អង្គការសមាគមធាងត្នោត គឺជាអង្គការឯករាជ្យ មិនស្វែងរកប្រាក់ចំណេញ បានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦។
អង្គការសមាគមធាងត្នោងមានគម្រោងប្រកាសជ្រើសរើសស្វែងរកក្រុមហ៊ុននានាដើម្បីចូលរួមដាក់ពាក្យផ្គត់ផ្គង់អ្នកយាមការិយាល័យនៅពេលយប់ (ច័ន្ទ ដល់ សុក្រ) ថ្ងៃបុណ្យជាតិនានា និងថ្ងៃចុងសប្តាហ៍ (សៅរ៍ និង អាទិត្យ) ។
លក្ខខណ្ឌដែលក្រុមហ៊ុនត្រូវមាន៖
– លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬ ប័ណ្ណប៉ាតង់ ដែលមានសុពលភាព
– វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (ក្នុងករណីដែលពុំបានចុះបញ្ជីពន្ធដារ ត្រូវផ្ដល់សម្រង់តម្លៃដោយមិនគិតបញ្ចូលពន្ធ)
– លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និង អត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
– ផ្ដល់លិខិតសម្រង់តម្លៃ
តួនាទី និង ទំនួលខុសត្រូវលើការងារ៖
– យាមល្បាតបរិវេណការិយាល័យ ធានានូវសុខសុវត្ថិភាព
– ធ្វើការរាយការណ៍ជាបន្ទាន់ដល់ប្រធានរដ្ឋបាល និងធនធានមនុស្ស នៅពេលមានករណីគ្រោះអាសន្ន អគ្គីភ័យ ចោរកម្ម និងទំនាក់ទំនងទៅភា្នក់ងារពន្លត់អគ្គីភ័យ សង្រ្គោះបន្ទាន់ ប៉ូលីស ដើម្បីចុះអន្ដរាគមន៍
– ពិនិត្យមើលទ្វារ និងបង្អួចការិយាល័យ ធានាថាបានបិទ និងចាក់សោរត្រឹមត្រូវ
– ពេលមានអ្នកខាងក្រៅយកលិខិតមកដាក់ត្រូវយកទៅឱ្យប្រធានរដ្ឋបាល
– សំអាតបរិវេណជុំវិញអាគារ មុខការិយាល័យ និងយកសម្រាមដាក់ឡាន ស៊ិនទ្រី
– ថែទាំ និងស្រោចទឹកសំអាតបរិវេន និងខាងមុខការិយាល័យ
– ថែរក្សាសុវត្ថិភាពជូនបុគ្គលិក និងអតិថិជន ដែលកំពុងស្ថិតនៅក្នុងការិយាល័យ
លក្ខខណ្ឌតម្រូវ៖
– ភេទប្រុស
– មានអត្តចរិត និងមានសីលធម៌ការងារល្អ
– មានភាពស្មោះត្រង់ ហ្មឺងម៉ាត់ ហ្មត់ចត់
– អាចធ្វើការងារជាក្រុមជាមួយបុគ្គលិកដទៃបាន
– មានឆន្ទៈមោះមុតចំពោះការងារ
បែបបទនៃការដាក់ពាក្យ៖
ប្រសិនបើលោក-លោកស្រីដែលជាម្ចាស់ក្រុមហ៊ុននានា មានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែលបានតម្រូវក្នុងលក្ខខណ្ឌខាងលើ ដាក់ក្នុងស្រោមសំបុត្របិទជិត រួចផ្ញើមកកាន់អង្គការសមាគមធាងត្នោត ដែលមានអាស័យដ្ឋាន ផ្ទះលេខ ៧ ផ្លូវលេខ ៤៩៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣ ៤៣១ ៥៥៥ Email: recruitment@teangtnaut.org
កាលបរិច្ឆេទឈប់ទទួលពាក្យ៖
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១២ ថ្ងៃត្រង់ ។
PDF format: ទាញយកសេចក្តីប្រកាស