ភ្នំពេញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
យើងខ្ញុំដែលជាសហគមន៍ និងក្រុមអង្គការសង្គមស៊ីវិលដែលមានឈ្មោះដូចខាងក្រោម សូមធ្វើការថ្កោលទោស ចំពោះការផ្តន្ទាទោសថ្ងៃនេះទៅលើអ្នកការពារសិទ្ធិមនុស្សទាំងបួនរូប នៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូបចំពោះករណីចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បុគ្គលិកជាន់ខ្ពស់របស់សមាគមអាដហុក មានលោកនី សុខា លោកណៃ វ៉ង់ដា អ្នកស្រី លឹម មុនី និងលោកយីសុខសាន្តត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទ“សូកប៉ាន់សាក្សី” តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ មន្រ្តីគ.ជ.ប និងជាអតីតបុគ្គលិកសមាគមអាដហុកលោក នី ចរិយា ត្រូវបានសម្រេចថាមានទោស ពីបទសមគំនិតតាមមាត្រា២៩ និងមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ។ ពួកគាត់ត្រូវបានផ្តន្ទាទោស ដោយសាលាដំបូងរាជធានីភ្នំពេញដាក់ទោស៥ឆ្នាំ ដោយអនុវត្តន៍ទោសក្នុងពន្ធនាគារពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ដល់ថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៧ ហើយទោសដែលនៅត្រូវព្យួរ។
ការផ្តន្ទាទោសនេះ គឺពាក់ព័ន្ធទៅនឹងការផ្តល់ជំនួយស្របច្បាប់ របស់សមាគមអាដហុកដល់ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ក្នុងឆ្នាំ២០១៦ ដែលនាងត្រូវបានរងបណ្តឹងចោទប្រកាន់ពីឈ្មោះ ធី សុវណ្ណថាពីបទបរិហារកេរ្ត៍ តាមរយៈការលេចធ្លាយព័ត៌មានអំពីទំនាក់ទំនងស្នេហារវាងឈ្មោះ ខុម ចាន់តារាទី និងលោក កឹម សុខាជាមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។ ក្នុងចន្លោះពីថ្ងៃទី៩ ខែមីនា រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១ បុគ្គលិកសមាគមអាដហុកបានផ្តល់នូវជំនួយ ផ្នែកច្បាប់ និងជំនួយមនុស្សធម៌មួយចំនួនដល់ឈ្មោះ ខុម ចាន់តារាទី តាមការស្នើសុំរបស់នាង ដែលជំនួយទាំងនេះជាការអនុវត្តន៍តួនាទីរបស់ពួកគេជាអ្នកការពារសិទ្ធិមនុស្សក្នុងការជួយដល់ជនរងគ្រោះបន្ទាប់ពីនាងត្រូវបាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ ហៅឲ្យចូលបំភ្លឺក្នុងនាមជាជនសង្ស័យតាមបណ្តឹងរបស់ឈ្មោះ ធី សុវណ្ណថា។
ក្នុងរយៈពេលមួយថ្ងៃនៃសវនាការ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២១០៨សាក្សីប្រាំនាក់បានអវត្តមានក្នុងនោះក៏មានឈ្មោះ ខុម ចាន់តារាទី និងឈ្មោះ ទ្រី ឈួន ដែលជាសាក្សីដ៏សំខាន់បំផុតផងដែរ។មានតែ សេចក្តីថ្លែងការណ៍របស់សាក្សីពីរនាក់នេះប៉ុណ្ណោះ ដែលត្រូវបានអានខ្លាំងៗហើយដែលការអាននេះពុំមានការចោទសួរឆ្លើយពីមេធាវីការពារក្តីនោះទេ។ពុំមានភស្តុតាងដែលគួរឲ្យជឿទុកចិត្តណាមួយត្រូវបានដាក់បង្ហាញដោយតំណាងអយ្យការទេ ដែលនេះពុំស្របទៅតាមបទដ្ឋាននៃការបង្ហាញភស្តុតាងដែលចាំបាច់ ដើម្បីនាំទៅដល់ការផ្តន្ទាទោស ឡើយ។ តំណាងអយ្យការក៏ខកខានក្នុងការអះអាងថា តើខុម ចាន់តារាទី គឺជាជនសង្ស័យ ឬជាសាក្សី ឲ្យបានពិតប្រាកដ នៅក្នុងអំឡុងពេលនៃការចោទប្រកាន់អំពីបទសូកប៉ាន់សាក្សីនោះដែរ។ ការផ្តន្ទាទោសថ្ងៃនេះ វាហាក់ដូចជាបង្ហាញយ៉ាងច្បាស់ថា ជាការដាក់សំពាធយ៉ាងធ្ងន់ធ្ងរទៅលើសកម្មភាពការងារសិទ្ធិមនុស្សស្របច្បាប់របស់ពួកគេ។
សិទ្ធិត្រូវសន្មតទុកជាមុនថាគ្មានទោសរបស់ពួកគេត្រូវបានរំលោភបំពាន ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧បុគ្គលិកសមាគមអាដហុក៤នាក់ និងមន្ត្រីគ.ជ.ប ត្រូវបានឃុំខ្លួនអស់រយៈពេល៤២៧ថ្ងៃ ដែលជាការឃុំខ្លួនបណ្ដោះអាសន្នតាមអំពើចិត្តហើយការឃុំខ្លួនតាមអំពើចិត្តនេះ ក៍ត្រូវបានសម្រេចដោយក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមអំពើចិត្តនេះក្នុងខែវិច្ឆិកា ឆ្នាំ២០១៦។ បើទោះបីជាមានការដោះលែងបណ្តោះអាសន្នក៏ដោយក៏បុគ្គលិកអង្គការអាដហុកទាំង៤រូប មិនអាចបន្តធ្វើការដោយគ្មានការភ័យខ្លាច ឬគ្មានការរិតត្បិតនោះទេ ដោយសារតែមានការគំរាមគំហែងជាប្រចាំថា ពួកគេនឹងអាចត្រូវចាប់បញ្ជូនត្រឡប់ទៅឃុំខ្លួនវិញ ដែលនេះបន្តនូវការរើសអើងជារឿយៗ ចំពោះការងាររបស់ពួកគេប្រឈមក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស។
