មនុស្សជាងមួយពាន់នាក់ បាន​ប្រារព្ធទិវាសិទ្ធិ​​លំ​​​​​នៅ​ឋានពិភព​​លោ​​​ក​​នៅ​ក្នុងសហគមន៍របស់ពួកគេ

ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩

នៅចន្លោះពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែតុលា មនុស្សប្រមាណជាងចំនួន ១០៩៨នាក់ មកពីសហគមន៍ចំនួន១៣ បានប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ឆ្នាំ២០១៩ តាមរយៈព្រឹត្តិការណ៍ផ្សេងៗគ្នា។

ការរៀបចំព្រឹត្តិការណ៍មានភាពខុសគ្នាពីសហគមន៍មួយ ទៅសហគមន៍មួយ ប៉ុន្តែមានសារជារួម គឺបានបង្ហាញអំពីសិទ្ធិមានលំនៅឋានសមរម្យ និង សារៈសំខាន់នៃសហគមន៍ស្អាត ដែលមានប្រធានបទដូចជា “ បរិស្ថានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត នាំឱ្យមានសុខភាពល្អប្រសើរ”  “ផ្ទះស្អាត សហគមន៍ស្អាត”  និង “ ផ្ទះខ្ញុំត្រូវបានគេឈូសឆាយ ”​​ ជាដើម។ សកម្មភាពរាប់ចាប់ពី ការបោសសំអាតសំរាមនៅក្នុងសហគមន៍ ការចែកចាយសៀវភៅដល់កុមារ សុន្ទរកថាដោយសហគមន៍នីមួយៗ  ទទួលទានអាហាសាមគ្គីភាព។ ការប្រារព្ធពិធីនេះមានការចូលរួមពីសមាជិកសហគមន៍ សិស្ស គ្រូបង្រៀន អ្នកតំណាងភូមិ និង អាជ្ញាធរមូលដ្ឋាន​​ ជាដើម។

ការឆ្លើយតបរបស់អាជ្ញាធរចំពោះព្រឹត្តិការណ៍នេះមានការផ្លាស់ប្តូរ។ ឧទាហរណ៍៖ ព្រឹត្តិការណ៍នៅ​​សហគមន៍សាមគ្គីរុងរឿងមានការចូលរួមពីលោកចៅសង្កាត់ដែលថែមទាំងបានថ្លែងសុន្ទរកថា និងស្វាគមន៍ការពិភាក្សាទាក់ទងនឹងបញ្ហាដែលសហគមន៍កំពុងប្រឈមដូចជាហេដ្ឋារចនាសម្ព័ន្ធមិនល្អ​ សំរាម​​​ ការផ្លាស់ទីលំនៅជាបណ្តោះអាសន្ន និងកង្វះឯកសារផ្លូវច្បាប់មួយចំនួន។ ហើយលោកចៅសង្កាត់​​បានធានាដល់សមាជិកសហគមន៍នូវជំនួយក្នុងការទទួលបានឯកសារស្របច្បាប់ និងថែមទាំងបានធានាដល់សហគមន៍ទាក់ទងនឹងគម្រោងសាងសង់មួយដែលនឹងប៉ះពាល់ដល់ពួកគេផងដែរ។ ទោះយ៉ាងណា នៅសហគមន៍ដទៃផ្សេងទៀត អាជ្ញាធរមូលដ្ឋានមិនបានចូលរួមក្នុងពិធីអបអរសាទរនោះទេ ប៉ុន្តែគ្រាន់តែឃ្លាំមើលស្ថានភាពយ៉ាងសកម្មជាមួយ និងការកត់ត្រារាល់ចំនួនអ្នកចូលរួមដែលបានមានវត្តមាននៅទីនោះ។

ផ្ទុយពីឆ្នាំមុនៗ នៅពេលដែលធ្វើការប្រារព្ធពិធីទិវាសិទ្ទិលំនៅឋានពិភពលោក​ ត្រូវបានបង្កឡើងដោយអំពើហិង្សា ការបំភិតបំភ័យ និងការយាយីដល់សមាជិកសហគមន៍​ ចំណែកឆ្នាំនេះគឺជាការផ្លាស់ប្តូរ។  នៅតាមសហគមន៍មួយចំនួនអាជ្ញាធរមូលដ្ឋានក៏បានចូលរួមអបអរសាទរក្នុងពិធីនេះនិងមានការពិភាក្សា​អំពីបញ្ហាទាក់ទងនឹងសិទ្ធិដីធ្លីនិងលំនៅឋានផងដែរ។ អង្គការសមាគមធាងត្នោត​សាទរចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកសហគមន៍ក្នុងការអញ្ជើញអាជ្ញាធរមូលដ្ឋានឱ្យចូលរួម​  បើទោះបីជាមានអ្វីកើតឡើងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលបានចូលរួម និងព្យាយាមបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយសមាជិកសហគមន៍។ ទោះយ៉ាងណាក៏ដោយ វាជាការសំខាន់ដែលត្រូវចងចាំថា សហគមន៍កំពុងអនុវត្តសិទ្ធិរបស់ពួកគេដូច​ដែល​បានចែងនៅក្នុងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី (ឆ្នាំ២០០៩) ហើយមិនគួរមានការភ័យខ្លាចក្នុងការរៀបចំព្រឹត្តិការណ៍ទិវាសិទ្ធិលំនៅឋានពិភពលោកឡើយ។

អង្គការសហប្រជាជាតិបានកំណត់​យកថ្ងៃច័ន្ទជាថ្ងៃដំបូង​នៃខែតុ​លាជារៀងរាល់ឆ្នាំ ជាទិវាសិទ្ធិ​លំនៅ​ឋានពិភពលោក​ ដើម្បី​​ឆ្លុះ​បញ្ចាំង​ពីសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូបក្នុងការទទួលបាន​សិទ្ធិមាន​​លំនៅឋានសមរម្យ។​​ ច្បាប់សិទ្ធិមនុស្ស​អន្តរជាតិបានទទួលស្គាល់ថា មនុស្សគ្រប់គ្នាមានសិទ្ធិទទួលបាន​​លំនៅឋានសមរម្យ។ មនុស្សច្រើនជាងមួយពាន់លាននាក់នៅជុំវិញ​ពិ​ភពលោកនៅមិនទាន់មាន​លំនៅ​ឋានសមរម្យនៅឡើយ រួមបញ្ចូលទាំង​មនុស្សរាប់ពាន់នាក់ទៀតកំពុងរស់នៅក្នុង​ស្ថានភាពគំរាមកំហែង​ដល់បញ្ហា​សុខភាព​នៃសហគមន៍ក្រីក្រស្ថិតនៅ​រាជធានី​ភ្នំពេញ។

តាមរយៈតំណាងសហគមន៍ម្នាក់បាននិយាយថា “ការប្រារព្ធទិវាសិទ្ធិលំ​នៅ​ឋាន​​ពិភពលោក គឺជាការរួមគ្នារបស់សមាជិកសហគមន៍ដើម្បីសំអាតបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។” តំណាងសហគមន៍រូបនេះបានបន្តថា ”សហគមន៍ចង់ឃើញទីក្រុងដែលរួមបញ្ចូលសហគមន៍ និងមានសុវត្ថិភាពដីធ្លីសំរាប់មនុស្សគ្រប់គ្នា។

សហគមន៍ជាច្រើនបានបា្ររព្ធទិវាសិទ្ធិ​នៅ​ឋាន ដើម្បីបង្ហាញពីសារៈសំខាន់នៃសិទ្ធិលំ​នៅ​ឋានជាសិទ្ធិមួយរបស់មនុស្ស។ ជាព្រឹត្តិការណ៍មួយរំលឹកដល់ខួបលើកទី៣៤ នៃទិវាសិទ្ធិ​លំនៅ​ឋានពិភពលោក ដែលបានប្រារព្ធជាលើកដំបូងនៅក្នុងឆ្នាំ១៩៨៥។ ទិវានេះគឺជាមធ្យោបាយសំរាប់សហគមន៍ធ្វើការសាមគ្គីគ្នាជាមួយមនុស្សជុំវិញពិភពលោកដែលកំពុងប្រឈមនឹងបញ្ហាដូចគ្នា និងការអនុវត្តសិទ្ធិរបស់ពួកគេ​ដើម្បីជាការសម្ដែងមតិដោយសន្តិវិធី។ សាមគ្គីគ្នា​​ជាមួយ​មនុស្សជុំវិញពិភពលោក​ដែ​លកំពុង​​ប្រឈម​នឹងបញ្ហាដូចគ្នា និង​ការអនុវត្តសិទ្ធិរបស់ពួកគេ ដើម្បីជាការសម្ដែងមតិដោ​យសន្តិវិធី។