តុលាកាកំពូលបានសម្រេចប្រកាលសាលក្រមនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីបើកសវនាការជំនុំជម្រះនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ លើបណ្ដឹងជំទាស់របស់សកម្មជនដីធ្លីតំបន់បឹងកក់ ក្នុងសំណំរឿងហឹង្សាកាលពីឆ្នាំ២០១១។
សកម្មជនទាំង៤ រួមមានអ្នកស្រី ទេព វន្នី អ្នកស្រីគង់ ចន្ថា អ្នកស្រី បូ ឆវី និងអ្នកស្រី ហេង មុំ ត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលផ្ដន្ទាទោស ដាក់ពន្ធនាគារម្នាក់ៗ ៦ ខែ កាលពីខែកញ្ញា ឆ្នាំ ២០១៦ ពីបទ បទប្រឆាំងនឹងអ្នករាជការសាធារណៈ ពាក់ព័ន្ធទៅនឹងការតវ៉ារឿងដីធ្លីនៅមុខសាលារាជធានីភ្នំពេញ ។ ក្នុងសវនាកានៅព្រឹកនេះ អ្នកស្រី ហេងមុំ ពុំមានវត្តមាននោះទេ។
អ្នកស្រី គង់ ចន្ថា បានឲ្យដឹងក្រោយចេញពីតុលាការថា៖ អ្នកស្រីមានទំនុកចិត្តលើតុលាការកំពូល នឹងផ្ដល់យុត្តិធម៌ ហើយទម្លាក់ការចោទប្រកាន់មកលើក្រុមអ្នកស្រី៕