នៅល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧ ប្រជាពលរដ្ឋសហគមន៍បឹងកក់ បានរៀបចំពិធីខួបមួយឆ្នាំនៃការឃុំខ្លួនយ៉ាងអយុត្តិធម៌លើអ្នកស្រី ទេព វន្នី។ ក្នុងពីធីនោះក៏ មានការចូលរួមពីលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងមន្ដ្រីអង្កការសង្គមស៊ិវិល ជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។ ពិធីនេះរៀបចំបែបសាសនា ដោយមានព្រះសង្ឃសូត្រធម៌ និងមានការបង្ហោះប៉ោងប៉ោងជាមួយរូបអ្នកស្រី អ្នកស្រី ទេព វន្នី និងពាក្យស្លោកទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី៕