អ្នកទាំង៥មានប្រវត្តិជាអ្នកលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជាយូរអង្វែងណាស់មកហើយ។ ម្នាក់ៗបានចំណាយពេលជាច្រើនឆ្នាំដើម្បីធ្វើការតាមអណត្តិការងាររបស់សមាគមអាដហុក ដែលជាអង្គការសិទ្ធិមនុស្សដ៏មានវ័យចំណាស់មួយនៅកម្ពុជា។ ពួកគេបានធ្វើការដើម្បីគាំទ្រជនរងគ្រោះនៃការរំលោភសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ការរំលោភដីធ្លី ការបណ្តេញចេញដោយបង្ខំ ក៏ដូចជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទ ដោយសន្តិវិធី និងគ្មានការរើសអើង ក្នុងគោលដៅតែមួយគត់គឺដើម្បីការគាំពារ និងការពារសិទ្ធិមនុស្ស។ សារៈសំខាន់នៃការងាររបស់ពួកគេត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ២០១៧ គឺនៅពេលដែលពួកគាត់ត្រូវបានជ្រើសរើសជា បេក្ខជនជ័យលាភីសម្រាប់ពានរង្វាន់ ម៉ាទីន អែនណល សម្រាប់អ្នកការពារសិទ្ធិមនុស្ស។
យើងខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរ ទម្លាក់ចោលការចោទប្រកាន់ទំាងនេះ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ហើយអនុញ្ញាតឲ្យបុគ្គលិកអាដហុកទាំង៤រូប និងមន្ត្រីគ.ជ.ប មួយរូប អាចធ្វើការងារស្របច្បាប់របស់ពួកគេដើម្បីបម្រើប្រជាពលរដ្ឋកម្ពុជា ដោយគ្មានការគំរាមគំហែង និងដោយគ្មានការដាក់ទោសទណ្ឌ។ ពួកគេគួរតែត្រូវបានផ្តល់នូវសំណងសមរម្យ ដោយយោងតាមបទដ្ឋានអន្តរជាតិសម្រាប់ការឃុំខ្លួនរយៈពេល៤២៧ថ្ងៃ ដែលជាការឃុំខ្លួនបណ្ដោះអាសន្នតាមអំពើចិត្ត។ យើងខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធានានូវមជ្ឈដ្ឋានការងារស្របច្បាប់របស់អ្នកការពារសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល ដែលក្នុងនោះសិទ្ធិសេរីភាពជាមូលដ្ឋានត្រូវបានគោរព និងលើកតម្កើងយ៉ាងពេញលេញ ។
ឈ្មោះអង្គការ សមាគម និងសហគមន៍ដែលគាំទ្រលើសេចក្តីថ្លែងការរួម
១. សហគមន៍២៤គ្រួសារ (ព្រះសីហនុ)
២. សហគមន៍កៅពី (ភ្នំពេញ)
៣. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៤. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
៥. សហគមន៍អណ្តូងកន្តួត (បាត់ដំបង)
៦. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៧. សហគមន៍អន្លង់រុន (បាត់ដំបង)
៨. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
៩. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១០. សហគមន៍បឹងប្រាំ (បាត់ដំបង)
១១. សហគមន៍បុរីកីឡា (ភ្នំពេញ)
១២. សហគមន៍បុស្សស្អំ (បាត់ដំបង)
១៣. សហគមន៍ដីធ្លីប៊ូជប៉ុន (កោះកុង)
១៤. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
១៥. សហគមន៍ចែកមាស (ស្វាយរៀង)
១៦. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
១៧. សហគមន៍ដីធ្លីជីខលើ (កោះកុង)
១៨. សហគមន៍ជាំក្រវៀន (កំពង់ចាម)
១៩. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
២០. សហគមន៍នេសាទ (កំពត)
២១. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
២២. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
២៣. សហគមន៍កំពង់សាមគ្គី (កំពត)
២៤. សហគមន៍គៀនទឹក (កោះកុង)
២៥. សហគមន៍កោះខ្សាច់ (កោះកុង)
២៦. សហគមន៍កោះស្រឡៅ (កោះកុង)
២៧. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
២៨. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)
២៩. សហគមន៍ដីធ្លីម៉ឺនជ័យ (ស្វាយរៀង)
៣០. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៣១. សហគមន៍អូដំរី (ព្រះសីហនុ)
