- សេចក្តីផ្តើម
អង្គការសមាគមធាងត្នោតមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០០៥ និងត្រូវបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ ក្នុងខែតុលា ឆ្នាំ២០០៦។ ពាក្យថា”ធាងត្នោត” មានន័យថា “ធាងដើមត្នោត” ហើយគេប្រើប្រាស់វាសម្រាប់សាងសង់លំនៅឋាន ធ្វើជាដំបូល និងសម្រាប់ការវេចខ្ចប់។ រូបភាពតំណាងនេះជាទិដ្ឋភាពដ៏សាមញ្ញ តែមានសារប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដែលជម្រុញឱ្យអង្គការសមាគមធាងត្នោតព្យាយាមឆ្លុះបញ្ចាំងការងារជាក់ស្តែងរបស់ខ្លួនជាមួយនឹងសហគមន៍ក្រីក្រក្នុងទីក្រុង។ តាំងពីដំបូងអង្គការសមាគមធាងត្នោតបានផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែជាងមួយទសវត្សរ៍កន្លងមកនេះសហគមន៍ជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ ការផ្ទេរកម្មសិទ្ធិដីធ្លី និងការបណ្តេញចេញជាដើម។ ដោយសារហេតុនេះហើយទើបអង្គការសមាគមធាងត្នោតខិតខំពង្រឹងការស្រាវជ្រាវ និងការតស៊ូមតិ ដើម្បីសម្រេចគោលដៅជួយសហគមន៍ក្រីក្រពិតប្រាកដដែលមានបញ្ហាសិទ្ធិលំនៅឋាន និងដីធ្លី។ មកដល់ពេលនេះ អង្គការសមាគមធាងត្នោតបានជួយដល់ប្រជាពលរដ្ឋចំនួន ២៧០ ០០០នាក់ នៅក្នុងរាជធានីភ្នំពេញ។ តាមរយៈ ការគាំទ្រ ការទាមទាររបស់សហគមន៍ អង្គការសមាគមធាងត្នោត និងអង្គការដៃគូបានជួយសហគមន៍បង្ហាញនូវក្ដីព្រួយបារម្ភរបស់ពួកគេទៅដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្ដរជាតិ ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិផ្សេងៗ ទៀត។
- សាវតារ
ការអភិវឌ្ឍកំពុងកើនឡើងក្នុងអត្រាដែលមិនធ្លាប់មានពីមុនមកនៅក្នុងរាជធានីក្រុងភ្នំពេញ ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសង្គមយូរអង្វែង។ លំនៅឋានសាងសង់មិនត្រឹមត្រូវ និងគ្មាននិរន្តរភាពរបស់អ្នកមានមួយចំនួនកំពុងត្រូវបានសាងសង់ជារៀងរាល់ថ្ងៃ ដោយមិនមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមជាមុន ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់លំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅក្នុងទីក្រុង និងរួមចំណែកដល់វិបត្តិនៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។
ប្រទេសកម្ពុជាមានយុវជន និងក្មេងជំទង់ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គម និងបរិស្ថាន ត្រូវបានគេសង្កេតឃើញតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាលទ្ធផលយុវជនគឺជាតួអង្គសំខាន់ក្នុងការកសាង និងពង្រឹងការផ្សព្វផ្សាយ និងការយល់ដឹងជាសាធារណៈអំពីបញ្ហាទីក្រុង និងបរិស្ថានក្នុងរាជធានីភ្នំពេញ ហើយបង្ហាញពីសក្តានុពលដ៏អស្ចារ្យក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ទាំងនេះជាអ្វីដែល អង្គការសមាគមធាងត្នោតចាប់អារម្មណ៍និងចង់ផ្តល់ឱកាសដល់សិស្សនិស្សិតក្នុងការលើកឡើងនូវសំណើដើម្បីធ្វើកិច្ចការស្រាវជ្រាវលើប្រធានបទណាមួយដូចខាងក្រោម៖
– ភាពក្រីក្រ និងសិទ្ធិមនុស្ស
– សិទ្ធិស្ត្រី
– បរិស្ថាន និងសិទ្ធិមនុស្ស
