សូមដោះលែង​អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ និងបញ្ឈប់​ការ​បង្ក្រាប​លើប្រព័ន្ធ​ផ្សព្វផ្សាយ

ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២០ – យើងខ្ញុំ​ ជាក្រុមសង្គមស៊ីវិល​ ដែលមាន​រាយនាម​ដូចខាងក្រោម​ សូមស្នើសុំ​ដល់រាជរដ្ឋាភិបាល​កម្ពុជា​ សូមមេត្តា​ទម្លាក់ចោល​ការចោទប្រកាន់​ចំពោះ​ អ្នកសារព័ត៌មាន​ដែលកំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ លោក សុខ​ ឧត្តម​ និង​លោក សុវណ្ណ រឹទ្ធី​ និង​បញ្ឈប់ការ​ធ្វើទុក្ខ​បុកម្នេញ​ចំពោះ​អ្នកសារព័ត៌មាន​មិនស្ថិត​ក្នុងការ​ឃុំឃាំង​ផ្សេងទៀត​ ដែល​ប្រឈមមុខ​នឹងការ​ផ្ដន្ទាទោស​ដោយសារ​ការងារ​រាយការណ៍​ព័ត៌មាន​របស់​ពួកគាត់ ​។ យើងខ្ញុំ ​ក៏សង្ឃឹម​យ៉ាងមុតមាំថា​ រាជរដ្ឋាភិបាល​នឹងប្រគល់​អាជ្ញាប័ណ្ណវិទ្យុ​ និង​គេហទំព័រ​ផ្សាយព័ត៌មាន​ ដែលត្រូវបាន​ដកហូត​កន្លងមក​និងក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ ដល់​ម្ចាស់​អាជ្ញាប័ណ្ណទាំងអស់នោះ​ឱ្យបាន​ដំណើរការ​ឡើង​វិញ ។

កាលពីថ្ងៃពុធ​សប្ដាហ៍នេះ​ នគរបាល​បានចាប់ខ្លួន​ម្ចាស់ស្ថានីយ​វិទ្យុ​ក្នុងស្រុក​មួយនៅ​ខេត្តកំពង់ឆ្នាំង​គឺលោក សុខ ឧត្តម​ ដោយ​ចោទប្រកាន់ពី​ “បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ ​ជាអាទិ៍” ។​ ជាញឹកញាប់​ លោក ​ឧត្តម បាន​រាយការណ៍​ពីជម្លោះដីធ្លី​ដែលបាន​អូសបន្លាយពេល​ជាយូរមកហើយ​រវាង សហគមន៍​កសិករ​មូលដ្ឋាន​ និងមន្ត្រីថ្នាក់ស្រុក​ដ៏មានអំណាច​ ។ មុនពេល​ចាប់ខ្លួន​លោក ឧត្តម​ មួយថ្ងៃ ​ក្រសួង​ព័ត៌មាន​បានលុបចោល​អាជ្ញាប័ណ្ណ​ផ្សាយព័ត៌មាន​របស់លោក​គឺ ​ស្ថានីយ​វិទ្យុរឹទ្ធីសែន​ និងគេហទំព័រ​របស់វិទ្យុនេះ ​ទោះបីជា​ លោក​ ឧត្តម​ មិនទាន់​ត្រូវបានចោទ​ប្រកាន់​ពីបទល្មើស​ណាមួយ​នៅពេលនោះក៏​ដោយ ។​ លោក​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំសវនាការ​ ។​

ការឃុំខ្លួន​លោក ​សុខ ឧត្តម​ និង​ការបិទវិទ្យុនិង​គេហទំព័រ​របស់​លោក​យ៉ាងឆាប់រហ័ស​នេះ ​ធ្វើឡើង​បន្ទាប់​ពីការចាប់ខ្លួន​ លោក ​សុវណ្ណ រឹទ្ធី​ កាលពីដើម​ខែមេសា​ ឆ្នាំ២០២០​ ក្រោយពី​លោកបាន​ស្រង់សម្ដី​ផ្ទាល់​របស់​សម្ដេច​នាយករដ្ឋមន្រ្តី​ ដែលមាន​ប្រសាសន៍​ជាសាធារណៈ​ ក្នុងពេល​រាជរដ្ឋាភិបាល​ឆ្លើយតប​ចំពោះ​បញ្ហារីករាលដាល​ជាសកល​នៃវីរុសកូវីដ១៩ ។​

សម្ដេច​នាយករដ្ឋមន្រ្តី​ បានមាន​ប្រសាសន៍ជា​សាធារណៈថា​ រាជរដ្ឋាភិបាល​មិនមាន​ថវិកា​គ្រប់គ្រាន់​ក្នុងការគាំទ្រ​កម្មករ​ក្រៅប្រព័ន្ធ​ដូចជា​ អ្នករត់ម៉ូតូឌុប​ អំឡុងពេល​មានវិបត្តិសេដ្ឋកិច្ច​កើតឡើង​មកពីវីរុសកូវីដ១៩​ទេ ​ព្រមទាំង​បានណែនាំ​ឱ្យអ្នករត់ឌុប​ឬតាក់ស៊ី​ដែលក្ស័យធន​ លក់យាន​ជំនិះ​របស់ពួកគាត់​ ដើម្បី​យកប្រាក់​ជួយផ្គត់ផ្គង់ជីវភាព​រស់នៅ​បន្តទៀត ។

នៅពេល​ដែលលោក​ រឹទ្ធី​ បង្ហោះឡើងវិញ​នូវសារ​របស់​សម្ដេច​នាយករដ្ឋមន្រ្តី​នៅលើទំព័រ​ហ្វេសប៊ុកផ្ទាល់ខ្លួន​របស់លោក​ លោក​ត្រូវបាន​ចាប់ខ្លួន​នៅយប់ថ្ងៃទី៧​ ខែ​មេសា ឆ្នាំ២០២០។​ លោកត្រូវបាន​ចោទប្រកាន់​នៅ២ថ្ងៃបន្ទាប់​ ពី“បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ ​ជាអាទិ៍” ។​ អាជ្ញាប័ណ្ណ​គេហទំព័រ​ TVFB​ របស់​លោក រឹទ្ធី​ ត្រូវបាន​លុបចោល​ ក្រោយការ​ចាប់ខ្លួន​លោកមួយថ្ងៃ ​។ លោក រឹទ្ធី​ កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះ​អាសន្នរង់ចាំ​សវនាការ​ ដោយមិនអាច​នៅមើល​ការចាប់កំណើត​កូន​របស់លោក​ ខណៈពេល​ដែលនៅ​ក្នុងពន្ធនាគារ ​។ ទាំងលោក​ សុវណ្ណ រឹទ្ធី​ និង​លោក សុខ ឧត្តម​ ប្រឈមមុខ​នឹងការ​ជាប់ពន្ធនាគារ​រហូតដល់២ឆ្នាំ​ ប្រសិនបើ​ត្រូវបាន​ផ្ដន្ទាទោស​ ។

ការចាប់ខ្លួន​ និងការចោទប្រកាន់​ អ្នកសារព័ត៌មាន​ណាម្នាក់ ​ដោយសារ​ការស្រង់​សម្ដីផ្ទាល់​ជាសាធារណៈ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​អំពីវិបត្តិ​នៃការរីករាលដាល​វីរុសកូវីដ១៩​ ធ្វើឱ្យ​ប្រជាពលរដ្ឋ​យល់ថា​ រាជរដ្ឋាភិបាល​កំពុងតែ​ផ្ញើសារ​យ៉ាងច្បាស់ថា​ រាល់ការ​ពិភាក្សា​អំពីការឆ្លើយតប​របស់​រាជរដ្ឋាភិបាល​ចំពោះ​ការផ្ទុះឡើង​បញ្ហាមួយនេះ ​អាចប្រឈម​ ឬនឹងត្រូវបាន​ដាក់ទោស​ឱ្យជាប់ពន្ធនាគារ​ ដែលជា​ការរំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ​។

នៅ​ដើម​ឆ្នាំ​២០២០នេះ​ យ៉ា​ងតិចណាស់​មានអ្នក​សារព័ត៌មាន​ជាង១០នាក់​ ត្រូវ​បាន​កោះហៅ និងសាកសួរ​ដោយ​នគរបាល​ និងមន្រ្តីយុត្តិធម៌​ ដោយសារ​ការរាយការណ៍​ព័ត៌មាន​របស់ពួកគាត់ ​។ កា​របន្ត​ចាប់ខ្លួន​ ឃុំខ្លួន ​និងការធ្វើទុក្ខបុកម្នេញ​ផ្លូវច្បាប់​ ចំពោះ​អ្នកសារព័ត៌មាន ​ដែល​ហ៊ានផ្សាយព័ត៌មានរិះ​គន់​ គឺជាការ​រំលោភយ៉ាង​ធ្ងន់ធ្ងរចំពោះ​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋកម្ពុជា​ ។

