមន៍ស្រែណូយ (សៀមរាប)
  82. សហគមន៍ស្ពានត្នោត (សៀមរាប)
  83. សហគមន៍ចាន់ ស (សៀមរាប)
  84. សហគមន៍តាយ៉ែក (សៀមរាប)
  85. សហគមន៍ឃុំរមណីយ (ព្រះវិហារ)
  86. សហគមន៍ឃុំរមទម (ព្រះវិហារ)
  87. សហគមន៍ឃុំម្លូរព្រៃមួយ (ព្រះវិហារ)
  88. សហគមន៍ឃុំម្លូរព្រៃពីរ (ព្រះវិហារ)
  89. សហគមន៍ឃុំស្អាង (ព្រះវិហារ)
  90. សហគមន៍ឃុំតស៊ូ (ព្រះវិហារ)
  91. សហគមន៍ឃុំសង្កែមួយ (ព្រះវិហារ)
  92. សហគមន៍ឃុំរក្សា (ព្រះវិហារ)
  93. សហគមន៍ឃុំឆែបមួយ (ព្រះវិហារ)
  94. សហគមន៍ឃុំត្បែងមួយ (ព្រះវិហារ)
  95. សហគមន៍ឃុំត្បែងពីរ (ព្រះវិហារ)
  96. សហគមន៍ឃុំចំរើន (ព្រះវិហារ)
  97. សហគមន៍ឃុំស្រយង់ (ព្រះវិហារ)
  98. សហគមន៍ឃុំធ្មា (ព្រះវិហារ)
  99. សហគមន៍ឃុំពោធិ៍ (ព្រះវិហារ)
  100. សហគមន៍ឃុំពុទ្ទ្រា (ព្រះវិហារ)
  101. សហគមន៍ឃុំរអាង (ព្រះវិហារ)
  102. បណ្តាញអ្នកការពារសិទ្ធិមនុស្ស (ស្ទឹងត្រែង)
  103. សហគមន៍ឃុំបុស្បូវ (បន្ទាយមានជ័យ)
  104. សហគមន៍ប៉ោយចារ (បន្ទាយមានជ័យ)
  105. សហគមន៍ឃុំពេជចង្វា (កំពង់ឆ្នាំង)
  106. សហគមន៍ឃុំអញ្ចាញរូង (កំពង់ឆ្នាំង)
  107. សហគមន៍ឃុំជាំសង្កែ (កំពង់ស្ពឺ)
  108. សហគមន៍ឃុំភ្នំដី (បន្ទាយមានជ័យ)
  109. សហគមន៍ឃុំក្បាលទឹក (កំពង់ឆ្នាំង)
  110. សហគមន៍ដីធ្លីបឹងប្រាំ (បាត់ដំបង)
  111. សហគមន៍នេសាទ ដូនទ្រី (បាត់ដំបង)
  112. សហគមន៍ស្តីក្រោមរហាលសួង (បាត់ដំបង)
  113. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

 

 

Comments