សេចក្តីប្រកាសព័ត៌មានបន្ទាន់
បឹងកក់ៈ រដ្ឋាភិបាលគួរតែដោះស្រាយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ
អង្គការអន្ដរជាតិអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យធានាថាការអភិវឌ្ឍនៅក្នុងតំបន់មួយគឺត្រូវធ្វើឡើងទៅតាមបទដ្ឋានទទួលស្គាល់ជាអន្ដរជាតិ
ទីក្រុងញ៉ូវយក ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៥៖
កាលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៥ បណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net) បានផ្ញើរលិខិតមួយច្បាប់ទៅកាន់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំង លើស្ថានភាពរស់នៅ ដែលក្រុមគ្រួសាររស់នៅក្នុងតំបន់បឹងកក់កំពុងប្រឈម ជាពិសេសទាក់ទងទៅនឹងទឹកជំនន់ ប្រព័ន្ធលូ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
លោក គ្រីស ហ្គ្រូវ (Chris Grove) ប្រធានបណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net) បានមានប្រសាសន៍ថា “ការបណ្ដេញចេញដោយបង្ខំ ដើម្បីសំអាតតំបន់ជុំបឹងកក់ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេឃើញថាមានភាពមិនសមស្របទៅនឹងកតិកាសញ្ញាអន្ដរជាតិស្ដីអំពី សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”
លិខិត ដែលមានការយល់ស្រប និងគាំទ្រពីអង្គការ ជំនួន ២២០ និង សកម្មជនសិទ្ធិមនុស្ស ៥០ ក្នុងប្រទេសចំនួន ៧០ ក៏បានបញ្ជាក់ផងដែរថា ក្រុមគ្រួសារអ្នកបឹកកក់ដែលនៅសេសសល់មួយចំនួនត្រូវបានឆ្វៀលចេញពីដំណើរការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធ និងបន្ដខ្វះសុវត្ថិភាពកាន់កាប់ដីធ្លី ចំណែកឯ សមាជិកគ្រួសារដែលមានចំណូលទាប ដែលបានទទួលសិទ្ធិកាន់កាប់ផ្ទះរបស់ពួកគេរួចហើយនោះ គឺតម្រូវឲ្យធ្វើតាមបទបញ្ញាត្ដិការអភិវឌ្ឍទីក្រុង ដែលនេះធ្វើឲ្យពួកគេក្លាយជាជនរងគ្រោះនៃការបណ្ដេញចេញនាពេលអនាគតខាងមុខ។
លោក គ្រីស ហ្គ្រូវ មានប្រសាសន៍ថា “យើងបានកត់សម្គាល់ដោយក្ដីព្រួយបារម្មណ៍ថា ពីរបីពាន់គ្រួសារត្រូវបានគេរាយការណ៍ថា បានចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងតំបន់បឹងកក់ បន្ទាប់ពីបានទទួលសំណងមិនសមរម្យ និងក្រោមរូបភាពបង្ខិតបង្ខំយ៉ាងធ្ងន់ធ្ងរបំផុត ដែលនេះធ្វើឲ្យពួកគេកាន់តែក្រីក្រខ្លាំងទៅៗ។”
បណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net) សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមផ្ដល់សុវត្ថិភាពផ្លូវច្បាប់កាន់កាប់ដីធ្លី ទៅដល់ក្រុមគ្រួសារដែលនៅសេសសល់នៅក្នុងតំបន់បឹងកក់ រួមទាំងផ្ដល់ជំនួយផ្នែកថវិការ និងផ្នែកបច្ចេកទេសទៅដល់សមាជិកគ្រួសារ សម្រាប់ឲ្យពួកគេកែលម្អរលំនៅឋានរបស់ពួកគេទៅតាមបទដ្ឋានលំនៅឋាន និងស្របទៅនឹងគោលនយោបាយលំនៅដ្ឋានជាតិ ដែលបានអនុម័តពេលថ្មីៗ នេះ។
ជាចុងក្រោយ លិខិតនេះ អំពាវនាវ ដើម្បីធានាថា រាល់ការអភិវឌ្ឍជុំវិញតំបន់បឹងកក់ គឺត្រូវធ្វើឡើងឲ្យស្របទៅតាមបទដ្ឋានទទួលស្គាល់ជាអន្ដរជាតិ និងមិនរំលោភសិទ្ធិសហគមន៍ដែលទទួលរងផលប៉ះពាល់។
លិខិតទាំងស្រុង គឺអាចរកបាននៅក្នុងតំណរភ្ជាប់នេះ http://goo.gl/tjOJ6I
អំពី ESCR-Net
បណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net) មានបណ្ដាញជាង២៧០អង្គការ អ្នកចលនាសង្គម និងសកម្មជនពីបណ្ដាប្រទេស៧០ ជុំវិញពីភពលោក។ ESCR-Net ផ្ដល់ការផ្លាស់ប្ដូរបែបយុទ្ធសាស្រ្ដ និងការតស៊ូមតិបែបសមូហភាពក្នុងការកសាងចលនាសកលលោកដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងយុត្ដិធម៌សង្គមពិតប្រាកដសម្រាប់ទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.escr-net.org.
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
លោក អ៊ី សារ៉ុម
នាយកប្រតិបត្ដិ នៃអង្គការសមាគមធាងត្នោត
