សេចក្តីជូនដំណឹង ស្តីពី ការទទួលផ្តល់ជំនួយសម្រាប់ការស្រាវជ្រាវអំពីសិទ្ធិមនុស្ស និងបរិស្ថាន

  • សាវតារ

ការអភិវឌ្ឍន៍កំពុងកើនឡើងក្នុងអត្រាដែលមិនធ្លាប់មានពីមុនមកនៅក្នុងរាជធានីក្រុងភ្នំពេញ ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសង្គមយូរអង្វែង។ លំនៅឋានសាងសង់មិនត្រឹមត្រូវ និងគ្មាននិរន្តរភាពរបស់អ្នកមានមួយចំនួនកំពុងត្រូវបានសាងសង់ជារៀងរាល់ថ្ងៃ ដោយមិនមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមជាមុន កំពុងធ្វើឱ្យប៉ះពាល់ដល់លំនៅស្ថានសមរម្យសម្រាប់ប្រជាជនក្រីក្រនៅក្នុងទីក្រុង និងរួមចំណែកដល់វិបត្តិនៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។

ប្រទេសកម្ពុជា​មាន​យុវជន និងក្មេងជំទង់ច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការ​ចូល​រួមរបស់​យុវជន​​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម និង​បរិស្ថាន ​ត្រូវ​​បាន​គេ​សង្កេត​ឃើញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ជាលទ្ធផលយុវជន​គឺជាតួអង្គ​សំខាន់ក្នុង​ការកសាង និងពង្រឹង​ការ​ផ្សព្វផ្សាយ និងការយល់ដឹងជាសាធារណៈអំពីបញ្ហាទីក្រុង និងបរិស្ថានក្នុងរាជធានីភ្នំពេញ ហើយបង្ហាញពីសក្តានុពល​ដ៏​អស្ចារ្យ​ក្នុង​ការ​ជំរុញ​ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

ទាំងនេះជាអ្វីដែល អង្គការសមាគមធាងត្នោតចាប់អារម្មណ៍ និងចង់ផ្តល់ឱកាសដល់និស្សិតកក្នុងការលើក​នូវសំណើដើម្បី​ធ្វើស្រាវជ្រាវលើប្រធាន​បទណា​មួយ​ដូចខាងក្រោម៖
-ភាពក្រីក្រ និងសិទ្ធិមនុស្ស

  •         សិទ្ធិស្ត្រី
  •         បរិស្ថាន និងសិទ្ធិមនុស្ស
  •         បរិស្ថាន និងនិរន្តរភាព
  •         ការប្រែប្រួល​អាកាសធាតុ
  •         សំរាមនៅភ្នំពេញ
  •         ទឹកជំនន់នៅភ្នំពេញ
  •         អភិបាលកិច្ចល្អនៃផែនការអភិវឌ្ឍន៍សហគមន៍ក្នុងសហគមន៍ក្រីក្រទីក្រុង
  •         វិសមភាពសេដ្ឋកិច្ចនៅទីក្រុងភ្នំពេញ
    និងប្រធានបទផ្សេងទៀតទាក់ទងនឹងបរិស្ថាន និងសិទ្ធិមនុស្ស

 

  1. គោលបំណង

គម្រោងនេះនឹងមានគោលបំណងកសាងសមត្ថភាពយុវជន ដើម្បី​​​ឱ្យពួកគេអាចលើកកម្ពស់អភិបាលកិច្ចបរិស្ថានល្អប្រកបដោយសុវត្ថិភាព និងសន្តិភាព។

 

  • ការផ្តល់ជូនរបស់អង្គការសមាគមធាងត្នោត
  • ជំនួយស្រាវជ្រាវជាថវិកាចំនួន ៨០០ ដុល្លារ សម្រាប់ធ្វើការស្រាវជ្រាវបុគ្គល ឬជាក្រុម។
  • ការគាំទ្រផ្នែកបច្ចេកទេស និងការត្រួតពិនិត្យអំឡុងពេលស្រាវជ្រាវ។
  • ការគាំទ្រក្នុងការផ្សព្វផ្សាយនូវស្នាដៃឯកសាររបស់បេក្ខជន តាមគេហទំព័ររបស់អង្គការសមាគមធាងត្នោត។

 

  1. ល័ក្ខខ័ណ្ឌនៃការចូលរួម
  • ជាជនជាតិខ្មែរ
  • បេក្ខជនត្រូវមានកម្រិតអប់រំយ៉ាងតិចជានិស្សិតឆ្នាំទី២ នៃសកលវិទ្យាល័យណាមួយ ឬមានកម្រិតអប់រំផ្សេងដែលមានតម្លៃស្មើ
  • មានពេលវេលាគ្រប់គ្រប់គ្រាន់ និងមានឆន្ទៈក្នុងការសិក្សាស្រាវជ្រាវ
  • បេក្ខជនម្នាក់មានសិទ្ធិស្រាវជ្រាវតែមួយប្រធានបទតែប៉ុណ្ណោះ
  • ការផ្តល់ជូនដែលរំពឹងទុកពីអ្នកស្រាវជ្រាវ

អ្នកស្រាវជ្រាវត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការប្រជុំផ្សេងៗ និងផ្តល់ជូនឯកសារស្រាវជ្រាវពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថានជាភាសាខ្មែរ ឬភាសាអង់គ្លេសមកកាន់អង្គការសមាគមធាងត្នោត។ 

 

  1. តារាងពេលវេលានៃកម្មភាព
ទេ សកម្មភាព កាលបរិច្ឆេទ
ចាប់ផ្តើមទទួលការចុះឈ្មោះចូលរួមកិច្ចការស្រាវជ្រាវ ថ្ងៃទី ១១-២៤ ខែមេសា ឆ្នាំ២០២២
សិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងកិច្ចការស្រាវជ្រាវ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២
ការទទួលពាក្យស្នើសុំកិច្ចការស្រាវជ្រាវ ថ្ងៃទី ២៦ ខែមេសា ដល់ ទី០៣ ខែឧសភា ឆ្នាំ ២០២២
ការសម្រាំងបញ្ជីបេក្ខជន ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២
ការសម្ភាសន៍ផ្ទាល់មាត់ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២
ការដំណឹងដល់បេក្ខជនដែលជាប់ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២
ការជួបលើកដំបូងជាមួយបេក្ខជនដែលជាប់ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២
ការផ្តល់ជំនួយបច្ចេកទេស និងតម្រង់ទិសពីអង្គការសមាគមធាងត្នោត ១៦-១៧ ឧសភា ឆ្នាំ២០២២
សេចក្តីព្រាងឯកសាររបស់បេក្ខជនដើម្បីស្នើពិនិត្យ និងផ្តល់ធាតុចូល ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២
១០ ការដាក់ឯកសារផ្លូវការលើកទី១ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២
១១ មតិយោបល់លើកទី១ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២
១២ ការដាក់ឯកសារផ្លូវការលើកទី២ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២
១៣ មតិយោបល់លើកទី២ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ 2២០២២
១៤ ការបញ្ជូនឯកសារចុងក្រោយ ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២
១៥ ការប្រជុំឆ្លុះបញ្ចាំង ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២

 

  • របៀបដាក់ពាក្យ

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះ https://forms.gle/WRTNUbeCBp6mS1rb7​​ ឱ្យបានមុនថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

 

Leave a Reply

Your email address will not be published. Required fields are marked *