កម្រងរូបភាពទិវាសិទ្ធិលំនៅឋានពិភពលោក លើកទី៣៤

នេះជាកម្រងរូបភាព សហគមន៍ក្រីក្រ ប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ចាប់ពីថ្ងៃទី៤ ដល់ទី៧ ខែតុលា ឆ្នាំ២០១៩។ ប្រជាសហគមន៍ និងអជ្ញាធរមូលដ្ឋាន ប្រមាណ ១០៨៩ នាក់ មកពីសហគមន៍ចំនួន១៣បានចូលរួមប្រារព្ធទិវានេះក្នុងសហគមន៍របស់ពួកគេ។ សហគមន៍ទាំងនោះរួមមាន សហគមន៍ព្រែកតាគង់ផ្លូវ៦០ម៉ែត្រ សហគមន៍៩២ បូរីមិត្តភាព ផ្លូវរថភ្លើង ភូមិ២៣ រលួសជើងឯក ឬស្សីស្រស់ ស្ត្រីឃ្លាំងសាំង ស្ទឹងមានជ័យ ថ្មគោល  សាមគ្គីរុងរឿង ស្មសាន និងសហគមន៍ឡពាង (ខេត្តកំពង់ឆ្នាំង)។ សារសំខាន់ៗរួមមាន “បរិស្ថានស្អាត សហគមន៍ស្អាត លំនៅឋានសមរម្យ” ដោយមានសកម្មភាពសំខាន់ៗមួយចំនួនដូចជា ការចែកសៀវភៅឱ្យក្មេងៗ ការបោសសំអាតបរិស្ថានជុំវិញសហគមន៍របស់ខ្លួន និងការថ្លែងសារពាក់ព័ន្ធនឹងសិទ្ធិមានលំនៅឋានសមរម្យផងដែរ។