លោក អៀង វុទ្ធី
នាយកប្រតិបត្ដិ នៃអង្គការសមធម៌កម្ពុជា
Sergio Rozalén (English/Spanish).
អ្នកសម្រសម្រួលការទំនាក់ទំនង របស់អង្គការ ESCR-Net.
For immediate release
Boeung Kak Lake: government should address serious human rights violations
International organizations call the Government of Cambodia to ensure that development in the area is conducted according to internationally recognized standards
New York, June 1, 2015. The International Network for Economic, Social and Cultural Rights (ESCR-Net) sent a letter on May 15, 2015 to the Prime Minister of the Kingdom of Cambodia to express serious concern over the conditions faced by the families living in the Boeung Kak Lake, especially those related to flooding, drainage, and infrastructure upgrading.
“The forcible evictions that took place to clear the area surrounding Boeung Kak Lake constitute serious violations of human rights and have been found to be prima facie incompatible with the requirements of the International Covenant on Economic, Social and Cultural Rights”, said Chris Grove, ESCR-Net director.
The letter, endorsed by more than 220 organizations and 50 individuals in 70 countries, also denounces that some of the remaining families in the Boeung Kak Lake area have been excluded from the land registration process and continue to lack security of tenure, while low-income households that have received title to their homes are required to comply with urban construction regulations, making them vulnerable to future evictions.
“We note with concern that several thousand families were reportedly displaced from their homes in the Boeung Kak Lake area after accepting inadequate compensation under extreme duress, and that many have since become impoverished as a result”, Grove said.
ESCR-Net called on the Government of Cambodia to provide legal security of tenure to all remaining families in the area and to provide financial and technical assistance to households to upgrade their housing standards, consistent with the newly adopted National Housing Policy.
Finally, the letter call to ensure that the development around the Boeung Kak Lake area is conducted according to internationally recognized standards and does not violate the human rights of affected communities.
The complete letter is available at http://goo.gl/tjOJ6I
About ESCR-Net
The International Network for Economic, Social and Cultural Rights (ESCR-Net) connects more than 270 NGOs, social movements and activists from 70 countries around the world, offering a strategic exchange and collective advocacy to build a global movement to make human rights and social justice a reality for all. For more information please visit www.escr-net.org
For more information
EE Sarom (English/Khmer)
Executive Director, Sahmakum Teang Tnaut
Eang Vuthy (English/Khmer)
Executive Director, Equitable Cambodia
Sergio Rozalén (English/Spanish).
Communications Coordinator. ESCR-Net.