Thursday, March 28, 2024
Latest:

សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់រថយន្ត Toyota Hilux Revo V-Edition 2023

អង្គការសមាគមធាងត្នោត គឺជាអង្គការឯករាជ្យ មិនស្វែងរកប្រាក់ចំណេញ បានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៦។

អង្គការសមាគមធាងត្នោងមានគម្រោងទិញរថយន្តថ្មី ដើម្បីប្រើប្រាស់ក្នុង​សកម្មភាពការងារ​របស់ខ្លួន និងកំពុងស្វែងរកក្រុមហ៊ុននានាដើម្បីចូលរួមដេញថ្លៃ ។ ដើម្បីចូលរួមដេញថ្លៃ និងសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃ សូមទាញយក ទម្រង់លម្អិតអំពីលក្ខណៈបច្ចេកទេស និង​លក្ខខណ្ឌតម្រូវនានាដើម្បី ​ផ្តល់សម្រង់តម្លៃ

លក្ខខណ្ឌដែលក្រុមហ៊ុនត្រូវមាន៖

  • លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនបត្រចុះបញ្ជី​ពាណិជ្ជកម្ម ឬ ប័ណ្ណប៉ាតង់ ដែលមានសុពលភាព
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (ក្នុងករណីដែលពុំបានចុះបញ្ជីពន្ធដារ ត្រូវផ្ដល់សម្រង់តម្លៃដោយមិនគិតបញ្ចូលពន្ធ)
  • លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និង អត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
  • ផ្ដល់លិខិតសម្រង់តម្លៃ (សូមទាញយក ទម្រង់លម្អិតអំពីលក្ខណៈបច្ចេកទេស និង​លក្ខខណ្ឌតម្រូវនានាដើម្បី​ផ្តល់សម្រង់តម្លៃ)។

បែបបទនៃការដាក់ពាក្យ៖

ប្រសិនបើលោក-លោកស្រីដែលជាម្ចាស់ក្រុមហ៊ុននានា ​មានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែលបានតម្រូវក្នុងលក្ខខណ្ឌខាងលើ ដាក់ក្នុងស្រោមសំបុត្របិទជិត រួចផ្ញើមកកាន់អង្គការសមាគមធាងត្នោត ដែលមានអាស័យដ្ឋាន ផ្ទះលេខ ៧ ផ្លូវលេខ ៤៩៤ សង្កាត់ផ្សារដើមថ្កូវ ​​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣៤៣១​ ៥៥៥ / ០១២ ៦៦៧ ២២៥

 

កាលបរិច្ឆេទឈប់ទទួលពាក្យ៖

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៤ រសៀល ។​ សូមទាញយកនៅទីនេះ

Comments