Friday, April 19, 2024
Latest:

សេចក្តីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់សម្ភារៈផ្ទះឈើ

អង្គការសមាគមធាងត្នោត ជាអង្គការមិនមែនរដ្ឋាភិបាលមិនរកប្រាក់កម្រៃបានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីជាផ្លូវការដោយ​ក្រសួង​មហាផ្ទៃនៅខែធ្នូ ឆ្នាំ២០០៦។ អង្គការសមាគមធាងត្នោតរួមចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុងតាមរយៈការផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច​ (ស្ពាន​ផ្លូវ​លូផ្ទះ) ការពង្រឹងសមត្ថភាពផ្នែកច្បាប់ដីធ្លី ការផលិតផែនទីសហគមន៍ និងបច្ចេកវិទ្យាព័ត៌មាន និងការផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថាន​ជា​ដើម ។ អង្គការសមាគមធាងត្នោងមានគម្រោងចែកសម្ភារៈឈើ ជូនដល់សហគមន៍នៅក្នុងរាជធានីភ្នំពេញ និងកំពុងស្វែងរកក្រុមហ៊ុននានាដើម្បី​ចូល​រួមដេញ​ថ្លៃលើគម្រោងនេះ។ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃសូមទាញយកបញ្ជីរាយនាមសម្ភារៈសម្រាប់ផ្តល់សម្រង់តម្លៃ

លក្ខខណ្ឌដែលក្រុមហ៊ុនត្រូវមាន៖

– មានបទពិសោធន៍ក្នុងការដេញគម្រោងផ្គត់ផ្គង់សម្ភារៈផ្ទះឈើ យ៉ាងតិច ០២ឆ្នាំ ដោយភ្ជាប់ជាមួយនូវប្រវត្ដិសង្ខេបរបស់ក្រុមហ៊ុន។
– លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនបត្រចុះបញ្ជី​ពាណិជ្ជកម្ម ឬ ប័ណ្ណប៉ាតង់ ដែលមានសុពលភាព
– វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (ក្នុងករណីដែលពុំបានចុះបញ្ជីពន្ធដារត្រូវផ្ដល់សម្រង់តម្លៃដោយមិនគិតបញ្ចូលពន្ធ)
– លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និងអត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
– ផ្ដល់លិខិតសម្រង់តម្លៃ (សូមទាញយក បញ្ជីរាយនាមសម្ភារៈសម្រាប់សម្រង់តម្លៃ ដើម្បីបំពេញ)

បែបបទនៃការដាក់ពាក្យ៖ ប្រសិនបើ អស់លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន ​មានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែលបានតម្រូវក្នុងលក្ខខណ្ឌខាងលើ ដាក់ក្នុងស្រោមសំបុត្របិទជិត ផ្ញើរមកកាន់អង្គការសមាគមធាងត្នោត ដែលមានអាសយដ្ឋាន ផ្ទះលេខ៧ ផ្លូវលេខ៤៩៤​ សង្កាត់ផ្សារដើមថ្កូវ ​​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ។

សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖០២៣​ ​៥៥៥ ១៩៦៤/០៧៧ ៩៦៧​​ ២៨៦​ ។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង ០៤ រសៀល ។

សូមទាញយក

Comments