Tuesday, March 5, 2024
Latest:

សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់សម្ភារៈជួសជុលផ្លូវបេតុង

អង្គការសមាគមធាងត្នោត ជាអង្គការមិនមែនរដ្ឋាភិបាល មិនរកប្រាក់កម្រៃ បានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីជាផ្លូវការដោយក្រសួងមហាផ្ទៃនៅខែធ្នូ ឆ្នាំ២០០៦។ អង្គការសមាគមធាងត្នោត រួមចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុងតាមរយៈការផ្ដល់នូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច​ (ស្ពាន ផ្លូវ លូ ផ្ទះ) ការពង្រឹង
សមត្ថភាពផ្នែកច្បាប់ដីធ្លី និងបច្ចេកវិទ្យាព័ត៌មាន ការផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថាន និងចរាចរណ៍ជាដើម ។

អង្គការសមាគមធាងត្នោត មានគម្រោងផ្តល់ជូនសម្ភារៈដើម្បីជួសជុលផ្លូវបេតុង ដល់សហគមន៍ នៅក្នុងរាជធានីភ្នំពេញ ហើយនិងកំពុងស្វែងរក ក្រុមហ៊ុន​ ដើម្បីចូលរួមដេញថ្លៃលើគម្រោងនេះ។

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃ សូមទាញយក បញ្ជីរាយនាមសម្ភារៈសម្រាប់ផ្តល់សម្រង់តម្លៃ

ល័ក្ខខ័ណ្ឌដែលក្រុមហ៊ុនត្រូវមាន៖

  • មានបទពិសោធន៍ក្នុងការដេញគម្រោងផ្គត់ផ្គង់សម្ភារៈសំណង់ យ៉ាងតិច ០២ឆ្នាំ ដោយភ្ជាប់ជាមួយនូវប្រវត្ដិសង្ខេបរបស់ក្រុមហ៊ុន។
  • លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនប័ត្រចុះបញ្ជី​ពាណិជ្ជកម្ម ឬ ប័ណ្ណប៉ាតង់ ដែលមានសុពលភាព
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (ក្នុងករណីដែលពុំបានចុះបញ្ជីពន្ធដារ ត្រូវផ្ដល់សម្រង់តម្លៃដោយមិនគិតបញ្ចូលពន្ធ)
  • លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និង អត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
  • ផ្ដល់លិខិតសម្រង់តម្លៃលើគម្រោង (សូមទាញយក បញ្ជីរាយនាមសម្ភារៈសម្រាប់ផ្ដល់សម្រង់តម្លៃ ដើម្បីបំពេញ)

បែបបទនៃការដាក់ពាក្យ៖ ប្រសិនបើ អស់លោក​លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុននានា ​មានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែលបានតម្រូវក្នុងល័ក្ខខ័ណ្ឌខាងលើ ដាក់ក្នុងស្រោមសំត្របិទជិត ផ្ញើ​មកកាន់អង្គការសមាគមធាងត្នោត ដែលមានអាសយដ្ឋាន ផ្ទះលេខ៧ ផ្លូវលេខ៤៩៤​ សង្កាត់ផ្សារដើមថ្កូវ ​​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ។

សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣​ ​៥៥​ ៥១៩ ៦៤ / ០៧៧ ៩៦៧​​ ២៨៦ ​/ ០៩៣ ៨៧៥​ ៧១៤ ។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង ០៤ រសៀល ។

សូមទាញយក 

Comments