៣២. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
៣៣. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៣៤. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៣៥. សហគមន៍ភូមិ២២ (ភ្នំពេញ)
៣៦. សហគមន៍ភូមិ២៣ (ភ្នំពេញ)
៣៧. សហគមន៍ភូមិអូរស្វាយ (បន្ទាយមានជ័យ)
៣៨. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៣៩. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៤០. សហគមន៍ប្រាសាក់ (បាត់ដំបង)
៤១. សហគមន៍ព្រែកកុយ (កំពង់ចាម)
៤២. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៤៣. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៤៤. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៤៥. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
៤៦. សហគមន៍ព្រៃឈើពេជ្រសង្វារល្អឆើត (កំពង់ឆ្នាំង)
៤៧. សហគមន៍នេសាទព្រៃពាយ (កំពត)
៤៨. សហគមន៍ដីធ្លីផ្សារកណ្តាល (បន្ទាយមានជ័យ)
៤៩.សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៥០. សហគមន៍ដីធ្លីរំចែក (សៀមរាប)
៥១. សហគមន៍ដីធ្លីភូមិរ៉ុន (បន្ទាយមានជ័យ)
៥២. សហគមន៍ដីធ្លីសាមគ្គីរមាសហែក (ស្វាយរៀង)
៥៣. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
៥៤. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
៥៥. សហគមន៍នេសាទសម្រ់កោះស្តេច (កោះកុង)
៥៦. សហគមន៍SOSព្រលានយន្តហោះអន្តរជាតិភ្នំពេញ
៥៧. សហគមន៍សូទិព្វ (កំពង់ចាម)
៥៨. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
៥៩. សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)
៦០. សហគមន៍ដីធ្លីភូមិស្វាយ (បន្ទាយមានជ័យ)
៦១. សហគមន៍ដីធ្លីតានី (សៀមរាប)
៦២. សហគមន៍ដីធ្លីតានូន (ស្វាយរៀង)
៦៣. សហគមន៍ដីធ្លីភូមិតាត្រៃ (បន្ទាយមានជ័យ)
៦៤. សហគមន៍ដីធ្លី (កំពង់ស្ពឺ)
៦៥. សហគមន៍ថ្មធំ (ព្រះសីហនុ)
៦៦. សហគមន៍ដីធ្លីភូមិថ្នល់បត់ (បន្ទាយមានជ័យ)
៦៧. សហគមន៍ដីធ្លីភូមិធ្នង់ (កោះកុង)
៦៨. សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)
៦៩. សហជីពនិយោជិតវិស័យទេសចរណ៍ និងសេវាកម្ម (បន្ទាយមានជ័យ)
៧០. សហជីពនិយោជិតវិស័យទេសចរណ៍ (បន្ទាយមានជ័យ)
៧១. សហគមន៍ត្រពាំងអញ្ចាញថ្មី (ភ្នំពេញ)
៧២. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
៧៣. សហគមន៍ត្រពាំងសង្កែ (កំពត)
៧៤.សហគមន៍ទំនប់ពីរ (ភ្នំពេញ)
អង្គការ ដែលគាំទ្រសេចក្តីថ្លែងការណ៏
៧៥. សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៏នៅកម្ពុជា (ADHOC)
៧៦. ក្រុមអ្នកច្បាប់ការពារសិទ្ឋិកម្ពុជា (CDP)
៧៧. មជ្ឃមណ្ឌលសិទិ្ធមនុស្សកម្ពូជា (CCHR)
៧៨. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៧៩. ពន្លកខ្មែរ (PKH)
៨០. សមាគមធាងត្នោត (STT)
៨១. អង្គការអភិវឌ្ឍន៏សំលេងសហគមន៏ (BCV)
៨២. ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)
៨៣.អង្គការកម្មវិធីអភិវឌ្ឍន៏ធនធានយុវជន (YRDP)
៨៤. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៨៥. សម្ព័ន្ធសហគមន៏កសិករកម្ពុជា (CCFC))
៨៦. សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទិ្ធមនុស្ស និងអភិវឌ្ឍន៏ (KKKHRDA)
៨៧. វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)
៨៨. អង្គការការពារសិទិ្ធជនជាតិដើមភាគតិច (MIRO)
៨៩.សមាគមយុវជនខ្មែរ (KYA)
៩០. អង្គការយេនឌ័រ និងអភិឌ្ឍន៏ដើម្បីកម្ពុជា (GADC )
៩១. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
៩២. សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ASNA)
៩៣. អង្គការសមធម៌កម្ពុជា (EC)
៩៤. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
លោកអ្នកអាចទាញយកសេចក្តីថ្លែងការណ៍នៅទីនេះ៖ ភាសាខ្មែរ– ភាសាអង់គ្លេស