Thursday, February 22, 2024
Latest:

សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់ទូរសព្ទស្មាតហ្វូន(Smartphone)និង​ឧបករណ៍​សាក​ថ្ម​ (Power Bank)

អង្គការសមាគមធាងត្នោត ជាអង្គការមិនមែនរដ្ឋាភិបាល មិនរកប្រាក់កំរៃ បានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីជាផ្លូវការដោយក្រសួងមហាផ្ទៃនៅខែធ្នូ ឆ្នាំ២០០៦។ អង្គការសមាគមធាងត្នោត រួមចំណែកក្នុងការអភិវឌ្ឍទីក្រុងតាមរយៈការផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច​ (ស្ពាន ផ្លូវ លូ ផ្ទះ) ការពង្រឹងសមត្ថភាពផ្នែកច្បាប់ដីធ្លី និងបច្ចេកវិទ្យាព័ត៌មាន ការផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថាន និងចរាចរណ៍ជាដើម ។

អង្គការ​សមាគម​ធាង​ត្នោងមាន​គម្រោង​ទិញ​ទូរសព្ទ​ស្មាត​ហ្វូ​ន (Smartphone) និង​ឧបករណ៍​សាក​ថ្ម​ (Power Bank) ដើម្បី​ប្រើប្រាស់​ក្នុង​សកម្មភាព​ការងារ​របស់​គម្រោង​ និង​កំពុង​ស្វែងរក​ក្រុមហ៊ុន​នានា​ដើម្បី​ចូលរួម​ដេញថ្លៃ​ ។

សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ដេញថ្លៃ​គឺ​មាន​បង្ហាញ​លម្អិត​ដូច​ខាងក្រោម​ និង​សូម​ទាញ​យក​ ទម្រង់​សម្រាប់​ផ្តល់សម្រង់​តម្លៃ​។

លក្ខខណ្ឌដែលក្រុមហ៊ុនត្រូវមាន៖

  • លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនបត្រចុះបញ្ជី​ពាណិជ្ជកម្ម ឬ ប័ណ្ណប៉ាតង់ ដែលមានសុពលភាព
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (ក្នុងករណីដែលពុំបានចុះបញ្ជីពន្ធដារ ត្រូវផ្ដល់សម្រង់តម្លៃដោយមិនគិតបញ្ចូលពន្ធ)
  • លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និង អត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
  • ផ្ដល់លិខិតសម្រង់តម្លៃ (សូមទាញយក ទម្រង់សម្រាប់ផ្ដល់សម្រង់តម្លៃ ដើម្បីបំពេញ)

បែបបទនៃការដាក់ពាក្យ៖ ប្រសិនបើ អស់លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុននានា ​មានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែលបានតម្រូវក្នុងលក្ខខណ្ឌខាងលើ ដាក់ក្នុងស្រោមសំបុត្របិទជិត ផ្ញើមកកាន់អង្គការសមាគមធាងត្នោត ដែលមានអាស័យដ្ឋាន ផ្ទះលេខ ៧ ផ្លូវលេខ ៤៩៤សង្កាត់ផ្សារដើមថ្កូវ ​​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ។

សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣​ ៤៣១​ ៥៥៥ / ០១២ ៦៦៧ ២២៥ ។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១២ថ្ងៃត្រង់ ។​សូមទាញយកនៅទីនេះ

Comments