អង្គការសមាគមធាងត្នោត ជាអង្គការមិនមែនរដ្ឋាភិបាល មិនរកប្រាក់កម្រៃ បានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីជាផ្លូវការដោយក្រសួងមហាផ្ទៃនៅខែធ្នូ ឆ្នាំ២០០៦។ អង្គការសមាគមធាងត្នោត រួមចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុងតាមរយៈការផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច (ស្ពាន ផ្លូវ លូ ផ្ទះ) ការពង្រឹងសមត្ថភាពផ្នែកច្បាប់ដីធ្លី និងបច្ចេកវិទ្យាព័ត៌មាន ការផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថាន និងចរាចរណ៍ជាដើម ។
អង្គការសមាគមធាងត្នោង មានគម្រោងផ្គត់ផ្គង់សម្ភារៈ (ឈើ) សម្រាប់កែលម្អលំនៅឋាន និងដី និងថ្មម៉ិច សម្រាប់កែលម្អផ្លូវដល់សហគមន៍ក្រីក្រ ហើយកំពុងស្វែងរក ក្រុមហ៊ុន ដើម្បីចូលរួមដេញថ្លៃសម្ភារៈលើគម្រោងនេះ។
លក្ខខណ្ឌ និងឯកសារភ្ជាប់មកជាមួយរួមមាន៖
- មានបទពិសោធន៍ក្នុងការដេញគម្រោងផ្គត់ផ្គង់សម្ភារៈយ៉ាងតិច ០២ឆ្នាំ ដោយភ្ជាប់ជាមួយនូវប្រវត្ដិសង្ខេបរបស់ក្រុមហ៊ុន។
- លិខិតប្រកបអាជីវកម្ម ឬវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម ឬប័ណ្ណប៉ាតង់ ដែលមានសុពលភាព
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (ក្នុងករណីដែលពុំបានចុះបញ្ជីពន្ធដារ ត្រូវផ្ដល់សម្រង់តម្លៃដោយមិនគិតបញ្ចូលពន្ធ)
- លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និងអត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
- ផ្ដល់លិខិតសម្រង់តម្លៃលើគម្រោង (សូមទាញយកបញ្ជីរាយនាមសម្ភារៈសម្រាប់ផ្ដល់សម្រង់តម្លៃ ដើម្បីបំពេញ)
បែបបទនៃការដាក់ពាក្យ៖ ប្រសិនបើ លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុននានា មានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែលបានតម្រូវក្នុងលក្ខខណ្ឌខាងលើ ដោយដាក់ក្នុងស្រោមសំបុត្របិទជិត ហើយសូមផ្ញើរមកកាន់ការិយាល័យអង្គការសមាគមធាងត្នោត ដែលមានអាសយដ្ឋាន ផ្ទះលេខ៧ ផ្លូវលេខ៤៩៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣ ៥៥៥ ១៩៦៤ / ០៧៧ ៩៦៧ ២៨៦ / ០៩៣ ៨៧៥ ៧១៤ ។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៤ រសៀល។
សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃលើសម្ភារៈ សូមទាញយកបញ្ជីរាយនាមសម្ភារៈសម្រាប់ផ្តល់សម្រង់តម្លៃខាងក្រោម។