ថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០១៦
កងកម្លាំងប្រមាណ ១០០នាក់ រួមទាំង អាជ្ញាធរខណ្ឌ និងសង្កាត់ឬស្សីកែវ ដែលមាន ញញួរ កាំបិតពូថៅ និង រណា និងការដាក់ពង្រាយនៅប្រដាប់ជីកដី ដើម្បីបំផ្លាញ ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិអូរបាក់ទូក សង្កាត់បឹងសាឡាង ខណ្ឌឬស្សីកែវ នៅប្រហែលម៉ោង ៨ និង៣០នាទីព្រឹក នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦។ អ្នករស់នៅតាមបណ្តោយប្រឡាយអូរបាក់ទូក ត្រូវរើនៅរបស់មួយចំនួនដែលដាំដុះ ឬសាងសង់ដោយខុសច្បាប់នៅតាមគែមនៃប្រឡាយ នេះបើយោងតាមសេចក្តីជូនដំណឹងសាលាខណ្ឌឬស្សីកែវ ដែលចេញនៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៦។
វិធានការរដ្ឋបាល ដើម្បីធ្វើការផ្លាស់ទី បង្គន់ ផ្ទះបាយ និងទ្រុងមាន់ របស់គ្រួសារ ដែលរស់នៅលើគែមនៃប្រឡាយបាក់ទូក ដែលត្រូវបានចោទប្រកាន់ថា ជាកន្លែងខុសច្បាប់។ សកម្មភាពរបស់អាជ្ញាធរ បានធ្វើសកម្មភាពបានរុះរើប៉ះពាល់ដល់ប្រជាពលរដ្ឋ៣គ្រួសារ។
លោក ធន សុខន អភិបាលខណ្ឌឬស្សីកែវ បានធ្វើសន្និសីទកាសែតមួយ ក្នុងគោលបំណងដើម្បីបញ្ជាក់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនថា ហេតុអ្វីបានជាអាជ្ញាធរ បានធ្វើនូវសកម្មភាពនេះ។ លោកបានថ្លែងក្នុងសន្និសីទថា៖ “គម្រោងនេះគឺស្ថិតនៅក្នុងផែនការមេ របស់ សាលារាជធានីភ្នំពេញ ហើយយើងធ្វើនេះសម្រាប់តែប្រយោជន៍សាធារណៈតែប៉ុណ្ណោះ…..ដំបូង អាជ្ញាធរ យកតែប្រវែង ១០ ម៉ែត្រ ប៉ុណ្ណោះពីគែមនៃប្រឡាយ ប៉ុន្តែបើយោងតាមច្បាប់ គឺត្រូវយកប្រវែង ២០ ម៉ែត្រ”។ លើសពីនេះទៅទៀត អាជ្ញាធរនឹងធ្វើការលើតំបន់សងខាងនៃប្រឡាយទឹក ដែលមានគ្រួសារ ប្រមាណ ៣០០ គ្រួសារ អាចនឹងត្រូវបានប៉ះពាល់ដោយសារគម្រោងនេះ ប៉ុន្តែទោះជាយ៉ាងណាលោកបានអះអាងថា នឹងមិនមានសំណងប្រជាពលរដ្ឋដែលប៉ះពាល់នោះទេ។ តាមការកត់សម្គាល់ ប្រឡាយនេះ មានប្រវែង ៤ គីឡូម៉ែត្រ ចាប់ពីចំណុចផ្លូវ ២៧៣ (ទួលសង្កែ) រហូតដល់បុរី គង់ ប៊ុនហូវ ហើយរហូតមកដល់ពេលនេះ បានសម្រេចប្រវែង ១៨០០ ម៉ែត្រហើយ។
យោងតាមលោកសេក សុខា ដែលជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បានប្រាប់យើងថាជំហានបន្ទាប់គឺយើងនឹង ស្វែងរកជំនួយផ្នែកច្បាប់ ពីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើដីធ្លី ដូចជា មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទៅលើករណីនេះ។