សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់ថេប្លេត (Tablets)

អង្គការសមាគមធាងត្នោត ជាអង្គការមិនមែនរដ្ឋាភិបាល មិនរកប្រាក់កំរៃ បានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីជាផ្លូវការដោយក្រសួងមហាផ្ទៃនៅខែធ្នូ ឆ្នាំ២០០៦។ អង្គការសមាគមធាងត្នោត រួមចំណែកក្នុងការអភិវឌ្ឍទីក្រុងតាមរយៈការផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច​ (ស្ពាន ផ្លូវ លូ ផ្ទះ) ការពង្រឹងសមត្ថភាពផ្នែកច្បាប់ដីធ្លី និងបច្ចេកវិទ្យាព័ត៌មាន ការផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថាន និងចរាចរណ៍ជាដើម ។

អង្គការសមាគមធាងត្នោងមានគម្រោងទិញថេប្លេត (Tablets) ដើម្បីប្រើប្រាស់ក្នុង​សកម្មភាពការងារ​របស់គម្រោង និងកំពុងស្វែងរកក្រុមហ៊ុននានាដើម្បីចូលរួមដេញថ្លៃ ។

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃ សូមទាញយក បញ្ជីរាយនាមសម្ភារៈសម្រាប់ផ្តល់សម្រង់តម្លៃ

លក្ខខណ្ឌដែលក្រុមហ៊ុនត្រូវមាន៖

– លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនបត្រចុះបញ្ជី​ពាណិជ្ជកម្ម ឬ ប័ណ្ណប៉ាតង់ ដែលមានសុពលភាព
– វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (ក្នុងករណីដែលពុំបានចុះបញ្ជីពន្ធដារ ត្រូវផ្ដល់សម្រង់តម្លៃដោយមិនគិតបញ្ចូលពន្ធ)
– លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និង អត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
– ផ្ដល់លិខិតសម្រង់តម្លៃ (សូមទាញយក បញ្ជីរាយនាមសម្ភារៈសម្រាប់ផ្ដល់សម្រង់តម្លៃ ដើម្បីបំពេញ)

បែបបទនៃការដាក់ពាក្យ៖ ប្រសិនបើ អស់លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុននានា ​មានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែលបានតម្រូវក្នុងលក្ខខណ្ឌខាងលើ ដាក់ក្នុងស្រោមសំបុតបិទជិត ផ្ញើមកកាន់អង្គការសមាគមធាងត្នោត ដែលមានអាស័យដ្ឋាន ផ្ទះលេខ ៧ ផ្លូវលេខ ៤៩៤សង្កាត់ផ្សារដើមថ្កូវ ​​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ។

សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣​ ៤៣១​ ៥៥៥ / ០៩៦​ ៨០៥ ៥៤៤៣ ។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៤ រសៀល ។​

សូមទាញយក 

Leave a Reply

Your email address will not be published. Required fields are marked *