យើងខ្ញុំ​ សូមសម្ដែង​ការខកចិត្ត​ជាខ្លាំង​ ចំពោះ​ការចាប់ខ្លួន​ដោយមិនត្រឹមត្រូវ​ និងការធ្វើទុកបុកម្នេញ​ ទៅលើ​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេសកម្ពុជា​ ជុំវិញ​ការផ្សាយព័ត៌មាន​របស់​ពួកគាត់ ​។ ដោយ​ប្រឈម​នឹងវិបត្តិសុខភាព​សាធារណៈ​មិនធ្លាប់កើតមាន​ពីមុនមក​ នេះជាពេលសំខាន់​បំផុត​ដែលរាជរដ្ឋាភិបាល​អាចធានា​សិទ្ធិសេរីភាព​សារព័ត៌មាន​ និង​សេរីភាព​ក្នុងការបញ្ចេញមតិ ។​ ប្រសិនបើ​គ្មាន​អ្នកសារព័ត៌មាន​ដែលមានសេរីភាព​ក្នុងការ​រាយការណ៍​ដោយស្មោះត្រង់​ និងត្រឹមត្រូវ​ អំពីតថភាព​នៃជីវិត​នៅក្នុងប្រទេសកម្ពុជា​ អំឡុងពេល​រីករាល​ដាលជាសកល​នៃវីរុសកូវីដ១៩ទេ​ នោះ​សាធារណជន​នឹងត្រូវបាន​បដិសេធសិទ្ធិ​ក្នុងការ​ធ្វើសេចក្ដី​សម្រេចចិត្ត​ចំពោះ​ព័ត៌មានដែល​ទទួលបាន​ ដើម្បីរក្សាខ្លួន​ពួកគាត់​ និងគ្រួសារ ​ឱ្យមាន​សុវត្ថិភាព​ផងដែរ ។

យើងខ្ញុំ​ សូមស្នើសុំ​ដោយទទូច​ឱ្យរាជរដ្ឋាភិបាល​ ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះ​អ្នកសារព័ត៌មាន​ទាំងនេះ ​និងសូមឱ្យ​បញ្ឈប់​ការបង្ក្រាប​ចុងក្រោយ​នេះទៅលើ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេសកម្ពុជា​ ៕

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
១. សហគមន៍កៅពីរ (ភ្នំពេញ)
២. សហគមន៍១៨៥K ទីតាចំបក់ធំ (កំពង់ឆ្នាំង)
៣. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៤. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៥. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
៦. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
៧. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៨. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៩. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១០. សហគមន៍បឹងឈូក (ភ្នំពេញ)
១១. សហគមន៍បឹកកក់ (កំពង់ឆ្នាំង)
១២. សហគមន៍បឹងប្រាំ (បាត់ដំបង)
១៣. សហគមន៍បុរីកីឡា (ភ្នំពេញ)
១៤. សហគមន៍បុស្សស្អំ (បាត់ដំបង)
១៥. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
១៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
១៧. អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ (BCV)
១៨. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
១៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
២០. សមាគមយុវជនជាតិដើមភាគតិចកម្ពុជា (រតនគិរី)
២១. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
២២. សម្ព័ន្ធសហជីពកម្ពុជា (CATU)
២៣. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
២៤. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
២៥. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២៦. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
២៧. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
២៨. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
២៩. សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
៣០. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៣១. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF)
៣២. បណ្តាញយុវជនកម្ពុជា (CYN)
៣៣.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣៤. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៣៥. សហគមន៍ដីធ្លីសាមគ្គីចេកមាស (ស្វាយរៀង)
៣៦. សហគមន៍ជីខក្រោម (កោះកុង)
៣៧. សហគមន៍ជីខលើ (កោះកុង)
៣៨. សហគមន៍ជើងព្រៃ (កំពង់ចាម)
៣៩. សហគមន៍ជាំក្ររៀន (ត្បូងឃ្មុំ)
៤០. សហគមន៍ជនជាតិដើមភាគតិចច្រាយ (រតនគិរី)
៤១. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៤២. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)
៤៣. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៤៤. សម្ព័ន្ធសហជីពចលនាកម្មករ (CUWM)
៤៥. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៤៦. សហគមន៍ទ្រទ្រង់ធនធានធម្មជាតិ (ពោធិ៍សាត់)
៤៧. សហគមន៍ឃុំដា (ត្បូងឃ្មុំ)
៤៨. សហគមន៍ដកព័រ (កំពង់ស្ពឺ)
៤៩. អង្គការសមធម៌កម្ពុជា (EC)
៥០. សហគមន៍នេសាទ (កោះកុង)
៥១. សហគមន៍ព្រៃឈើ និង ធនធានធម្មជាតិ (ពោធិ៍សាត់)
៥២. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៥៣. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៥៤. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៥៥. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៥៦. សមាគមឥន្ទ្រទេវី (IDA)
៥៧. សហគមន៍ព្រៃឈើក្បាលទាហ៊ាន (ពោធិ៍សាត់)
៥៨. សហគមន៍ដីធ្លីគៀនទឹក (កោះកុង)
៥៩. ខ្មែរថាវរៈ
៦០. សហគមន៍ឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
៦១. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៦២. សហគមន៍ដីធ្លីកោះស្តេច (កោះកុង)
៦៣. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៦៤. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
៦៥. សហគមន៍ដីធ្លី (ប៉ៃលិន)
៦៦. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៦៧. មាតាធម្មជាតិកម្ពុជា (MNC)
៦៨. បណ្តាញអ្នកការពារព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
៦៩. Not 1 More (N1M)
៧០. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
៧១. សហគមន៍អមលាំង (កំពង់ស្ពឺ)
៧២. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
៧៣. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៧៤. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៧៥. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៧៦. អង្គការស្ពានសន្តិភាព (PBO)
៧៧. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៧៨. សហគមន៍ភ្នំបាត (ភ្នំពេញ)
៧៩. សហគមន៍ភ្នំត្នោត (កំពត)
៨០. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៨១. សហគមន៍ភ្នំក្រោម (សៀមរាប)
៨២. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៨៣. សហគមន៍ភ្នំទទឹង (កំពត)
៨៤. សហគមន៍ភូមិ ២២ (ភ្នំពេញ)
៨៥. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៨៦. សហគមន៍ខ្វា (ភ្នំពេញ)
៨៧. សហគមន៍ភូមិសមុទ្រក្រោម (រតនគិរី)
៨៨. សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
៨៩. សហគមន៍ដីធ្លីភូមិប្រាសាទ (បន្ទាយមានជ័យ)
៩០. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៩១. អង្គការពន្លកខ្មែរ (PKH)
៩២. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៩៣. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៩៤. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៩៥. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
៩៦. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៩៧. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៩៨. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
៩៩. សហគមន៍ព្រៃនរិន្ទ (បាត់ដំបង)
១០០. សហគមន៍នេសាទព្រៃពាយ (កំពត)
១០១. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
១០២. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
១០៣. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
១០៤. សហគមន៍ដីធ្លីរំចេក (សៀមរាប)
១០៥. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១០៦. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១០៧. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១០៨. អង្គការសមាគមធាងត្នោង (STT)
១០៩. សហគមន៍សំបុកចាប (ភ្នំពេញ)
១១០. សហគមន៍នេសាទស្តីក្រោម (បាត់ដំ​បង)
១១១. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
១១២. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
១១៣. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១១៤​. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១១៥. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
១១៦. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ))
១១៧. សហគមន៍ភូមិស្ទឹងបត់ (បន្ទាយមានជ័យ)
១១៨. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១១៩. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១២០. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)
១២១. សហគមន៍ដីធ្លីតានី (សៀមរាប)
១២២. សហគមន៍ដីធ្លីតានូន (កោះកុង)
១២៣. សហគមន៍តាពេន (សៀមរាប)
១២៤. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ (NGO-CEDAW)
១២៥. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
១២៦. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១២៧. សហគមន៍ត្រពាំងក្រសាំង (សៀមរាប)
១២៨. សហគមន៍ថ្មដា (ពោធិ៍សាត់)
១២៩. សហគមន៍ថ្មធំ (ព្រះសីហនុ)
១៣០. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១៣១. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១៣២. សហគមន៍ទន្លូង (ត្បូងឃ្មុំ)

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស