សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់ ដី និងថ្មម៉ិច

អង្គការសមាគមធាងត្នោត គឺជាអង្គការឯករាជ្យ មិនស្វែងរកប្រាក់ចំណេញ បានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួង មហាផ្ទៃថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦។

អង្គការសមាគមធាងត្នោង មានគម្រោងសាងសង់ផ្លូវដីក្រាលថ្មម៉ិចមួយខ្សែ ជួនសហគមន៍គោលដៅ នៅរាជធានីភ្នំពេញ និងកំពុងស្វែងរកក្រុមហ៊ុន នានាដើម្បីចូលរួមដេញថ្លៃ ។ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃ សូមទាញយក ទម្រង់លម្អិតអំពីលក្ខណៈបច្ចេកទេស និងលក្ខខណ្ឌតម្រូវ នានាដើម្បី ផ្តល់សម្រង់តម្លៃ

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃ សូមទាញយក បញ្ជីរាយនាមសម្ភារៈសម្រាប់ផ្តល់សម្រង់តម្លៃ

ល័ក្ខខ័ណ្ឌដែលក្រុមហ៊ុនត្រូវមាន៖

  • មានបទពិសោធន៍ក្នុងការដេញគម្រោងផ្គត់ផ្គង់ ដី ថ្មម៉ិច និងសាងសង់ផ្លូវ យ៉ាងតិច ០២ឆ្នាំ ដោយភ្ជាប់ជាមួយនូវប្រវត្ដិសង្ខេបរបស់ក្រុមហ៊ុន។
  • លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនប័ត្រចុះបញ្ជី​ពាណិជ្ជកម្ម ឬ ប័ណ្ណប៉ាតង់ ដែលមានសុពលភាព
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (ក្នុងករណីដែលពុំបានចុះបញ្ជីពន្ធដារ ត្រូវផ្ដល់សម្រង់តម្លៃដោយមិនគិតបញ្ចូលពន្ធ)
  • លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន ឬសហគ្រាស និង អត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន ឬសហគ្រាស
  • ផ្ដល់លិខិតសម្រង់តម្លៃ (សូមទាញយក ទម្រង់លម្អិតអំពីលក្ខណៈបច្ចេកទេស និង​លក្ខខណ្ឌតម្រូវនានាដើម្បី​ផ្តល់សម្រង់តម្លៃ)។

បែបបទនៃការដាក់ពាក្យ៖ ប្រសិនបើ លោក-​លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន ឬសហគ្រាស​ ​មានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ សូមផ្ដល់នូវ លិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែល​តម្រូវដូចក្នុងល័ក្ខខ័ណ្ឌខាងលើ ដាក់ក្នុងស្រោមសំបុត្របិទជិត ផ្ញើ​មកកាន់    អង្គការសមាគមធាងត្នោត ដែលមានអាសយដ្ឋាន ផ្ទះលេខ៧ ផ្លូវលេខ៤៩៤​ សង្កាត់ផ្សារដើមថ្កូវ ​​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ។

សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣ ៤៣១ ៥៥៥

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ០៤ រសៀល ។

សូមទាញយក​ឯកសារពាក់ព័ន្ធ៖ សេចក្ដីប្រកាសបញ្ជីរាយនាមសម្ភារៈ

Comments