នៅម៉ោងប្រហែល ៨ និង ៣០ នាទីព្រឹក ប៉ូលីសនិងអាជ្ញាធរនៃសង្កាត់ចាក់អង្រែលើបានមកដល់សហគមន៍ ព្រែក តាគង់ ផ្លូវ៦០ ម៉ែត្រហើយបានហាមឃាត់ការប្រារព្ធទិវាលំនៅឋានពិភពលោកដែលសហគមន៍កំពុងតែរៀបចំ។ ប៉ូលីសបានប្រាប់សហគមន៍ថាព្រឹត្តិការណ៍នេះគឺខុសច្បាប់ហើយអ្នកតំណាងសហគមន៍ម្នាក់ត្រូវបាននាំខ្លួនទៅ កាន់សាលាសង្កាត់ចាក់អង្រែលើ។ អាជ្ញាធរបានបង្ហាញលិខិតមួយសន្លឹកទៅអ្នកតំណាងសហគមន៍ហើយបានស្នើសុំដាក់ឲ្យផ្តិតមេដៃ។ លិខិតនេះបានបញ្ជាក់ថាអ្នកតំណាងសហគមន៍នឹងមិនប្រារព្ធពិធីណាមួយនៅថ្ងៃអនាគតដោយមិនបានសុំការអនុញ្ញាតជាមុនពីសាលារាជធានីភ្នំពេញនិងក្រសួងមហាផ្ទៃឡើយ។
ប៉ូលីសបានសួរជាពិសេសថា តើអ្នកណាបានជួយគាំទ្រព្រឹត្តិការណ៍នេះហើយបញ្ជាក់ថាពួកគេដឹងថាអង្គការក្រៅរដ្ឋាភិបាលជាអ្នកនៅពីក្រោយរឿងនេះ។
មកអ្នកតំណាងសហគមន៍ត្រូវបានដោះលែងពីការិយាល័យសង្កាត់នៅម៉ោងប្រហែល១០ ព្រឹកបន្ទាប់ពីផ្តិតមេដៃរួច។ គេប្រាប់តំណាងសហគមន៍នោះថាបើមិនផ្តិតមេដៃទេគេមិនអនុញ្ញាតឱ្យចាកចេញទេ។
កាលពីសប្តាហ៍មុនសហគមន៍បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានអំពីបំណងរបស់ពួកគេក្នុងការរៀបចំទិវាលំនៅឋានពិភពលោក។ អាជ្ញាធរបាននិយាយថាវាជារឿងខុសច្បាប់ក្នុងការធ្វើដូច្នេះ។ នៅក្រោមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី (ឆ្នាំ ២០០៩) មិនមានការតម្រូវឱ្យទទួលការឆ្លើយតបពីអាជ្ញាធរឡើយតែត្រូវជូនដំណឹងដល់ពួកគេ ៥ ថ្ងៃមុន។
សហគមន៍ព្រែកតាគង់ផ្លូវ៦០ម៉ែត្រមានទីតាំងស្ថិតនៅតំបន់បឹងទំពុនដែលដែលជាតំបន់មានទំនាស់ដីធ្លីក្តៅគគុកខណៈដែលកន្លែងភាគច្រើននៅតំបន់នេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន អ៊ីង ហូលឌីងគ្រុប៕