Friday, March 29, 2024
Latest:

សេចក្ដី​ប្រកាស​ដេញថ្លៃ ​លើការផ្គត់​ផ្គង់​សម្ភារៈ​ផ្ទះឈើ​

អង្គការសមាគមធាងត្នោត​ជាអង្គការមិនមែនរដ្ឋាភិបាលមិ​នរកប្រាក់កម្រៃ​បានបង្កើត​ឡើងតាំងពីឆ្នាំ២០០៥​និងបានចុះបញ្ជីជាផ្លូវការដោ​យក្រសួងមហាផ្ទៃនៅខែធ្នូ​ឆ្នាំ២០០៦។ អង្គការ​សមាគមធាងត្នោត រួ​មចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុងតា​មរយៈការផ្ដល់នូវហេដ្ឋារចនា​សម្ព័ន្ធខ្នាតតូច​(ស្ពាន ផ្លូវ លូ ផ្ទះ)​ការពង្រឹងសមត្ថភាពផ្នែក​ច្បាប់ដីធ្លី ការផលិតផែនទីស​ហគមន៍ និ​ងបច្ចេកវិទ្យាព័ត៌មាន​និងការផ្សព្វផ្សាយការយល់ដឹង​អំពីបរិស្ថាន ជាដើម ។​

អង្គការសមាគមធាង​ត្នោងមានគម្រោងចែក​សម្ភារៈផ្ទះឈើ​ជូនដល់សហគមន៍ចំនួនពីរ​នៅក្នុងរាជធានីភ្នំពេញ និ​ងកំពុងស្វែងរកក្រុមហ៊ុននានា​ដើម្បីចូលរួមដេញ​ថ្លៃលើគម្រោងនេះ។

ល័ក្ខខ័ណ្ឌ​ដែល​ក្រុមហ៊ុន​ត្រូវមាន៖​

  • – មានបទ​ពិសោធន៍​ក្នុងការដេញ​គម្រោងផ្គត់​ផ្គង់សម្ភារៈ​ផ្ទះឈើ​ យ៉ាងតិច ​០២ឆ្នាំ ​ដោយភ្ជាប់​ជាមួយនូវ​ប្រវត្ដិ​សង្ខេប​របស់​ក្រុមហ៊ុន។​
  • – លិខិត​ប្រកប​អាជីវកម្ម​ ឬ វិញ្ញាបន​ប័ត្រចុះ​បញ្ជី​ពាណិជ្ជ​កម្ម ឬ​ ប័ណ្ណ​ប៉ាត​ង់ ដែលមាន​សុពលភាព​
  • – វិញ្ញាបន​បត្រចុះ​បញ្ជីពន្ធដារ​ (ក្នុងករណី​ដែលពុំបាន​ចុះបញ្ជី​ពន្ធដារ ​ត្រូវផ្ដល់​សម្រង់តម្លៃ​ដោយមិន​គិត​បញ្ចូល​ពន្ធ)​
  • – លិខិត​បញ្ជាក់​ទីតាំង​ក្រុមហ៊ុន​ និង ​អត្តសញ្ញាណ​ប័ណ្ណម្ចាស់​ក្រុមហ៊ុន​
  • – ផ្ដល់​លិខិតស​ម្រង់តម្លៃ​លើគម្រោង ​(សូមទាញ​យក ​បញ្ជីរា​យនាម​សម្ភារៈ​សម្រាប់ផ្ដល់​សម្រង់​តម្លៃ ​ដើម្បីបំ​ពេញ)

បែបបទនៃការដាក់ពាក្យ៖

ប្រសិនបើ​ អស់លោក​ លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន​មាន​ចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ ​សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ​ដោយភ្ជាប់ជាមួយនឹងឯកសា​រច្បាប់នានាដែលបានតម្រូវក្នុង​ ល័ក្ខខ័ណ្ឌខាងលើដាក់ក្នុងស្រោម​សំបុត្របិទជិត ​ហើយផ្ញើមកកាន់អង្គការសមាគមធាង​ត្នោត ដោយប្រើប្រាស់អាសយដ្ឋានដែលបានផ្ដល់ជូននៅក្នុងព័ត៌មាន​ទំនាក់ទំនង។​​សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃ សូមទាញយក បញ្ជីរាយនាមសម្ភារៈសម្រាប់ផ្តល់សម្រង់តម្លៃ។​ ពេលវេលាឈប់ទទួលពាក្យ៖ វេលាម៉ោង ០៤ រសៀល នៃថ្ងៃផុតកំណត់ដាក់ពាក្យ។

សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣​ ​៥៥៥ ១៩៦៤ / ០៧៧ ៩៦៧​​ ២៨៦ / ០៩៣ ៨៧៥​ ៧១៤ ។

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃលើសម្ភារៈ សូមទាញយកបញ្ជីរាយនាមសម្ភារៈសម្រាប់ផ្តល់សម្រង់តម្លៃខាងក្រោម៖

១.បញ្ជីឯកសារដេញថ្លៃ

Comments