– បរិស្ថាន និងនិរន្តរភាព
– ការប្រែប្រួលអាកាសធាតុ
– សំរាមនៅភ្នំពេញ
– ទឹកជំនន់នៅភ្នំពេញ
– អភិបាលកិច្ចល្អនៃផែនការអភិវឌ្ឍសហគមន៍ក្រីក្រក្នុងទីក្រុង
– វិសមភាពសេដ្ឋកិច្ចនៅទីក្រុងភ្នំពេញ និងប្រធានបទផ្សេងទៀតទាក់ទងនឹងបរិស្ថាន និងសិទ្ធិមនុស្ស
- គោលបំណង
គម្រោងនេះនឹងមានគោលបំណងកសាងសមត្ថភាពយុវជន ដើម្បីឱ្យពួកគេអាចលើកកម្ពស់អភិបាលកិច្ចបរិស្ថានល្អប្រកបដោយសុវត្ថិភាព និងសន្តិភាព។
- ការផ្តល់ជូនរបស់អង្គការសមាគមធាងត្នោត
ជំនួយស្រាវជ្រាវជាថវិកាចំនួន ៨០០ ដុល្លារ សម្រាប់ធ្វើការស្រាវជ្រាវបុគ្គល ឬជាក្រុម។
– ការគាំទ្រផ្នែកបច្ចេកទេស និងការត្រួតពិនិត្យអំឡុងពេលស្រាវជ្រាវ។
– ការគាំទ្រក្នុងការផ្សព្វផ្សាយនូវស្នាដៃឯកសាររបស់បេក្ខជន
– តាមគេហទំព័ររបស់អង្គការសមាគមធាងត្នោត។
- ល័ក្ខខ័ណ្ឌនៃការចូលរួម
– ជាជនជាតិខ្មែរ
– បេក្ខជនត្រូវមានកម្រិតអប់រំយ៉ាងតិចជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យណាមួយ ឬមានកម្រិតអប់រំផ្សេងដែលមានតម្លៃស្មើ
– មានពេលវេលាគ្រប់គ្រាន់ និងមានឆន្ទៈក្នុងការសិក្សាស្រាវជ្រាវ
– បេក្ខជនម្នាក់មានសិទ្ធិស្រាវជ្រាវតែមួយប្រធានបទតែប៉ុណ្ណោះ
- ការផ្តល់ជូនដែលរំពឹងទុកពីអ្នកស្រាវជ្រាវ
អ្នកស្រាវជ្រាវនឹងត្រូវចូលរួមក្នុងការប្រជុំផ្សេងៗ និងផ្តល់ជូនឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងប្រធានបទ “សិទ្ធិមនុស្ស និងបរិស្ថាន” ជាភាសាខ្មែរ ឬភាសាអង់គ្លេសមកកាន់អង្គការសមាគមធាងត្នោត។
- តារាងពេលវេលានៃកម្មភាព
ល.រ | សកម្មភាព | កាលបរិច្ឆេទ |
១ | ចាប់ផ្តើមទទួលការចុះឈ្មោះចូលរួមកិច្ចការស្រាវជ្រាវ | ថ្ងៃទី ៨– ២០ ខែកុម្ភ: ២០២៣ |
២ | សិក្ខាសិលាពីគ្រោះយោបល់ពាក់ព័ន្ធនិងកិច្ចការស្រាវជ្រាវ | ថ្ងៃទី ២៣ ខែកុម្ភ: ២០២៣ |
៣ | ទទួលពាក្យស្នើសុំកិច្ចការស្រាវជ្រាវ | ថ្ងៃទី ២៨ ខែកុម្ភ: ២០២៣ |
៤ | ការសម្រាំងបញ្ជីបេក្ខជន និងការសម្ភាសផ្ទាល់មាត់ | ថ្ងៃទី ០១– ០៣ ខែមិនា ២០២៣ |
៥ | ការជូនដំណឹងដល់បេក្ខជនដែលជាប់ | ថ្ងៃទី ០៦ ខែមិនា ២០២៣ |
៦ | ការជួបលើកដំបូងជាមួយបេក្ខជនដែលជាប់ | ថ្ងៃទី ០៩ ខែមិនា ២០២៣ |
៧ | ការផ្តល់ជំនួយបច្ចេកទេស និងតម្រង់ទិសពីអង្គការសមាគមធាងត្នោត | ថ្ងៃទី ១៣ –១៥ ខែមិនា ២០២៣ |
៨ | ការដាក់ឯកសារផ្លូវការលើកទី១ដើម្បីស្នើត្រួតពិនិត្យ និងផ្តល់ធាតុចូល | ថ្ងៃទី ០៣ ខែមេសា ២០២៣ |
៩ | ការផ្តល់មតិយោបល់លើកទី១ | ថ្ងៃទី ១៧ ខែមេសា ២០២៣ |
១០ | ការដាក់ឯកសារផ្លូវការលើកទី២ ដើម្បីស្នើត្រួតពិនិត្យ និងផ្តល់ធាតុចូល | ថ្ងៃទី ២០ ខែឧសភា ២០២៣ |
១១ | ការផ្តល់មតិយោបល់លើកទី២ | ថ្ងៃទី ០៤ ខែមិថុនា ២០២៣ |
១២ | ការបញ្ជូនឯកសារចុងក្រោយ | ថ្ងៃទី ១៩ ខែមិថុនា ២០២៣ |
១៣ | ការប្រជុំឆ្លុះបញ្ចាំង | ថ្ងៃទី ០៤ ខែកក្កដា ២០២៣ |
- របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាម៖ https://forms.office.com/r/QRAJ52dST4
ឱ្យបានមុនថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣។