កម្រងរូបភាព វេទិកាសហគមន៍ប្រចាំឆ្នាំ ២០២៤

កាលពីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ អង្គការសមាគមធាងត្នោត បានរៀបចំវេទិកាសហគមន៍ប្រចាំឆ្នាំ ក្រោមប្រធានបទ “យុតិ្តធម៌លំនៅឋាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន” ដោយមានអ្នកចូលរួមចំនូន១៥០នាក់ មកពីបណ្តាអង្គការដៃគូ សហគមន៍គោលដៅទាំងក្នុងទីក្រុង និងតាមបណ្ដាលខេត្ត និងក្រុមយុវជន។ សកម្មភាពសំខាន់ៗនៃវេទិការនេះមានដូចជា ការចែករំលែកបទពិសោធន៍ពីតំណាងសហគមន៍ដីធ្លី បទបង្ហាញពី        របាយការណ៍លទ្ធផលរបស់សហគមន៍ប្រចាំឆ្នាំ កិច្ចពិភាក្សាតុមូល កិច្ចពិភាក្សាក្រុមអំពីបញ្ហាប្រឈម និងតម្រូវការរបស់សហគមន៍។ ការចាក់បញ្ចាំងវីដេអូខ្លីពីការតស៊ូរបស់សហគមន៍ដើម្បីសិទ្ធិដីធ្លី និងលំនៅឋាន ការសម្ដែងល្ខោនជីវិត និងការបង្ហាញម៉ូតពីលំនៅឋាន និងបង្ហាញសារពីក្រុមយុវជន  ផងដែរ។

វេទិកានេះមានគោលបំណងដើម្បីផ្តល់ឱកាសដល់សហគមន៍ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តបានលើកឡើងពីបញ្ហាប្រឈមចម្បងនានាដែលទាក់ទងនិងសិទិ្ធដីធ្លី និងលំនៅឋាន, និងដើម្បីពង្រឹងបណ្តាញ និងកសាងសាមគ្គីភាពក្នុងចំណោមសហគមន៍ ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធក្នុងកិច្ចពិភាក្សាដើម្បីលើកឡើងនូវបញ្ហា និងដំណោះស្រាយ ក្នុងន័យជំរុញអោយមានការអភិវឌ្ឍប្រកបដោយតម្លាភាព សន្តិភាព និងយុត្តិធម៌។

Leave a Reply

Your email address will not be published. Required fields are marked *