នេះគឺជាបណ្តុំនៃការស្រាវជ្រាវ ដែលធ្វើការសិក្សា និងពិភាក្សាអំពីទិដ្ឋភាពផ្សេងៗដែលជាមូលហេតុនៃផលប៉ះពាល់ដល់សហគមន៍ក្រីក្រក្នុងទីក្រុងនៅកម្ពុជា។
ការសិក្សាទីមួយ ធ្វើការសិក្សាស្វែងយល់អំពីការយល់ដឹងរបស់សហគមន៍ក្រីក្រចំនួនបីនៅក្នុងទីក្រុងភ្នំពេញ ទាក់ទងនឹងសិទ្ធិចូលរួមរបស់ពួកគេនៅក្នុងដំណើរការនៃការវាយតម្លុៈ ផលប៉ះពាល់បរិស្ថាន (EIA)។ ការរកឃើញបានបង្ហាញពីការយល់ដឹងនៅមានកម្រិតរបស់ប្រជាសហគមន៍ទាំងនោះ ដោយលើកឡើងពីឧបសគ្គដែលមានដូចជាគម្លាតនៃទំនាក់ទំនង និងព័ត៌មានមិនគ្រប់គ្រាន់រវាងអាជ្ញាធរ និងពលរដ្ឋ។ សមាជិកម្នាក់នៅសហគមន៍ព្រែកតាគង់៣បាននិយាយថា៖ “ខ្ញុំមិនដឹងថា EIA ជាអ្វី ឬអ្វីជាសិទ្ធិរបស់ខ្ញុំទាក់ទងនឹងវាទេ ហើយយើងទើបដឹង (EIA) បន្ទាប់ពីយើងបានបង្កើតសហគមន៍មក ។ ជាអកុសល នៅពេលនោះ វាយឺតពេលទៅហើយ ដោយសារប្រព័ន្ធលូបានរងការខូចខាតដោយសំណង់ក្បែរសហគមន៍នោះ ហើយទឹកបានជន់លិចសហគមន៍របស់យើងរួចទៅហើយ”។ ការសិក្សានេះផ្តល់អនុសាសន៍មួយចំនួនដូចជា ការធ្វើឱ្យប្រសើរឡើងនូវការចូលរួមរបស់សាធារណៈជនតាមរយៈការបង្កើនការយល់ដឹង ការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងតម្លាភាពជាដើម។
ការសិក្សាទីពីរ ធ្វើការសិក្សាស្វែងយល់អំពីស្ថានភាពរស់នៅ នៅក្នុងសហគមន៍ក្រីក្រមួយនៅទីក្រុងភ្នំពេញដែលបាន និងកំពុងប្រឈមនឹងបញ្ហាសំរាម និងទឹកកខ្វក់។ ការសិក្សានេះធ្វើឡើងដើម្បីកំណត់ពីប្រភពពិតប្រាកដនៃសំរាមដែលមាននៅក្នុងសហគមន៌ ហើយធ្វើការស្វែងរក និងផ្តល់ដំណោះស្រាយដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់សហគមន៍មួយនេះ និងសហគមន៍ ឬតំបន់ស្រដៀងគ្នាផ្សេងទៀតនៅទីក្រុងភ្នំពេញ។ ប្រជាសហគមន៍ម្នាក់អះអាងថា “ពីដំបូងហូរឡើងពីរបស់គេមកទេ តែឥឡូវសំរាមអត់មានចេញទេ បារអត់អស់វាផុសឡើង”។
គម្រោងស្រាវជ្រាវទីបី ធ្វើការសិក្សាពីបញ្ហាប្រឈម និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសហគមន៍ក្រីក្រចំនួនពីរនៅទីក្រុងភ្នំពេញ។ ការសិក្សានេះមានគោលបំណងឈ្វេងយល់ពីការសម្របខ្លួនរបស់ប្រជាសហគមន៍ និងផ្តល់នូវអនុសាសន៍សម្រាប់ដំណោះស្រាយដែលអាចធ្វើទៅបាន។ ការសម្ភាសន៍បង្ហាញពីលក្ខខណ្ឌអាកាសធាតុខុសប្រក្រតី ប្រព័ន្ធលូបង្ហូរទឹកមិនគ្រប់គ្រាន់ បញ្ហាប្រឈមក្នុងអាជីវកម្ម និងការកើនឡើងថ្លៃទឹក និងអគ្គិសនី។ ប្រជាពលរដ្ឋដែលរស់នៅសហគមន៍សាមគ្គីដែលមានវ័យជាង៣០ឆ្នាំបាននិយាយថា “ក្លិនស្អុយណាស់ជាពិសេសពេលមានភ្លៀងធ្លាក់ ហើរាំងទៅវិញក្លិនកាន់តែស្អុយខ្លាំង ដោយសារតែស្អុយខ្លាំងពេកខ្ញុំរាល់ថ្ងៃហ្នឹងទៅជាអាលែកហ្សីច្រមុះហើយ” ។
គម្រោងស្រាវជ្រាវទីបួន ធ្វើការសិក្សាពីបញ្ហាប្រឈមនិងផលប៉ះពាល់នៃការបំពុលដោយសំឡេងនៅក្នុងសហគមន៍ក្រីក្រចំនួនពីរនៅទីក្រុងភ្នំពេញ។ ការសិក្សានេះផ្តោតលើការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន ប្រភព និងប្រភេទនៃការបំពុលដោយសំឡេង រួមជាមួយនឹងការពិនិត្យមើលលើផលវិបាក និងការស្នើសុំដំណោះស្រាយ។ យុវជនវ័យជំទង់ម្នាក់នៅសហគមន៍អណ្ដូង១បានលើកឡើងថា៖ “ប្រភពនៃការបំពុលសំឡេងចេញពីការជួបជុំគ្នាស៊ីផឹករបស់អ្នកជិតខាង ពួកគាត់ភាគច្រើនចំណាយពេលថ្ងៃចុងសប្តាហ៍ជួបជុំគ្នា មានការចាក់តន្ត្រី ច្រៀងជជែកគ្នាលឺៗ។ សម្រាប់ការជួបជុំរបស់ពួកគាត់តាំងពីម៉ោង៨ព្រឹកដល់ម៉ោង១១យប់យ៉ាងឆាប់បំផុត”។
គម្រោងស្រាវជ្រាវទាំងនេះបានបង្ហាញពីបញ្ហាប្រឈមផ្សេងៗដែលមាននៅក្នុងសហគមន៍ក្រីក្រនៅទីក្រុង ហើយបញ្ហា និងការប្រឈមទាំងនោះរួមមានការយល់ដឹងមានកម្រិតអំពីសិទ្ធិ និងការចូលរួមរបស់ពួកគេនៅក្នុងដំណើរការនៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) បញ្ហាជាមួយនឹងការគ្រប់គ្រងកាកសំណល់ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើជីវិតប្រចាំថ្ងៃរបស់ពួកគេ និងផលប៉ះពាល់នៃសំលេងរំខាន និងការបំពុល។ តាមរយៈការសិក្សាទាំងនេះ
អនុសាសន៍ត្រូវបានផ្តល់ជូនដើម្បីសម្រួលដល់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាសហគមន៍ទាំងនេះ។
លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
អ៊ីម៉ែល: director@teangtnaut.org
អ្នកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត
ទូរស័ព្ទ៖ ០១២ ៤៦៤ ៥០០
អ៊ីម៉ែល: advisor1@teangtnaut.org